គោលនយោបាយសិទ្ធិនៃជីវភាពឯកជន
MORMONNEWSROOM.ORG ( បានធ្វើបច្ចុប្បន្នភាពនៅ 2/1/2012 )
MORMONNEWSROOM.ORG គឺជាគេហទំព័រប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរបស់សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ( « សាសនាចក្រ » ) ។
សិទ្ធិនៃជីវភាពឯកជននៃព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកគឺសំខាន់ចំពោះសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ និង ស្ថាប័នពាក់ព័ន្ធស្របច្បាប់របស់យើង ( ដែលបានប្រើពាក្យដូចជា « សាសនាចក្រ » « ពួកយើង » « យើង » និង ពាក្យស្រដៀងគ្នានេះនៅក្នុងគោលនយោបាយនេះ ) ។ គោលនយោបាយសិទ្ធិនៃជីភាពឯកជននេះត្រូវបានគ្រោងទុកជាសេចក្ដីថ្លែងការណ៍ទូទៅមួយដែលពិពណ៌នាពីរបៀបដែលយើងប្រមូល ប្រើប្រាស់ ហើយដំណើរការព័ត៌មានផ្ទាល់ខ្លួន ដែលអ្នកផ្ដល់ឲ្យបញ្ចូលនៅលើគេហទំព័រ ឬ កម្មវិធីតាមប្រព័ន្ធអ៊ិនធើរណែតរបស់យើង ( សំដៅទៅលើ « គេហទំព័រ » ) ។ យើងព្យាយាមប្រមូល ប្រើប្រាស់ ហើយមិនបើកចំហព័ត៌មានផ្ទាល់ខ្លួនដែលស្របនឹងច្បាប់របស់ប្រទេសទាំងឡាយដែលយើងប្រមូលព័ត៌មានផ្ទាល់ខ្លួន ។ គោលនយោបាយសិទ្ធិជីវភាពឯកជននេះអនុវត្តចំពោះគេហទំព័រនេះ ជាកម្មសិទ្ធិ និង ដំណើរការដោយស្ថាប័នរបស់ប្រធាននៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ស្ថាប័នរបស់ប៊ីស្សពជាអធិបតីនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ឬ កម្មវិធី FamilySearch អន្តរជាតិ ( ដូចបានកត់សម្គាល់លើទំព័រដំបូងរបស់គេហទំព័រនេះ ) ។
នៅក្នុងដែនសមត្ថិកិច្ចដែលបានជ្រើសរើសយក ស្ថាប័នពាក់ព័ន្ធរបស់សាសនាចក្រអាចនឹងសម្របនូវតម្រូវការស្ដីពីគោលនយោបាយសិទ្ធិនៃជីវភាពឯកជនពិសេស ដើម្បីឆ្លុះបញ្ចាំងពីតម្រូវការនៃច្បាប់មូលដ្ឋានដែលពាក់ព័ន្ធ ។ នៅពេលតម្រូវការដាច់ដោយឡែកមួយត្រូវបានពិចារណាសមហេតុសមផល នោះយើងនឹងជូនដំណឹងបន្ថែមដល់អ្នក ។
អ្នកអាចចូលមើលក្នុងគេហទំព័ររបស់យើងភាគច្រើនដោយពុំចាំបាច់ផ្ដល់ព័ត៌មានផ្ទាល់ខ្លួនឡើយ ។ នៅពេលព័ត៌មានផ្ទាល់ខ្លួនត្រូវបានស្នើ នោះយើងប្រកាន់ខ្ជាបតាមគោលការណ៍សិទ្ធិនៃជីវភាពឯកជនដូចខាងក្រោមនេះស្ដីពីរបៀបដែលយើងប្រមូល ប្រើប្រាស់ បញ្ចេញ ផ្ទេរ និង ទុកព័ត៌មានរបស់អ្នក ។
ការអនុវត្តន៍ស្ដីពីសិទ្ធិនៃជីវភាពឯកជន
1. ការប្រមូលព័ត៌មាន. នៅពេលអ្នកបង្កើតគណនី អិល.ឌី.អេស ដោយផ្ទាល់ ឬ តាមរយៈគេហទំព័រ FamilySearch សូមចុះបញ្ជីគណនីមួយនៅក្នុងគេហទំព័រមួយរបស់យើង បន្ថែមទម្រង់ព័ត៌មាន ឬ ធ្វើសកម្មភាពផ្សេងទៀតរដៀងគ្នានេះ ដែលយើងអាចប្រមូល ឬ ទទួលបានពីអ្នក ឬ កំណត់ត្រាសមាជិកភាព ( បើអាច ) ប៉ុន្តែ ពុំមានដែនកំណត់ចំពោះឈ្មោះ អាសយដ្ឋាន អ៊ីម៉ែល លេខទូរស័ព្ទ រូបថត ការទាក់ទង ឬ ទម្រង់ចំណង់ចំណូលចិត្តរបស់អ្នក និង ព័ត៌មានអង្គភាពសាសនាចក្រឡើយ ។
យើងក៏នឹងអាចប្រមូលព័ត៌មានដែលឧបករណ៍ប្រើអ៊ិនធើរណែត ឬ កម្មវិធីរុករកបណ្ដាញរបស់អ្នកផ្ញើទៅ ពេលណាអ្នកចូលទៅក្នុងគេហទំព័ររបស់យើង រួមទាំងអាសយដ្ឋាន Internet Protocol ។
2. ការប្រើប្រាស់ ព័ត៌មានផ្ទាល់ខ្លួន. យើងអាចនឹងប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួន ដែលអ្នកផ្ដល់ឲ្យដើម្បី ( ក ) អនុញ្ញាតឲ្យយើងទាក់ទងទៅអ្នក ( ខ ) បំពេញសំណើរដែលអ្នកសុំ ( គ ) ស្វែងរកមតិកែលម្អដោយស្ម័គ្រចិត្តនៅលើគេហទំព័រ ឬ មាតិកា ឬ ( ឃ ) ជួយបំពេញបេសកកម្មរបស់យើង ។
យើងក៏អាចនឹងប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកសម្រាប់គោលបំណងខាងក្នុង រួមមានការធ្វើសវនកម្ម ការវិភាគទិន្នន័យ ការជួសជុលប្រព័ន្ធ និង ស្រាវជ្រាវ ។
លើសពីនេះទៅទៀត យើងអាចនឹងប្រើប្រាស់ទាំងព័ត៌មានផ្ទាល់ខ្លួនដែលអ្នកផ្ដល់ឲ្យ និង ព័ត៌មានដែលកម្មវិធីរុករកបណ្ដាញរបស់អ្នកបានផ្ញើមក ( សូមមើលផ្នែកទី 10 ខាងក្រោម ) ដើម្បីឃើញអ្នកប្រើប្រាស់ដែលទំនងអាចបង្កអន្តរាយដល់គេហទំព័ររបស់យើង ឬ ដើម្បីគូសចំណាំពីបទពិសោធន៍របស់អ្នកប្រើប្រាស់នៅលើគេហទំព័ររបស់យើង ។
ប្រសិនបើព័ត៌មានរបស់អ្នកមិនត្រូវបានប្រើប្រាស់សម្រាប់គោលបំណងណាមួយដូចបានរៀបរាប់ខាងលើ នោះយើងនឹងជូនដំណឹងដល់អ្នកជាពិសេស ហើយសុំការអនុញ្ញាតពីអ្នកប្រសិនបើតម្រូវដោយច្បាប់ ។
យូរៗម្ដង យើងអាចនឹងប្រាប់ឲ្យអ្នកដឹងពីជម្រើសដើម្បីដកខ្លួនចេញពីការប្រើប្រាស់ ឬ ចូលរួមចំណែកក្នុងទម្រង់ជាក់លាក់ ។
3. ការប្រើប្រាស់ព័ត៌មានសមាជិកភាពសាសនាចក្រ. ប្រសិនបើអ្នកជាសមាជិកសាសនាចក្រ នោះព័ត៌មានសមាជិកភាពទូទៅរបស់អ្នក ( ឧទាហរណ៍ ឈ្មោះ អាសយដ្ឋាន និង លេខទូរស័ព្ទ ) និង ព័ត៌មានផ្សេងៗទៀត ដែលអ្នកអាចនឹងជ្រើសដើម្បីផ្ដល់ ( ឧទាហរណ៍ អាសយដ្ឋានអ៊ីម៉ែល រូបថត ជាដើម ) អាចនឹងត្រូវចែកចាយជាមួយសមាជិកសាសនាចក្រនៅក្នុងវួដ ឬ សាខា ឬ មណ្ឌលរបស់អ្នកសម្រាប់គោលបំណងខាងក្នុងរបស់សាសនាចក្រដោយមានការយល់ស្របពីមុនរបស់អ្នក ប្រសិនបើការអនុញ្ញាតរបស់អ្នកតម្រូវឲ្យមានតាមច្បាប់ ។ ព័ត៌មានខ្លះរបស់អ្នកក៏អាចត្រូវបានគេមើលឃើញក្នុងកំណត់មួយដ៏តឹងរឹងនៅលើគេហទំព័រអ៊ិនធើរណែតរបស់យើង រួមទាំង LDS.org ផងដែរ ។ អ្នកអាចដកខ្លួនចេញពីការចែកចាយព័ត៌មាន ឬ កំណត់ព័ត៌មានដែលអ្នកបានចែកចាយ ដោយការកែសម្រួលសេចក្ដីយោងក្នុងទម្រង់របស់នៅលើគេហទំព័រនីមួយៗ ។
លើសពីនេះទៅទៀត ព័ត៌មានសមាជិកភាពរបស់អ្នក រួមទាំងព័ត៌មានទំនាក់ទំនងផ្ទាល់ខ្លួនរបស់អ្នកផងដែរ អាចនឹងត្រូវបានចែកចាយជាមួយនឹងថ្នាក់ដឹកនាំសាសនាចក្រសម្រាប់គោលបំណងខាងក្នុងរបស់សាសនាចក្រ ។
4. ការដាក់ស្នើមាតិកា។ នៅលើគេហទំព័ររបស់យើងខ្លះ អ្នកអាចនឹងផ្ដល់មាតិកា និង មតិផ្ទាល់ខ្លួននៅក្នុងផ្នែកដែលបានរើសយក ។ ការដាក់ស្នើខ្លះរបស់អ្នកត្រូវបានរក្សាទុកជាឯកជន ហើយអ្នកដទៃមិនអាចបើកមើលបានឡើយ ( ឧទាហរណ៍ កំណត់សម្គាល់ផ្ទាល់ខ្លួនលើអ៊ិនធើរណែត កំណត់ហេតុ ឬ ទម្រង់ស្រដៀងគ្នានេះ ) ។ ទោះជាយ៉ាងណាក្ដី ការដាក់ស្នើមាតិកាដទៃទៀតអាចនឹងទុកជាសាធារណៈ ហើយអាចឲ្យអ្នកដទៃបើកមើលបាន ( ឧទាហរណ៍ ទីបន្ទាល់ដែលបានសរសេរ ឬ មតិលើអ៊ិនធើរណែតក្នុងផ្នែកដែលបានរើសយក ) ។
ឧបមាថា នៅពេលការដាក់ស្នើមាតិការបស់អ្នកនឹងត្រូវបានធ្វើឡើងជាសាធារណៈ ឬ ត្រូវបានចែកចាយជាមួយភាគីទីបី នោះយើងនឹងសុំការយល់ព្រមពីអ្នក មិនថានៅពលអ្នកបង្កើតទម្រង់ដាច់ដោយឡែកមួយ ( ឧទាហរណ៍ mormon.org ឬ familysearch.org ) ឬ នៅពេលអ្នកបញ្ចូលមាតិកា ( ឧទាហរណ៍ នៅពេលអ្នកបញ្ចូលវីដេអូខ្លីៗ ឬ ព័ត៌មានពង្សាវតា ) នោះទេ ។ យើងសូមណែនាំឲ្យអ្នកប្រើបម្រាមនៅពេលផ្ដល់មាតិកាដែលទុកឲ្យបើកមើលជាសាធារណៈ ហើយឲ្យចៀសវាងពីការចុះព័ត៌មាន ដែលអាចបណ្ដាលឲ្យមានមហន្តរាយ ឬ ខូចប្រយោជន៍ដល់អ្នក ឬ មនុស្សដទៃ ។
ការដាក់ស្នើមាតិកាគ្រប់ប្រភេទដែលអ្នកបានធ្វើនឹងត្រូវបានរក្សាទុកនៅលើប្រព័ន្ធរបស់យើង ឬ ប្រព័ន្ធនៃស្ថាប័នពាក់ព័ន្ធរបស់យើង ឬ ភាគីទីបី ( ដូចបានកំណត់នៅផ្នែកទី 7A ខាងក្រោម ) ។ ខណៈពេលបទដ្ឋានឧស្សាហកម្មត្រូវបានប្រើប្រាស់ដើម្បីការពារសំណើររបស់អ្នកពីការប្រើប្រាស់ការប្រកាស ឬ ការកំណែប្រែដោយគ្មានសិទ្ធិអនុញ្ញាត ( ដូចបានចែងនៅផ្នែកទី 8 ខាងក្រោម ) នោះយើងពុំអាចធានាឲ្យមានការសម្ងាត់ពេញលេញបានទេ ហើយក្នុងករណីខ្លះ យើងអាចនឹងជ្រើសរើស ឬ តម្រូវឲ្យប្រកាសយ៉ាងស្របច្បាប់ពីព័ត៌មានបែបនេះទៅដល់ភាគីទីបីដូចបានណែនាំក្នុងផ្នែកទី 7 នៃគោលនយោបាយនេះ ។
ទោះជាយើងពុំមានកាតព្វកិច្ចដើម្បីត្រួតពិនិត្យការដាក់ស្នើមាតិការបស់អ្នកក្ដី ក៏យើងរក្សាសិទ្ធិដើម្បីធ្វើដូច្នោះស្របតាមការសម្រេចចិត្តដ៏មុតមាំរបស់យើងដែរ ។ យើងក៏រក្សាសិទ្ធិផងដែរដើម្បីបិទ ឬ ដកចេញនូវមាតិកាណាមួយដែលយើងយល់ថាពុំសមរម្យ ថោកទាប អាសគ្រាម សម្រើប ស្មោគគ្រោក ហិង្សា រំខាន បង្ខូចកេរឈ្មោះ បន្ទាល់ក្លែង បទល្មើស ខុសច្បាប់ គំរាមកំហែង ឬ រឿងដែលខុសឆ្គង មិនថាវាត្រូវបានទុកជាឯកជន ឬ សាធារណៈនោះទេ ។ ព្រោះតែយើងពុំមើលឡើងវិញទាំងអស់នូវមាតិកាដែលបានដាក់ស្នើតាមរយៈគ្រប់ទម្រង់លើរាល់គេហទំព័ររបស់យើង នោះយើងពុំអាចធានាបានថា យើងនឹងអាចដាក់វិធានការការពារនៅព្រឹត្តិការណ៍ដែលអ្នកផ្ដល់ព័ត៌មានមាតិកា ដោយប្រាប់ព័ត៌មានអំពីបុគ្គលម្នាក់ដែលជាជនរងគ្រោះនៃការខូចខាត ឬ ការរំលោភបំពាន ឬ ក៏កំពុងប្រឈមមុខនឹងរឿងទាំងនេះឡើយ ។
នៅពេលយើងដឹងពីមាតិកាដែលយើងចាត់ទុកថាមានភាពរំលោភបំពាន ឬ អាចធ្វើឲ្យខូចខាតដល់សិទ្ធិនៃជីវភាពឯកជននៃព័ត៌មានផ្ទាល់ខ្លួន ឬសម្ងាត់ ឬ របស់មនុស្សម្នាក់ទៀត នោះយើងនឹងធ្វើការខិតខំដោយអស់ពីចិត្តដើម្បីបិទ ឬ ដកចេញនូវមាតិកាដូចនោះ ។
5. ការថែរក្សា។ យើងថែរក្សាព័ត៌មានផ្ទាល់ខ្លួនដែលបានប្រមូល និង ការស្នើទាំងឡាយទុកមួយរយៈពេលសមហេតុសមផល ដើម្បីបំពេញគោលបំណងនៃការប្រមូល ហើយបន្ទាប់មកលុបវាចោលពីកំណត់ត្រារបស់យើង ដោយមិនរាប់បញ្ចូលពីព័ត៌មានទម្រង់ប្រវត្តិដែលបានកំណត់រួចមកហើយ កំណត់ត្រាពង្សាវតាទូទៅ និង ព័ត៌មានសមាជិកភាព ដែលនៅជាចំណែកនៃពង្សាវតាជាអចិន្ត្រៃយ៍ ឬ កំណត់ត្រាប្រវត្តិសាស្ត្រសាសនាចក្រ ។
6. សិទ្ធិប្រើប្រាស់ ។យើងព្យាយាមរក្សាភាពពិតនៃព័ត៌មានផ្ទាល់ខ្លួន ហើយពឹងផ្អែកលើអ្នកដើម្បីអះអាងថា ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកមានភាពពេញលេញ ហើយសុក្រិត ។ អ្នកអាចផ្ទៀងផ្ទាត់ កែតម្រូវ ឬ ដកចេញនូវព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកតាមរយៈការចុះឈ្មោះជាក់លាក់របស់អ្នកលើគេហទំព័រ តាមរយៈទម្រង់របស់អ្នក ឬ តាមរយៈគណនី អិល.ឌី.អេស ទីណាដែលអាចស្នើបាន ។
ប្រសិនបើអ្នកជាសមាជិកសាសនាចក្រ ព័ត៌មានផ្ទាល់ខ្លួនមួយចំនួនរបស់អ្នកអាចនឹងត្រូវបានធ្វើបច្ចុប្បន្នភាពតាមតែរយៈការធ្វើការផ្លាស់ប្ដូរនៅក្នុងកំណត់ត្រាសមាជិកភាពសាសនាចក្ររបស់អ្នកប៉ុណ្ណោះ ។ ការផ្លាស់ប្ដូរនេះត្រូវតែបានធ្វើឡើងដោយការទាក់ទងនឹងស្មៀនក្នុងអង្គភាពសាសនាចក្ររបស់អ្នក ហើយ ស្នើសុំឲ្យមានការផ្លាស់ប្ដូរ ។ ប្រសិនបើអ្នកមានមានបញ្ហានៅក្នុងការកែប្រែ ឬ ធ្វើបច្ចុប្បន្នភាពលើព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកនោះ អ្នកអាចទាក់ទាក់មកយើងដោយផ្ញើអ៊ីម៉ែលទៅកាន់ DataPrivacyOfficer@ldschurch.org. នៅពេលបានទទួលអ៊ីម៉ែលរបស់អ្នក នោះយើងនឹងធ្វើដោយអស់ពីសមត្ថភាពដើម្បីឆ្លើយតបទៅអ្នកវិញក្នុងរយៈពេល 30 ថ្ងៃ ។ ប្រសិនបើយើងពុំអាចបំពេញតាមសំណើររបស់អ្នកបានក្នុងរយៈពេល 30 ថ្ងៃ ឬ ពុំអាចផ្ដល់សិទ្ធិប្រើប្រាស់ចំពោះព័ត៌មានដែលបានស្នើទេនោះ យើងនឹងពន្យល់ពីមូលហេតុ ។
7. ការចែកចាយ និង ការប្រកាសព័ត៌មាន. យើងចាត់ទុកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកការសម្ងាត់ ហើយពុំជួញដូរទៅឲ្យជនណាម្នាក់ឡើយ ។ យើងពុំចែកចាយព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកជាមួយនឹងភាគីដទៃទៀត លើកលែងតែក្នុងកាលៈទេសៈដូចខាងក្រោម ( ឬ ឧទាហរណ៍មួយទៀត យើងនឹងជូនដំណឹងដល់អ្នកយ៉ាងជាក់លាក់ ហើយទទួលបានការយល់ស្របពីអ្នកទុកជាមុន ) ៖
ក. ម្ចាស់ភាគីទីបី ។យើងអាចនឹងផ្ដល់ព័ត៌មានផ្ទាល់ខ្លួនទៅភាគីទីបីសម្រាប់ការប្រើប្រាស់របស់ពួកគេក្នុងដំណើរការផ្ទៃក្នុងជំនួសមុខឲ្យពួកយើង ( ឧទាហរណ៍ ដំណើរការចំណាយ ការថែទាំ សន្តិសុខ ការវិភាគទិន្នន័យ សណ្ឋាគារិក ជាដើម ) ។ តាមគំរូនេះ ម្ចាស់ភាគីនឹងតម្រូវឲ្យការពារព័ត៌មានផ្ទាល់ខ្លួនពីការប្រើប្រាស់បន្ថែមដោយមានការចុះកិច្ចសន្យា ( រួមមានគោលបំណងទីផ្សារ ) ឬ ផ្ទេរឲ្យសមស្របនឹងគោលនយោបាយជាឯកជន និង បទដ្ឋានឧស្សាហកម្ម ។
ខ. ស្ថាប័ននានារបស់សាសនាចក្រ ។យើងអាចនឹងផ្ទេរព័ត៌មានផ្ទាល់ខ្លួនទៅកាន់ស្ថាប័នជាប់ទាក់ទងនឹងសាសនាចក្រ ដើម្បីបំពេញគោលបំណងរបស់សាសនាចក្រ ។ សម្រាប់ព័ត៌មានសមាជិកភាពផ្ទេរចេញពីសហគមន៍អឺរ៉ុប យើងផ្អែកទៅលើបទដ្ឋានកិច្ចព្រមព្រៀងរវាងស្ថាប័នរបស់សាសនាចក្រទាំងឡាយដែលអនុលោមជាមួយនឹងតម្រូវការសហគមន៍អឺរ៉ុប ។ សម្រាប់ការស្នើព័ត៌មានផ្ទាល់ខ្លួនតាមអ៊ិនធើរណែត យើងយល់ថា ការស្នើរបស់បុគ្គលម្នាក់គឺជាទង្វើវិជ្ជមាន ដោយចង្អុលបង្ហាញពីការអនុញ្ញាតដែលត្រូវបានជូនដំណឹងក្នុងការដំណើរការទិន្នន័យក៏ដូចជាការអនុញ្ញាតដែលត្រូវបានជូនដំណឹងដើម្បីអនុញ្ញាតឲ្យមានការផ្ទេរទិន្នន័យទៅកាន់សហរដ្ឋអាមេរិក សម្រាប់គោលបំណងដែលវាបានផ្ដល់ឲ្យ ។
គ. តម្រូវការផ្នែកច្បាប់ ។យើងអាចមានសិទ្ធិប្រើប្រាស់ ហើយប្រកាសព័ត៌មានផ្ទាល់ខ្លួន ការចុះផ្សាយ ការបញ្ចូលកំណត់ហេតុ ការជជែកតាមអ៊ិនធើរណែត កំណត់សម្គាល់ផ្ទាល់ខ្លួន មាតិកា ឬ ការដាក់ស្នើផ្សេងៗទៀតរបស់អ្នកទៅក្នុងគេហទំព័រណាមួយ ប្រសិនបើយើងមានជំនឿដោយមុតមាំថា ការធ្វើដូចនេះគឺស្របទៅតាមដីកា ឬ បទបញ្ជាតុលាការ ឬ រដ្ឋបាល ឬ តម្រូវការផ្នែកច្បាប់ផ្សេងទៀត ។ បន្ថែមពីនេះ យើងអាចនឹងប្រកាសព័ត៌មានផ្ទាល់ខ្លួន និង ព័ត៌មានផ្សេងៗទៀតរបស់អ្នក នៅពេលយើងមានហេតុផលត្រឹមត្រូវថាវាសមរម្យ ឬ ចាំបាច់ដើម្បីការពារការបំពានមួយលើកិច្ចព្រមព្រៀងដទៃៗរបស់យើង ដើម្បីការពារនឹងការប្ដឹងតាមផ្នែកច្បាប់ ដើម្បីការពារសិទ្ធិ ទ្រព្យសម្បត្តិ ឬ សុខសុវត្ថិភាពនៃគេហទំព័រ នៃបុគ្គលណាមួយ ឬ នៃសាធារណៈជន ដើម្បីរក្សា និង ការពារសន្តិសុខ និង ភាពថ្លៃថ្នូររបស់សេវាកម្ម និង ហេដ្ឋារចនាសម្ព័ន្ធ ដើម្បីការពារខ្លួនយើង និង សេវាកម្មរបស់យើងពីការក្លែងបន្លំ ការរំលោភបំពាន ឬ ការប្រើប្រាស់ពុំមានច្បាប់ទម្លាប់ ដើម្បីពិនិត្យឲ្យបានល្អិតល្អន់ ហើយការពារខ្លួនយើងពីការទាមទាររបស់ភាគីទីបី ឬ ការចោទប្រកាន់ ឬ ដើម្បីជាជំនួយដល់ភ្នាក់ងារកងកម្លាំងច្បាប់រដ្ឋាភិបាល ។
8. ការការពារព័ត៌មាន ។យើងប្រើប្រាស់វិធានខាងបច្ចេកវិទ្យា និង ខាងការរៀបចំដើម្បីការពារព័ត៌មានផ្ទាល់ខ្លួន ដែលយើងទទួលបានកុំឲ្យបាត់បង់ ប្រើខុស និង ការផ្លាស់ប្ដូរដែលពុំមានការអនុញ្ញាត ហើយដើម្បីការពារការសម្ងាត់របស់វា ។ យើងមើលជាទៀងទាត់នូវដំណើរការសុវត្ថិភាព ហើយពិចារណាពីបច្ចេកវិទ្យា និង វិធីសាស្ត្រផ្នែកសុវត្ថិភាពថ្មីៗដែលសមស្រប ។ យើងក៏ប្រើប្រាស់បច្ចេកវិទ្យាប្ដូរព័ត៌មាននៅពេលបច្ចុប្បន្នដើម្បីប្ដូរទិន្នន័យនៅលើទំព័រចូលរបស់យើង ។ ទោះជាយ៉ាងណាក៏ដោយ ព្រោះយើងពុំអាចធានាបានពីសុវត្ថិភាពពេញលេញនៃបច្ចេកវិទ្យាប្ដូរព័ត៌មានដោយសម្ងាត់ នោះសូមធ្វើការប្រុងប្រយ័ត្ននៅពេលដាក់ស្នើព័ត៌មានផ្ទាល់ខ្លួននៅលើអ៊ិនធើរណែត ។
9. ទិន្នន័យភាគីទីបី .នៅពេលច្បាប់ក្នុងមូលដ្ឋានអនុញ្ញាត អ្នកអាចនឹងដាក់ស្នើព័ត៌មានផ្ទាល់ខ្លួនបាន រួមមានព័ត៌មានទំនាក់ទំនងរបស់បុគ្គលម្នាក់ទៀតក្រៅពីខ្លួនអ្នក ( អាចហៅម្យ៉ាងទៀត ភាគីទីបី ) ដើម្បីអនុញ្ញាតឲ្យយើងទាក់ទងជាមួយបុគ្គលនោះ ធ្វើការបញ្ជូន ឬ បំពេញនូវសំណើររបស់អ្នកផ្សេងទៀត ។ ព័ត៌មានដែលបានប្រមូល នឹងត្រូវបានប្រើប្រាស់តែដើម្បីសម្រួលដល់សំណើររបស់អ្នកតែប៉ុណ្ណោះ ។ នៅពេលផ្ដល់ព័ត៌មានផ្ទាល់ខ្លួនពីបុគ្គលផ្សេងទៀតក្រៅពីខ្លួនអ្នក អ្នកត្រូវតែទទួលបានការយល់ព្រមពីបុគ្គលនោះជាមុនសិន ប្រសិនបើការយល់ព្រមរបស់ពួកគេនោះត្រូវបានតម្រូវដោយច្បាប់ ។
ប្រសិនបើអ្នក ឬ នរណាផ្សេងទៀតបានផ្ដល់ឲ្យយើងដោយនូវព័ត៌មានទំនាក់ទំនងផ្ទាល់ខ្លួនរបស់អ្នក ហើយអ្នកចង់ស្នើកុំឲ្យយើងទាក់ទងទៅអ្នកទៀត សូមធ្វើតាមឈប់ជាវ ឬ ចេញពីដំណើរការដែលបានផ្ដល់ឲ្យនៅលើគេហទំព័រជាក់លាក់ កាសែត សេចក្ដីជូនដំណឹងតាមអ៊ីម៉ែល ។ ល ។
10. ការប្រមូលទិន្នន័យអកម្ម ៖ បច្ចេកវិទ្យាតាមដាន ខូគី និង Clear GIFs . នៅពេលអ្នកចូលមើលគេហទំព័រណាមួយរបស់យើង ម៉ាស៊ីនបម្រើ ឬ ប្រព័ន្ធតម្រងរបស់យើងអាចនឹងប្រមូលព័ត៌មានដែលកម្មវិធីរុករកបណ្ដាញរបស់អ្នកផ្ញើមក គ្រប់ពេលដែលអ្នកចូលមើលគេហទំព័រមួយ ។ ព័ត៌មាននេះអាចនឹងបញ្ចូល ប៉ុន្តែពុំកំណត់ឡើយចំពោះប្រភេទកម្មវិធីរុករក ប្រព័ន្ធប្រតិបត្តិការ ភាសាចំណង់ចំណូលចិត្តរបស់អ្នក គេហទំព័រយោងណាមួយដែលអ្នកចូលមើលពីមុនអ្នកចូលមកគេហទំព័ររបស់យើង កាលបរិច្ឆេទ និង ពេលនៃសំណើរអ្នកចូលមើលនីមួយៗ និង ព័ត៌មានដែលអ្នកស្វែងរកនៅលើគេហទំព័ររបស់យើង ។
យើងក៏ប្រើប្រាស់ខូគី និង Clear GIFs ដើម្បីប្រមូលព័ត៌មាន ។ ក ខូគីគឺជាចំណែកមួយតូចនៃទិន្នន័យត្រូវបានប្រើដើម្បីផ្ទេរព័ត៌មានទៅកាន់ហាដដ្រាយវ៍ ឬ កម្មវិធីរុករកបណ្ដាញរបស់អ្នកសម្រាប់គោលបំណងរក្សាកំណត់ត្រា ។ ខូគីដើរតួជាប្រភេទស្លាកមួយ ដែលអនុញ្ញាតឲ្យគេហទំព័ររបស់យើងទទួលស្គាល់កម្មវិធីរុករកបណ្ដាញរបស់អ្នកនៅពេលអ្នកត្រឡប់ទៅកាន់គេហទំព័ររបស់យើងវិញ ។ ក Clear GIFs ( ត្រូវបានស្គាល់ផងដែរជា ប្រភពបណ្ដាញ) គឺត្រូវបានប្រើនៅក្នុងការរួមបញ្ចូលគ្នាជាមួយខូគី ដើម្បីជួយយើងឲ្យយល់ពីរបៀបដែលអ្នកចូលទស្សនាធ្វើការនៅលើគេហទំព័ររបស់យើង ។ Clear GIFs ជាធម្មតាគឺជាក្រាភិចរូបភាពច្បាស់ដែលដាក់នៅលើគេហទំព័រ ។ ការប្រើប្រាស់នៃ clear GIFs អនុញ្ញាតឲ្យយើងត្រួតពិនិត្យសកម្មភាពដែលអ្នកបើកនៅលើគេហទំព័រ ហើយធ្វើឲ្យវាមានភាពកាន់តែស្រួលសម្រាប់យើង ដើម្បីតាមដាន ហើយកត់ត្រាសកម្មភាពនានានៃកម្មវិធីរុករកដែលគេស្គាល់ ។ ឧទាហរណ៍ ការប្រើប្រាស់ clear GIFs យើងអាចតាមដានផ្លូវនៃការចូលមើលទំព័រនៅលើគេហទំព័រ ហើយត្រួតពិនិត្យបរិមាណប្រើសរុប និង ចរាចរណ៍បែកខ្ញែកនៅលើគេហទំព័ររបស់យើង ។
យើងប្រមូលព័ត៌មាននេះដើម្បីយល់កាន់តែច្បាស់ពីរបៀបដែលអ្នកប្រើប្រាស់ ហើយធ្វើអន្តរកម្មជាមួយគេហទំព័ររបស់យើងដើម្បីធ្វើឲ្យបទពិសោធន៍របស់អ្នកកាន់តែមានភាពប្រសើរឡើង ។ យើងអាចនឹងចែកចាយព័ត៌មាននេះជាមួយបុគ្គលិក អ្នកធ្វើការក្រៅម៉ោង អ្នកផ្ដល់សេវាកម្ម និង ស្ថាប័នពាក់ព័ន្ធនានាដូចបានកំណត់ក្នុងផ្នែកទី 7 ។
អ្នកអាចនឹងផ្លាស់ប្ដូរការដំឡើងកម្មវិធីរុករកបណ្ដាញរបស់អ្នកដើម្បីទទួលយកខូគី ឬ ដើម្បីបំផុសអ្នកពីមុនការទទួលយកខូគីមួយពីគេហទំព័រដែលអ្នកចូលមើល ។ ទោះជាយ៉ាងណាក្ដី ប្រសិនបើអ្នកពុំទទួលយកខូគីទេនោះ អ្នកអាចនឹងប្រើប្រាស់ផ្នែក ឬ ដំណើរការខ្លះៗនៃគេហទំព័ររបស់យើង ។
11. សេចក្ដីអនុលោមគោលនយោបាយ និង សំណួរអំពីសិទ្ធិនៃជីវភាពឯកជននៃព័ត៌មានផ្ទាល់ខ្លួន។ យើងមានភ្នាក់ងារផ្នែកទិន្ន័យសិទ្ធិនៃជីវភាពឯកជន ដែលជួយធានាឲ្យមានការគោរពតាមគោលនយោបាយនៃជីវភាពឯកជននេះ ហើយឆ្លើយនឹងសំណួរអំពីទិន្នន័យសិទ្ធិនៃជីវភាពឯកជន ឬ បញ្ហាសុវត្ថិភាព ។ ភ្នាក់ងារនេះក៏ជួយយើងផងដែរក្នុងការបង្រៀនដល់បុគ្គលិកសាសនាចក្រអំពីការគោរពតាម ។ តម្រូវការស្ដីពីគោលនយោបាយសិទ្ធិនៃជីវភាពឯកជននេះ ឬ សុវត្ថិភាពនៃព័ត៌មានផ្ទាល់ខ្លួនដែលយើងដំណើរការអាចនឹងត្រូវបានផ្ញើតាមរយៈអ៊ីម៉ែល ទូរសារ ឬ សំបុត្រទៅកាន់ ៖
អ៊ីម៉ែល ៖
DataPrivacyOfficer@ldschurch.org
ទូរសារលេខ ៖ 1-801-240-1187
អាសយដ្ឋាន ៖ ការិយាល័យផ្នែកសិទ្ធិនៃជីវភាពឯកជន
50 E. North Temple St.
Salt Lake City UT 84150-0018
12. សិទ្ធិនៃជីវភាពឯកជនរបស់កុមារ ។យើងពុំប្រមូលព័ត៌មានដោយចេតនាពីកុមារអាយុក្រោម 13 ឆ្នាំ នៅលើគេហទំព័ររបស់យើងនោះទេ ។ រាល់គេហទំព័ររបស់យើងដែលប្រមូលព័ត៌មានរបស់កុមារ នឹងធ្វើដូច្នោះលុះត្រាតែបានជូនដំណឹង ហើយបានទទួលការអនុញ្ញាតពីសំណាក់ឪពុកម្ដាយ ឬ អាណាព្យាបាលរបស់កុមារស្របតាមច្បាប់ដែលមានជាមុនសិន ។ យើងសូមណែនាំដោយឲ្យក្មេងក្រោមអាយុ 18 ឆ្នាំ សុំការអនុញ្ញាតពីឪពុកម្ដាយរបស់ខ្លួនពីមុនផ្ញើព័ត៌មានផ្ទាល់ខ្លួនណាមួយទៅកាន់នរណាម្នាក់តាមអ៊ិនធើរណែត ហើយយើងលើកទឹកចិត្តឪពុកម្ដាយឲ្យបង្រៀនកូនៗរបស់គេអំពីការប្រើប្រាស់អ៊ិនធើរណែតដោយសុវត្ថិភាព ។
13. តំណភាគីទីបី ។យើងពុំទទួលខុសត្រូវចំពោះការអនុវត្តន៍ការសម្ងាត់ ឬ មាតិកានៃគេហទំព័រណាមួយរបស់ភាគីទីបីឡើយ ។ សម្រាប់ការការពារផ្ទាល់ខ្លួន អ្នកគប្បីត្រួតពិនិត្យឡើងវិញនូវគោលនយោបាយនៃគេហទំព័រដទៃៗ ដើម្បីធានាថាពួកគេបំពេញការរំពឹងទុកជាសម្ងាត់ផ្ទាល់ខ្លួនរបស់អ្នក ។
14. ការផ្លាស់ប្ដូរនាពេលអនាគតចំពោះគោលនយោបាយស្ដីពីសិទ្ធិនៃជីវភាពឯកជន។ យើងត្រួតពិនិត្យជាទៀងទាត់លើគោលនយោបាយស្ដីពីសិទ្ធិនៃជីវភាពឯកជននេះ ហើយអាចនឹងផ្លាស់ប្ដូរ កែប្រែ បញ្ចូលបន្ថែម ឬ ដកចេញចំណែកខ្លះនៅពេលចាំបាច់ ។ ប្រសិនបើយើងផ្លាស់ប្ដូរគោលនយោបាយស្ដីពីសិទ្ធិនៃជីវភាពឯកជននេះតាមមធ្យោបាយដែលប៉ះពាល់ដល់របៀបដែលយើងប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក នោះយើងនឹងជូនដំណឹងដល់អ្នកនៅទីនេះ ឬ នៅក្នុងសេចក្ដីជូនដំណឹងលើគេហទំព័ររបស់យើង ។ យើងក៏នឹងធ្វើបច្ចុប្បន្នភាពកាលបរិច្ឆេទការពិនិត្យឡើងវិញនៅផ្នែកខាងក្រោមនៃគោលនយោបាយស្ដីពីជីវភាពឯកជនផងដែរ ។ យើងសូមលើកទឹកចិត្តអ្នកឲ្យត្រួតពិនិត្យគោលនយោបាយស្ដីពីសិទ្ធិនៃជីវភាពឯកជននេះយូរៗម្ដងដើម្បីបន្តទទួលបានព័ត៌មានស្ដីពីការផ្លាស់ប្ដូរណាមួយ ។
កាលបរិច្ឆេទដែលមានប្រសិទ្ធភាព
កំណែនៃគោលនយោបាយស្ដីពីសិទ្ធិនៃជីវភាពឯកជននេះមានប្រសិទ្ធភាពនៅថ្ងៃទី 01 ខែ កុម្ភៈ ឆ្នាំ 2012 ។