Leader Biography

ប្រធាន ហិនរី ប៊ី អាវរិង

ប្រធាន ហិនរី ប៊ី អាវរិង ត្រូវ​បាន​ហៅ​ជា​ទីប្រឹក្សា​ទី​មួយ​នៅ​ក្នុង​គណៈ​ប្រធាន​ទី​មួយ​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ នៅ​ថ្ងៃ​ទី 3 ខែ កុម្ភៈ ឆ្នាំ 2008 ។ ដើម​ឡើយ លោក​បាន​បម្រើ​ជា​ទីប្រឹក្សា​ទី​ពីរ​របស់​ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ក្នុងគណៈ​ប្រធានទីមួយ ចាប់​តាំង​ពី​ថ្ងៃ​ទី 6 ខែ តុលា ឆ្នាំ 2007 ។ លោក​ត្រូវ​បាន​ហៅ​ឲ្យ​បម្រើ​នៅ​ក្នុង​​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ នៅ​ថ្ងៃ​ទី 1 ខែ មេសា ឆ្នាំ 1995 ដោយ​កាល​ពី​មុន​លោក​បាន​បម្រើ​ជា​សមាជិក​នៃ​ពួក​ចិតសិប​នាក់ ចាប់​តាំង​ពី​ថ្ងៃ​ទី 3 ខែ តុលា ឆ្នាំ 1992 ។

ពីមុន ប្រធាន អាវរិង បាន​បម្រើ​ជា​ទីប្រឹក្សា​ទី​មួយ​នៅ​ក្នុង​គណៈ​ប៊ីស្សព​ជា​អធិបតី​ចាប់​ពី​ខែ មេសា ឆ្នាំ 1985 ដល់ ខែ កញ្ញា ឆ្នាំ 1992 និង ជា​អភិបាល​ផ្នែក​អប់រំ​របស់​សាសនាចក្រ ចាប់​ពី​ខែ កញ្ញា ឆ្នាំ 1980 ដល់​ខែ មេសា ឆ្នាំ 1985 ហើយ​ក៏​ចាប់​ពី ខែ កញ្ញា ឆ្នាំ 1992 ដល់ ខែ មករា ឆ្នាំ 2005 ផងដែរ ។

ប្រធាន អាវរិង ជា​ប្រធាន​មហាវិទ្យាល័យ រីកស៍ នៅ​ទីក្រុង រ៉េចប៊ើក រដ្ឋ អៃដាហូ ពី​ឆ្នាំ 1971 ដល់ 1977 ។ លោក​បាន​រៀន​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​ពាណិជ្ជកម្ម​នៅ​សាកលវិទ្យាល័យ ស្ទែនហ្វដ ពី​ឆ្នាំ 1962 ដល់ ឆ្នាំ 1971 ។

លោក​បាន​បញ្ចប់​ថ្នាក់​បរិញ្ញាប័ត្រ​ខាង​វិទ្យាសាស្ត្រ​ក្នុង​​ផ្នែក​រូប​វិទ្យា​ពី​សាកល​វិទ្យាល័យ យូថាហ៍ និង ថ្នាក់​អនុ​បណ្ឌិត​ផ្នែក​គ្រប់គ្រង​ពាណិជ្ជកម្ម និង ថ្នាក់​បណ្ឌិត​ពី​សាកល​វិទ្យាល័យ ហាវ៉ត ។

លោក​បាន​កើត​នៅ ទីក្រុង នូវ​ជើស៊ី នៅ​ថ្ងៃ​ទី 31 ខែ ឧសភា ឆ្នាំ 1933 ហើយ​បាន​បម្រើក្នុង​​សាសនាចក្រ​ជា​អ្នក​តំណាង​ភូមិភាគ សមាជិក​ក្នុង​​ក្រុម​ប្រឹក្សា​ថ្នាក់​សាលា​ថ្ងៃ​អាទិត្យ​ទូទៅ និង ជា​ប៊ីស្សព ។

ប្រធាន អាវរិង បាន​រៀបការ​នឹង ខាតលីន ចនសុន ហើយ​មាន​កូន​ប្រុស​បួន​នាក់ និង កូន​ស្រី​ពីរ​នាក់ ។