Leader Biography

អែលឌើរ ឃ្វីនធិន អិល ឃុក

អែលឌើរ ឃ្វីនថិន អិល ឃុក ត្រូវ​បាន​គាំទ្រ​ជា​សមាជិក​ក្នុង​​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ នៅ​ថ្ងៃ​ទី 6 ខែ តុលា ឆ្នាំ 2007 ។ លោក​ត្រូវបាន​ហៅ​ជា​អ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ​ក្នុង​ខែ មេសា ឆ្នាំ 1996 ដោយ​លោក​បាន​បម្រើ​នៅ​ក្នុង​កូរ៉ុម​ទី​ពីរ កូរ៉ុម​ទី​មួយ និង ​គណៈ​ប្រធាន​នៃ​ពួក​ចិតសិប​នាក់ ។

ក្នុង​នាម​ជា​ពួក​ចិតសិប​នាក់​មួយ​រូប លោក​បាន​បម្រើ​នៅ​ក្នុង​គណៈ​ប្រធាន​តំបន់​នៅ​ប្រទេស ហ្វីលីពីន ប្រធាន​តំបន់​កោះ​ប៉ាស៊ីហ្វិក និង អាមេរិក​ខាង​ជើង និង ជា​នាយក​ប្រតិបត្តិ​នាយកដ្ឋាន​អ្នក​ផ្សព្វផ្សាយ​សាសនា ។

នៅ​ចំ​គ្រា​ដែល​លោក​បម្រើ​ជា​អ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ​នៃ​សាសនាកច្រ នោះ​លោក​ជា​អនុ​ប្រធាន​ប្រព័ន្ធ​សុខាភិបាល ។ ពី​មុននោះ លោក​គឺ​ជា​ប្រធាន និង នាយក​ប្រតិបត្តិ​នៃ​ប្រព័ន្ធ​សេវា​ថែទាំ​សុខភាព កាលីហ្វូញ៉ា ។ ពី​មុន​​នោះ លោក​ជា​អ្នក​ច្បាប់​ពាណិជ្ជកម្ម និង ដៃគូ​គ្រប់គ្រង​សហគ្រាស​វិស័យ​ច្បាប់​នៅ​តំបន់បេសាន ហ្វ្រានស៊ីស្កូ ។ លោក​ធ្លាប់​បាន​ធ្វើ​ជា​សមាជិក​ក្រុម​ប្រឹក្សា​នៃក្រុម​ហ៊ុន និង អង្គការ​​មួយ​ចំនួន ។

លោក​ធ្លាប់​បាន​បម្រើ​សាសនាចក្រ​ក្នុង​នាម​ជា​ប៊ីស្សព ប្រធាន​ស្តេក និង ទីប្រឹក្សា​នៅ​ក្នុង​គណៈ​ប្រធាន​ស្តេក ហ្វ្រានស៊ីស្កូ កាលីហ្វូញ៉ា ហើយ​ជា​អ្នក​តំណាង​ភូមិភាគ និង អ្នក​មាន​សិទ្ធិ​អំណាច​ប្រចាំ​តំបន់ នៅ​តំបន់​អាមេរិក​ខាង​ជើង​លិច ។ កាល​ពី​ក្មេង​ លោក​បាន​ធ្វើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ក្នុង​បេសកកម្មអង់គ្លេស ។

លោក​ជា​អ្នក​ទីក្រុង លូហ្គែន រដ្ឋ យូថាហ៍ បាន​បញ្ចប់​កម្រិត​បរិញ្ញប័ត្រ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ ពី​សាកល​វិទ្យាល័យ​រដ្ឋ យូថាហ៍ និង ជា​បណ្ឌិត​នីតិសាស្ត្រ ពី​សាកល​វិទ្យាល័យ ស្ទែនហ្វដ ។

លោក​បាន​រៀបការ​នឹង ម៉ារី ហ្គែឌី នៅ​ថ្ងៃ​ទី 30 ខែ វិច្ឆិកា ឆ្នាំ 1962 ។ ពួកលោក​មាន​កូន​បី​នាក់ ។