Leader Biography

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ត្រូវបាន​តែងតាំង ហើយ ញែក​ចេញ​ជា​សមាជិកក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​នៅ​ថ្ងៃ​ទី 23 ខែ មិថុនា ឆ្នាំ 1994 ។ នៅ​ពេល​លោក​បាន​ទទួល​ការហៅនេះ អែលឌើរ ហូឡិន កំពុង​បម្រើ​ជា​សមាជិកក្នុង​កូរ៉ុម​ទី​មួយ​នៃ​ពួក​ចិតសិប​នាក់ ដែល​លោក​ត្រូវបានហៅ​នៅ​ថ្ងៃ​ទី 1 ខែ មេសា ឆ្នាំ 1989 ។

ពី​ឆ្នាំ 1980 រហូត​ដល់​ការហៅ​របស់​លោក​ជា​អ្នក​មាន​សិទ្ធិអំណាច​ទូទៅ​ក្នុង​ឆ្នាំ 1989 ជែហ្វ្រី អ័រ ហូឡិន បាន​បម្រើ​ជា​ប្រធាន​ទី​ប្រាំបួន​នៃ​សាកល​វិទ្យាល័យ ព្រិកហាំ យ៉ង់ នៅ​ទីក្រុង ប្រូវ៉ូ រដ្ឋ យូថាហ៍ ។ លោក​គឺ​ជា​អតីត​អភិបាល​ផ្នែក​ការអប់រំ​របស់​សាសនាចក្រ និង ជា​ព្រឹទ្ធបុរស​នៃ​មហាវិទ្យាល័យ​អប់រំ​ខាង​សាសនា នៅ ប៊ី.វ៉ាយ.យូ. ។

ដោយសារ​លោក​ជា​អ្នក​ដឹកនាំ​និស្សិត និង ជាអត្តពលិក​ប្រចាំ​វិទ្យាល័យ ឌិស៊ី និង សាកល​វិទ្យាល័យ ឌិស៊ី នៅ​ក្នុង​ទីក្រុង​កំណើត​លោក សេន ចច រដ្ឋ យូថាហ៍ ហើយ​លោក​បាន​បញ្ចប់ថ្នាក់​បរិញ្ញាប័ត្រ និង ថ្នាក់អនុ​បណ្ឌិត ផ្នែក​ភាសា​អង់គ្លេស និង ផ្នែកការអប់រំ​សាសនា ដោយ​មាន​ការគោរព​យ៉ាង​ខ្ពង់ខ្ពស់ ពី​សាកល​វិទ្យាល័យ ព្រិកហាំ យ៉ង់ ។ លោក​បាន​ទទួល​សញ្ញាប័ត្រថ្នាក់​អនុ​បណ្ឌិត និង​ ថ្នាក់​បណ្ឌិត​​ផ្នែក​ទស្សនវិជ្ជា​ក្នុង​ការសិក្សា​បែប​អាមេរិក ពី​សាកល​វិទ្យាល័យ យេល ។

អែលឌើរ ហូឡិន បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​សកម្មភាព​ការអប់រំ​ជំនាញ ពីមុន​ការហៅ​ឲ្យ​បម្រើ​ពេញ​ម៉ោង​របស់​លោក​នៅ​ក្នុង​សាសនាចក្រ ។ លោក​បាន​បម្រើ​ជា​ប្រធាន​សមាគម​​ប្រធានមហាវិទ្យាល័យ និង សាកល​វិទ្យាល័យឯករាជ្យ​របស់​អាមេរិក ( អេ​អេ​ភី​អាយ​ស៊ី​យូ ) ​ក្រុម​ប្រឹក្សា​សមាគម​​មហាវិទ្យាល័យ និង សាកល​វិទ្យាល័យឯករាជ្យ​របស់​ជាតិ ( អេ​អេ​ភី​អាយ​ស៊ី​យូ ) និង ជា​សមាជិក​នៃ​អាណត្តិ​ប្រធាន​សមាគម​អត្តពលិក​មហាវិទ្យាល័យ​ជាតិ ( អិន​ស៊ី​អេ​អេ ) ។ ចំពោះ​កិច្ច​ប្រឹងប្រែង​របស់​លោក​ក្នុង​ការបង្កើន​ការយល់ដឹង​រវាង​គ្រីស្ទសាសនិក និង យូដាសាសនិក លោក​បាន​ទទួល​ពាន​រង្វាន់ « គប់​ភ្លើង​សេរីភាព » ដែល​បាន​ប្រគល់​ដោយ សម្ព័ន្ធ​មិត្ត​ប្រឆាំង​នឹង​ការបង្ខូច​ឈ្មោះ​របស់​អង្គការ ប៊ីណាយ ប៊ីរិទ្ធ ។ លោក​បាន​បម្រើ​ជា​ក្រុម​ប្រឹក្សា​មើល​ការខុសត្រូវ​លើ​ទីក្រុង និង ជំនួញ​ដែល​ទាក់ទិន​នឹង​សាជីវកម្ម​នានា ហើយ​លោក​បាន​ទទួល ពាន​រង្វាន់ « ក្រុម​កាយឫទ្ធិ​ដ៏​ល្បី​ឈ្មោះ » ពី​ក្រុម​កាយឫទ្ធិ​អាមេរិក ។ លោក​បាន​និពន្ធ​សៀវភៅ​ចំនួន​ប្រាំបី​ក្បាល ដែល​មាន​មួយ​ក្បាល​លោក​បាន​និពន្ធ​ជាមួយ​នឹង​ភរិយា​លោក​គឺ ផាទ្រីស្សា ។

អែលឌើរ ហូឡិន បាន​កើត​នៅ​ថ្ងៃ​ទី 3 ខែ ធ្នូ ឆ្នាំ 1940 ឪពុក​ម្ដាយ​របស់​លោក​ឈ្មោះ ហ្វ្រែង ឌី និង អាលីស ប៊ែនលី ហូឡិន ។ ក្នុង​ឆ្នាំ 1963 លោក​បាន​រៀបការ​នឹង ផាទ្រីស្សា ធែរី ។ ពួកលោក​មាន​កូន​បី​នាក់ ។