Leader Biography

អែលឌើរ ដាល្លិន អេក អូក

អែលឌើរ ដាល្លិន អេក អូក ត្រូវ​បានបម្រើ​ជា​សមាជិកក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ចាប់តាំង​ពី​ខែ ឧសភា ឆ្នាំ 1984 ។

លោក​ជា​អ្នក​ទីក្រុង ប្រូវ៉ូ រដ្ឋ យូថាហ៍ ( ដែល​បាន​កើត​នៅ​ឆ្នាំ 1932 ) ។ លោក និង ភរិយា​ដំបូង​របស់​លោក ជូន ឌីកសុន អូកស៍ មាន​កូន​ប្រាំមួយ​នាក់ ។ ភរិយា​លោក​ទទួល​មរណភាព​នៅ​ថ្ងៃ​ទី 21 ខែ កក្កដា ឆ្នាំ 1998 ។ នៅ​ថ្ងៃ​ទី 25 ខែ សីហា ឆ្នាំ 2000 លោក​បាន​រៀបការ​នឹង គ្រីស្ទិន អិម អូកស៍ ក្នុង​ព្រះវិហារ​បរិសុទ្ធសលត៍ លេក ។

អែលឌើរ អូកស៍ បាន​បញ្ចប់ថ្នាក់​បរិញ្ញប័ត្រ​ពី​សាកល​វិទ្យាល័យ ព្រិកហាំ យ៉ង់ ( ឆ្នាំ 1954 ) និង ពី​សាកល​វិទ្យាល័យ​ច្បាប់ ឈីកាហ្គោ ( ឆ្នាំ 1957 ) ។ លោក​បាន​ធ្វើ​ជា​មេធាវី និង ជា​គ្រូ​បង្រៀន​ផ្នែក​ច្បាប់​នៅ​ទីក្រុង ឈីកាហ្គោ ។ លោក​បាន​ធ្វើ​ជា​ប្រធានសាកល​វិទ្យាល័យ ព្រិកហាំ យ៉ង់ ពី​ឆ្នាំ 1971 ដល់​ឆ្នាំ 1980 និង ជា​ចៅក្រម​នៃ​តុលាការ​កំពូល​រដ្ឋ យូថាហ៍ ពី​ឆ្នាំ 1980 រហូត​ដល់​ការលាលែង​ពី​តំណែង​របស់​លោក​ក្នុង​ឆ្នាំ 1984 ដើម្បី​ទទួល​យក​ការហៅ​របស់​លោក​ជា​សាវក ។

លោក​ធ្លាប់​ធ្វើ​ជា​មន្ត្រី និង សមាជិក​ក្រុម​ប្រឹក្សា​ផ្នែក​ពាណិជ្ជកម្ម ការអប់រំ និង អង្គការ​សប្បុរសធម៌​ជា​ច្រើន ។ លោក​គឺ​ជា​អ្នក​និពន្ធ ឬ សហ​អ្នក​និពន្ធនៃ​​សៀវភៅ និង អត្ថបទ​ជា​ច្រើន​ស្ដីពី​សាសនា និង មុខវិជ្ជា​មេធាវី ។