Leader Biography

អែលឌើរ ដាវីឌ អេ បែដណា

ដេវីឌ អេ បែដណា ត្រូវបាន​តែងតាំង ហើយ ញែក​ចេញ​ជា​សមាជិក​មួយ​រូប​ក្នុង កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ នៃ​ សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​នៅ​ថ្ងៃ​ទី 7 ខែ តុលា ឆ្នាំ 2004 ។ ពីមុន​ការហៅ​របស់​លោក​ក្នុង​កូរ៉ុម​នៃ​ពួក​ដប់ពីរ​នាក់ អែលឌើរ បែដណា បាន​បម្រើ​ជា​ ពួក​ចិតសិប​នាក់​ប្រចាំ​តំបន់ ពួក​ចិតសិប​នាក់​មាន​សិទ្ធិ​អំណាច​ប្រចាំ​តំបន់ អ្នក​តំណាង​ភូមិភាគ ជាប្រធាន​ស្តេកចំនួន​ពីរលើកនិង ជាប៊ីស្សព ។

 

អែលឌើរ បែដណា បាន​កើត​នៅ​ថ្ងៃ​ទី 15 ខែ មិថុនា ឆ្នាំ 1952 នៅ​ទីក្រុង អូកលែន រដ្ឋ កាលីហ្វូញ៉ា ។ លោក​បាន​បម្រើ​ជា​ អ្នក​ផ្សព្វផ្សាយ​សាសនា​ពេញ​ម៉ោង​នៅ​ប្រទេស អាល្លឺម៉ង់ ប៉ែក​ខាង​ត្បូង ហើយ​បន្ទាប់​មក​បាន​សិក្សា​នៅ​ សាកល​វិទ្យាល័យ ព្រិកហាំ យ៉ង់ជា​ទីកន្លែង​ដែល​លោក​បាន​ទទួល​សញ្ញា​បត្រ​ថ្នាក់​បរិញ្ញាបត្រ និង ថ្នាក់អនុ​បណ្ឌិត ។ លោក​ក៏​បានទទួល​សញ្ញាបត្រ​ថ្នាក់​បណ្ឌិត​ផ្នែក​ឥរិយាបថ​របស់​អង្គការ​ពី​សាកល​វិទ្យាល័យ ភើរឌូ ផងដែរ ។

បន្ទាប់​ពី​បាន​បញ្ចប់​ការសិក្សា​របស់​លោក​មក អែលឌើរ បែដណា បាន​ធ្វើការ​ជា​សាស្ត្រាចារ្យ​ផ្នែក​គ្រប់គ្រង​ពាណិជ្ជកម្ម​នៅ​សាកល​វិទ្យាល័យ តិចសាស តិក និង នៅ​សាកលវិទ្យាល័យ អាកានសាស ។ ក្រោយ​មក លោក​បាន​បម្រើ​ជា​ប្រធាន​សាកល​វិទ្យាល័យ ព្រិកហាំ យ៉ង់–អៃដាហូ( ដែល​ពី​មុន​ជា មហាវិទ្យាល័យ រីកស៍ ) ពី​ឆ្នាំ 1997 ដល់ ឆ្នាំ 2004 ។

អែលឌើរ បែដណា បាន​រៀបការ​នឹង ស៊ូហ្សាន ឃែ រ៉ូប៊ីនសិន ក្នុង​ ព្រះវិហារ​បរិសុទ្ធសលត៍ លេក នៅ​ថ្ងៃ​ទី 20 ខែ មិនា ឆ្នាំ 1975 ហើយ​ពួកលោកមាន​កូន​ប្រុស​បី​នាក់ ។