Leader Biography

អែលឌើរ នែល អិល អាន់ឌើរសិន


អែលឌើរ នែល លិនឌិន អាន់ឌើរសិន ត្រូវបាន​តាំង​ងារ​ជា​សាវក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​នៅ​ថ្ងៃ​ទី 4 ខែ មេសា ឆ្នាំ 2009 ។


អែលឌើរ អាន់ឌើរសិន បាន​បម្រើ​ជា​សមាជិក​ជាន់​ខ្ពស់ក្នុង​​គណៈ​ប្រធាន​ពួក​ចិតសិប​នាក់ ពី​មុន​លោក​ត្រូវបាន​ហៅទៅ​ក្នុង​​កូរ៉ុម​នៃ​ពួក​ដប់ពីរ​នាក់ ។ លោក​ត្រូវបាន​តាំង​ងារ​ជា​សមាជិកក្នុង​​កូរ៉ុម​ទី​មួយ​នៃ​ពួក​ចិតសិប​នាក់​ក្នុង​ខែ មេសា ឆ្នាំ 1993 នៅ​វ័យ 41 ឆ្នាំ ។ ពី​មុន​នោះ លោក​បាន​ដឹកនាំ​កិច្ចការ​សាសនាចក្រ​នៅ​តំបន់​ប្រេស៊ីល​ភាគ​ខាង​ត្បូង ហើយក៏​​ជា​សមាជិកក្នុង​​គណៈ​ប្រធាន​តំបន់ ដោយ​ត្រួតត្រា​លើ​សាសនាចក្រ​នៅ​តំបន់​អឺរ៉ុបភាគ​ខាង​លិច​ផងដែរ ។ លោក​ក៏​ជា​ជំនួយ​ក្នុង​កាគ្រប់គ្រង​កិច្ចការ​សាសនាកច្រ​នៅ​ប្រទេស ម៉ិកស៊ិក និង អាមេរិក​កណ្ដាល​ផងដែរ ។ លើស​ពី​​នេះ​ទៀត លោក​បាន​គ្របគ្រង​ផលិតកម្ម​សោតទស្សន៍​របស់​សាសនាចក្រ ដោយ​រួម​មាន​ការថត​ខ្សែ​ភាព​យន្ត​រឿង The Testaments: Of One Fold and One Shepherd ហើយ​បាន​គ្រប់គ្រង​លើ​ការដំឡើង​ឧបករណ៍​ការចាក់ផ្សាយ​នៅ​ក្នុង​មជ្ឈមណ្ឌល​សន្និសីទ​ក្នុង​នាម​ជា​នាយក​ប្រតិបត្តិ​នៃ​ផ្នែក​សោតទស្សន៍​របស់​សាសនាចក្រ ។ បន្ថែម​ពី​លើ​ភាសា​កំណើត​ដែល​ជា​ភាសា​អង់គ្លេស លោក​ចេះ​និយាយ​ភាសា​បារាំង ភាសា​ព័រទុយហ្គាល់ និង ភាសា​អេស្ប៉ាញ ។

ពី​មុន​ការហៅ​របស់​លោក​ជា​អ្នក​មាន​សិទ្ធ​អំណាច​ទូទៅ អែលឌើរ អាន់ឌើរសិន បាន​បម្រើ​ជា​ប្រធាន​បេសកកម្ម​ក្នុង​បេសកកម្មបារាំងបកដូរ និង ជា​ប្រធាន​ស្តេក ថាមផា ហ្លូរីដា ។

អែលឌើរ អាន់ឌើរសិន បាន​កើត​នៅ​ទីក្រុង លូហ្គែន រដ្ឋ យូថាហ៍ ហើយ​បាន​ដឹង​ក្ដី​ឡើង​នៅ​ទីក្រុង ប៉ូកាទែឡូ រដ្ឋ អៃដាហូ ។

លោក​បាន​បញ្ចប់​ការសិក្សា​ពី សាកល​វិទ្យាល័យ ព្រិកហាំ យ៉ង់ ដែល​លោក​បាន​ទទួល​ងារ​ជា​អ្នក​ប្រាជ្ញ ហ៊ិងគ្លី ហើយ​បាន​បញ្ចប់ថ្នាក់​អនុ​បណ្ឌិត​ផ្នែក​គ្រប់គ្រង​ពានិជ្ជកម្ម ពី​សាកលវិទ្យាល័យ ហាវ៉ត ។ ក្រោយ​ពី​បាន​បញ្ចប់​ការសិក្សា លោក​បាន​តាំង​លំនៅ​ក្នុង​ទីក្រុង ថាមផា រដ្ឋ ហ្លូរីដា ដែល​ភាគ​ហ៊ុន​ពាណិជ្ជកម្ម​របស់​លោក​បាន​បូក​បញ្ចូល​សកម្មភាព​ឃោសនា ការអភិវឌ្ឍន៍​អចលន​ទ្រព្យ និង សេវា​ថែទាំ​សុខភាព ។

អែលឌើរ អាន់ឌើរសិន និង ភរិយា​លោក ខាធី វិល្លាម អាន់ឌើរសិន មាន​កូន​បួន​នាក់ ។