Leader Biography

អែលឌើរ រីឆាដ ជី ស្កត

រីឆាដ ហ្គរដុន ស្កត ត្រូវ​បាន​គាំទ្រ​ជា​សាវក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ នៅ​ថ្ងៃ​ទី 1 ខែ តុលា ឆ្នាំ 1988 ។ លោក​ត្រូវបាន​ហៅ​ឲ្យ​បម្រើ​ជា​សមាជិក​ក្នុង​​កូរ៉ុម​ទី​មួយ​នៃ​ពួក​ចិតសិប​នាក់​នៅ​ថ្ងៃ​ទី 2 ខែ មេសា ឆ្នាំ 1977 ហើយ​បាន​បម្រើ​ជា​សមាជិកក្នុង​​គណៈ​ប្រធាន​កូរ៉ុម​នោះ​ចាប់​ពី​ថ្ងៃ​ទី 1 ខែ តុលា ឆ្នាំ 1983 ដរាប​ដល់​ការហៅ​បច្ចុប្បន្ន​របស់​លោក ។

លោក​បាន​កើត​នៅ​ថ្ងៃ​ទី 7 ខែ វិច្ឆិកា ឆ្នាំ 1928 នៅ​ទីក្រុង ប៉ូកាទែឡូ រដ្ឋ អៃដាហូ ដែល​ឪពុក​ម្ដាយ​លោក​ឈ្មោះ ខែនីស ឡូរី និង ម៉ារី វីថល ស្កត ។ កាល​នៅ​អាយុ​ប្រាំ​ឆ្នាំ លោក​បាន​ផ្លាស់ទី​លំនៅ​ជាមួយ​ឪពុក​ម្ដាយ​លោក​ទៅ​ទីក្រុង វ៉ាស៊ីនតោន ឌី.ស៊ី ហើយ​នៅ​ទី​នោះ ឪពុក​លោក​បាន​បម្រើការ​នៅ​នាយកដ្ឋាន​កសិកម្ម ក្រោយ​មក​បាន​ក្លាយ​ជា​លេខា​ជំនួយ​ផ្នែក​កសិកម្ម ។

លោក​បាន​បញ្ចប់​ការសិក្សា​ពី​សាកល​វិទ្យាល័យ វ៉ាស៊ីនតោន ជា​វិស្វករ​គ្រឿង​យន្ត ហើយ​បាន​បម្រើ​បេសកកម្ម​ពេញ​ម៉ោង​នៅ​ប្រទេស អ៊ុយរូហ្គាយ និង បាន​បំពេញ​កិច្ចការ​បន្ទាប់​ពី​បាន​បញ្ចប់​ការសិក្សា​ផ្នែក​វិស្វករ​នៅ​ទីក្រុង អូក រិដ ប្រទេស ថែណឺស៊ី ។ ពី​ឆ្នាំ 1953 ដល់ ឆ្នាំ 1965 អែលឌើរ ស្កត បាន​បម្រើការ​លើ​បុគ្គលិក​នៃ​ទ័ព​ជើង​ទឹក​ហៃមិន រិកខូវើរ ដោយ​ដឹកនាំ​ការបង្កើត​ចំហេះ​នុយក្លេអ៊ែរ​សម្រាប់​សភាវ​ចម្រុះ និង ថាមពល​រុក្ខជាតិ ។ អែលឌើរ ស្កត បាន​បញ្ចប់​ថ្នាក់​បណ្ឌិត​ផ្នែក​សេវាកម្ម​ពួក​គ្រីស្ទាន​ដោយ​កិត្តិយស​ពី​សាកល​វិទ្យាល័យ ព្រិកហាំ យ៉ង់ ក្នុង​ឆ្នាំ 2008 ។

ពី​ឆ្នាំ 1965 ដល់ ឆ្នាំ 1969 លោក​បាន​ធ្វើ​ជា​អធិបតី​លើ​បេសកកម្ម អាហ្សង់ទីន ខាង​ជើង នៅ​ទីក្រុង ខដូបា ប្រទេស អាហ្សង់ទីន ។ នៅ​ពេល​លោក​ត្រឡប់​មក​វិញ លោក​បាន​ធ្វើការ​ជា​អ្នក​ប្រឹក្សា​ឯកជន​​សម្រាប់​ក្រុមហ៊ុន​ថាមពល​នុយក្លេអ៊ែរ​ជា​ច្រើន ។

លោក​បាន​បម្រើ​ជា​អ្នក​តំណាង​ភូមិភាគ​នៅ​ប្រទេស អ៊ុយរូហ្គាយ ប្រទេស ប៉ារ៉ាហ្គាយ ខារ៉ូឡៃណា​ខាង​ជើង និង ត្បូង រដ្ឋ វើរជីញ៉ា និង ទីក្រុង វ៉ាស៊ីនតោន ឌី.ស៊ី រហូត​ដល់​លោក​ត្រូវបាន​ហៅ​ជា​ពួក​ចិតសិប​នាក់ ។

អែលឌើរ ស្កត ស្រឡាញ់​ព្រះ​វរបិតា​គង់​នៅ​ស្ថានសួគ៌​របស់​យើង និង បុត្រា​ដ៏​ជា​ទី​ស្រលាញ់​ទ្រង់ និង​អស់​ទាំង​បុត្រា​បុត្រី​របស់​ព្រះ​វរបិតា ។ អែលឌើរ ស្កត បាន​រីករាយ​នឹង​ការចាប់អារម្មណ៍​ពិសេស​ប្លែក ៗ ។ លោក​មាន​សេចក្ដី​ស្រឡាញ់​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សោភ័ណភាព​នៃ​ភព​ផែនដី ។

លោក​ត្រូវបាន​ប្រទានពរ​ឲ្យ​នូវ​ភរិយា​មួយ​រូប​គឺ ចេន វ៉ាតឃីនស៍ ដែល​លោក​បាន​ផ្សារភ្ជាប់​ជាមួយ​នៅ​ថ្ងៃ​ទី 16 ខែ កក្កដា ឆ្នាំ 1953 ក្នុង​ព្រះវិហារ​បរិសុទ្ធ ទីក្រុង ម៉ានតៃ ។ ភរិយា​លោក​បាន​ទទួល​មរណភាព​នៅ​ថ្ងៃ​ទី 15 ខែ ឧសភា ឆ្នាំ 1995 ។ ពួកលោក​មាន​កូន​ប្រាំពីរ​នាក់ ។