Leader Biography

អែលឌើរ រ៉ូបឺត ឌី ហែល

អែលឌើរ រ៉ូបឺត ឌី ហែល ត្រូវ​បាន​គាំទ្រ​ជា​សមាជិកក្នុង​​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ នៅ​ថ្ងៃ​ទី 2 ខែ មេសា ឆ្នាំ 1994 ។

អែលឌើរ ហែល បាន​ទទួល​ការហៅ​របស់​លោក​ជា​អ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ​នៅ​ថ្ងៃ​ទី 4 ខែ មេសា ឆ្នាំ 1975 ។ លោក​បាន​បម្រើ​ជា​ជំនួយការ​​របស់​​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ហើយ​ក្រោយ​មក​ជា​សមាជិកក្នុង​​កូរ៉ុម​ទី​មួយ​នៃ​ពួក​ចិតសិប​នាក់ ។ លោក​បាន​ធ្វើ​ជា​ប៊ីស្សព​ជា​អធិបតី​នៃ​សាសនាចក្រ​ចាប់​ពី​ខែ មេសា ឆ្នាំ 1985 រហូត​ដល់​ត្រូវបាន​ហៅ​ជា​កូរ៉ុម​នៃ​ពួក​ដប់ពីរ​នាក់ ។

លោក​បាន​ធ្វើ​ជា​អ្នក​តំណាង​ភូមិភាគ​អស់​រយៈ​ពេល​ប្រាំ​ឆ្នាំ ពីមុន​ការ​ហៅ​របស់​លោក​ជា​អ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ ។ ដំបូង​ឡើយ លោក​បាន​បម្រើ​ជា​ប្រធាន​សាខា ប៊ីស្សព ទីប្រឹក្សា​ជាន់​ខ្ពស់ និង ទីប្រឹក្សា​ប្រធាន​ស្តេក ។ លោក​បាន​បម្រើ​ជា​ប្រធាន​បេសកកម្ម​ឡុងដុង​អង់គ្លេស នៅ​ដើម​ឆ្នាំ​1970 ហើយ​ធ្លាប់​បាន​បម្រើ​ជា​ទីប្រឹក្សា​ទី​មួយ​ក្នុង​គណៈ​ប្រធាន​ថ្នាក់​សាលា​ថ្ងៃ​អាទិត្យ​ទូទៅ ។

ពី​មុន​ការហៅ​របស់​លោក​ឲ្យ​បម្រើ​ក្នុង​សាសនាចក្រ អែលឌើរ ហែល មាន​អាជីព​ខាង​ជំនួញ​ដ៏​ល្បីល្បាញ ដោយ​បាន​បម្រើការ​ក្នុង​តំណែង​ប្រតិបត្តិ​ឲ្យ​ក្រុមហ៊ុន​ជាតិ​ធំៗ​ចំនួន ។

អែលឌើរ ហែល បាន​កើត​នៅ​ទីក្រុង នូវ យ៉ោក ។ លោក​បាន​បញ្ចប់​ការសិក្សា​នៅ​សាកល​វិទ្យាល័យ យូថាហ៍ ហើយ​បាន​ទទួល​សញ្ញាបត្រ​ថ្នាក់​អនុ​បណ្ឌិត​ផ្នែក​គ្រប់គ្រង​ពាណិជ្ជកម្ម​ពី​សាកល​វិទ្យាល័យ ហាវ៉ត ។ លោក​បាន​បម្រើការ​ជា​អ្នក​បើក​យន្តហោះ​ចម្បាំង​នៅ​ក្នុង​កងទ័ព​ជើង​អាកាស​សហរដ្ឋ​អាមេរិក ។

លោក​បាន​រៀបការ​នឹង ម៉ារី ក្រានដល ហើយ​ពួក​លោក​មាន​កូន​ប្រុស​ពីរ​នាក់ ។