Leader Biography

អែលឌើរ រ័សុល អិម ណិលសុន

អែលឌើរ រ័សុល អិម ណិលសុន ត្រូវ​បាន​ហៅ​ជា​សមាជិក​ក្នុងកូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ នៅ​ថ្ងៃ​ទី 7 ខែ មេសា ឆ្នាំ 1984 ។

 

វេជ្ជ. ណិលសុន ដែល​បាន​ទទួល​សញ្ញាបត្រ​ថ្នាក់​បរិញ្ញាបត្រ និង ថ្នាក់​អនុបណ្ឌិត​ពី​សាកល​វិទ្យាល័យ យូថាហ៍ ជា​អ្នក​ស្រាវជ្រាវ​ផ្នែក​វះកាត់ និង វេជ្ជសាស្ត្រ​អន្តរជាតិ​ដ៏​មាន​កិត្តិនាម​មួយ​រូប ( ឆ្នាំ 1945 ទំព័រ 47 ) ។ មេដាយ​កិត្តិយស​ផ្នែក​ការអប់រំ រួម​មាន ពាន​រង្វាន់ ភី ប៊ែតា ខាផា និង អាលហ្វា អូមេហ្កា អាលហ្វា ។ លោក​បាន​បម្រើការ​ផ្នែក​វះកាត់​នៅ​មន្ទីរពេទ្យ​ជំងឺ​ទូទៅ ម៉ាស្សាឈូសេត នៅ​ទីក្រុង បូស្តុន និង នៅ​សាកល​វិទ្យាល័យ មីនីសូតា ដែល​នៅ​ទី​នោះ​លោក​បាន​បញ្ចប់​ផ្នែក​បណ្ឌិត​របស់​លោក​ក្នុង​ឆ្នាំ 1954 ។ លោក​ក៏​ទទួល​បាន​មេដាយ​កិត្តិយស​ខាង​បណ្ឌិត​ផ្នែក​វិទ្យាសាស្ត្រ​ពី​សាកល​វិទ្យាល័យ ព្រិកហាំ យ៉ង់ ក្នុង​ឆ្នាំ 1970 បណ្ឌិត​ផ្នែក​ឱសថ​សាស្ត្រ​ពី​សាកល​វិទ្យាល័យ យូថាហ៍ ក្នុង​ឆ្នាំ 1989 និង បណ្ឌិត​ផ្នែក​អក្សរសាស្ត្រ និង មនុស្សសាស្ត្រ​ពី​សាកល​វិទ្យាល័យ ស្នូ ក្នុង​ឆ្នាំ 1994 ។

កាងារ​ជំនាញ​របស់​លោក​រួម​មាន​មុខ​តំណែង​ជា​សាស្ត្រាចារ្យ​ស្រាវជ្រាវ​ផ្នែក​វះកាត់ និង ជា​នាយក​ផ្នែក​វះកាត់​ផ្នែក​ទ្រូង​នៅ​សាកល​វិទ្យាល័យ យូថា និង ជា​ប្រធាន​នៃ​ក្រុម​វះកាត់​ផ្នែក​ទ្រូង​នៅ​មន្ទីរពេទ្យ អិល.ឌី.អេស នៅ​ទីក្រុង សលត៍ លេក ។

ក្នុង​នាម​ជា​អ្នក​និពន្ធ​ការបោះពុម្ព​ផ្សាយ និង ជំពូក​នានា​ក្នុង​សៀវភៅ​ឱសថសាស្ត្រ​ជា​ច្រើន នោះ​អែលឌើរ ណិលសុន បាន​បង្រៀន ហើយ​ទៅ​ទស្សនកិច្ច​ស្រប​តាម​វិជ្ជាជីវៈ​នៅ​ពេញ​សហរដ្ឋ និង នៅ​ប្រទេស​ដទៃ​ទៀត​ជា​ច្រើន ពី​មុន​ដែល​លោក​ត្រូវ​បាន​ហៅ​ឲ្យ​បម្រើ​ជា អ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ ។ លោក​ត្រូវបាន​ផ្ដល់​ពាន​រង្វាន់ និង កិត្តិយស​ជា​ច្រើន​លើក​ច្រើន​សារ មាន​រួម​ទាំង​ជ័យ​លាភី​អតីត​និស្សិត​ដ៏​មាន​កិត្តិសព្ទ ពី​សាកល​វិទ្យាល័យ យូថា៍ ជ័យ​លាភី​បេះដូង​មាស ពី​សមាគម​បេះដូង​អាមេរិក ប័ណ្ណ​សរសើរ​សម្រាប់​សេវាកម្ម​អន្តរជាតិ ពី​សមាគម​បេះដូង​អាមេរិក និង ជ័យលាភី​ផ្ទាំង​មាស ដែល​បាន​ប្រគល់​ដោយ ស្នាដៃ​ឧត្តម​សិក្សា​អាមេរិក ។ លោក​បាន​ទទួល​ពាន​រង្វាន់​កិត្តិយស​សាស្ត្រាចារ្យ ពី​សាកល​វិទ្យាល័យ​ចំនួន​បី​នៅ​សាធារណៈ​រដ្ឋ​ប្រជា​មានិត ចិន ។

វេជ្ជ. ណិលសុន បាន​បម្រើការ​ជា​ប្រធាន​សមាគម​វះកាត់​សសៃឈាម នាយក​ក្រុម​ប្រឹក្សា​ផ្នែក​វះកាត់​ទ្រូង​របស់​អាមេរិក ប្រធាន​ក្រុម​ប្រឹក្សា​ផ្នែក​វះកាត់​បេះដូង​សម្រាប់​សមាគម​បេះដូង​អាមេរិក និង​ជា​ប្រធាន​នៃ​សមាគម​ឱសថ រដ្ឋ យូថាហ៍ ។

លោក​បាន​ជាប់​ឈ្មោះ​នៅ​ក្នុងចំណោម​អ្នក​ល្បី​ឈ្មោះ​ក្នុង​ពិភពលោក ក្នុង​ប្រទេស​អាមេរិក និង​ក្នុង​សាសនា ។

អែលឌើរ ណិលសុន បាន​ទទួល​មុខ​តំណែង​ជា​ច្រើន​នៅ​ក្នុង​សាសនាចក្រ ។ លោក​បាន​បម្រើ​ជា​ប្រធាន​ស្តេក ប៊ុន្នីវីល ពី​ឆ្នាំ 1964 ដល់ ខែ មិថុនា ឆ្នាំ 1971 ពេល​លោក​ត្រូវ​បាន​ហៅ​ជា​ប្រធាន​ថ្នាក់​សាលា​ថ្ងៃ​អាទិត្យ​ទូទៅ ។ ពីមុន​ការហៅ​របស់​លោក​នៅ​ក្នុង​កូរ៉ុម​នៃ​ពួក​ដប់ពីរ​នាក់ លោក​បាន​បម្រើ​ជា​អ្នក​តំណាង​ភូមិភាគ ដែល​ត្រូវ​បាន​ចាត់តាំង​ឲ្យ​ទៅ​ភូមិភាគ ឃើនស៍ រដ្ឋ យូថា ។ ពីមុន​នោះ​ទៅ​ទៀត លោក​បាន​បម្រើ​ជា​អ្នក​តំណាង​ភូមិភាគ​សម្រាប់ សាកល​វិទ្យាល័យ ព្រិកហាំ យ៉ង់ ។

លោក​បាន​កើត​នៅ​ថ្ងៃ​ទី 9 ខែ កញ្ញា ឆ្នាំ 1924 អែលឌើរ ណិលសុន ជា​កូន​ប្រុស​របស់ ម៉ារ៉ុន ស៊ី និង អែឌណា អាន់ឌើរសុន ណិលសុន ។ លោក និង ភរិយា​ដំបូង​របស់​លោក ដានហ្សល វ៉ាយ មាន​កូន​ដប់​នាក់ ។ ស៊ីស្ទើរ ណិលសុន បាន​ទទួល​មរណភាព​នៅ​ខែ កុម្ភៈ ឆ្នាំ 2005 ។ ក្នុង​ខែ មេសា ឆ្នាំ 2006 លោក​បាន​រៀបការ​នឹង វែនឌី វ៉តសុន ។