Leader Biography

អែលឌើរ អិម រ័សុល បាឡឺដ

អែលឌើរ អិម រ័សុល បាឡឺដ គឺ​ជា​សមាជិក​មួយ​រូប​ក្នុង​ កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់នៃ​ សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។ លោក​បាន​បម្រើ​ជា​សាវក​ចាប់តាំង​ពី​ថ្ងៃ​ទី 6 ខែ តុលា ឆ្នាំ 1985 ដោយ​បាន​ធ្វើ​ដំណើរ​ពាសពេញ​ពិភពលោក ដើម្បី​បង្រៀន​សមាជិក​សាសនាចក្រ ហើយ ដឹកនាំ​កិច្ចការ​ប្រចាំ​ថ្ងៃ​របស់​សាសនាចក្រ​នៅ​ទូទាំង​ពិភពលោក ។

 

លោក​បាន​កើត​នៅ​ថ្ងៃ​ទី 8 ខែ តុលា ឆ្នាំ 1928 នៅ​ទីក្រុង សលត៍ លេក ជា​កូន​របស់ មេលវិន អ័រ និង ជីរ៉លឌីន ស្ម៊ីធ បាឡឺដ ។ លោក​បាន​សិក្សា​នៅ​សាកល​វិទ្យាល័យ យូថាហ៍ ។

កាល​ពី​ក្មេង លោក​បាន​បម្រើ ​បេសកកម្មនៅ​ប្រទេស អង់គ្លេសសម្រាប់​សាសនាចក្រ ដែល​នៅ​ទីនោះ​លោក​បាន​បម្រើ​ជា​ទីប្រឹក្សា​នៅ​ក្នុង​គណៈ​ប្រធាន​បេសកកម្ម ។ លោក​ក៏​បាន​បម្រើ​ជា​ប៊ីស្សព​ចំនួន​ពីរ​លើក​ផងដែរ ។

នៅ​ក្នុង​ឆ្នាំ 1974 លោក​ត្រូវបាន​ហៅ​ឲ្យ​បម្រើ​ជា​ប្រធាន​បេសកកម្ម​កាណាដា​តូរ៉ុនតូ ជា​ទីកន្លែង​ដែល​លោក​កំពុង​បម្រើ នោះ​លោក​ត្រូវបាន​ហៅ​ឲ្យ​បម្រើ​ក្នុង​កូរ៉ុម​ទី​មួយ​នៃ ​ពួកចិតសិប​នាក់ក្នុង​ខែ មេសា ឆ្នាំ 1976 ។ ក្នុង​នាម​ជា​សមាជិក​នៃ​ពួក​ចិតសិប​នាក់ លោក​បាន​គ្រប់គ្រង ហើយ​បំពាក់​បំប៉ន​ពួក​អ្នក​ដឹកនាំ​នៅ​ក្នុង​តំបន់ភូមិភាគ​ដែល​លោក​ត្រូវ​បាន​ចាត់តាំង ។ ក្រោយ​មក លោក​បាន​បម្រើ​ជា​សមាជិក​ក្នុង​គណៈ​ប្រធាន​នៃ​ពួក​ចិតសិប​នាក់ ចាប់​តាំង​ពី​ខែ កុម្ភៈ ឆ្នាំ 1980 រហូត​ដល់​ខែ តុលា ឆ្នាំ 1985 ដោយ​មើល​ខុស​ត្រូវ​លើ​កូរ៉ុម​នៃ​ពួក​ចិតសិប​នាក់​នៃ​សាសនាចក្រ ។ ភាគច្រើន ការបម្រើ​របស់​លោកផ្ដោត​សំខាន់​ទៅ​លើ​កិច្ចការ​ផ្សព្វផ្សាយ​សាសនា ។

ពីមុន​ការហៅ​របស់​លោក​ឲ្យ​ធ្វើ​​ជា​អ្នក​ដឹកនាំ​សាសនាចក្រ​ពេញ​ម៉ោង អែលឌើរ បាឡឺដ មាន​ចំណាប់​អារម្មណ៍​ចំពោះ​ពាណិជ្ជកម្ម​ផ្នែក​រថយន្ត អចលន​ទ្រព្យ និង​វិនិយោគទុន ។ លោក​បាន​បម្រើ​ក្នុង​គណៈ​កម្មការ និង ក្រុមប្រឹក្សា​របស់​សាសនាចក្រ និងសង្គម​ស៊ីវិល​ជា​ច្រើន ។

លោក​បាន​រៀបការ​នឹង បាបារ៉ា បូវែន ក្នុង​ ព្រះវិហារ​បរិសុទ្ធសលត៍ លេក នៅ​ថ្ងៃ​ទី 28 ខែ សីហា ឆ្នាំ 1951 ។ ពួក​លោកមាន​កូន​ប្រុស​ពីរ​នាក់ និង កូន​ស្រី​ប្រាំ​នាក់ ។