Leader Biography

អែលឌើរ អិល ថមភែរី

អែលឌើរ អិល ថម ភែរី ដែល​​ជា​សមាជិកក្នុង​​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ​ត្រូវ​បាន​ហៅ​ឲ្យ​បម្រើក្នុង​​តំណែង​សព្វថ្ងៃរបស់​លោក​ក្នុង​សាសនាចក្រ​នៅ​ថ្ងៃ​ទី 6 ខែ មេសា ឆ្នាំ 1974 គឺ​បន្ទាប់​ពី​ការបម្រើ​ជា​ជំនួយការ​ពួក​ដប់ពីរ​នាក់​ចាប់​តាំង​ពី​ឆ្នាំ 1972 មក ។

ការបម្រើ​ក្នុង​សាសនាចក្រ​របស់​អែលឌើរ ភែរី បាន​ផ្ដើម​ពី​បេសកកម្ម​មួយ​ទៅ​រដ្ឋភាគ​ខាង​ជើង ក្នុង​ឆ្នាំ 1942 គឺ​បន្ទាប់​ពី​បាន​បម្រើការ​នៅ​ក្នុង​ទ័ព​ជើង​អាកាស​នៅ​មហាសមុទ្រប៉ាស៊ីហ្វិក​អស់​រយៈ​ពេល​ពីរ​ឆ្នាំ ។ តំណែង​ក្នុង​សាសនាចក្រ​បន្តបន្ទាប់​មក​ទៀត​រួម​មាន ៖ ទីប្រឹក្សា​ក្នុង​គណៈ​ប៊ីស្សព​នៅ​ទីក្រុង ល្វីស្តុន រដ្ឋ អៃដាហូ ទីប្រឹក្សា​ក្នុង​គណៈ​ប្រធាន​ស្តេក នៅ​ទីក្រុង សាក្រាម៉ង់តូ រដ្ឋ កាលីហ្វូញ៉ា ទីប្រឹក្សា​ជាន់​ខ្ពស់​នៃ​ស្តេក នូវ យ៉ោក និង ជា​ប្រធាន​ស្តេក បូស្តុន ។
 

លោក​បាន​កើត​នៅ​ថ្ងៃ​ទី 5 ខែ សីហា ឆ្នាំ 1922 នៅ​ទីក្រុង លូហ្គែន រដ្ឋ យូថាហ៍ ដែល​មាន​ឪពុក​ម្ដាយ​ឈ្មោះ លែសលី ថូម៉ាស និង ណូរ៉ា សូនី ភែរី ។ លោក​បាន​បញ្ចប់ថ្នាក់​បរិញ្ញាប័ត្រ​ផ្នែក​ហិរញ្ញវត្ថុ ពី​សាកលវិទ្យាល័យ​រដ្ឋ យូថាហ៍ ក្នុង​ឆ្នាំ 1949 ហើយ​បាន​ទទួល​បាន​ការងារ​ធ្វើ​នៅ​ទី​នោះ ។ អាជីព​ជំនាញ​របស់​លោក​ត្រូវបាន​ផ្ដោត​លើអាជីវកម្ម​លក់រាយ ដែល​លោក​បាន​បម្រើការ​ជា​អនុ​ប្រធាន និង ជា​ហេរញ្ញិក​នៅ​ក្នុង​ក្រុមហ៊ុន​ជា​ច្រើន​ដែល​មាន​ទីតាំង​នៅ​រដ្ឋ អៃដាហូ រដ្ឋ កាលីហ្វូញ៉ា រដ្ឋ នូវ យ៉ោក និង រដ្ឋ ម៉ាស្សាឈូសេត ។

នៅ​ថ្ងៃ​ទី 18 ខែ កក្កដា ឆ្នាំ 1947 លោក​បាន​រៀបការ​នឹង វេជីញ៉ា លី ដែល​មក​ពី ហាយដ៏ ផាក ក្នុង​ព្រះវិហារ​បរិសុទ្ធឡូហ្គិន ។ ភរិយា​លោក​បាន​ទទួល​មរណភាព​នៅ​ថ្ងៃ​ទី 14 ខែ ធ្នូ ឆ្នាំ 1974 ។ ពួក​លោក​មាន​កូន​ស្រី​ពីរ​នាក់ និង កូន​ប្រុស​ម្នាក់ ។

លោក​បាន​រៀបការ​នឹង បាបារ៉ា ថេលើរ ដេថុន នៅ​ថ្ងៃ​ទី 28 ខែ មេសា ឆ្នាំ 1976 ក្នុង​ព្រះវិហារ​បរិសុទ្ធ សលត៍ លេក ។