Additional Resource

រចនាបទ​មគ្គុទេសន៍ - ឈ្មោះ​សាសនាចក្រ

ឈ្មោះ​ជា​ផ្លូវការ​របស់​សាសនាចក្រ​គឺ សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។ ឈ្មោះ​ពេញ​មួយ​នេះ​ត្រូវបាន​ដាក់​ដោយ វិវរណៈពី​ព្រះ​ដល់ យ៉ូសែប ស៊្មីធ នៅ​ឆ្នាំ 1838 ។

ខណៈ​ដែល​ពាក្យ​« សាសនាចក្រ​មរមន » ជា​ឈ្មោះ​ហៅ​ក្រៅ​ទូទៅ​របស់​សាសនាចក្រ​ក្ដី ប៉ុន្តែ​វា​ពុំ​មែន​ជា​ឈ្មោះ​ស្របច្បាប់​ឡើយ ហើយ​សាសនាចក្រ​ពុំ​លើក​ទឹក​ចិត្ត​ឲ្យ​ប្រើ​វា​នោះ​ទេ ។

នៅ​ពេល​សរសេរ​អំពី​សាសនាចក្រ សូម​ធ្វើ​តាម​ការណែនាំ​ដូច​ត​ទៅ ៖

  • នៅ​ក្នុង​សេចក្ដី​យោង​ដំបូង ឈ្មោះ​ពេញ​របស់​សាសនាចក្រ​គឺ ៖ « សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ » ។
  • សូម​ចៀសវាង​ការប្រើប្រាស់​ឈ្មោះ « សាសនាចក្រ​មរមន » « សាសនាចក្រ អិល.ឌី.អេស » ឬ « សាសនាចក្រ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ » ។
  • ប្រសិនបើ​ត្រូវ​បង្រួម​ឲ្យ​ខ្លី នោះ​ឈ្មោះ « សាសនាចក្រ » ឬ « សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ » ត្រូវ​បាន​លើក​ទឹក​ចិត្ត​ឲ្យ​ប្រើ ។
  • នៅ​ពេល​សំដៅ​លើ​សមាជិក​សាសនាចក្រ នោះ​ពាក្យ « ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ » ត្រូវបាន​ប្រើ ទោះ​ជា « ពួក​មរមន » អាច​ទទួល​យក​បាន​ក្ដី ។
  • « ពួក​មរមន » ត្រូវបាន​ប្រើប្រាស់​យ៉ាង​ត្រឹមត្រូវ​ជា​ឈ្មោះ​របស់ ព្រះគម្ពីរ​មរមន ក្រុម​ចម្រៀង​រោង​ឧបោសថ​មរមន ឬ មរមន​ត្រេល ឬ ជា​គុណនាម​ក្នុង​សំនួន​ជា « អ្នក​ត្រួសត្រាយ​ផ្លូវ​មរមន » ។
  • ពាក្យ « និកាយ​មរមន » គឺ​អាច​ទទួល​យក​បាន​នៅ​ក្នុង​ការពិពណ៌នា​ពី​បណ្ដុំ​នៃ​គោលលទ្ធិ វប្បធម៌ និង ផ្លូវ​ជីវិត​ដែល​ដាច់​ដោយ​ឡែក​របស់​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។
  • នៅ​ពេល​សំដៅ​ទៅ​លើ​មនុស្ស ឬ អង្គការ​នានា​ដែល​ប្រព្រឹត្ត​ពហុពន្ធភាព ពាក្យ « ពួក​មរមន » « ពួក​អ្នក​ជឿ​តាម​មរមន » « ពួក​អ្នក​ប្រឆាំង​មរមន » ជាដើម គឺ​ពុំ​ត្រឹមត្រូវ​ទេ ។ រចនាបទ​សៀវភៅ​សារព័ត៌មាន​ដែល​ចូលរួម​បាន​កត់​សម្គាល់​ថា ៖ « ពាក្យ មរមនគឺ​ពុំ​ប្រើប្រាស់​សម្រាប់ ... ព្រះវិហារ​ដទៃ​ដែល​បាន​បែក​ចេញ​បន្ទាប់​ពី​មរណៈភាព​របស់ [ យ៉ូសែប ស្ម៊ីធ ] ឡើយ » ។