លក្ខខណ្ឌនៃការប្រើប្រាស់
ដោយការប្រើប្រាស់គេហទំព័រនេះ អ្នកយល់ព្រមនឹងលក្ខខណ្ឌដែលបានចង្អុលបង្ហាញខាងក្រោម ។ ប្រសិនបើលោកអ្នកពុំយល់ព្រមនឹងលក្ខខណ្ឌណាមួយនោះទេ សូមកុំប្រើប្រាស់គេហទំព័រនេះ ។ យើងរក្សាសិទ្ធិដើម្បីផ្លាស់ប្ដូរលក្ខខណ្ឌទាំងនេះនៅគ្រប់ពេលវេលាទាំងអស់ ដូច្នេះ សូមពិនិត្យមើលការផ្លាស់ប្ដូរលក្ខខណ្ឌទាំងនេះគ្រប់ពេលដែលអ្នកប្រើប្រាស់គេហទំព័រ ។ ការបន្តប្រើប្រាស់របស់អ្នកចំពោះគេហទំព័រនេះដោយតាមដានការចុះផ្សាយនៃផ្លាស់ប្ដូរលក្ខខណ្ឌទាំងនេះមានន័យថា អ្នកទទួលយកយកការផ្លាស់ប្ដូរទាំងនោះហើយ ។
អាជ្ញាបណ្ណ័ និង ការដាក់កំហិត
គេហទំព័រនេះជាកម្មសិទ្ធិ ហើយដំណើរការដោយស្ថាប័នរបស់ប្រធានសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ សម្ភារទាំងអស់ដែលមាននៅក្នុងគេហទំព័រនេះ ( រួមមានវីដេអូ អត្ថបទ រូបតំណាង ការដាក់បង្ហាញ បណ្ដុំទិន្នន័យ ប្រព័ន្ធផ្សព្វផ្សាយ និង ព័ត៌មានទូទៅ ) គឺជាកម្មសិទ្ធិ ឬ ទទួលអាជ្ញាប័ណ្ណដោយពួកយើង ។ អ្នកអាចបើកមើល ទាញយក ហើយបោះពុម្ពសម្ភារចេញពីគេហទំព័រនេះសម្រាប់តែការប្រើប្រាស់ផ្ទាល់ខ្លួនពុំមានលក្ខណៈជាអាជីវកម្មប៉ុណ្ណោះ បើពុំដូច្នោះទេ ត្រូវជូនដំណឹង ។ បន្ថែមពីនេះ សម្ភារនានាអាចចម្លងបានដោយបុគ្គលិកផ្នែកប្រព័ន្ធផ្សព្វផ្សាយសម្រាប់ការប្រើប្រាស់នៅក្នុងវេទិកាសារព័ត៌មានសាធារណៈតាមទម្លាប់ បើមិនដូច្នោះទេ ត្រូវជូនដំណឹងបង្ហាញ ។ បន្ថែមពីនេះ សម្ភារនានាអាចចម្លងបានដោយបុគ្គលិកផ្នែកប្រព័ន្ធផ្សព្វផ្សាយសម្រាប់ការប្រើប្រាស់នៅក្នុងវេទិកាសារព័ត៌មានសាធារណៈតាមទម្លាប់ បើមិនដូច្នោះទេ ត្រូវជូនដំណឹង ។ លោកអ្នកពុំអាចនឹងចុះផ្សាយឯកសារចេញពីគេហទំព័រនេះទៅលើគេហទំព័រ ឬ បណ្ដាញកុំព្យូទ័រផ្សេងទៀតដោយពុំមានការអនុញ្ញាតពីយើងនោះទេ ។ លោកអ្នកពុំអាចចម្លង ឬ ចែកចាយឯកសារចេញពីគេហទំព័រនេះទៅគេហទំព័រដទៃទៀតបានឡើយ ។ អ្នកមិនត្រូវប្រើប្រាស់គេហទំព័រនេះ ឬ ព័ត៌មានដែលមាននៅលើគេហទំព័រនេះ ( រួមមានឈ្មោះ និង អាសយដ្ឋានរបស់អ្នកដែលបានដាក់ស្នើព័ត៌មាន ) ដើម្បីជួញដូរ ឬ ឃោសនាផលិតផល ឬ សេវាកម្ម ឬ ដើម្បីរៃអង្គាសប្រាក់ពីអតិថិជន ឬ សម្រាប់គោលបំណងអាជីវកម្មផ្សេងៗនោះទេ ។
ថ្វីបើរៀបរាប់យ៉ាងនេះក្ដី យើងរក្សាសេរីភាពក្នុងការសម្រេចផ្ដាច់មុខ និង សិទ្ធិដើម្បីបដិសេធ លុបចោល ឬ ដាក់កម្រិតការប្រើប្រាស់គេហទំព័រនេះ រួមទាំងការចម្លងមាតិកាគេហទំព័រនេះផងដែរ ។ ទោះជាយ៉ាងណាក៏ដោយ វាពុំមែនជាការទទួលខុសត្រូវរបស់យើងទេ ដើម្បីកំណត់នូវអត្ថន័យនៃពាក្យថា « ការប្រើប្រាស់ត្រឹមត្រូវ » សម្រាប់បុគ្គលដែលចង់ប្រើប្រាស់ឯកសារលើគេហទំព័រនេះឡើយ ។ វាជាការទទួលខុសត្រូវទាំងស្រុងរបស់អ្នកប្រើប្រាស់ ។ បន្ថែមពីនេះ យើងពុំតម្រូវឲ្យផ្ដល់នូវប្រភពសេចក្ដីស្រង់បន្ថែម ឬក៏ធានាថា ឯកសារនានាត្រូវបានប្រាប់យ៉ាងច្បាស់ពីការប្រើប្រាស់ផ្សេងទៀតនោះទេ ។ ការទទួលខុសត្រូវនេះក៏ជាការទទួលខុសត្រូវរបស់អ្នកប្រើប្រាស់ផងដែរ ។ ទោះជាយ៉ាងណាក៏ដោយ សាសនាចក្រនៅតែរក្សាសិទ្ធិដើម្បីការពារការបំពានលើឯកសារទាំងឡាយរបស់ខ្លួន ហើយដើម្បីបកស្រាយពាក្យថា « ការប្រើប្រាស់ត្រឹមត្រូវ » ស្របទៅតាមច្បាប់ ។
ក្រមប្រតិបត្តិ
អ្នកយល់ព្រមថា អ្នកនឹងពុំដាក់ស្នើ ឬ ចុះផ្សាយដោយខ្លួនឯង ឬ ជាផ្នែកនៃក្រុមចូលទៅក្នុងគេហទំព័រនេះ នូវព័ត៌មានអាចនឹងចាត់ទុកថាជាមហន្តរាយ ឬ ការវាយប្រហារលើអ្នកប្រើប្រាស់ដទៃ ក៏នឹងពុំក្លែងធ្វើជាអ្នកប្រើប្រាស់ម្នាក់ទៀតដើម្បីបិទបាំងអត្តសញ្ញាណរបស់អ្នក ឬ ធ្វើឲ្យមនុស្សម្នាក់ទៀតជាប់ពាក់ព័ន្ធក្នុងការប្រព្រឹត្តដូចនេះ ។ អ្នកយល់ព្រមថានឹងមិនធ្វើអ្វីដែលអាចនឹងបង្អាក់ដំណើរការទិន្នន័យទៅ និង ពីគេហទំព័រនេះ ធ្វើឲ្យប៉ះពាល់ដល់សេវាកម្ម ឬ ការងាររបស់គេហទំព័រនេះ ឬ រារាំងការត្រួតពិនិត្យនានា ឬ ច្បាប់ប្រើប្រាស់ ដែលយើងបានអនុវត្តឡើយ ។ អ្នកយល់ដឹងថា លទ្ធផលនៃការប្រព្រឹត្តដែលនាំឲ្យមានមហន្តរាយ ឬ វាយប្រហារ អាចរាប់បញ្ចូលក្នុងការដកហូតសិទ្ធិប្រើប្រាស់គេហទំព័រនេះ ហើយអ្នកនឹងប្រឈមមុខនឹងនីតីច្បាប់ ។
តំណ ៖
ដើម្បីជាប្រយោជន៍ដល់អ្នក គេហទំព័រនេះអាចនឹងមានតំណភ្ជាប់ទៅនឹងគេហទំព័រដែលដាក់ដំណើរការដោយអ្នកផ្សេងទៀត ។ គេហទំព័រទាំងនេះពុំបង្កើតឡើង ឬ ត្រួតពិនិត្យដោយយើងឡើយ ហើយយើងពុំទទួលខុសត្រូវលើមាតិការបស់ពួកគេទេ ។ យ៉ាងណាក៏ដោយ យើងបានធ្វើការប្រឹងប្រែងដោយស្របច្បាប់ដើម្បីភ្ជាប់តំណទៅគេហទំព័រល្អៗ សមរម្យ ដែលមានគេហទំព័រខ្លះពុំមានសម្ភារដែលល្អៗ ឬ គួរឲ្យទាស់ចិត្ត ។ ប្រសិនបើអ្នកឃើញមានសម្ភារដូចនោះខណៈកំពុងប្រើប្រាស់ សូមជូនដំណឹងដល់យើងភ្លាម ។
យើងជឿថា អ្នកដែលធ្វើឲ្យមានព័ត៌មាននៅលើអ៊ិនធើរណែត រំពឹងថាវានឹងលេចឡើងជាសាធារណៈ ហើយទូលំទូលាយ ។ ហេតុដូច្នេះហើយ យើងជឿថាការតភ្ជាប់តំណទៅគេហទំព័រដទៃទៀត គឺត្រូវបានអនុញ្ញាតស្របច្បាប់ ហើយត្រូវនឹងការរំពឹងទុករបស់អ្នកដែលប្រើប្រាស់អ៊ិនធើរណែត ។ ទោះបីជាយ៉ាងណាក៏ដោយ ប្រសិនបើការចូលទៅកាន់គេហទំព័រពិសេសមួយមានដែនកំណត់ នោះអ្នកដាក់ឲ្យដំណើរការគេហទំព័រគប្បីជូនដំណឹងដល់យើងឲ្យបានទាន់ពេលវេលា ។
យុត្តាធិការ និង ច្បាប់ជាធរមាន
កិច្ចព្រមព្រៀងនេះត្រូវគ្រប់គ្រងដោយច្បាប់រដ្ឋ យូថាហ៍ សហរដ្ឋអាមេរិក ដូចដែលបានអនុវត្តចំពោះកិច្ចព្រមព្រៀងដែលបានបញ្ចូល ហើយ អនុវត្តទាំងស្រុងនៅក្នុងរដ្ឋនេះ ដោយមិនផ្ដល់ផលប៉ះពាល់ដល់គោលការណ៍ណាមួយនៃជម្លោះខាងផ្លូវច្បាប់ឡើយ ។ ទង្វើណាមួយដែលអ្នកនាំមកអនុវត្តកិច្ចព្រមព្រៀងនេះ ឬ បញ្ហាណាមួយដែលជាប់ទាក់ទងនឹងគេហទំព័រនេះនឹងត្រូបាននាំទៅក្នុងតុលាការរដ្ឋ ឬ សហព័ន្ធនៅក្រុង សលត៍ លេក រដ្ឋ យូថាហ៍ ហើយដោយន័យនេះ អ្នកយល់ព្រម ហើយដាក់ស្នើយុត្តាធិការនៃតុលាការបែបនោះក្នុងគោលបំណងប្ដឹងទាស់នឹងទង្វើបែបនោះ ។ ប្រសិនបើគោលនយោបាយណាមួយនៃកិច្ចព្រមព្រៀងនេះពុំស្របច្បាប់ មោឃៈ ឬ ផ្នែកទាំងស្រុង ឬ ចំណែកណាមួយមិនមានសុពលភាព នោះគោលនយោបាយដែលនៅសល់នឹងពុំមានសុពលភាពឡើយ លើកលែងតែយើងសម្រេចថា គោលនយោបាយដែលអស់សុពលភាព ឬ មោឃៈគឺជាផ្នែកមួយចាំបាច់ចំពោះកិច្ចព្រមព្រៀង ក្នុងករណីយើងអាចនឹងកែប្រែកិច្ចព្រមព្រៀងសេរីភាពនៃការសម្រេចផ្ដាច់មុខ ។
ដែនកំណត់នៃការទទួលខុសត្រូវ
យើងពុំទទួលខុសត្រូវចំពោះការខូចខាតពិសេស ឬ ធ្ងន់ធ្ងរណាមួយដែលកើតចេញពីការប្រើប្រាស់របស់អ្នក ឬ អសមត្ថភាពរបស់អ្នកដើម្បីប្រើប្រាស់ឯកសារនានានៅក្នុងគេហទំព័រនេះ ឬ គេហទំព័រដែលបានតភ្ជាប់ណាមួយឡើយ រូមបញ្ចូលទាំងការបាត់បង់ប្រយោជន៍ ការរំខានផ្នែកអាជីវកម្ម និង ការបាត់បង់កម្មវិធីនានា ឬ ទិន្នន័យផ្សេងៗនៅលើប្រព័ន្ធគ្រប់គ្រងព័ត៌មានរបស់អ្នក ប៉ុន្តែដោយមិនកម្រិតឡើយ ។ រាល់ការខូចខាត ការបាត់បង់ និង បុព្វហេតុនៃទង្វើដែលធ្វើលើសពីតម្លៃដែលអ្នកបានបង់ សម្រាប់ការដំណើរការលើគេហទំព័រនេះ ឬ គេហទំព័រដែលបានតភ្ជាប់ណាមួយ ពុំមែនជាការទទួលខុសត្រូវទាំងស្រុងរបស់យើងចំពោះអ្នកឡើយ ។
ការបដិសេធ
ឯកសារនានានៅក្នុងគេហទំព័រនេះ និង គេហទំព័រដែលបានតភ្ជាប់ណាមួយត្រូវបានផ្ដល់ឲ្យបែងចែក « ដូចដែលមាន » ហើយគ្មានការធានាណាមួយឡើយ ទោះជាការសម្ដែងចេញ ឬ ការបញ្ជាក់ណាក្ដី ។ ចំពោះទំហំពេញលេញដែលស្របនឹងច្បាប់ដែលអាចអនុវត្ត យើងសូមប្រកាសយល់ព្រមនឹងការធានា រួមមានការសម្ដែងចេញ ឬ បញ្ជាក់ ប៉ុន្តែ ពុំកំណត់ដល់ការធានានៃមុខងារ ហើយបញ្ជាក់ពីការធានានៃការរកស៊ី និង ភាពសមរម្យសម្រាប់គោលបំណងពិសេសមួយ ។ យើងពុំធានាថា ដំណើរការដែលមាននៅក្នុងគេហទំព័រនេះនឹងពុំមានការកាត់ផ្ដាច់ ឬ បញ្ហា ដែលបញ្ហានោះនឹងត្រូវបានកែសម្រួល ឬ ថាគេហទំព័រនេះ ឬ សេវាដែលធ្វើឲ្យវាអាចរួចផុតពីមេរោគ ឬ សមាសភាគអន្តរាយផ្សេងៗ ។
ស្លាកសញ្ញា
« សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ » « លីអាហូណា » « ព្រះគម្ពីរមរមន » និង « មរមន » គឺជាស្លាកសញ្ញានៃ Intellectual Reserve, Inc.
សំណួរ និង សំណើរសិទ្ធិអ្នកនិពន្ធ
សម្រាប់ជំនួយ ឬ ព័ត៌មានបន្ថែមអំពីឯកសារសាសនាចក្រដែលត្រូវបានរក្សាសិទ្ធិ អ្នកអាចទាក់ទងទៅកាន់ការិយាល័យកម្មសិទ្ធិបញ្ញារបស់សាសនាចក្រតាម ៖
លេខទូរស័ព្ទ ៖ 801-240-3959 ឬ 1-800-453-3860 ខ្សែភ្ជាប់ 2-3959
ទូរសារលេខ ៖ 801-240-1187
អ៊ីម៉ែល ៖ cor-intellectualproperty@ldschurch.org
ដើម្បីស្នើការប្រើប្រាស់ឯកសារសាសនាចក្រដែលត្រូវបានរក្សាសិទ្ធិ សូមបំពេញទម្រង់សមស្របដែលទាក់ទងនឹងសំណើររបស់អ្នក ៖
សម្រាប់សំណើរសុំទូទៅ ៖ បែបបទសំណើរសុំសិទ្ធិអ្នកនិពន្ធ
សម្រាប់សម្ភារៈដើម្បីប្រើប្រាស់នៅក្នុងច្បាប់សរសេរដៃ ៖ សំណើរសុំសិទ្ធិអ្នកនិពន្ធ—បែបបទឯកសារសរសេរដោយដៃ
សម្រាប់ការបង្កើតការសរសេរបទភ្លេង ៖ សំណើរសុំសិទ្ធិអ្នកនិពន្ធ—បែបបទការសរសេរបទភ្លេង
បែបបទសំណើរសុំ និង ឯកសារចាំបាច់ដទៃទៀតដូចដែលបានណែនាំនៅក្នុងបែបបទសំណើរសុំអាចផ្ញើទៅកាន់ ៖
Attention: Licensing
Intellectual Property Office
50 East North Temple Street
Salt Lake City, Utah 84150-0018
អ្នកក៏អាចនឹងផ្ញើទូរសារ ឬ អ៊ីម៉ែលបែបបទនោះទៅកាន់លេខទូរសារ ឬ អាសយដ្ឋានអ៊ីម៉ែលដែលបានរៀបរាប់ខាងលើ ។
កំណត់សម្គាល់ ៖រយៈពេលសម្រាប់អ្នកប្រើប្រាស់ដើម្បីទទួលបានការឆ្កើយតបនឹងសំណើរពុំធ្វើអាជីវកម្មគឺពីរទៅបួនសប្ដាហ៍ សំណើរអាជីវកម្មតម្រូវបួនទៅប្រាំមួយសប្ដាហ៍ ។
កាលបរិច្ឆេទមានប្រសិទ្ធភាព ៖ ថ្ងៃទី 21 កុម្ភៈ ឆ្នាំ 2012