Additional Resource

ការចាប់​ចិត្ត​លើ​ភេទ​ដូចគ្នា

នៅ​ក្នុង​កិច្ច​ពិភាក្សា​ជា​សាធារណៈ​ដែល​មាន​ជា​បន្ដបន្ទាប់​អំពី​ការរៀប​អាពាហ៍ពិពាហ៍​របស់​មនុស្ស​មាន​ភេទ​ដូចគ្នា បាន​បំផុស​ឲ្យ​មាន​សំណួរ​ជាច្រើន មកពី​ប្រព័ន្ធ​សារព័ត៌មាន សាធារណជន​ទូទៅ និង​សមាជិក​សាសនាចក្រ ទាក់ទង​ទៅ​នឹង​ជំហរ​របស់​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ទៅ​លើ​រឿង​អាពាហ៍ពិពាហ៍ ជា​ពិសេស​ទៅ​លើ​រឿង​មនុស្ស​ដែល​រួម​ភេទ​មនុស្ស​ភេទ​ដូច​គ្នា​ជាទូទៅ ។

ការ​សម្ភាសន៍​ដូច​ខាង​ក្រោម ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ឆ្នាំ 2006 ជាមួយ​អែលឌើរ ដាល្លិន អេក អូក ជា​សមាជិក​មួយ​រូប​នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​នៃ​សាសនាចក្រ និង​អែលឌើរ លែន ប៊ី វីកមែន ជា​សមាជិក​ម្នាក់​នៃ​ពួក​ចិតសិប​នាក់ ។ អ្នក​ដឹកនាំ​សាសនាចក្រ​រៀម​ច្បង​ទាំងនេះ បាន​ឆ្លើយ​តប​ចំពោះ​សំណួរ​ជាច្រើន មកពី​សមាជិក​នៃ​បុគ្គលិក​កិច្ចការ​សាធារណៈ​របស់​សាសនាចក្រ​ពីរ​រូប ។​ កំណត់ត្រា​នៃ​ការ​សម្ភាសន៍ បាន​បង្ហាញ​នៅ​ខាង​ក្រោម ដើម្បី​ជួយ​បំភ្លឺ​បញ្ជាក់​អំពី​ជំហរ​របស់​សាសនាចក្រ​ចំពោះ រឿង​សំខាន់ ស្មុគស្មាញ និង​ដ៏​រំញោច​ទាំង​នេះ ។

កិច្ចការ​សាធារណៈ ៖ At the outset, can you explain why this whole issue of homosexuality and same-gender marriage is important to the Church?

អែលឌើរ អូក ៖ បញ្ហា​នេះ​គឺ​ធ្ងន់ធ្ងរ​ជាង​សំណួរ​មួយ​ ដែល​ចោទសួរ​ឡើង​ថា តើ​សង្គម​គួរ​ទទួល​យក​​ជីវិតនៃ​ការរួម​ភេទ​ដូច​គ្នានេះ​ដែរ ឬអត់ទេ ។ ជា​ច្រើន​ឆ្នាំ​កន្លង​មក​ហើយ ​យើង​បានឃើញ​នូវការ​ដាក់​សម្ពាធយ៉ាង​ខ្លាំង​ពី​សំណាក់​អ្នក​គាំទ្រ​ជីវិត​រស់នៅ​បែបនោះ ​ឲ្យ​ទទួល​ស្គាល់នូវ​អ្វីដែល​ពុំ​មែន​ជារឿងធម្មតាថា​ជា​រឿងធម្មតា ហើយ​បាន​ចាត់ទុក​មនុស្ស​ដែល​បដិសេធនឹង​រឿង​នោះ​ ថាជា​មនុស្ស​មាន​ចិត្ត​ចង្អៀត​ចង្អល់ បក្សពួកនិយម ហើយ​គ្មាន​ហេតុផលទៅវិញ ។ អ្នក​គាំទ្រ​ប្រភេទ​នោះ​ ទាមទារចង់បាន​ភ្លាមៗ​នូវ​សេរីភាព​ខាង​ការ​បញ្ចេញ​មតិ និង គំនិត​សម្រាប់​ខ្លួន​គេ​ផ្ទាល់ ប៉ុន្តែក៏​ឆាប់​រិះគន់​ដល់​អ្នក​ទាំងឡាយ​ណា​ដែល​មាន​ទស្សនៈ​ខុសគ្នាដែរ ហើយ​ប្រសិនបើ​អាច​នោះ ពួកគេ​ចង់​បិទ​មាត់​អ្នក​ទាំងនោះដោយ​ប្រើ​ស្លាក​ឈ្មោះ​ថា « ខ្លាច​អ្នក​ចូលចិត្ត​ការ​ប្រតិព័ទ្ធ​ភេទ​ដូចគ្នា » ទៀត​ផង ។ ​យ៉ាង​ហោច​ណាស់​នៅ​ក្នុង​ប្រទេស​មួយ​ ដែល​ពួក​អ្នក​គាំទ្រ​ខាង​ការរួមភេទ​ដូច​គ្នា​ ត្រូវ​បាន​ទទួល​បាន​នូវ​ការ​អនុមតិ​ដ៏ចម្បង នោះ​យើង​បាន​ឃើញ​គ្រូ​គង្វាល​សាសនា​ម្នាក់​ ត្រូវ​គេ​គម្រាម​កំហែង​ចាប់​ដាក់​គុក​ ដោយសារ​បង្រៀន​ចេញ​ពី​វេទិកា​ថា ទង្វើនៃ​ការ​រួម​ភេទ​មនុស្ស​ភេទ​ដូច​គ្នា​គឺ​ជា​អំពើ​បាប ។ បន្ទាប់​ពី​បាន​ទទួល​និន្នាការ​ទាំង​នេះ សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ​ត្រូវតែ​ប្រកាន់​គោលជំហរ​មួយ​លើ​គោលលទ្ធិ និង គោលការណ៍ ។ រឿង​នេះ​គឺលើស​ពី​បញ្ហា​សង្គមទៅទៀត— នៅ​ទីបំផុត​វា​អាច​នឹងក្លាយ​ជា​ការសាកល្បងមួយ​ដល់​សេរីភាព​ខាង​សាសនាដ៏​សំខាន់​បំផុត​របស់​យើង ដើម្បី​បង្រៀន​ពី​អ្វី​ដែល​យើង​ដឹង​ថា ព្រះ​វរបិតា​គង់​នៅ​ស្ថានសួគ៌​សព្វ​ព្រះទ័យ​ឲ្យ​យើង​បង្រៀន​នោះ ។

កិច្ចការ​សាធារណៈ ៖ ឧទាហរណ៍ថា កូន​ប្រុស​របស់​ខ្ញុំ​អាយុ 17 ឆ្នាំ​បាន​មក​និយាយ​ប្រាប់​ខ្ញុំ ​បន្ទាប់​ពី​ព្យាយាម​ដ៏​លំបាក​ដើម្បី​ដក​ខ្លួន​ចេញ​ពីបញ្ហា​នោះ​ថា គាត់​ជឿ​​ថា ​គាត់​មានស្រឡាញ់​ប្រុសៗដូចគ្នា—ថា​គាត់​ពុំ​ចាប់​អារម្មណ៍ ហើយ​នឹង​ពុំ​ដែលមាន​ចំណាប់​អារម្មណ៍លើ​ស្រីៗ​ទាល់​តែ​សោះ ។ គាត់​ជឿ​ថា គាត់​ប្រហែល​ជា​ខ្ទើយហើយ​ ។ គាត់​និយាយ​ថា គាត់​ធ្លាប់​ព្យាយាម​បំបាត់​អារម្មណ៍​នេះ ។ គាត់​នៅ​តែ​ជា​មនុស្ស​នៅ​លីវ ប៉ុន្តែគាត់​ទទួល​ស្គាល់​ថា អារម្មណ៍​ដែល​គាត់​មាន​នឹង​ធ្វើ​ឲ្យ​ក្រុមគ្រួសារ​ខក​ចិត្ត ពីព្រោះ​ពួក​យើង​តែង​តែ​និយាយ​អំ​ពី​បេសកកម្មរបស់​គាត់​ក្នុង​សាសនាចក្រ អំពី​អាពាហ៌ពិពាហ៌​ក្នុង​ព្រះវិហារ​បរិសុទ្ធ និង រឿងបែបនោះ​ជា​ច្រើន​ទៀត ។ គាត់​មាន​អារម្មណ៍​ថា ​គាត់​ពុំ​អាច​រស់នៅ​តាម​អ្វី ដែល​គាត់​គិត​ថាវា​ជា​រឿង​កុហក​បាន​ទៀតឡើយ ដោយ​ហេតុដូច្នេះហើយ បាន​ជា​គាត់​មក​ជួប​ខ្ញុំ​ដោយ​ស្រងូតស្រងាត់ និង ទុក្ខ​ព្រួយ​ដូច​នេះ ។ ក្នុង​នាម​ជា​ឪពុក​ម្ដាយ តើ​ខ្ញុំ​ត្រូវ​ប្រាប់​គាត់​បែប​ណា ?

អែលឌើរ អូក ៖ កូន​ជា​កូន​ប្រុស​របស់​ប៉ា ។ កូននៅតែ​ជា​កូន​ប្រុស​របស់​ប៉ា ហើយ​ប៉ា​នឹងចាំ​ជួយ​ដល់​កូន​ជា​និច្ច ។

ភាព​ខុសប្លែក​រវាង​អារម្មណ៍ ឬ ទំនោរចិត្ត គឺ​នៅលើ​ដៃ​ម្ខាង និង ឥរិយាបថ នៅ​លើ​ដៃ​ម្ខាង​ទៀត ​វា​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ច្បាស់ ។ ការ​មាន​ទំនោរ​ចិត្ត​ ដែលថា​បើ​យើង​បណ្ដោយ​ខ្លួន​​តាម​វា នោះ​វានឹង​បង្កើត​ជា​ឥរិយាបថ​ដែល​នឹង​អាច​ក្លាយ​អំពើ​រំលេង​មួយ នោះ​វា​ពុំ​មែន​ជា​អំពើបាប​ឡើយ ។ អំពើបាប គឺ​ជា​ការ​បណ្ដោយ​ខ្លួន​តាម​ការល្បួង​ ។ ការល្បួង គឺពុំ​មែន​ជា​រឿង​ប្លែកទេ ។ សូម្បី​តែ​ព្រះអង្គ​សង្គ្រោះ​ក៏​បាន​ត្រូវ​ល្បួង​ដែរ ។

ព្រះគម្ពីរ​សញ្ញា​ថ្មី​បញ្ជាក់​ថា ព្រះ​បាន​ប្រទាន​ព្រះបញ្ញត្តិ​ដល់​យើង ដែល​វា​ពិបាក​នឹង​គោរព​តាម ។ ប៉ុល បាន បង្រៀន ពួក កូរិនថូស ថា « គ្មាន សេចក្ដី ល្បួង ណា កើតឡើង ដល់ អ្នក រាល់ គ្នា ក្រៅ ពី សេចក្ដី ល្បួង ដែល ត្រូវ ខាង មនុស្ស លោក ទេ រី ឯ ព្រះ ទ្រង់ ក៏ ស្មោះត្រង់ ដែរ ទ្រង់ មិន ឲ្យ កើត មាន សេចក្ដី ល្បួង ហួស កម្លាំង អ្នក រាល់គ្នា ឡើយ គឺ នៅ វេលា ណា ដែល ត្រូវ ល្បួង នោះ ទ្រង់ ក៏ រៀប ផ្លូវ ឲ្យ ចៀស រួច ដើម្បី ឲ្យ អ្នក រាល់ គ្នា អាច នឹង ទ្រាំ បាន » ។

ប៉ា​គិត​ថា វា​សំខាន់​ដើម្បីឲ្យ​កូន​យល់​ថា ការប្រតិព័ន្ធ​ភេទ​ដូចគ្នា​ដែល​កូន​បាន​និយាយ​នោះ វាពុំ​មែនជា​នាម​ដែល​ពិពណ៌នា​ពី​ស្ថានភាព​មួយ​នោះទេ ។ វា​គឺ​ជា​គុណនាម​មួយ ដែល​ពណ៌នា​ពី​អារម្មណ៍ ឬ ឥរិយបថ ។ ប៉ា​សូម​លើក​ទឹក​ចិត្ត​កូនថា ​នៅ​ពេល​កូន​ពុះពារ​នឹង​ឧបសគ្គ​ទាំង​នេះ សូមកូន​កុំ​គិត​ថា កូន​គឺ​ជា ‹ អ្វី​មួយ › ឬ ‹ អ្វី​ណា​មួយ​ទៀត › ឡើយ តែកូន​ត្រូវ​គិត​ថា កូន​គឺ​ជា​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ហើយ​កូន​គឺ​ជា​កូន​ប្រុស​របស់​ប៉ា ហើយ​ថា​ កូន​កំពុង​តែ​ពុះពារ​យក​ឈ្នះ​លើ​ឧបសគ្គ​ទាំងឡាយ​នោះ ។

មនុស្ស​គ្រប់​រូប​មាន​ឧបសគ្គ​មួយ​ចំនួន ដែល​គេ​ត្រូវ​ពុះពារ​យក​ឈ្នះ ។ កូន​បាន​រៀបរាប់​ពី​ឧបសគ្គ​ជាក់លាក់​មួយ​ប្រភេទ ដែល​ជា​រឿង​ដ៏​លំបាក ។ វា​ជា​រឿង​ធម្មតា​នៅ​ក្នុង​សង្គម​របស់​យើង ហើយ​វា​ក៏​ក្លាយ​ទៅ​ជា​រឿងខាង​នយោបាយ​ផងដែរ ។ ប៉ុន្តែ​វា​គ្រាន់តែ​ជាឧបសគ្គ​មួយ​នៅ​ក្នុង​ចំណោម​ជា​ច្រើន​ផ្សេងៗទៀត​ដែល​បុរស និង ស្ត្រី​ត្រូវ​ពុះពារ​យក​ឈ្នះ ហើយ​ប៉ា​សូម​លើក​ទឹកចិត្ត​កូន​ឲ្យ​ស្វែង​រក​ជំនួយ​ពី​ព្រះអង្គ​សង្គ្រោះ​ដើម្បី​ទប់ទល់​នឹង​ការល្បួង ហើយ​ចៀសវាង​ពី​ឥរិយាបថ​ដែល​នឹង​បណ្ដាល​ឲ្យ​កូន​ត្រូវ​ប្រែចិត្ត ឬ ធ្វើ​ឲ្យ​មាន​សំណួរ​ចោទសួរ​ចំពោះ​សមាជិកភាព​របស់​កូន​ក្នុង​សាសនាចក្រ ។

កិច្ចការ​សាធារណៈ ៖ ប្រសិនបើ​មនុស្ស​ម្នាក់​មាន​អារម្មណ៍​ខ្លាំង​ចំពោះ​មនុស្ស​ភេទ​ផ្ទុយ​គ្នា នោះ​គឺ​មាន​ឱកាស​សម្រាប់​អាពាហ៌ពិពាហ៌ ។ ប្រសិនបើ​យុវជន​ម្នាក់​គិត​ថា​ខ្លួនឯង​ជា​មនុស្ស​ខ្ទើយ តើ​អ្វី​ដែល​យើង​នឹង​​និយាយ​ទៅ​កាន់​គាត់​គឺ​ថា គ្មាន​ផ្លូវ​ឯណា​ទៀត​ទេ​ក្រៅ​ពី​នៅ​លីវ​អស់​មួយ​ជីវិត ប្រសិន​បើ​គាត់​គ្មាន​អារម្មណ៍​ទាក់ទាញ​ណា​មួយ​ចំពោះ​មនុស្ស​ស្រី​សោះ​មែនទេ?

អែលឌើរ អូក ៖ នោះ​ជា​អ្វី​ដូចគ្នា​ដែល​យើង​នឹង​និយាយ​ទៅ​កាន់​សមាជិក​ជា​ច្រើនដែល​គ្មាន​ន​ឱកាស​រៀបការ ។ យើង​គិត​ពី​ភាព​នៅ​លីវ​របស់​បុគ្គល​គ្រប់រូប​ដែល​ពុំ​ទាន់​រៀបការ ។

អែលឌើរ វីកមែន ៖ ពួកយើង​រស់នៅ​ក្នុង​សង្គម​មួយ​ដែល​ជោគជាំ​ទៅ​ដោយ​រឿង​ខាង​ផ្លូវ​ភេទ ដែល​វា​ប្រហែល​ជា​កាន់តែ​ធ្ងន់ធ្ងរ​នា​ពេល​បច្ចុប្បន្ន​នេះ ដោយហេតុ​តែ​រឿង​នោះ បុគ្គល​ម្នាក់​សម្លឹង​មើល​ទៅ​ហួស​ពី​ដែនកំណត់​ភេទ​របស់​ខ្លួន ហើយ​គិត​ថា​ខ្លួន​ឯង​ជា​មនុស្ស​ផ្សេង​ម្នាក់​ទៀត ។ ខ្ញុំ​គិត​ថា​ខ្ញុំ​នឹង​និយាយ​ទៅ​កាន់​កូន​ប្រុស​របស់​អ្នក ឬ មនុស្ស​គ្រប់គ្នា​ដែលបាន​រងទុក្ខយ៉ាងខ្លាំងដើម្បី​​ព្យាយាម​ពង្រីក​ព្រំដែន​របស់​អ្នក​លើស​ពី​ដែន​កំណត់​ភេទ ។ សូម​ស្វែងរក​សេចក្ដីអំណរ​នៅ​ក្នុង​លក្ខណៈ​ជាច្រើន​ផ្សេង​ទៀត​នៃ​អត្តចរិក បុគ្គលិក​លក្ខណៈ និង និស្ស័យ​ពីធម្មជាតិ​របស់​អ្នក​ដែលមាន​លើស​ពី​នោះ ។ គ្មាន​ការប្រកែក​ណា​មួយ​ដែល​ថា​ដែនកំណត់​ភេទ​របស់​មនុស្ស​ម្នាក់​គឺ​ជាអាកប្បកិរិយាចម្បង​មួយ​ដ៏​ជាក់លាក់​របស់​មនុស្ស​ណាមួយ​ឡើយ ប៉ុន្តែ​វាពុំ​​មែន​មាន​តែ​មួយ​​នោះ​ទេ ។

អ្វី​លើស​ពី​នោះ​ទៀត ដោយ​គ្រាន់តែ​មាន​ទំនោរចិត្ត វា​ពុំ​បាន​ដក​យក​គុណសម្បត្តិ​​របស់​មនុស្ស​ម្នាក់​ពីកត្តា​នានា​នៃ​ការចូលរួម ឬ សមាជិកភាព​របស់​សាសនាចក្រ​ឡើយ លុះត្រា​តែចំពោះ​អាពាហ៌ពិពាហ៌​ដូច​ដែល​បាន​លើក​ឡើង ។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​នោះ​ក្ដី នៅ​ក្នុង​ជីវិត​នេះនៅ​ពេល​យើង​យល់​ពីបញ្ហា​នេះ​តាម​រយៈ​គោលលទ្ធិ​នៃ​ដំណឹង​ល្អ​ដែល​បាន​ស្ដារ​ឡើង​វិញ នៅ​ទីបំផុត​បញ្ហា​នេះ​អាច​ដោះ​ស្រាយ​បាន ។

នៅ​ក្នុង​ជីវិត​នេះ រឿងទាំងឡាយ​ដែល​ចាត់​ទុក​ថា​ជា​ការ​បម្រើ​នៅ​ក្នុង​សាសនាចក្រ រួមទាំង​ការបម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ផងដែរ រឿង​ទាំង​អស់​នេះ​អាច​កើត​មាន​ចំពោះ​បុគ្គល​ដែល​ស្មោះត្រង់​ចំពោះ​សេចក្ដី​សញ្ញា និង បទបញ្ញត្តិ​ទាំងឡាយ ។

កិច្ចការ​សាធារណៈ ៖ អញ្ចឹង​លោក​ចង់​មាន​ន័យ​ថា អារម្មណ៍​ប្រតិព័ទ្ធ​ភេទ​ដូច​គ្នា​អាច​គ្រប់គ្រង​បាន​មែន​ទេ ?

អែលឌើរ អូក ៖ អែលឌើរ អូក ៖ មែនហើយ អារម្មណ៍​ប្រតិព័ទ្ធ​ភេទ​ដូច​គ្នា​អាច​គ្រប់​គ្រង​បាន ប្រហែល​ជា​មាន​ទំនោរចិត្ត ឬ ភាព​ទន់ខ្សោយ​មួយ​​មួយ​ចំពោះ​អារម្មណ៍​បែប​នោះ​ដែល​ប្រាកដ​ឡើង​សម្រាប់​មនុស្ស​មួយ​ចំនួន តែ​មិនមែន​សម្រាប់​មនុស្ស​ផ្សេង​ទៀត​នោះ​ទេ ។ ប៉ុន្តែ​អារម្មណ៍​កើត​ចេញ​ពីភាព​ទន់ខ្សោយ​នោះ ហើយ​អារម្មណ៍​នោះ​ឯង​យើង​អាច​គ្រប់គ្រងវា​បាន ។ ប្រសិនបើ​យើង​ធ្វើ​តាម​អារម្មណ៍​នោះ វា​នឹង​បង្កើន​កម្លាំង​នៃ​ការល្បួង ។ ប្រសិនបើ​យើង​បណ្ដោយ​ខ្លួន​តាម​ការល្បួង​នោះ យើង​បាន​បង្កើត​ឥរិយាបថ​ដែល​ពេញ​ដោយ​អំពើបាប​ហើយ ។ លំនាំ​នោះ​គឺ​ដូចគ្នា​​ទៅ​នឹង​ជន​ដែល​លោភលន់​ចង់​បាន​ទ្រព្យ​សម្បត្តិ​អ្នក​ដទៃ ហើយ​ទទួល​ការល្បួង​ដ៏​ខ្លាំងក្លា​ឲ្យ​លួច​ ។ វា​ដូចគ្នា​ទៅ​នឹង​ជន​ដែល​គ្រោង​នឹង​ភ្លក់​គ្រឿង​ស្រវឹង ។ វា​ដូច​គ្នា​ទៅ​នឹង​ជន​ដែល​កើត​មក ‹ ឆាប់​ខឹង › ដែល​យើងអាច​និយាយ​ថា​ភាព​ទន់ខ្សោយ​មួយ​ចំពោះ​សេចក្ដី​ក្រោធ ។ ប្រសិនបើ​គេនៅ​តែ​​បណ្ដោយ​​មិន​ព្រម​គ្រប់គ្រង​ភាព​ទន់ខ្សោយ​នោះរ វា​នឹង​ក្លាយ​ទៅ​ជា​អារម្មណ៍​ក្រោធ ហើយ​អារម្មណ៍​ក្រោធ​នោះ​អាច​បណ្ដាល​ឲ្យ​មាន​ឥរិយាបថ​ដែល​ពេញ​ដោយ​អំពើបាប ហើយ​ល្មើស​នឹង​ច្បាប់ ។

ពេល​នេះ​យើង​មិន​និយាយ​អំពី​ឧបសគ្គ​ដូចៗ​គ្នា​នោះ​ទេ ។ យើង​និយាយ​ពី​ស្ថានភាព​ទូទៅ​នៃ​មតភាព ។ យើង​មិន​ទាន់យល់​ឲ្យ​ប្រាកដ​នៅ​ឡើយពី​ ‹ មូលហេតុ › ឬ កត្តា​ដែល​បណ្ដាល​ឲ្យ​មាន​ទំនោរចិត្ត ឬ ភាពទន់ខ្សោយ​ជា​ដើម ។ ប៉ុន្តែអ្វី​ដែល​យើង​ដឹង​នោះ​គឺ​ថា ​អារម្មណ៍ និង ឥរិយាបថ​អាច​គ្រប់គ្រង​បាន ។ បន្ទាត់​នៃ​អំពើបាប​ស្ថិត​នៅ​ចន្លោះ​អារម្មណ៍ និង ឥរិយាបថ ។ បន្ទាត់​នៃ​ការប្រុងប្រយ័ត្ន​ស្ថិត​នៅ​ចន្លោះ​នៃ​ភាពទន់ខ្សោយ និង អារម្មណ៍ ។ យើង​ចាំបាច់​ត្រូវ​ទទួលយក​អារម្មណ៍ ហើយ​ព្យាយាម​គ្រប់គ្រង​វា​កុំ​ឲ្យយើង​ធ្លាក់​ចូល​ទៅ​ក្នុង​ស្ថានភាព​ដែល​នាំ​យើង​ទៅ​រក​ឥរិយាបថ​ប្រកប​ដោយ​អំពើបាប ។

អែលឌើរ វីកមែន ៖ ខ្ញុំ​គិត​ថា ការបោកបញ្ឆោត​មួយ​ដ៏​ធំ​នៅ​សម័យ​យើង​នេះ គឺ​ថាវា​កើត​ឡើង​ដោយ​សារ​តែ​បុគ្គល​ម្នាក់​មាន​នូវ​ទំនោរចិត្ត​ដើម្បី​ធ្វើ​អ្វី​មួយ ដូច្នេះហើយ ការ​ធ្វើ​សកម្មភាព​ស្រប​ទៅ​តាម​ទំនោរចិត្ត​នោះ គឺ​ជា​រឿង​ដែល​ចៀស​មិន​រួច ។ នោះ​គឺវា​ផ្ទុយ​ទៅ​នឹង​លក្ខណៈ​ធម្មជាតិ​​របស់​យើង ដែល​ព្រះអម្ចាស់​បាន​បើក​សម្ដែង ។ យើង​ពិត​ជា​មាន​អំណាច​ដើម្បី​គ្រប់គ្រង​ឥរិយាបថ​របស់​យើង ។

កិច្ចការ​សាធារណៈ ៖ ប្រសិនបើ​យើង​ក្រឡេក​មើល​ទៅ​បុគ្គល​ដែល ‹ រហ័ស​ខឹង › ហើយ​ក្រឡេក​មើល​ទៅ​ឪពុក​ម្ដាយ​របស់​គេ ​ដែលប្រហែល​ជា​រហ័ស​ខឹង​ដែរ​នោះ នោះ​មនុស្ស​មួយ​ចំនួនអាចនឹង​ស្គាល់​ថា​ វា​មាន​ឥទ្ធិពល​មក​ពី​តំណពូជ ។

អែលឌើរ អូក ៖ ទេ យើង​ពុំ​ទទួល​យក​កត្ដា​នៃ​ស្ថានភាព​បែប​នោះ ដែលរារាំង​មនុស្ស​មិន​ឲ្យ​ទទួល​បាន​ជោគ​វាសនា​ដ៏​នៅ​អស់​កល្ប​ជានិច្ចរបស់​ពួកគេ​ ដែល​បាន​កើត​មក​ជាមួយ​ពួកគេ​ ដោយ​ពុំ​មាន​អ្វី​អាច​គ្រប់គ្រង​បានដូច្នោះ​នោះឡើយ ។ នោះ​គឺ​ផ្ទុយ​ទៅ​នឹង​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ ហើយ​វា​ផ្ទុយ​ទៅ​នឹង​សេចក្ដី​យុត្តិធម៌ និង សេចក្តី​មេត្តា​ករុណា​នៃ​ព្រះ ។ វា​ផ្ទុយ​ទៅ​នឹង​ការបង្រៀន​នៃ​ដំណឹង​ល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទទាំង​ស្រុង ដែល​សម្ដែង​សេចក្ដី​ពិត​ថា តាម​រយៈ ឬ ដោយ​ព្រះ​ចេស្ដា និង សេចក្តី​មេត្តា​ករុណា​របស់​ព្រះយេស៊ូវគ្រីស្ទ នោះ​យើង​នឹង​មាន​កម្លាំង​ ដើម្បី​ធ្វើ​នូវ​រឿង​គ្រប់​យ៉ាង​បាន ។ វា​មាន​រួម​ទាំង ​ការទប់ទល់​នឹង​ការល្បួង​ផងដែរ ។ វា​រួម​មាន​ទាំង​ការ​ប្រឈម​នឹង​បញ្ហា​នានា​ដែល​យើង​មាន​តាំង​ពី​កំណើត រួមទាំងស្លាកស្នាម ឬ អសមត្ថភាព​ខាង​សតិ​អារម្មណ៍ ឬ ខាង​រូបកាយ ។ រឿងទាំងនេះ​មិន​អាច​រារាំងយើង​ មិន​ឲ្យ​សម្រេច​បាន​នូវ​ជោគវាសនាដ៏អស់កល្ប​របស់​យើង​បាន​ឡើយ ។ យើងក៏​អាច​និយាយដូចគ្នា​ផង​ដែរ​ស្ដីពី​ភាព​ទន់ខ្សោយ ឬ ទំនោរចិត្ត​ចំពោះ​ឥរិយាបថ​មួយ ឬ ផ្សេង​ទៀត ដែល​កាល​ណា​យើង​បណ្ដោយ​ខ្លួន ​នោះ​វា​នឹង​រារាំង​យើង​មិនឲ្យ​សម្រេច​បាននូវ​ជោគវាសនា​ដ៏​នៅ​អស់​កល្ប​ជានិច្ច​បាន​ឡើយ ។

កិច្ចការ​សាធារណៈ ៖ លោក​មាន​ប្រសាសន៍​ថា សាសនាចក្រ​ពុំ​មាន​គោលជំហរ​ជា​ចាំបាច់​លើ ‹ ការចិញ្ចឹម​បីបាច់ ឬ លក្ខណៈ​ធម្មជាតិ › មែនដែរ​ឬទេ ។

អែលឌើរ អូក ៖ នោះ​គឺ​អ្វី​ដែល​គោលលទ្ធិ​របស់​យើង​ដើរតួ​យ៉ាង​សំខាន់ ។ សាសនាចក្រ​ពុំ​មាន​គោលជំហរ​លើ​បុព្វហេតុ​នៃទន់ខ្សោយ ឬ ទំនោរចិត្ត​ណា​មួយ​ឡើយ រួមមាន​ទាំង ​រឿង​ទាំងឡាយ​ដែល​ជាប់​ទាក់ទង​នឹង​ការ​មាន​ចិត្ត​ប្រតិព័ទ្ធ​ភេទ​ដូច​គ្នា​ផងដែរ ។ ទាំង​នោះ​ គឺ​ជា​សំណួរ​បែប​វិទ្យាសាស្ត្រ— មិន​ថា​ការចិញ្ចឹម​បីបាច់ ឬ លក្ខណៈ​ធម្មជាតិ—​ឡើយ គឺសាសនាចក្រ​ពុំ​មាន​គោលជំហរ​លើ​រឿង​ទាំងនោះ​ឡើយ ។

អែលឌើរ វីកមែន ៖ មិន​ថា​វា​ជា​ការចិញ្ចឹម​បីបាច់ ឬ លក្ខណៈធម្មជាតិ​នោះ​ទេ ​វា​ពិត​ជានាំយើង​ឲ្យ​មាន​សំណួរ​សំខាន់ ហើយចំពោះ​ខ្ញុំ ការ​ខ្វល់​ខ្វាយ​អំពី​ការចិញ្ចឹម​បីបាច់ ឬ លក្ខណៈធម្មជាតិ​នោះ ​វា​អាច​នឹង​នាំ​ឲ្យ​មនុស្ស​វង្វេង​ពី​គោលការណ៍​ទាំងឡាយ​ដែល អែលឌើរ អូក បាន​រៀបរាប់​នៅ​ទី​នេះ ។ តើ​មាន​នរណា​អាចបកស្រាយ​បាន​ទេ … ហេតុអ្វី​បាន​ជា​មនុស្ស​មានចិត្ត​ប្រតិព័ទ្ធ​ភេទ​ដូច​គ្នា ? ប៉ុន្តែ​អ្វី​ដែលសំខាន់​នោះ​ គឺថា​ភាព​ពិត​ យើង​ដឹង​ថា យើង​អាច​គ្រប់គ្រង​ឥរិយាបថរបស់​យើងបាន​ ហើយ​ឥរិយាបថ​នោះ ​មាន​សារៈសំខាន់ណាស់ ។

កិច្ចការ​សាធារណៈ ៖ តើ​មាន​វិធី​ព្យាបាល​ណា​មួយ​ល្អ​ទេ នៅ​ពេល​យើង​និយាយ​ពី​ការគ្រប់គ្រង​ឥរិយាបថ ? ប្រសិនបើ​យុវជន​ម្នាក់​និយាយថា « មើលចុះ ខ្ញុំ​ពិត​ជា​ចង់​ឲ្យ​អារម្មណ៍​នេះ​ចេញ​បាត់​ពី​ខ្ញុំ​ណាស់ … ខ្ញុំ​នឹង​ធ្វើ​អ្វី​គ្រប់​យ៉ាង ដើម្បី​ឲ្យ​អារម្មណ៍​នេះបាត់​ពី​ខ្ញុំ » តើ​មាន​វិធីព្យាបាលពិតប្រាកដ​ណាមួយ​ដែល​នឹង​ដោះស្រាយ​បញ្ហា​នេះ​ដែរ​ឬ​ទេ ?

អែលឌើរ វីកមែន ៖ មែនហើយ វា​ត្រឹមត្រូវ​ណាស់​ ដែល​បុគ្គល​នោះ​ស្វែងរក​វិធី​ព្យាបាល ។ ប្រាកដ​ណាស់ថា សាសនាចក្រ​ពុំ​ទូន្មាន​ប្រឆាំង​នឹង​វិធី​ព្យាបាល​ប្រភេទ​នោះ​ទេ ។ ប៉ុន្តែ​ចេញ​ពី​ទស្សនៈ​របស់​ឪពុក ឬ ម្ដាយ​ទូន្មាន​ដល់​បុគ្គល​ម្នាក់ ឬ អ្នក​ដឹកនាំ​សាសនាចក្រ​ទូន្មាន​ដល់​បុគ្គល​ម្នាក់ ឬ ​បុគ្គល​ម្នាក់ ដែល​កំពុង​តែ​​មើល​ទៅ​មនុស្ស​​ភេទ​ដូច​គ្នាដែល​គាត់​ស្រឡាញ់ ចេញ​ពី​ទស្សនៈថា ‹ តើ​ខ្ញុំ​អាច​ធ្វើ​អ្វី​ទៅ ដើម្បី​អាចត្រូវ​នឹង​ការបង្រៀន​ដំណឹង​ល្អ​បាន ? › ការព្យាបាល​ខាង​រូបកាយ ពុំ​ជា​បញ្ហាសំខាន់បំផុត​នោះ​​ទេ ។ អ្វី​ដែល​ជា​បញ្ហា​សំខាន់​បំផុត​នោះ ​គឺ​ការទទួល​ស្គាល់​ថា ‹ ខ្ញុំ​មាន​ឆន្ទៈ​ផ្ទាល់​ខ្លួន ។ ខ្ញុំ​មាន​សិទ្ធិ​ជ្រើសរើស​ផ្ទាល់​ខ្លួន ។ ខ្ញុំ​មាន​អំណាច​ក្នុង​ខ្លួន ដើម្បី​គ្រប់គ្រង​អ្វី​ដែល​ខ្ញុំ​ធ្វើ › ។

នោះ​ពុំ​មែន​មាន​ន័យ​ថា វា​មិន​ត្រឹមត្រូវ ដែល​ជន​​រង​ទុក្ខ​នោះ ទៅ​ស្វែងរក​ជំនួយ​ព្យាបាល​ខាង​រូបកាយ ដើម្បី​ពិនិត្យ​មើល​ថា ករណី​របស់​គាត់ តើ​មាន​អ្វី​មួយ​ដែល​អាច​ធ្វើ​ឡើង ដើម្បី​ជួយ​ព្យាបាល​ដែរ ឬ​អត់​នោះ​ទេ ។ នេះ​គឺ​ជា​បញ្ហា​មួយ​ដែល​អ្នក​ជំនាញ​ផ្នែក​ចិត្តសាស្ត្រ និង​ចិត្ត​វិទ្យា បាន​លើក​យក​មក​ពិភាក្សា ។ ខ្ញុំ​ជឿ​មាន​ការសិក្សាជាច្រើន បាន​បង្ហាញ​ថា មាន​ករណី​មួយ​ចំនួន វាមាន​ភាព​រីកចម្រើន ក្នុង​ការ​​ជួយ​នរណា​ម្នាក់​ឲ្យ​ផ្លាស់ប្ដូរចំណង់​នោះ តែ​ករណី​ផ្សេង​ទៀត​ពុំមាន​ការ​ផ្លាស់ប្ដូរ​ឡើយ ។ ចេញ​មកពី​ទស្សនៈ​របស់​សាសនាចក្រ ឬ​ចេញ​មក​ពី​កង្វល់របស់​យើង​ចំពោះ​មនុស្ស​នោះ វា​ពុំ​មែន​ជាការ​ផ្ដោត​ជា​ចម្បង​របស់​យើង​ទេ ។ វា​ស្ថិត​លើ​បញ្ហា​ផ្សេង​ទៀត ។

អែលឌើរ អូក ៖ សូម​ឲ្យ​ការណ៍​នោះ​បាន​សម្រេច​ទៅ​ចុះ ។ ខ្ញុំ​សុំ​បន្ថែម​គំនិត​មួយ​ទៀត ។ សាសនាចក្រ កម្រ​នឹង​ឈរ​ជំហរថា បច្ចេកទេស​ព្យាបាល​ណា​មួយ ថា​ជា​រឿង​ត្រឹមត្រូវ​ណាស់ ទាំង​ផ្នែក​វេជ្ជ​សាស្ត្រ ​ឱសថ​សាស្ត្រ ឬ សតិវិទូ ឬ ចិត្តវិទូ ។ ល ។

ចំនុច​ទី​ពីរ​គឺ​ថា មាន​ទង្វើ​រំលោភ​បំពាន កើតឡើង​ទាក់ទង​ជាមួយ​នឹង​អាកប្បកិរិយា​ខាង​សតិអារម្មណ៍ និង អារម្មណ៍​ខុសៗ​ពី​គ្នា ។ ការទទួល​ថ្នាំ​លើ​សកម្រិត ទាក់ទង​នឹងបាក់ទឹកចិត្ត​ខ្លាំង គឺ​ជា​ឧទាហរណ៍​មួយ​ដែល​ចូល​មក​ក្នុង​គំនិត​របស់​ខ្ញុំ ។ វិធី​ព្យាបាល​ដោយ​មិន​ពេញ​ចិត្ត​ ដែល​ធ្លាប់​ត្រូវ​បាន​ប្រើប្រាស់​ទំនាក់​ទំនង​នឹង​ការស្រឡាញ់​ភេទ​ដូច​គ្នា មាន​នូវ​ការរំលោភ​បំពានដ៏​ធ្ងន់ធ្ងរ​មួយចំនួន ដែល​ត្រូវ​បាន​ស្គាល់​ជា​យូរមក​ហើយ​ខាង​វិជ្ជាជីវៈ ។ ខណៈ​ពេល​ដែល​យើង​ពុំ​មាន​គោលជំហរ​ពី​អ្វី​ដែល​វេជ្ជបណ្ឌិត​ធ្វើ ( លើកលែង​តែ​នៅ​ក្នុង​ករណី​ដ៏​កម្រ​ដូចជា —ការពន្លូតកូន ​ជា​ឧទាហរណ៍ ) នោះ​យើង​ដឹង​ច្បាស់​ថា វា​មាន​ការរំលោភ​បំពានជា​ច្រើន​ ហើយ​យើង​ពុំ​ទទួល​ខុស​ត្រូវ​លើ​ការរំលោភ​បំពាន​នោះ​ទេ ។ ថ្វី​បើ​ពួកគេ​ប្រាប់​ពី​ការ​​មនុស្ស​ដែល​យើង​ចង់​ឃើញ​ថា​បាន​ជួយ​ក្ដី ក៏​យើង​ពុំ​អាចយល់​ព្រម​នឹង​បច្ចេកទេស​ណាមួយ ដែល​ត្រូវបាន​ប្រើប្រាស់​នោះ​ដែរ ។

កិច្ចការ​សាធារណៈ ៖ តើ​អាពាហ៌ពិពាហ៌​ភេទ​ខុស​គ្នា ជា​ជម្រើស​មួយ​សម្រាប់​អ្នក​ដែល​មាន​អារម្មណ៍​ផ្លូវ​ភេទ​ដូច​គ្នា​ដែរ​ឬ​ទេ ?

អែលឌើរ អូក ៖ ជួនកាល​យើង​ត្រូវ​បាន​ចោទ​សួរ​ថា​តើ​អាពាហ៌ពិពាហ៌​ គឺ​ជា​ឱសថ​សម្រាប់ព្យាបាល​​អារម្មណ៍ទាំងឡាយ ដែល​យើង​កំពុង​តែ​ពិភាក្សា​នេះ​ដែរ​ឬ​ទេ ។ ប្រធាន ហ៊ិងគ្លី បានជួប​នឹង​ភាព​ពិត ដែល​ស្ដែង​ឲ្យ​ឃើញ​ថា មនុស្ស​មួយចំនួន​បាន​ជឿ​ថា​ អាពាហ៍ពិពាហ៍ ​ជា​ឱសថ​មួយ​ ហើយ​ប្រហែល​ជា​មាន​អ្នក​ដឹកនាំ​សាសនាចក្រ​មួយ​ចំនួន ​បាន​ទូន្មាន​ថា អាពាហ៌ពិពាហ៌​ជា​ឱសថ​សម្រាប់​អារម្មណ៍​បែបនេះ នោះ​លោក​បាន​ថ្លែង​ថា ៖ « អាពាហ៍ពិពាហ៍​ មិន​គួរ​ចាត់​ទុក​ថា​វា​ជា​ជំហានព្យាបាល​ ដើម្បី​ដោះស្រាយ​បញ្ហា​នានា ដូចជា ទំនោរ​ចិត្ត ឬ ការប្រព្រឹត្តិខាង​ផ្លូវ​ភេទ​ដូច​គ្នា​នោះ​ទេ » ។ ចំពោះ​ខ្ញុំ​នោះ​មាន​ន័យ​ថា យើង​នឹង​ពុំនៅ​ស្ងៀម​ឲ្យ​បញ្ហា​កើត​មាន​ដល់​​បុត្រី​នៃ​ព្រះ​ ដែល​នឹង​ដើរ​ចូល​ក្នុង​ចំណង​អាពាហ៍ពិពាហ៍ ដែលស្ថិត​នៅ​ក្រោម​ការលាក់ពុត​ក្លែង ឬ រៀបការ​ដោយ​ងងឹតងងល់​នោះឡើយ ។ បុគ្គល​ដែល​មាន​ឧបសគ្គ​ដូចនេះ ដែល​ពួកគេ​ពុំ​អាច​គ្រប់គ្រង​ខ្លួនឯង​បាន នោះ​ពុំ​អាច​ចូល​ទៅ​ក្នុង​អាពាហ៍ពិពាហ៍ ​ដែល​មាន​ចិត្ត​ស្មោះត្រង់​បាន​ឡើយ ។

ម្យ៉ាង​ទៀត បុគ្គល​ដែល​បាន​សម្អាត​ខ្លួន​ពី​អំពើ​រំលង ហើយ​បាន​បង្ហាញ​ពី​លទ្ធភាព​របស់​ពួកគេ​ដើម្បី​ដោះស្រាយ​ជាមួយ​អារម្មណ៍ ឬ ទំនោរចិត្ត​ទាំងនេះ ហើយ​បំភ្លេច​វា​ចោល ហើយ​មាន​អារម្មណ៍ស្រឡាញ់​​ខ្លាំងចំពោះ​បុត្រី​នៃ​ព្រះ ហើយ​មាន​បំណង​ប្រាថ្នា​ចូល​ក្នុង​អាពាហ៍ពិពាហ៍ និង​បង្កើត​កូនចៅ ហើយ​រីករាយ​ពរជ័យ​ទាំងឡាយ​នៃ​ភាព​អស់​កល្ប​ជានិច្ច— នោះ​ហើយ​ជា​ស្ថានភាព​ត្រឹមត្រូវ ដែល​គួរ​តែ​កើត​មាន​ចំពោះ​អាពាហ៍ពិពាហ៍ ។

ប្រធាន ហ៊ិងគ្លី បាន​មាន​ប្រសាសន៍​ថា អាពាហ៍ពិពាហ៍​ពុំ​មែន​ជា​ជំហាន​ព្យាបាល ​ដើម្បី​ដោះស្រាយ​បញ្ហា​នោះ​ទេ ។

អែលឌើរ វីកមែន ៖ សំណួរ​មួយ​ដែល​អាច​នឹង​ចោទសួរ​ឡើង​ដោយ​ជន​ដែល​កំពុង​តែ​ពុះពារ​នឹង​ការស្រឡាញ់​​ភេទ​ដូច​គ្នា​នោះ​គឺថា « តើ​នេះ​ជា​អ្វីមួយ ​ដែល​នឹង​នៅ​ជាប់​នឹង​ខ្ញុំ​ជា​ដរាប​ឬ ?  តើ​មាន​ផល​អ្វី​ខ្លះ​ ដែលបញ្ហានេះ​ប៉ះ​ពាល់ដល់​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ? ប្រសិន​បើ​ខ្ញុំ​អាចឆ្លងកាត់​បាន​ក្នុង​ជីវិត​នេះ នៅ​ពេល​ដែល​ខ្ញុំ​ទៅ​ដល់​ជីវិត​ម្ខាង​ទៀត តើ​ខ្ញុំ​នឹង​ក្លាយ​ទៅ​ជា​យ៉ាងណា ?

គួរ​ឲ្យ​រីករាយ​ណាស់ ចម្លើយ​គឺ​ថា​ ការប្រតិព័ទ្ធ​ភេទ​ដូច​គ្នា ​ពុំ​មាននៅ​ក្នុង​ជីវិត​មុនផែនដី ហើយ​ក៏​នឹងពុំ​មាន​នៅ​ក្នុង​ជីវិត​បន្ទាប់​នេះ​ដែរ ។ វា​គឺ​ជា​ស្ថានភាព​មួយ ​ដែល​មិន​ថា ជា​មូលហេតុ ឬ មូលហេតុ​ណា​​នោះ​ទេ វា​ហាក់​ដូចជា​អនុវត្ត​ក្នុង​ពេល​នេះ នៅជីវិត​រមែង​ស្លាប់នេះ​ នៅ​ក្នុងវិ​នាទី​ដ៏​តូច​នៃ​ជីវិត​អស់​កល្ប​ជានិច្ច​របស់​យើង ។

ដំណឹង​ល្អ​សម្រាប់​ជន​ដែល​កំពុង​តែ​ពុះពារ​នឹង​ការប្រតិព័ទ្ធ​ភេទ​ដូច​គ្នា​គឺ​ថា ៖ 1) វា​មាន​ន័យ​ថា ‹ វា​ពុំ​នៅ​ជាប់​នឹង​ខ្ញុំ​ជា​ដរាប​នោះ​ទេ › ។ វា​កើត​មាន​ឡើង​តែ​នៅ​ពេល​នេះ​ប៉ុណ្ណោះ ។ ពិតណាស់ ជួនកាល វា​ពិបាក​សម្រាប់​យើង​ម្នាក់ៗ ដើម្បី​សម្លឹង​មើល​ទៅ ‹ ពេល​អនាគត › ។ ប៉ុន្តែ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ប្រសិនបើ​អ្នកមើល​ជីវិត​រមែងស្លាប់ ជា​ពេល​ឥឡូវ​នេះ នោះ​វា​គ្រាន់តែ​ជា​ពេល​ខ្លី​មួយ​ប៉ុណ្ណោះ ។ 2) ប្រសិនបើ​ខ្ញុំ​អាច​រក្សា​ខ្លួន​ខ្ញុំ​មាន​ភាពស័ក្តិសម​នៅ​ទី​នេះ ប្រសិនបើ​ខ្ញុំ​អាច​ស្មោះ​ត្រង់​ចំពោះ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ប្រសិនបើ​ខ្ញុំ​អាច​រក្សា​សេចក្ដី​សញ្ញា​ដែល​ខ្ញុំ​បាន​ធ្វើ នោះ​ពរជ័យ​នៃ​ភាពតម្កើងឡើង និង ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ដែល​ព្រះវរបិតាសួគ៌​រក្សា​សម្រាប់​កូន​ចៅ​ទាំងពួង​របស់​ទ្រង់ នឹង​កើត​មាន​ចំពោះ​ខ្ញុំ ។ រាល់​ពរជ័យ​—រួម​មាន​អាពាហ៍ពិពាហ៍​ដ៏​នៅ​អស់​កល្ប​ជានិច្ច​—គឺ​ជា ហើយ​នឹង​ជា​របស់​ខ្ញុំ​នៅ​ទី​បំផុត ។

អែលឌើរ អូក ៖ ខ្ញុំ​សូម​បន្ថែម​យោបល់​មួយ​ទៅ​លើ​បញ្ហានោះ ។ នៅ​ជីវិត​បន្ទាប់​នេះ​ នឹង​ពុំ​មាន​សេចក្ដី​អំណរ​ពេញលេញ​ដោយ​គ្មាន​ក្រុមគ្រួសារ​ ដែល​មាន​ស្វាមី ភរិយា និង កូនចៅ​នោះ​បាន​ឡើយ ។ លើស​ពី​នេះ​ទៅ​ទៀត កើត​មាន​មនុស្ស​ដើម្បី​អាច​មាន​សេចក្ដី​អំណរ ។ នៅ​ក្នុង​ទស្សនៈវិស័យ​ដ៏​អស់​កល្ប​ជានិច្ច សកម្មភាពខាង​ផ្លូវ​ភេទ​ដូច​គ្នា នឹង​នាំ​មក​នូវ​ទុក្ខព្រួយ និង ភាព​សោកសៅ និង​ការបាត់បង់​ឱកាស​ដ៏​អស់​កល្ប ។

កិច្ចការ​សាធារណៈ ៖ អែលឌើរ អូក មុន​នេះ​បន្តិច លោក​បាន​មាន​ប្រសាសន៍​អំពី​បទដ្ឋាន​ក្រមសីលធម៌​ដូច​គ្នា​ សម្រាប់​អ្នក​ដែល​ស្រឡាញ់​មនុស្ស​ភេទ​ផ្ទុយ​គ្នា និង អ្នក​ដែលស្រឡាញ់​ភេទ​ដូច​គ្នា ។ តើ​លោក​នឹង​មាន​ប្រសាសន៍​តប​ដូចម្ដេច​ចំពោះ​អ្នក​ដែល​និយាយ​មក​កាន់​លោក​ថា ‹ ខ្ញុំ​យល់​ហើយ​ថា​ វា​មាន​បទដ្ឋាន​ដូចគ្នា ប៉ុន្តែ តើ​យើង​ពុំ​មែន​កំពុង​តែ​ស្នើ​ឲ្យ​មាន​បទដ្ឋាន​ថែ​មបន្តិច​ទៀតសម្រាប់​អ្នក​ដែល​ប្រតិព័ទ្ធ​ភេទ​ដូច​គ្នាទេឬអី ? ជាក់ស្ដែង មាន​មនុស្ស​ដែល​ប្រតិព័ទ្ធ​ភេទ​ផ្ទុយ​គ្នា ដែល​នឹង​មិន​រៀបការ​ទាល់​តែ​សោះ ប៉ុន្តែ តើ​លោក​នឹង​ទទួល​ថា​យ៉ាង​ហោច​ណាស់​ពួកគេ​មាន​សេចក្ដី​សង្ឃឹម​ថា ‹ ថ្ងៃ​ស្អែក ខ្ញុំ​អាច​នឹង​ជួប​មនុស្ស​ក្នុង​ក្ដី​សុបិន​របស់​ខ្ញុំ › ដែរ​ឬ​ទេ ។ វា​តែងតែ​មាន​សេចក្ដី​សង្ឃឹម​ ដែល​អាច​កើត​មាន​ឡើង​នៅ​គ្រប់​នាទី​ទាំង​អស់​នៃ​ជីវិត ។ ជន​ដែល​ប្រតិព័ទ្ធ​ភេទ​ដូច​គ្នា​ ពុំ​មាន​សេចក្ដី​សង្ឃឹម​ដូច​គ្នា​នេះ​នោះ​ឡើយ ។

អែលឌើរ អូក ៖ មែនហើយ មាន​ភាព​ខុស​គ្នា​ច្រើន ប៉ុន្តែ​ភាពផ្ទុយ​គ្នា​នោះ​ គឺ​ពុំ​ប្លែក​គ្នា​ឡើយ ។ មាន​មនុស្ស​អសមត្ថភាព​ខាង​រូបកាយ ដែលវា​រារាំង​ពួកគេ មិន​ឲ្យ​​មាន​សេចក្ដី​សង្ឃឹម—​ដែល​ករណី​មួយ​ចំនួន គ្មាន​សេចក្ដី​សង្ឃឹម​សោះឡើយ​ ហើយ​មាន​ករណី​មួយ​ចំនួន​ទៀត គ្មាន​សេចក្ដី​សង្ឃឹម​—នៃ​អាពាហ៍ពិពាហ៍​សោះ​ឡើយ ។ ស្ថានភាព​ដែល​មនុស្ស​ម្នាក់ ពុំ​អាច​រៀបការ​បាន ខណៈ​ដែល​មាន​នូវ​បញ្ហា​នោះ គឺ​ពុំមែន​ជា​រឿង​ចម្លែក​ឡើយ ។

ជួនកាល គេ​និយាយ​បាន​ថា ព្រះ​ពុំ​គួរ​រើសអើង​ទាស់​នឹង​បុគ្គល​ដែល​ស្ថិត​ក្នុង​ស្ថានភាព​នេះ​នោះ​ទេ ។ ប៉ុន្តែ ជីវិត គឺ​មាន​ពេញ​ទៅ​ដោយ​ពិការភាព​រាង្គកាយ ដែល​មនុស្ស​មួយ​ចំនួន ​អាច​​មើល​ឃើញ​ថា​ជា​ការរើសអើង​​—ជន​ពិការ​ខាង​សតិអារម្មណ៍​ធ្ងន់​ធ្ងរ ឬ ជន​ពិការ​ខ្វិន​ខ្វង់​ទាំង​ស្រុង គឺ​ជាមនុស្ស​ពី​រប្រភេទ ដែលពុំ​អាច​រៀប​អាពាហ៍ពិពាហ៍ ។ ប្រសិនបើ​យើង​ជឿ​លើ​ព្រះ ហើយ​ជឿ​លើ​សេចក្តី​មេត្តា​ករុណា និង សេចក្ដី​យុត្តិធម៌​របស់​ទ្រង់ នោះ​យើង​នឹង​ពុំ​អាច​និយាយ​ថា​ រឿង​ទាំង​នេះ​គឺ​ជា​ការរើសអើង​ទេ ពីព្រោះ​ព្រះ ​ទ្រង់​ពុំ​រើសអើង​ឡើយ ។ យើង​គ្មាន​ហេតុផល ដើម្បី​វិនិច្ឆ័យ​ថា​ការរើសអើង​វាជា​រឿង​យ៉ាង​ណា​​នោះ​ទេ ។ យើង​ដាក់​សេចក្ដី​ជំនឿ​របស់​យើង​ទៅ​លើ​ព្រះ និង ការ​ជឿជាក់​របស់យើង​ទាំងស្រុង​ទៅ​លើ​សេចក្ដី​មេត្តា​ករុណា និង សេចក្ដី​ស្រឡាញ់​របស់​ទ្រង់ ​សម្រាប់​កូនចៅ​ទ្រង់​ទាំង​អស់​គ្នា ។

អែលឌើរ វីកមែន ៖ វា​ពុំ​គួរឲ្យ​ឆ្ងល់​ទេ វា​មាន​នូវ​ការ​ឈឺ​ចិត្ត ពេល​ដែល​យើង​ពុំ​អាច​រៀបការ​នៅ​ក្នុង​ជីវិត​នេះបាន​នោះ​ ។ យើង​ស្គាល់​ពី​អារម្មណ៍​ជនដែល​មាន​ការ​ឈឺ​ចិត្ត​បែប​នោះ ។ ខ្ញុំ​ស្គាល់​អារម្មណ៍​ជន​ដែល​មានការ​ឈឺ​ចិត្ត​បែប​នោះ ។ ប៉ុន្តែ វា​ពុំមាន​កំណត់​ទេ ចំពោះ​តែ​ជន​ដែល​ប្រតិព័ទ្ធ​ភេទ​ដូច​គ្នា ។

យើង​រស់នៅ​ក្នុង​សម័យកាល​មួយ ដែល​គិត​តែ​ពី​ខ្លួន​ឯង ។ ខ្ញុំ​គិត​ថា វា​ជា​ធម្មជាតិ​មនុស្ស ដែល​តែងតែ​គិត​ពី​បញ្ហា​ខ្លួន​ឯង​ធំ​ជាង​គិត​ពី​បញ្ហា​របស់​មនុស្ស​ដទៃ ។ ខ្ញុំ​គិត​ថា នៅ​ពេល​គ្នា​យើង​ណា​ម្នាក់ ចាប់ផ្ដើម​គិត​ដូចនោះ វា​នឹងជា​ការ​ល្អ​ ដើម្បី​មើល​ក្រៅ​ពី​ខ្លួន​យើង ។ តើ​ខ្ញុំ​ជា​នរណា ដែល​និយាយ​ថា ខ្ញុំ​មាន​ពិការភាព​ ឬ ឈឺ​ចាប់​ច្រើន​ជាង​មនុស្ស​ដទៃ​នោះ ?

ខ្ញុំ​បាន​មាន​កូន​ស្រី​ពិការ​ម្នាក់ ។ នាង​ជា​ក្មេង​ស្រី​ដ៏​ស្អាត ។ នាង​នឹង​មាន​អាយុ 27 ឆ្នាំ នៅ​សប្ដាហ៍​ក្រោយ​នេះ ។ នាង​ឈ្មោះ​ថា ឃើតនី ។ ឃើតនី នឹង​ពុំអាច​រៀបការ​ឡើយ​ក្នុង​ជីវិត​នេះ តែ​នាង​សម្លឹង​មើល​ទៅ​អ្នក​ដែល​អាច​រៀបការបាន ដោយ​ចិត្ត​ប៉ង​ប្រាថ្នា ។ នាង​នឹង​ឈរ​ក្បែរ​បង្អួច​ការិយាល័យ​របស់​ខ្ញុំ ដែល​អាច​មើល​ឃើញ​ព្រះវិហារ​បរិសុទ្ធ សលត៍ លេក ហើយ​សម្លឹង​មើល​ទៅ​កូន​ក្រមុំ និង ស្វាមី​ថ្មីថ្មោង​របស់ពួក​គេ ​នៅ​ពេល​ដែល​ពួកគេ​កំពុងតែ​ថត​រូបនោះ​ ។ គ្រា​មួយនោះ នាង​បាន​ធ្លាក់​ខ្លួនជា​អ្នកទោស​របស់​រឿងនោះ ហើយ​មានចិត្ត​សោកសៅយ៉ាង​ខ្លាំង ដោយសារ ឃើតនី យល់​ថា នាង​នឹង​ពុំអាច​មាន​បទពិសោធន៍​នោះ​ក្នុង​ជីវិត​នេះ​ឡើយ ។ ឃើតនី ពុំ​ដែល​ចោទ​សួរ អំពី​ស្ថានភាព​ដែល​នាង​បាន​កើត​មក​ដូច្នេះ​ក្នុង​ជីវិត​នេះ ច្រើន​ជាង​អ្នក​ដែល​ប្រតិព័ទ្ធ​ភេទ​ដូច​គ្នា​បាន​ធ្វើ​នោះ​ឡើយ ។ ដូច្នេះ មនុស្ស​អាច​មាន​ការ​ឈឺ​ចិត្ត​ជា​ច្រើន​ប្រភេទ ដែល​ទាក់ទងសូម្បី​តែ​ជាមួយ​នឹង​បញ្ហា​អាពាហ៍ពិពាហ៍​នេះ​ផង​ដែរ ។ អ្វី​ដែល​យើង​សម្លឹង​មើល​ទៅ ហើយ​ជា​ការសន្យា​ដ៏​ធំ​នៃ​ដំណឹង​ល្អ​នោះ គឺ​ថា ទោះ​ជា​យើង​មាន​ទំនោរចិត្ត ទោះ​ជា​យើង​មាន​គុណវិបត្តិ ទោះ​ជា​យើង​​មាន​ឧបសគ្គ​ជាច្រើន ក្នុង​ការ​រីករាយ​នឹង​សេចក្ដី​អំណរ​ដ៏​ពេញលេញ​របស់​យើង​យ៉ាង​ណា​ក្ដី ក៏​យើង​មាន​នូវ​ការអះអាង​របស់​ព្រះអម្ចាស់​ដល់​យើង​គ្រប់ៗ​គ្នា ថា​ដល់​ពេល​កំណត់ នៃ​ការសាកល្បង​ត្រូវ​បាន​ដក​ចេញ ។ យើង​ចាំបាច់​ត្រូវតែ​បន្ដនៅ​រក្សា​ភាពស្មោះត្រង់ ។

កិច្ចការ​សាធារណៈ ៖ អែលឌើរ វីកមែន មុន​នេះ​ ​ពេល​លោក​បាន​លើក​ឡើង​ពី​ការបម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា នោះ​លោក​បាន​លើក​ឡើងថា អាច​នឹង​ជន​ដែល​មាន​អារម្មណ៍​ស្រឡាញ់​មនុស្ស​ភេទ​ដូច​គ្នា ប៉ុន្តែ​មិន​ប្រព្រឹត្ត​វា​ឡើយ ។ ប្រធាន ហ៊ិងគ្លី បាន​មាន​ប្រសាសន៍​ថា ប្រសិនបើ​មនុស្ស​មាន​ភាព​ស្មោះត្រង់ នោះ​ពួកគេ​អាច​បន្ត​ជឿន​ទៅ​មុខដោយ​ពិត ​ដូចជា​អ្នក​ដទៃ​ទៀត​នៅ​ក្នុង​សាសនាចក្រ​ដែរ ហើយ​មាន​មិត្តភាព​ដ៏​ពេញលេញ ។ តើ​នោះ​មាន​ន័យ​យ៉ាងណា​ដែរ ? តើ​វា​មាន​ន័យ​ថា​ជា ការបម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ឬ ? តើ​វា​មាន​ន័យ​ថា មនុស្ស​ម្នាក់​អាច​ទៅ​ព្រះវិហារ​បរិសុទ្ធ​បាន យ៉ាង​ហោច​ណាស់ សម្រាប់​ពិធីសាក្រាម៉ង់ ដែល​ពុំ​ទាក់ទង​នឹង​ការ​រៀបអាពាហ៍ពិពាហ៍​ឬ ?​ តើ​វា​មាន​ន័យ​ថា ដរាប​ណា​បុគ្គល​ដែល​ប្រតិព័ទ្ធ​ភេទ​ដូច​គ្នា​នៅ​មាន​ភាព​ស្មោះ​ត្រង់ នោះ​ពួកគេ​មាន​ឱកាសគ្រប់​ពេល ដើម្បី​រួម​ចំណែក ដើម្បី​ត្រូវ​បាន​ហៅ​ឲ្យ​បម្រើ ដើម្បី​ធ្វើ​កិច្ចការ​ទាំ​អស់​ដែល​មនុស្ស​ដទៃ​ទៀត អាច​ធ្វើ​បាន​ឬ ?

អែលឌើរ វីកមែន ៖ ខ្ញុំ​គិត​ថា​ចម្លើយ​ខ្លី​ចំពោះ​សំណួរ​នោះ​គឺ មែនហើយ ! ខ្ញុំ​សូម​ឲ្យ អែលឌើរ អូក បកស្រាយ​លម្អិត​លើ​បញ្ហា​នេះ ។

អែលឌើរ អូក ៖ ប្រធាន ហ៊ិងគ្លី បាន​ជួយ​យើង​លើ​ប្រធានបទ​នេះ ដោយ​សេចក្ដី​ថ្លែងការណ៍​ដ៏​ច្បាស់លាស់​មួយ ដែល​ឆ្លើយ​តប​នឹង​សំណួរ​ទាំង​អស់ អំពី​លក្ខណៈ​ធម្មជាតិ​នោះ ។ លោក​បាន​មាន​ប្រសាសន៍​ថា « ពួក​យើង​ស្រឡាញ់​ពួកគេ ( សំដៅ​លើ​អ្នក​ដែល​មាន​ចិត្ត​ប្រតិព័ទ្ធ​ភេទ​ដូច​គ្នា ) ក្នុង​នាម​ជា​បុត្រា​បុត្រី​របស់​ព្រះ ។ ពួកគេ អាច មាន ទំនោរ ជាក់លាក់ ទាំងឡាយ ដែល មាន អានុភាព ហើយ ដែល អាច ពិបាក នឹង គ្រប់គ្រង ។បើ ពួកគេ ពុំ ធ្វើតាម ទំនោរ ទាំងនោះ ទេ នោះ ពួកគេអាច ឈាន ឆ្ពោះ ទៅមុខ ដូចជា សមាជិក ដទៃទៀត ទាំងអស់ របស់ សាសនាចក្រដែរ ។

ចំពោះ​ខ្ញុំ នោះ​មាន​ន័យ​ថា បុគ្គល​ដែល​មាន​ទំនោរចិត្ត​ទាំង​នោះ បើ​គេ​អាច​គ្រប់គ្រង​អារម្មណ៍​បាន ឬ បើ​គេ​បាន​ប្រែចិត្ត​ត្រឹមត្រូវ​ហើយ នោះ​គឺគេ​អាចមាន​សិទ្ធិ​ធ្វើ​អ្វីៗ​ទាំង​អស់​ក្នុង​សាសនាចក្រ ដូចជា​សមាជិក​នៃ​សាសនាចក្រ​ដទៃ​ទៀត ដែល​នៅ​លីវ​បាន​ធ្វើ​ផង​ដែរ ។ ជួនកាល មានតំ​ណែង​មួយ ដូចជា​តំណែង​ប៊ីស្សព ដែល​អ្នក​កាន់​តំណែង​នោះ ត្រូវតែ​រៀបការ​ហើយ ។ ប៉ុន្តែ​វា​មាន​ករណី​លើកលែង​នៅ​ក្នុង​សាសនាចក្រ ។ រាល់​តំណែង​បង្រៀន រាល់តំណែង​ផ្សព្វផ្សាយ​សាសនា អាច​ត្រូវ​បានធ្វើ​ដោយ​មនុស្ស​នៅ​លីវ ។ យើង​សូម​ស្វាគមន៍​ជន​ដែល​មាន​បញ្ហា​ពុះពារ​នឹង​ការល្បួង​គ្រប់​ប្រភេទ មក​កាន់​ការ​​បម្រើ​ប្រភេទ​នោះ នៅ​ពេល​ដែល​ការពុះពារ​របស់​គេ​នោះ គឺ​ជា​ការពុះពារ​ល្អ ហើយ​ពួកគេ​រស់នៅ​ក្នុង​នាម​ជា​គ្រូ​បង្រៀន​ល្អ ឬ អ្នក​ផ្សព្វផ្សាយ​សាសនា​ល្អ ឬ ទោះជា​វាជា​ការហៅ​ប្រភេទ​ណា​ក៏​ដោយ ។

អែលឌើរ វីកមែន ៖ តើ​វា​មិនសំខាន់​ទេ​ឬ​អី អំពី​ដង្វាយធួន​នៅ​ក្នុង​ជីវិត​របស់​បុគ្គល​ម្នាក់​នោះ ? តើ​ដង្វាយធួន​ពុំ​ចាប់ផ្ដើម​មាន​ន័យពិត​ដល់​បុគ្គល​ម្នាក់ ​ដែល​គេ​ព្យាយាម​ប្រឈម​មុខ​នឹង​ឧបសគ្គ​នៃ​ជីវិត ទោះ​ជា​ឧបសគ្គ​នោះ ជា​ការល្បួង ឬ ការ​អសមត្ថភាព​ទេ​ឬ​អី ? ការ​មាន​ឆន្ទៈ​ដើម្បី​​ងាកទៅរក​ព្រះអង្គ​សង្គ្រោះ ឱកាស​នៃ​ការ​ទៅ​កាន់​កម្មវិធី​សាក្រាម៉ង់​នៅ​ថ្ងៃ​អាទិត្យ​ ហើយ​នឹង​ការរួមចំណែក​ដោយ​ពិត​នៅ​ក្នុង​ពិធី​បរិសុទ្ធ​នៃ​សាក្រាម៉ង់ … ការស្ដាប់​ការអធិស្ឋាន និង ការទទួលទាន​តំណាង​ដ៏​ពិសិដ្ឋទាំង​នោះ​ ។ ទាំង​នោះ គឺ​ជា​ឱកាស ដែល​ពិត​ជា​ជួយ​យើង​ឲ្យ​មក​ស្ថិត​នៅ​ក្នុង​រង្វង់​នៃ​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ ។ ពេល​មើល​តាម​របៀប​នោះ លំដាប់​នោះ ​ឱកាស​នានា​ដើម្បី​បម្រើ​ក្នុង​សាសនាចក្រ គឺ​ជា​ពរជ័យមួយ ។ ដូច​ដែល​បាន​លើក​ឡើង មាន​ការហៅ​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​នៅ​ក្នុង​សាសនាចក្រ ដែល​តម្រូវ​ឲ្យ​រៀបការ ។

អែលឌើរ អូក ៖ មាន​ចំណុច​មួយ​ទៀត​ចង់​បន្ថែម​ត្រង់​នេះ ហើយ​ចំណុច​នេះ ​បាន​មក​ពី​សេចក្ដី​ថ្លែងការណ៍​ថ្មីៗ​នេះ ​ដែល​បាន​ធ្វើ​ឡើង​ដោយ​គណៈ​ប្រធាន​ទី​មួយ ដែល​ជា​បកស្រាយ​មួយ​ដ៏​អស្ចារ្យ ​ស្ដីអំ​ពី​ឥរិយាបថ​របស់​​យើង ចំពោះ​បញ្ហា​នេះ​ថា « ពួក​យើង​ ដែល​ជា​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ ឈោង​ទៅ​ជួយ​ដោយ​ការ​យល់ និង ការ​គោរព​ចំពោះ​បុគ្គល ​ដែល​ស្រឡាញ់​មនុស្ស​ភេទ​ដូច​គ្នា ។ ពួក​យើង​ទទួល​ស្គាល់​ថា​ គេ​អាច​នឹង​មាន​ភាព​ឯកោ​យ៉ាង​ខ្លាំង​នៅ​ក្នុង​ជីវិត​របស់​គេ ប៉ុន្តែ​គេ​ក៏​ត្រូវតែទទួល​ស្គាល់​ផងដែរ ចំពោះ​អ្វី​ដែល​ត្រឹមត្រូវ​ នៅ​ចំពោះ​ព្រះ​នេត្រ​ព្រះ​អម្ចាស់ » ។

កិច្ចការ​សាធារណៈ ៖ តើ​លោក​នឹង​មាន​ប្រសាសន៍​ដូចម្ដេច​ទៅ​កាន់​មនុស្ស​ទាំង​ឡាយ​នៅ​ក្នុង​សហគមន៍ ​សមាជិក​ក្នុង​សាសនាចក្រ ដែល​គេ​អាច​នឹង​ចាត់ទុក​ថា​ការប្រតិព័ទ្ធ​ភេទ​ដូច​គ្នា​​ គឺ​មាន​ភាព​ខុស​គ្នាឆ្ងាយ​​ពី​ការល្បួង ជាង​ការពុះពារ​ដទៃ​ទៀត ដែល​មនុស្ស​ជួប​ប្រទះ​នោះ ? ដំបូង​ឡើយ តើ​លោក​គិត​ថា វា​គឺ​ជា​ការប៉ាន់​ស្មាន​មួយ​ត្រឹមត្រូវឬ​ទេ ដែល​មនុស្ស​មួយ​ចំនួន​មាន​អារម្មណ៍​បែប​នោះ ? តើ​លោក​នឹង​មាន​ប្រសាសន៍​យ៉ាង​ណា​ទៅ​កាន់​ពួក​គេ ?

អែលឌើរ អូក ៖ ខ្ញុំ​គិត​ថា វា​គឺ​ជាការ​ថ្លែង​មួយ​ត្រឹមត្រូវ ដែល​និយាយ​ថា មនុស្ស​មួយ​ចំនួន​ចាត់​ទុក​ថា អារម្មណ៍​នៃ​ការប្រតិព័ទ្ធ​មនុស្ស​ភេទ​ដូច​គ្នា គឺ​ជា​ការ​កំណត់​ភាព​ពិត​នៃ​វត្តមាន​របស់​ពួកគេ ។ យ៉ាងណាមិញ ក៏​មាន​មនុស្ស​ដែល​ពិចារណា​ពី​ការ​កំណត់​ភាព​ពិត​នៃ​វត្តមាន​របស់​ពួកគេ​ថា ពួក​គេ​មក​ពី​រដ្ឋ តិចសាស ឬ ថា​ពួកគេ នៅក្នុង​ទ័ព​ជើង​ទឹក​សហរដ្ឋ​អាមេរិក ។ ឬ​ថា​ពួកគេ​មាន​សក់​ក្រហម ឬ ថា​ពួកគេ​ជា​អ្នក​លេង​បាល់​បោះ​ដ៏​ពូកែ​ជាង​គេ ដែល​បាន​លេង​ឲ្យ​វិទ្យាល័យ​នេះ ឬ​វិទ្យាល័យ​នោះ​ជាដើម ។ មនុស្ស​ អាច​មាន​ចរិក​លក្ខណៈ​មួយ ជា​ឧទាហរណ៍​កំណត់​ពី​វត្តមាន​របស់​ពួកគេ ហើយ​ជា​ញឹកញាប់ ចរិក​លក្ខណៈ​ទាំង​នោះ គឺ​ជា​អ្វី​ខាង​រូបកាយ​ប៉ុណ្ណោះ ។

យើង​មាន​សិទ្ធិ​ជ្រើសរើស ដើម្បី​ជ្រើស​យក​ចរិក​លក្ខណៈ​ណាមួយ ដែល​នឹង​កំណត់​បង្ហាញ​ពី​ខ្លួន​យើង ដែល​ការ​ជ្រើសរើស​ទាំង​នោះ ពុំ​បង្ខំ​យើង​ឡើយ ។

ការ​កំណត់ភាព​ពិត​ដ៏​គ្មាន​ទី​បញ្ចប់​អំពី​​យើង​ទាំង​អស់​គ្នា​នោះ​គឺ​ថា ពួកយើង​គឺ​ជា​បុត្ររបស់​មាតា​បិតា​សួគ៌ ដែលយើង​​បាន​កើត​មក​លើ​ផែនដីនេះ​ក្នុង​គោលបំណង​មួយ ហើយ​បាន​កើត​មក​ជាមួយ​នឹង​ជោគវាសនា​សួគ៌ា ។ ពេល​ណា​មាន​ការយល់​ឃើញ​ណា​មួយ​ផ្សេង​ទៀត មិន​ថា​វា​ជា​អ្វី​នោះ​ទេ មក​ជ្រៀត​នៅ​លើផ្លូវ​នៃ​ការ​កំណត់​​ភាព​ពិត​ដ៏​គ្មាន​ទី​បញ្ចប់របស់​យើង លំដាប់​នោះ​វា​នឹង​បំផ្លិចបំផ្លាញ ហើយ​នាំ​យើង​ទៅ​តាម​មាគ៌ា​ដែល​ខុសឆ្គង ។

កិច្ចការ​សាធារណៈ ៖ លោក​ទាំង​ពីរ​ បាន​លើក​ឡើង​ពី​សេចក្ដី​អាណិត​អាសូរ ហើយថា ​អារម្មណ៍​បែប​នេះ​ គឺ​ត្រូវការ​ដើម្បី​ឲ្យ​មាន​ក្ដីអាណិត​អាសូរ ។ ចូរ​យើង​ត្រឡប់​ទៅ​អ្វី ដែល​យើង​បាន​ពិភាក្សាពីមុន ហើយ​សន្មត់​ថា វា​ជា​រយៈពេល​ពីរ​បី​ឆ្នាំក្រោយ​មក ។ ការសន្ទនា​ជាមួយ​នឹង​កូន​ប្រុស​របស់​ខ្ញុំ អ្វី​ដែល​យើង​ខិតខំធ្វើ ដើម្បី​​ស្រឡាញ់​កូន​ប្រុស​របស់​យើង ហើយ​រក្សា​គាត់​ឲ្យ​នៅ​ក្នុង​សាសនាចក្រនោះ​ ពុំ​បានដោះស្រាយ​អ្វី​ដែល​គាត់​មើល​ឃើញ​ថា​ជា​រឿង​សំខាន់​នោះ​ទេ —ដែល​គាត់​ពុំ​អាច​ទប់​អារម្មណ៍​គាត់​បាន​ឡើយ ។ ឥឡូវ​គាត់​បាន​ប្រាប់​យើង​ថា ​គាត់​នឹង​ចាកចេញ​ពី​ផ្ទះ​ហើយ ។ គាត់​គ្រោង​នឹង​ទៅ​រស់នៅ​ជាមួយ​មិត្តភក្តិ​ខ្ទើយ​របស់​គាត់ ។ គាត់​ចចេស​រឹងរូស​ថា​នឹង​ទៅ ។ តើ​ការឆ្លើយ​តប​ដ៏​ត្រឹមត្រូវ​របស់​ឪពុកម្ដាយ ដែល​ជា​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ចំពោះ​ស្ថានភាព​ដូច​នោះ​ គួរ​តែមាន​ជា​យ៉ាង​ណា​ទៅ ?

អែលឌើរ អូក ៖ ចំពោះ​ខ្ញុំ ឪពុកម្ដាយ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ មាន​ទំនួល​ខុស​ត្រូវ​មួយ​ ផ្ដល់ក្ដី​ស្រឡាញ់ និង ភាព​ទន់ភ្លន់ ដើម្បី​បញ្ជាក់​អះអាងពី​ការបង្រៀន​របស់​ព្រះ​អម្ចាស់ ​តាម​រយៈ​ពួក​ព្យាការី​របស់​ទ្រង់​ថា ទង្វើ​ដែល​គាត់​ហៀប​នឹង​ប្រព្រឹត្ត​នោះ​គឺ​ជា​អំពើបាប ។ ទន្ទឹម​នឹង​ការបញ្ជាក់​អះអាង​ពី​ក្ដី​ស្រឡាញ់​របស់​យើង​បន្ត​មាន​ចំពោះ​គាត់ និង ការបញ្ជាក់​អះអាង​ថា ​ក្រុមគ្រួសារ​នេះ​បន្ត​លាត​ដៃ​ទទួលយក​គាត់ នោះ​ខ្ញុំ​គិត​ថា​ វា​នឹង​ជា​ការណ៍​ល្អ​ ដើម្បី​រំឭក​ជាមួយ​គាត់​នូវ​រឿង​ដូច​ខាង​ក្រោម ដែល​ជា​សេចក្ដី​ថ្លែង​របស់​គណៈ​ប្រធាន​ទី​មួយ​ក្នុង​ឆ្នាំ 1991 ថា ៖ « ច្បាប់​នៃ​ក្រមសីលធម៌​របស់​ព្រះអម្ចាស់​ គឺ​ហាម​រួម​ដំណេក​នៅ​ក្រៅ​អាពាហ៍ពិពាហ៍​ពេញ​ច្បាប់ និង ភាព​ស្មោះត្រង់​ក្នុង​រង្វង់​អាពាហ៍ពិពាហ៍ឡើយ ។ ទំនាក់ទំនងខាង​​ផ្លូវ​ភេទ​ មាន​ត្រឹមត្រូវ​តែ​រវាង​សា្វមី និង ភរិយា ដែលបង្ហាញ​យ៉ាង​ត្រឹមត្រូវនៅ​ក្នុង​ចំណង​អាពាហ៍ពិពាហ៍តែ​ប៉ុណ្ណោះ ។ ការប្រព្រឹត្ត​អំពើខាង​ផ្លូវ​ភេទ​ផ្សេង​ទៀត​ណា​មួយ មាន​រួម​ទាំង​សេចក្តី​កំផឹត សាហាយស្មន់ និង ឥរិយាបថ​ស្រឡាញ់​ភេទប្រុសៗ និង​ស្រីៗ​ដូច​គ្នា​ គឺ​ជា​អំពើបាប ។ អស់​អ្នក​ណា​ដែល​ជំនះធ្វើ​នូវ​ទង្វើដូច្នេះ ឬ ជះ​ឥទ្ធិពល​ដល់​អ្នក​ដទៃ​ឲ្យ​ធ្វើ​ដូចគ្នា​នោះ​ដែរ គឺ​ត្រូវស្ថិត​នៅ​ក្រោម​ការ​ដាក់​វិន័យ​របស់​សាសនាចក្រ » ។

ការទទួល​ខុស​ត្រូវចម្បង​របស់​ខ្ញុំ ​ក្នុង​នាម​ជា​ឪពុក ​គឺ​ត្រូវ​បា្រកដ​ថា កូន​​បាន​យល់​ពី​បញ្ហា​នេះ ហើយ​បន្ទាប់​មក ​​និយាយ​ទៅ​កាន់​គាត់​ថា « កូន​ប្រុស បើ​កូន​ជ្រើសរើស​ដោយ​ចេតនា ដើម្បី​ចូលរួម​នឹង​ឥរិយាបថ​ប្រភេទ​នេះ​ទៀត ក៏​កូន​នៅ​តែ​ជា​កូន​ប្រុស​របស់​ប៉ាដែរ ។ ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ មាន​ព្រះ​ចេស្ដា​ល្មម​នឹង​ជួយ​បាន និង លាង​សម្អាត​កូន​ ប្រសិនបើ​កូន​ប្រែចិត្ត ហើយ​លះបង់​នូវ​​ឥរិយាបថ ដែល​ពោរ​​ពេញ​ដោយ​អំពើបាប​របស់​កូន​ចោល​នោះ ប៉ុន្តែ​ប៉ា​ សុំលើក​​ទឹក​ចិត្ត​កូនថា ​កុំ​​ដើរ​ចូល​ទៅ​តាម​ផ្លូវ​នោះ​សោះឡើយ ព្រោះ​ថា​ការប្រែចិត្ត​ ពុំ​ងាយ​ស្រួល​ឡើយ ។ កូន​កំពុង​តែ​ចាប់ផ្ដើម​នៅ​លើ​ផ្លូវ​នៃ​ទង្វើមួយ​ ដែល​នឹង​ធ្វើ​ឲ្យ​កូន​ អ​​សមត្ថភាពក្នុង​​ការប្រែចិត្ត​​កូន​ហើយ ។ វា​នឹងគ្រប​​បាំង​ការ​យល់​ដឹង​ពី​​អ្វី​ដែល​មាន​សារៈសំខាន់​ក្នុង​ជីវិត​របស់​កូន ។ នៅ​ទី​បំផុត វា​អាច​នឹង​ទាញ​កូនទៅ​​កាន់តែ​ឆ្ងាយ ​ដែល​កូន​ពុំ​អាច​ត្រឡប់​ថត​ក្រោយ​វិញ​បាន​ឡើយ ។ សូម​កុំ​ទៅ​តាម​ផ្លូវ​អី ។ ប៉ុន្តែបើ​កូន​ជ្រើស​ដើរ​តាម​ផ្លូវ​នោះ ពួកយើង ​នឹង​ព្យាយាម​ជួយ​កូនជានិច្ច ហើយ​នាំ​កូន​ត្រឡប់​មក​​នៅ​លើ​ផ្លូវ​នៃ​ភាព​រីកចម្រើនវិញ ។

អែលឌើរ វីកមែន ៖ របៀប​មួយ​ដើម្បី​អាន​ព្រះគម្ពីរ​មរមន​ គឺអាន​​វា​ដូចជា​សៀវភៅ​នៃ​ការប្រាស្រ័យ​ទាក់​ទង​​រវាង​ឪពុក និង កូន ។ ការប្រាស្រ័យ​ទាក់​ទង​​មួយ​ចំនួនទាំង​នោះ គឺ​​មាន​ភាព​វិជ្ជមានណាស់ ហើយ​វា​បន្ថែម​កម្លាំង​ដល់​ឪពុក​នៃ​កូន​ប្រុស​ម្នាក់នោះ ។ ជួនកាល ​ប្រាស្រ័យ​ទាក់ទង​​មួយ​ចំនួននោះ គឺ​ជា​​ឱកាស​ដែល​ឪពុក​ ត្រូវ​ប្រាប់ដល់​​កូន​ប្រុស​ម្នាក់​របស់​គាត់ ឬ កូន​ប្រុស​ទាំងឡាយ​របស់​គាត់​ថា ​ផ្លូវ​ដែល​ពួកគេ​កំពុង​តែ​ដើរ​នោះ ​ពុំ​ត្រឹមត្រូវ​ចំពោះ​ព្រះ​នេត្រ​ព្រះឡើយ ។ ការណ៍​ទាំង​អស់ វា​តម្រូវ​ឲ្យ​ធ្វើ​ឡើង​ដោយ​វិញ្ញាណ​នៃ​សេចក្ដី​ស្រឡាញ់ និង ស្វាគមន៍​ ដូចដែល​​អែលឌើរ អូក បាន​លើក​ឡើង​ថា ‹ កូន​នៅ​តែ​ជា​កូន​ប្រុស​របស់​ប៉ា › ។ មាន​ភាសិត​បុរាណមួយ ​ដែល​ត្រឹមត្រូវយ៉ាង​ខ្លាំង ​សម្រាប់​ឪពុកម្ដាយគ្រប់រូប ​ដែលវាពោល​​ថា ‹ អ្នក​មិន​​បរាជ័យ​​ឡើយ លុះត្រា​តែ​អ្នក​ឈប់​ព្យាយាម › ។ ខ្ញុំ​គិត​ថា​វា​​មាន​ន័យ​ទាំង​ពីរ ទាំងនៅ​ក្នុង​ន័យ​ថា ជា​ការ​ឈ្លាត​យក​ឱកាសល្អ​​ដើម្បី​បង្រៀន​កូន​ម្នាក់​ពី​ផ្លូវ​ត្រូវ ប៉ុន្តែ​​ត្រូវ​​ប្រាកដ​ថា ​ពួក​គេ​ដឹង​ថា​អ្នក​ស្រឡាញ់​ពួកគេ​ ជាង​អ្វី​ទាំង​អស់ ។

កិច្ចការ​សាធារណៈ ៖ នៅ​ត្រង់​ចំណុច​ណា ​ដែល​ការបង្ហាញ​សេចក្ដី​ស្រឡាញ់​នោះ ផ្លាស់​ប្ដូរ​ទៅ​ជា​​​ការទទួល​ឥរិយាបថដោយ​អចេតនាបែប​​នោះ ? ប្រសិនបើ​កូន​ប្រុស​នោះ​និយាយ​ថា ‹ អញ្ជឹង បើ​ប៉ា​ស្រឡាញ់​កូន តើ​កូន​អាច​យក​ដៃគូ​របស់​កូន​មក​លេង​ផ្ទះយើង​បាន​ឬ​ទេ ? តើ​ពួកយើង​អាច​មក​លេង​នៅ​ថ្ងៃ​បុណ្យ​បានឬ​ទេ ? តើ​លោក​ថ្លឹងថ្លែង​ពី​រឿង​នោះ​យ៉ាង​ដូចម្ដេច​ទៅ ឧទាហរណ៍ កង្វល់​សម្រាប់​កូន​ឯ​ទៀត​នៅ​ក្នុង​ផ្ទះផងដែរ​នោះ ?

អែលឌើរ អូក ៖ នោះ​គឺ​ជា​ការសម្រេច​ចិត្តមួយ ​ដែល​ត្រូវ​តែ​ធ្វើ​ឡើង​ជា​បុគ្គល ដោយ​អ្នក​ដែលទទួល​បន្ទុក ដោយ​ការអំពាវនាវ​ទៅ​ព្រះអម្ចាស់​សុំ​ការបំផុសគំនិត ។ ខ្ញុំ​អាច​នឹក​គិត​ថា ភាគ​ច្រើន ​ឪពុកម្ដាយ​នឹង​និយាយ​ថា ‹ សូម​កូន​កុំ​ធ្វើ​ដូច្នោះ​អី ។ សូម​កូន​កុំឲ្យ​ប៉ាម៉ាក់នៅ​ក្នុង​​ស្ថានភាព​នោះ​អី › ។ ប្រាកដ​ណាស់ ​បើ​​កូន​ៗនៅ​ក្នុង​ផ្ទះ ​អាច​នឹង​ទទួល​រងនូវ​​ឥទ្ធិពល​នៃ​​គំរូ​បែបនេះ នោះ​ចម្លើយ​ គឺ​ទំនង​ជា​ដូច្នោះ​ហើយ ។ វា​នឹង​មាន​កត្តា​ផ្សេង​ទៀត​ផងដែរ ដែល​នឹង​ធ្វើ​ឲ្យ​មាន​ចម្លើយ​ដូច​គ្នានេះ​​នោះដែរ ។

ខ្ញុំ​ក៏​អាចនឹក​​គិតផងដែរ​​​ពី​កាលៈទេសៈ​មួយ​ចំនួន ​ដែល​នឹង​អាច​ឆ្លើយ​ថា ‹ មក​បាន តែពុំ​អាច​​នៅ​គេងយប់​បាន​​ឡើយ ។ ចូ​រកុំ​គិត​ថា​វា​ជា​ផ្ទះ​សំណាក់​ដែល​អាច​ស្នាក់​នៅ​យូរ​បាន​ឡើយ ។ ចូរ​កុំ​រំពឹង​​ឲ្យ​យើង​នាំ​កូន​ចេញ​ទៅ​ក្រៅ ហើយ​ណែនាំ​ឲ្យ​មិត្តភក្តិ​យើង​ស្គាល់ ឬ ប្រឈម​មុខ​នឹង​ស្ថានភាព​ជា​សាធារណៈ ដែល​នឹង​ស​បញ្ជាក់​ឲ្យ​ឃើញ​ថា ​យើង​ទទួល​ស្គាល់ « ដៃគូ » របស់​កូន​នោះ​ឡើយ ។

មាន​ស្ថានភាព​​ខុស​គ្នា​ជា​ច្រើន ​វាមិន​អាច​ទៅ​រួច​ទេ ដែលផ្ដល់​ចម្លើយ​មួយ​​ឆ្លើយចំពោះ​​សំណួរ​គ្រប់​យ៉ាងនោះ​ ។

អែលឌើរ វីកមែន ៖ វា​ពិបាក​នឹង​នឹក​គិត​ពី​ស្ថានភាព​ណា​​ផ្សេង​ដែល​លំបាក​ជាង​នេះ ​សម្រាប់​ឪពុកម្ដាយ​​ប្រឈម​មុខណាស់​ ។ វា​គឺ​ជា​ករណី​មួយ​នៃ​ករណី​រើសអើង ។ រឿង​តែ​មួយ​​ដែល​ខ្ញុំ​ចង់​បន្ថែម​លើ​អ្វី​ដែល​អែលឌើរ អូក ទើប​តែ​បាន​មាន​ប្រសាសន៍​នោះ​​គឺថា ​ខ្ញុំ​គិត​ថា វា​សំខាន់ណាស់ ​ក្នុង​នាម​ជា​ឪពុក​ម្ដាយ ​ដើម្បី​ចៀស​​ពី​អន្ទាក់ដ៏​ធំមួយ ​ដែលកើត​​ឡើង​ចេញ​ពី​ភាពតានតឹង​របស់​មនុស្ស​ម្នាក់​ចំពោះ​ស្ថានភាព​នេះ ។

ខ្ញុំ​ចង់​សំដៅទៅលើ​​ការផ្លាស់ពី​ការការពារ​​មាគ៌ា​របស់​ព្រះអម្ចាស់​ ទៅ​ជា​ការការពារ​​ដល់​ដំណើរ​​ជីវិត​របស់​កូន​ម្នាក់​​ដែល​ប្រព្រឹត្ត​ខុស ទាំង​​គាត់ និងអ្នក​ដទៃ​ទៀត ។ ប្រាកដ​ណាស់ថា ​មាគ៌ា​របស់​ព្រះអម្ចាស់​ គឺ​ត្រូវ​ស្រឡាញ់​ដល់​អ្នក​ប្រព្រឹត្ត​បាប ​ខណៈ​ដែល​អ្នក​កាត់ទោសដល់​​អំពើបាប ។ រឿង​នោះ ​គឺ​ថា យើង​បន្ត​បើក​​ទ្វារ​ផ្ទះ និង ដួងចិត្ត និង លាត​ដៃ​របស់​យើង​ចំពោះ​កូនៗ​របស់​យើង ប៉ុន្តែរឿង​នោះ​ មិន​ចាំបាច់​ត្រូវ​យល់ស្រប​តាម​មាគ៌ា​ជីវិត​របស់​ពួកគេ​ឡើយ ។ តែ​ពុំ​មែន​មាន​ន័យ​ថា យើង​ចាំបាច់​ត្រូវ​ប្រាប់​គេ​ជា​ដរាប​ថា ​មាគ៌ា​ជីវិត​របស់​គេ​​ពុំ​ត្រឹមត្រូវ​នោះ​ទេ ។ ហើយ​វា​​ជា​កំហុស​កាន់តែ​ធ្ងន់ ​ពេល​​អ្នកទៅ​​គាំទ្រ​កូន​នៅ​ពេល​នេះ ព្រោះ​ថា​ វា​ពុំ​​ជួយដល់​​​កូន និង​​ឪពុក​ម្ដាយ​នោះ​ទេ ។ បុព្វហេតុ​នៃ​ទង្វើ​នោះ​ ​បទពិសោធន៍នោះ គឺ​​ស្ទើរតែ​នាំ​បុគ្គល​ទាំង​សងខាង​ចាក​ឆ្ងាយ​ពី​មាគ៌ា​របស់​ព្រះអម្ចាស់​ទៅ​ហើយ ។

អែលឌើរ អូក ៖ និយាយ​អំពី​បុគ្គល និង គ្រួសារ​ទាំងឡាយ ​ដែល​កំពុង​តែ​ពុះពារ​នឹង​បញ្ហា​គ្រប់​ប្រភេទ នោះ​ពួកលោក​បាន​មាន​ប្រសាសន៍​ថា « យើង​សូម​លើក​ទឹកចិត្ត​ដល់​ពួក​អ្នក​ដឹកនាំ​សាសនាចក្រ និង សមាជិក ​ឈោង​ទៅ​ជួយ​ដោយក្ដី​ស្រឡាញ់ និង ការយោគយល់​ចំពោះ​អស់​អ្នក​ដែល​កំពុង​តែ​ពុះពារ​នឹង​បញ្ហា​ទាំងនេះ » ។ ប្រាកដណាស់ បើ​យើង​ត្រូវបាន​ទូន្មាន​ក្នុង​នាម​សមាជិក​​សាសនាចក្រ​ទាំងមូល ឲ្យឈោង​ទៅ​ជួយដោយ​ក្ដី​ស្រឡាញ់ និង ការយោគយល់​ចំពោះ ‹ អស់​អ្នក​ដែល​កំពុង​តែ​ពុះពារ​នឹង​បញ្ហា​ទាំង​នោះ › កាតព្វកិច្ចនោះ គឺ​​ធ្លាក់​ទៅ​លើ​ឪពុកម្ដាយដែល​មាន​កូនៗ​កំពុង​តែ​ពុះពារ​នឹង​បញ្ហា​ទាំងនេះជា​ពិសេស​បំផុត … ព្រម​ទាំងធ្លាក់​ទៅ​លើ​​កូនៗ​ដែល​មាន​ឥរិយាបថ​ដែល​​ពេញ​ដោយ​អំពើបាប ក៏​ចូលរួម​​​នឹង​បញ្ហា​ទាំងនេះដែរ ។

កិច្ចការ​សាធារណៈ ៖ តើ​ការបដិសេធ​កូន​ចោល ​អាច​កើត​មាន​ឬ​ទេ ពេលឪពុក​ម្ដាយ​មួយចំនួន​ ​ដល់​​កម្រិតណា​មួយ​នោះ មាន​​ប្រតិកម្ម​ ​ពេល​កូនៗ​របស់​ពួកគេ​ពុំ​ធ្វើ​ដូច​ជា​អ្វី​ដែល​ពួកគេ​រំពឹង​ទុកនោះ ? ជួនកាល តើ​​វា​ងាយ​ស្រួល​ឬទេ ដើម្បី ‹ ឈប់​ខ្វល់ខ្វាយ › លើ​បញ្ហា​នោះ ជា​ជាង​ដោះស្រាយ ?

អែលឌើរ អូក ៖ ប្រាកដណាស់ យើង​លើក​ទឹកចិត្ត​ឪពុកម្ដាយ​កុំ​ឲ្យបន្ទោស​ដល់​​ខ្លួន​ឯង ហើយ​យើង​លើក​ទឹកចិត្តដល់​​សមាជិក​សាសនាចក្រ​ទាំងឡាយ ​កុំ​ឲ្យបន្ទោស​ដល់​​ឪពុកម្ដាយ ​ដែល​មាន​ស្ថាន​ភាព​​នេះ​ ។ យើង​គប្បី​ចងចាំ​ថា គ្មាន​យើង​ណា​ម្នាក់​ដែល​ល្អ​គ្រប់លក្ខណ៍​នោះ​ទេ ហើយ​ក៏​គ្មាន​យើង​ណា​ម្នាក់​ មាន​កូន​ដែល​មាន​ឥរិយាបថល្អ ​ស្រប​ទៅ​តាម​អ្វី​ដែល​យើង​ចង់​ឲ្យ​ពួកគេ​ធ្វើ ​នៅ​ក្នុងគ្រប់ស្ថាន​ភាព​នោះ​ដែរ ។

យើង​មាន​ចិត្ត​​អាណិតអាសូរ​ជា​ខ្លាំង​ពន់ពេក​ចំពោះ​ឪពុកម្ដាយ​ ដែល​មានក្ដី​ស្រឡាញ់ និង ការពារដល់​កូនៗខ្លួន​ដែល​មាន​បញ្ហា​នោះ ដែលបាន​​នាំ​​ពួកគេទៅ​ក្នុង​ស្ថានភាព​មួយចំនួន ដែល​ទាស់​នឹង​​សាសនាចក្រ ។ ខ្ញុំ​សង្ឃឹម​ថា​ព្រះអម្ចាស់​នឹង​មានក្ដី​មេត្តា​ករុណា​ចំពោះ​ឪពុកម្ដាយ ​ដែល​មាន​សេចក្ដី​ស្រឡាញ់​ចំពោះ​កូនៗ​របស់​ពួកគេ បាន​បណ្ដាល​ឲ្យ​ពួកគេ​​ធ្លាក់​ចូល​ក្នុង​អន្ទាក់​មួយ​នេះ ។

កិច្ចការ​សាធារណៈ ៖ ចូរ​យើង​ងាក​មក​វិញ​​ម្ដង​ទៀត ។ ឥឡូវ​នេះ​ កូន​ប្រុស​របស់ខ្ញុំ ​បាន​ឈប់​ទៅ​ព្រះវិហារ​ជាមួយ​យើង​ទៀត​ហើយ ។ វា​ហាក់​បី​ដូច​ជា គ្មាន​សង្ឃឹម​ថាគាត់​នឹង​ត្រឡប់​មក​វិញ​ឡើយ ។ ឥឡូវនេះ គាត់​ប្រាប់​ខ្ញុំ​ថា គាត់​គ្រោង​នឹង​ធ្វើ​ដំណើរ​ទៅ​ប្រទេស កាណាដា ជា​ប្រទេស​ដែល​អនុញ្ញាត​ឲ្យ​មាន​ការ​រៀប​អាពាហ៍ពិពាហ៍​ភេទ​ដូច​គ្នា​ ។ គាត់​ទទួច​ថា គាត់​យល់​ស្រប​ថា ​ទំនាក់ទំនង​ស្នេហា​អាពាហ៍ពិពាហ៍​​បែបនោះ​សំខាន់ ។ គាត់​ពុំ​ប្រព្រឹត្ត​ផ្ទុយ​សីលធម៌​ឡើយ គាត់​មាន​ទំនាក់ទំនង​មួយ ។ គាត់ និង ដៃគូ​របស់​គាត់​ មានបំណង​​​ចង់មាន​​ទំនាក់ទំនង​នោះ​អស់​មួយ​ជីវិត​របស់​ពួកគេ ។ គាត់​ពុំ​យល់​ថា ​ហេតុអ្វី​ក៏​សាសនាចក្រ​​​ពុំ​អាច​ទទួល​ស្គាល់​ការតាំងចិត្ត​ពេញ​​មួយជីវិតនោះ​​ដូច្នេះ នៅ​ពេល​ដែល​សង្គម ​​ហាក់​ដូច​ជាអបអរនឹង​​ផ្លូ​វនោះរួច​ហើយហ្នឹង ។ ជា​ថ្មី​ម្ដង​ទៀត បើ​ខ្ញុំ​ជា​ឪពុក​​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ម្នាក់ តើ​ខ្ញុំ​រំពឹង​ថា​នឹងប្រាប់​គាត់​​អ្វី​ខ្លះ ?

អែលឌើរ វីកមែន ៖ ជាដំបូង​ អាពាហ៍ពិពាហ៍​ពុំ​មែន​ជា​រឿង​នយោបាយ ក៏​ពុំ​មែន​ជារឿង​គោល​​នយោបាយ​សង្គម​ដែរ ។ អាពាហ៍ពិពាហ៍ ​ត្រូវបាន​កំណត់​ន័យ​ដោយ​ព្រះអម្ចាស់​ទ្រង់​ផ្ទាល់ ។ វា​គឺ​ជាស្ថាបន​មួយ ដែល​ត្រូវបាន​ធ្វើ​ឡើង​​ក្នុង​ពិធី​ដោយ​សិទ្ធិ​អំណាច​បព្វជិតភាព​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ [ ហើយ ] ខ្ពង់ខ្ពស់ហួសលើ​​​លោកិយ​នេះ ។ វា​មាន​​សារៈសំខាន់​ដ៏​ជ្រាលជ្រៅ … ជា​គោលលទ្ធិ​ស្នូល​​មួយ​នៃ​ដំណឹង​ល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ក្នុង​គ្រប់​គោលបំណង​​នៃ​ការបង្កបង្កើត​​នៃ​ភពផែនដី​នេះ ។ មនុស្ស​ម្នាក់​ ពិបាក​នឹង​​ឆ្លង​​​ទំព័រ​ទី​មួយ​នៃគម្ពីរ​​លោកុប្បត្តិ ​ដោយ​ពុំ​​អាន​​ឲ្យ​ច្បាស់លាស់នោះ​ណាស់ ។ វា​ពុំ​មែន​ជា​ស្ថាបន​មួយ ​ដែលអាច​ផ្លាស់​ប្ដូរ​ដោយ​មនុស្សលោកបាន​ទេ ហើយច្បាស់​ណាស់​ថា វា​ពុំអាច​ផ្លាស់​ប្ដូរ​ដោយ​អ្នក​ទាំងឡាយ​ដែល​កំពុង​ធ្វើ​វា​យ៉ាង​សាមញ្ញ​ ដើម្បី​​គោលបំណង​ផ្ទាល់ខ្លួន​​គេនោះ​​ឡើយ ។ គ្មាន​រឿង ដែល​គេ​ហៅ​ថា អាពាហ៍ពិពាហ៍​ភេទ​ដូច​គ្នា​នោះ នៅ​ក្នុង​​ព្រះនេត្រ​ព្រះ​ឡើយ  ។ ឥរិយាបថ​ស្រឡាញ់​ភេទ​ដូច​គ្នា​គឺ​ជា ហើយ​នឹង​នៅ​តែ​ជា​អំពើបាប ​គួរ​ឲ្យ​ខ្ពើម​ឆ្អើម​ចំពោះ​ព្រះ​អម្ចាស់​ដដែល ។ ការចាត់​ទុកថា ​វា​ជា​អ្វី​មួយ​ផ្សេង ​ដោយតម្លៃ​​​និយមន័យ​ខាង​នយោបាយ​មួយចំនួននោះ​ ពុំអាច​​ផ្លាស់ប្ដូរ​ភាពពិតវា​​បាននោះ​​ទេ ។

អែលឌើរ អូក ៖ របៀប​មួយ​ទៀត ​ដើម្បី​និយាយ​បាន​ដូចគ្នា​នេះ​ ​គឺ​ថា សភា​នៅ​ក្នុង​ប្រទេស កាណាដា និង សមាជ​ រដ្ឋ វ៉ាស៊ីនតោន ពុំ​មាន​សិទ្ធិអំណាច​លុបបំបាត់​​ចោល​បទបញ្ញត្តិ​ទាំងឡាយ​របស់​ព្រះ ឬ ផ្លាស់ប្ដូរ ឬ កែប្រែ​វា ទៅ​​តាម​របៀប​ណា​មួយ​ឡើយ ។

កិច្ចការ​សាធារណៈ ៖ នៅ​លើ​គេហទំព័រ​មនុស្ស​ប្រុស​ប្រតិព័ទ្ធ​ភេទ​ដូច​គ្នា​មួយ​ចំនួន មាន​អ្នក​ដែល​ជជែក​រក​ហេតុផល​ថា ឥរិយាបថ​ប្រតិព័ទ្ធ​ភេទ​ដូច​គ្នា​ថា វា​ពុំ​ត្រូវ​បាន​ហាម​ឃាត់​​ជាក់លាក់ ​នៅ​ក្នុង​ព្រះគម្ពីរ​បរិសុទ្ធ ជា​ពិសេស​នោះ​ ​ព្រះគម្ពីរ​សញ្ញា​ថ្មី ។ មាន​អ្នក​ខ្លះ​បាន​ជជែក​រក​ហេតុផល​ថា សេចក្ដី​មេត្តា​ករុណា និង សេចក្ដី​ស្រឡាញ់​របស់​ព្រះយេស៊ូវគ្រីស្ទ​ចំពោះ​មនុស្ស​លោក​ ទទួលយកនូវ​ទំនាក់ទំនង​​ប្រភេទនេះ​ ។ ចុះ​តើ​ការបង្រៀន​របស់​សាសនាចក្រអំពី​រឿង​នោះ មាន​ជា​យ៉ាង​ណា​​ដែរ ?

អែលឌើរ វីកមែន ៖ មាន​រឿង​មួយ ​ចំពោះ​អ្នក​ទាំងឡាយ​ដែល​ពោល​អះអាង​បែប​នោះ គឺចាំបាច់​ត្រូវ​អាន​ព្រះគម្ពីរ​បរិសុទ្ធ​ពួកគេ​ឲ្យ​កាន់​តែ​យកចិត្ត​ទុក​ដាក់​​​ជាង​នេះ ។ ប៉ុន្តែ​លើស​ពី​​នោះ វា​ប្រៀបដូចជា​ ផ្លែ​ប៉ោម និង ផ្លែ​ក្រូច សំដៅ​ទៅ​លើ​​សេចក្ដី​ស្រឡាញ់​ ដែល​ព្រះអង្គ​សង្គ្រោះបាន​​មាន​ចំពោះ​មនុស្ស​លោក​គ្រប់​គ្នា ​​គ្រប់​មនុស្ស ទាំង​បុរស និង ស្ត្រី និង កូន​ក្មេង ដោយ​នូវ​គោលលទ្ធិ​ដែល​ទាក់ទង​នឹង​អាពាហ៍ពិពាហ៍ ។

តាម​ពិត ព្រះអង្គ​សង្គ្រោះ​ បាន​ចេញ​ព្រះរាជ​ឱង្កា​មួយ​ស្ដីពី​អាពាហ៍ពិពាហ៍ ទោះជា​នៅ​ក្នុង​បរិបទ​ខុស​គ្នា​យ៉ាង​ណា​ក្ដី ។ «រួចហើយ ក៏ មាន បន្ទូលថា ដោយ ហេតុ នោះ បាន ជា មាន មនុស្ស ប្រុស នឹង លា ចេញពី ឪពុកម្ដាយ ទៅ នៅ ជាប់ នឹង ប្រពន្ធ ហើយ អ្នក ទាំងពីរនោះ នឹង ត្រឡប់ ជា សាច់ តែ មួយ សុទ្ធ?កុំ​ឲ្យ​នរណា​ពង្រាត់​មនុស្ស ដែល​ព្រះ​ទ្រង់​បាន​ផ្សំផ្គុំ​គ្នា​ឡើយ » ។

ជា​ធម្មតា​យើង​គិតអំ​​ពី​ការ​បង្ហាញ​​នោះ​នៅ​ក្នុង​បរិបទ​នៃ​មនុស្ស​ពីរ​នាក់ គឺ​បុរសម្នាក់ និង ស្ត្រីម្នាក់ ​ត្រូវ​រៀបការនឹង​គ្នា​ ហើយ​មិន​សមហេតុផលឡើយ ដែល​មាន​នរណាម្នាក់​មក​ការព្យាយាម​បំបែកបំបាក់ពួកគេ​នោះ ។ ខ្ញុំ​គិត​ថា ​វា​មាន​អត្ថន័យ​កាន់​តែ​​ទូលំទូលាយមួយ ​នៅ​ក្នុង​ការយល់ដឹង​ខាង​គោលលទ្ធិ ។ អាពាហ៍ពិពាហ៍​រវាង​បុរស​ម្នាក់ និង ស្ត្រី​ម្នាក់​ គឺ​ប្រាប់​យ៉ាង​ច្បាស់លាស់​នៅ​ក្នុង​ការបង្រៀន​របស់​ព្រះគម្ពីរ​បរិសុទ្ធ ​ក្នុងគម្ពីរ​​សញ្ញា​ចាស់ ​ក៏​ដូច​ជា​ក្នុង [ គម្ពីរ​សញ្ញា ] ថ្មី​ដែរ ។ ជន​ណា​ដែល​ព្យាយាម​បដិសេធ​ការបង្រៀន​នេះ​ គឺ​ដូច​ជា​ប្រឆាំង​នឹង​អ្វី​ដែល​ព្រះយេស៊ូវគ្រីស្ទ​​ ​បាន​បង្រៀនផ្ទាល់​ផង​ដែរ ។ វា​សំខាន់​ដើម្បី​ចាំ​ក្នុង​ចិត្ត​នូវ​ភាពខុស​គ្នា​រវាង​សេចក្ដី​ស្រឡាញ់​របស់​ព្រះយេស៊ូវ និង និយមន័យ​នៃ​គោលលទ្ធិ​របស់​ទ្រង់ និង និយមន័យ​នៃ​គោលលទ្ធិ ​ដែល​ចេញ​មក​ពី​ពួក​សាវក និង ពួក​ព្យាការី​របស់​ព្រះអម្ចាស់ ​យេស៊ូវគ្រីស្ទ ទាំង​នៅ​សម័យ​បុរាណ និង បច្ចុប្បន្ន ។

កិច្ចការ​សាធារណៈ ៖ ចុះ​​បើ​មាន​អ្នក​ដែល​នឹង​និយាយ​ថា « បាទ​ វិញនោះ ។ ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​មាន​សិទ្ធិ​ជឿ​លើ​អ្វី​ដែល​ពួកគេ​ពេញ​ចិត្ត ។ ​បើ​អ្នក​ពុំ​ជឿ​លើ​ការ​រៀប​អាពាហ៍ពិពាហ៍​ភេទ​ដូច​គ្នា ​នោះ​វា​មិន​អី​ទេ​សម្រាប់​អ្នក ។ ប៉ុន្តែ ហេតុ​អ្វី​ព្យាយាម​ដាក់កំហិត​លើ​​ឥរិយាបទ​មនុស្ស​ដទៃ ​ដែល​ពុំ​ជាប់​ពាក់ព័ន្ធ​នឹង​សេចក្ដី​ជំនឿ​របស់​អ្នកទៅវិញ ជា​ពិសេស​នៅ​ពេល​ប្រទេស​មួយ​ចំនួន​នៅ​ទ្វីប​អឺរ៉ុប ​គេ​បាន​អនុមតិ​ឲ្យ​មាន​អាពាហ៍ពិពាហ៍​ប្រភេទ​នេះស្រប​ច្បាប់​ទៅ​​ហើយ​នោះ ? ហេតុអ្វី​ពុំ​គ្រាន់​តែ​និយាយ​ថា ‹ ស្រប​ទៅ​តាម​គោលលទ្ធិ យើង​ពុំ​យល់ព្រម​នឹង​អាពាហ៍ពិពាហ៍​ប្រភេទ​នេះ ​សម្រាប់​សមាជិក​របស់​យើង​ទេ › រួច​វា​ជា​ការស្រេចទៅ​ហើយ​ ។ ជ​ឧទាហរណ៍ ហេតុអ្វី​ក៏​មាន​ការ​ប្រឆាំង​ ដើម្បី​ឲ្យ​មានវិសោធនកម្ម​ច្បាប់រដ្ឋ​ធម្មនុញ្ញ [ នៅ​ក្នុង​សហរដ្ឋអាមេរិក ] ដូច្នេះ ?

អែលឌើរ វីកមែន ៖ ពួក​យើង​ពុំ​ព្យាយាម​ដាក់​កំហិត​លើ​​មនុស្សនោះ​​ទេ ប៉ុន្តែ​ការយល់​ថា ‹ អ្វី​ដែល​កើតឡើង​នៅ​ក្នុង​ផ្ទះ​របស់​អ្នក ​ពុំ​ប៉ះពាល់​ដល់​អ្វី​ដែល​កើត​ឡើង​នៅ​ក្នុង​ផ្ទះ​របស់​ខ្ញុំ › ស្ដី​អំពី​​ប្រធានបទ​នៃ​ស្ថាបន​​នៃ​អាពាហ៍ពិពាហ៍ ​អាច​នឹង​ជា​ការបញ្ឆោត​នៃ​អ្នក​ដែល​គាំទ្រ​អាពាហ៍ពិពាហ៍​ភេទ​ដូច​គ្នាទេ នៅ​ទីបំផុត​នោះ​ ។

មនុស្ស​មួយ​ចំនួន​លើក​កម្ពស់​លើ​​គំនិត​យោបល់ ដែល​​ថា ​អាច​មាន​អាពាហ៍ពិពាហ៍​ពីរ​ប្រភេទ ដែលនៅ​រួម​​គ្នា មួយ​គឺ​អ្នក​ប្រតិព័ទ្ធ​ភេទ​ផ្ទុយ​គ្នា និង មួយទៀត​ ​គឺ​អ្នក​ប្រតិព័ទ្ធ​ភេទ​ដូច​គ្នា ដោយគ្មាន​​ផលវិបាក​ណា​កើត​ឡើង​ទេ ។ ភាព​ពិត​នោះ​គឺ​ថា ក្នុង​នាម​ជា​ស្ថាបន​មួយ អាពាហ៍ពិពាហ៍ ​ក៏​ដូច​ជាស្ថាបន​ដទៃ​ទៀត​ទាំងអស់​ដែរ ​អាច​មាន​និយមន័យ​តែ​មួយ​គត់ ដោយ​គ្មាន​ការកែប្រែ​ចារិក​នៃ​ស្ថាបន​​នោះ​ឡើយ ។ ដូច្នេះ​ពុំ​អាច​ មាន​ភាព​រួមគ្នា​​នៃ​អាពាហ៍ពិពាហ៍​ពីរ​ប្រភេទ​បាន​ទេ ។ ក៏​ពុំ​មាន​អាពាហ៍ពិពាហ៍​ ដែល​​​ឥឡូវនេះ វា​​ត្រូវបានគេ​​កំណត់ ហើយ​បាន​កំណត់​ដោយ​ព្រះអម្ចាស់ ឬ ជា​​អ្វី​ដែលគេ​​អាច​ហៅ​ឈ្មោះ​​ថា​ ​អាពាហ៍ពិពាហ៍គ្មាន​​ភេទ​នោះ​ទេ ។ នៅ​ទី​បំផុត​ គឺវា​​គួរ​ឲ្យ​ស្អប់​ខ្ពើម​ចំពោះ​ព្រះ ដូច​ដែល​យើង​បាន​ពិភាក្សា​រួច​មក​ហើយ​ថា គឺ​ទ្រង់​ផ្ទាល់​ បាន​អំពី​អាពាហ៍ពិពាហ៍​ថា​ជា​អ្វីនោះ —គឺ​រវាង​បុរស​ម្នាក់ និង ស្ត្រី​ម្នាក់ ។

ហេតុដូច្នេះ​ហើយ ការឲ្យ​និយមន័យ​សារឡើងវិញ​អំពី​ស្ថាបន​​នោះ វា​កំណត់​ន័យសារឡើងវិញ​ចំពោះ​​មនុស្ស​គ្រប់​គ្នា — ពុំ​មែន​សម្រាប់​តែ​អ្នក​ដែល​ព្យាយាម​ មាន​​អាពាហ៍ពិពាហ៍​ភេទ​ដូច​គ្នាប៉ុណ្ណោះ​​នោះ​ទេ ។ វា​ក៏​បដិសេធ​និយមន័យ​ដែល​ព្រះអម្ចាស់​​ផ្ទាល់​បាន​ប្រទានឲ្យ​ផងដែរ ។

អែលឌើរ អូក ៖ មាន​ចំណុច​មួយ​ទៀត​ ដែល​អាច​លើក​ឡើង​នៅ​ត្រង់​កន្លែង​នេះ ។ ចូរ​កុំ​ភ្លេច​ថា អស់​រយៈ​ពេល​រាប់​ពាន់​ឆ្នាំកន្លងមក​ហើយ​ ស្ថាបន​​អាពាហ៍ពិពាហ៍​ គឺ​បាន​មាន​រវាង​បុរស​ម្នាក់ និង ស្ត្រី​ម្នាក់ ។ មាន​​ប្រទេស​ក្នុង​ចំនួន​​កំណត់មួយ ​ពុំ​មាននូវ​​អាពាហ៍ពិពាហ៍​​រវាង​បុគ្គល​ដែល​មាន​ភេទ​ដូច​គ្នានោះ​ឡើយ​​ ទើប​តែ​​ថ្មីៗ​នេះទេ ។ ភ្លាមៗ​នោះ យើងត្រូវ​​ប្រឈម​មុខ​នឹង​ការប្រកាស​ថា ទម្លាប់​របស់​មនុស្ស​លោក​ដែល​មាន​រាប់​ពាន់​ឆ្នាំ​មក​ហើយ​នោះ​ គួរ​តែ​ទុក​​មួយអន្លើ​សិន ដ្បិត​​យើង​ពុំ​ចង់​រើសអើង​ឡើយ ​ទំនាក់ទំនងនឹង​ស្ថាបន​​អាពាហ៍ពិពាហ៍ ។ នៅ​ពេល​ការប្រកាស​នោះ ​បាន​ធ្វើ​ឡើង បន្ទុក​នៃ​ការបង្ហាញ​ថា​ ជំហាន​នេះ​នឹង​ពុំ​ធ្វើ​ឲ្យ​អន្តរាយ​ដល់​ប្រាជ្ញា និង ស្ថេរភាព​នៃ​ទម្លាប់​ ដែល​មាន​រាប់​សហស្សវត្ស​មក​ហើយ​នោះ ​បាន​ធ្លាក់​ទៅ​លើ​អ្នក​ដែល​ធ្វើ​ការផ្លាស់ប្ដូរ​នោះ ។ តែ​មាន​សំណួរ​ ត្រូវ​បាន​ចោទ​សួរឡើង ហើយ​បញ្ហា​ ត្រូវ​បាន​លើក​ឡើង​ ដូចជាថា ​​​អ្នក​ដែល​ជឿ​លើ​អាពាហ៍ពិពាហ៍​រវាង​បុរស​ម្នាក់ និង ស្ត្រី​ម្នាក់ ​មាន​បន្ទុក​នៃ​ការបង្ហាញ​ថា ​វា​ពុំ​គួរ​ត្រូវ​បាន​បន្ត​ទៅ​ដល់​ស្ថានភាព​ណា​ផ្សេង​ទៀត​នោះ​​ទេ ។

កិច្ចការ​សាធារណៈ ៖ មាន​មនុស្ស​​ដែល​​​នឹង​និយាយ​ថា រឿង​នោះ អាច​នឹង​​​អនុវត្ត​បាន​ល្អ តែ​នៅ​​ក្នុង​ឆ្នាំ 1950 ឬ ឆ្នាំ​មុន​​សតវត្ស​ទី 21 ប៉ុណ្ណោះ ។ បើ​លោក​មើល​ទៅ​ប្រទេស​មួយ​ចំនួន​នៅ​អឺរ៉ុប ជា​ឧទាហរណ៍ អាពាហ៍ពិពាហ៍​តាម​ប្រពៃណី ​បាន​ចុះ​ថយ​យ៉ាង​ឆាប់​រហ័ស ​ដែល​វា​ពុំ​មាន​បទដ្ឋាន​ទៀត​ឡើយ ។ បើ​អាពាហ៍ពិពាហ៍​នៅ​តវិវត្ត តើ​យើង​ត្រូវ​ទប់ទល់​នឹង​ការផ្លាស់ប្ដូរ​ខាង​សង្គម​ដូចនោះ​ដែរ​ឬ​ទេ ?

អែលឌើរ អូក ៖ ការជជែក​វែក​ញែក​នោះ ​បាន​ធ្វើ​ឲ្យ​ខ្ញុំចាប់អារម្មណ៍​​ពី​អ្វី​មួយ​ដែល​ស្រដៀង​ទៅ​នឹង​ភាពពិត​ដែល​ថា ​យើង​យល់​ស្រប​​ថា អ្នក​ជំងឺគាត់​​ឈឺ ហើយឈឺ​កាន់តែ​ធ្ងន់ធ្ងរ ដូច្នេះ​យើង​គប្បីអនុញ្ញាត​ឲ្យ​មាន​ការផ្ដាច់​ជីវិតគាត់​​ទៅ ។​ ការ​បញ្ចប់​ជីវិត​​អ្នក​ជំងឺ​ភ្លាម​ គឺ​វា​ស្មើ​​ទៅ​នឹង​ការកែប្រែ​ស្ថាបន​អាពាហ៍ពិពាហ៍ដ៏ធំ ​ដែល​នឹង​នាំ​មក​ ដោយ​អាពាហ៍ពិពាហ៍​មនុស្ស​ភេទ​ដូច​គ្នាដែរ ។

កិច្ចការ​សាធារណៈ ៖ លោក​បាន​មាន​ប្រសាសន៍​អំពីមហន្តរាយ ​ដែល​អាច​ធ្លាក់​មក​លើ​សង្គម ​ដោយ​ការឲ្យ​និយមន័យ​ឡើង​វិញអំពី​​អាពាហ៍ពិពាហ៍ ។ តើ​លោក​នឹង​មាន​ប្រសាសន៍​យ៉ាង​ដូច​ម្ដេច​ ទៅ​កាន់​មនុស្ស​ដែល​ប្រកាស​ថា ៖ « ខ្ញុំ​ស្គាល់​មនុស្ស​ប្រុស​ប្រតិព័ទ្ធ​ភេទ​ដូច​គ្នា ​ដែល​មាន​ការតាំងចិត្ត​ក្នុង​ទំនាក់​ទំនង​មួយ​យូរ​អង្វែង ។ ពួកគេ​ជា​មនុស្ស​អស្ចារ្យ​ណាស់ ។ ពួក​គេ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ។ តើវា​​នឹងមាន​មហន្ដរាយ​ ​ធ្លាក់​មក​លើ​អាពាហ៍ពិពាហ៍​របស់​ខ្ញុំ​ ដែល​ជាការ​រៀបការ​នឹង​មនុស្ស​មាន​ភេទ​ផ្ទុយ​គ្នានេះអ្វី​ខ្លះ​ទៅ បើ​ខ្ញុំ​អនុញ្ញាត​ឲ្យ​ពួកគេ​ខ្ទើយ​មាន​នូវ ‹ ពិធី › ដូចគ្នា​នេះ › ?

អែលឌើរ វីកមែន ៖ ខ្ញុំ​សូម​និយាយ​ម្ដង​ទៀត​នូវ​​អ្វី​ដែល​ខ្ញុំ​បាន​លើក​ឡើងពី​មុន​នេះ ។ ខ្ញុំ​ជឿ​ថា ​ការឈ្លោះប្រកែក​​នោះ​ គឺ​ជា​រឿង​ពុំស្មោះត្រង់​​​យ៉ាង​ប្រាកដ ពី​ព្រោះ​ថា អាពាហ៍ពិពាហ៍​ គឺ​ជា​ពិធី​ផ្សំផ្គុំ​មួយ ។ អាពាហ៍ពិពាហ៍​ មាន​ន័យថា ​ជា​ទំនាក់ទំនង​ដែល​បាន​ប្ដេជ្ញា​ចិត្ត អនុមតិ​យ៉ាង​ស្របច្បាប់​រវាង​បុរស​ម្នាក់ និង ស្ត្រី​ម្នាក់ ។ នោះ​ហើយ​ គឺ​ជា​អត្ថន័យ​របស់​វា ។ នោះ​ហើយ​ គឺ​ជា​អត្ថន័យ​របស់​វា ​ដែល​មាន​នៅ​ក្នុង​វិវរណៈ ។ នោះ​ហើយ​គឺ​ជា​អត្ថន័យ​របស់​វា ​ដែល​មាន​នៅ​ក្នុង​ច្បាប់​ខាង​លោកិយ ។ អ្នក​ពុំ​អាច​មាន​សហត្ថិភាព​នៃ​ពិធី​អាពាហ៍ពិពាហ៍​ ជាមួយ​នឹង​អ្វី​មួយ​ ​ដែល​គេ​ហៅ​ថា​​អាពាហ៍ពិពាហ៍​ភេទ​ដូច​គ្នា​បាន​ឡើយ ។ តាម​ធម្មតា គឺ​​ពុំ​អាច​ឲ្យ​ន័យ​ដូច្នោះ​បាន​ឡើយ ។ ត្រង់​ចំណុច​នោះ ឥឡូវ​នេះអ្នក ជា​ស្ថាបន​មួយ បាន​ចាប់​ផ្ដើម​ទទួលស្គាល់​ទំនាក់ទំនង​ពិសិដ្ឋ​ស្របច្បាប់​មួយ ថា​ជា​ទំនាក់ទំនង​ដ៏​តាំង​ចិត្ត​មួយ រវាង​មនុស្ស​ពីរនាក់ ដែលមានភេទ​ដូចគ្នា នោះ​អ្នក​ ឥឡូវនេះ ​បាន​កំណត់ន័យ​នៃ​ស្ថាបន​នេះ​សារឡើងវិញ​ហើយ ដោយ​ការ​មាន​អាពាហ៍ពិពាហ៍​ដែល​ពុំ​គិត​ពីភេទ ។​

ដូច​ដែល​យើង​បាន​លើក​ឡើង​នៅ​ក្នុង​ចម្លើយ​ចំពោះ​សំណួរ​ផ្សេង​ទៀត [ អាពាហ៍ពិពាហ៍​ពុំ​គិត​ពី​ភេទ ] គឺ​ទទឹង​នឹង​ច្បាប់ព្រះ ទទឹង​នឹង​ព្រះ​បន្ទូល​ដែលបាន​បើកសម្ដែង ។ ក្នុង​ព្រះ​គម្ពីរ ​ទាំង​សម័យ​បុរាណ និង សម័យ​ទំនើប ពុំ​អាចឲ្យ​ន័យ​ច្បាស់លាស់​ជាង​​និយមន័យ​ដែល​ព្រះអម្ចាស់ និង ពួក​អ្នក​បម្រើ​របស់​ទ្រង់​បាន​ផ្ដល់​ឲ្យ ស្ដីអំពី​អាពាហ៍ពិពាហ៍​ក្នុង​គ្រប់​​គ្រា​កាន់កាប់​ត្រួតត្រានោះ​ទេ ។

ប៉ុន្តែ វា​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ក្នុង​រាល់​មាគ៌ា​ខាង​លោកិយ​លើ​មនុស្ស​គ្រប់​គ្នា ។ រឿង​ដែល​កើតឡើង​នៅ​ក្នុង​ផ្ទះ​របស់​មនុស្ស​ម្នាក់ ​ដែល​រស់នៅ​ជិត​​ខាង គឺ​ពិត​ជា​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​លើ​អ្វី​ដែល​កើត​ឡើង​នៅ​ក្នុង​ផ្ទះ​របស់​ខ្ញុំ និង​របៀប​ដែល​វា​ត្រូវបាន​ដោះស្រាយ ។ ការ​​ឲ្យ​យោបល់​​ថា ​ពេល​ប្រឈម​មុខ​នឹង​ប្រវត្តិសាស្ត្រ​រាប់ពាន់​ឆ្នាំ​ទាំងនេះ និង​វិវរណៈ​របស់​ព្រះ និង​ប្រវត្តិ​សាស្ត្រ​មនុស្ស​លោក​ទាំងមូល នោះ​​ពួកគេ​​មាន​សិទ្ធិ​​ឲ្យ​និយមន័យ​ឡើង​វិញ​ពីស្ថាបន​​ទាំងមូល​​សម្រាប់​មនុស្ស​គ្រប់​គ្នានោះ​ ​គឺ​​ជាការ​​ធ្វើ​ខុសដ៏​អាក្រក់ និងឥតកោត​ក្រែង​យ៉ាង​ខ្លាំង ។

អែលឌើរ អូក ៖ ចំណុច​មួយ​ទៀត​ដែល​ត្រូវ​លើក​ឡើង ​គឺ​ត្រូវ​លើក​ឡើង​នៅ​ក្នុង​សំណួរ​មួយ ។ បើ​មនុស្ស​មួយ​គូ​រស់នៅ​ជាមួយ​គ្នា មាន​ភាពសប្បាយ​រីករាយ ហើយ​ប្ដេជ្ញា​ចំពោះ​គ្នា ចង់​ឲ្យ​ទំនាក់ទំនង​របស់​ពួកគេ ​ត្រូវបាន​ហៅ​ថា​ជា​អាពាហ៍ពិពាហ៍ ហេតុអ្វី​បាន​ជា​គេ​ចង់​បាន​ដូចនោះ ? ចូ​រ​គិត​ពី​អ្វី​ដែល​ពួកគេ​និយាយ​ថា ពួកគេ​មាន ហេតុអ្វី​ក៏​ពួកគេ​ចង់​បញ្ចូល​វា​​ទៅ​ក្នុង​ស្ថានភាព​អាពាហ៍ពិពាហ៍ស្របច្បាប់ ដែលមាន​​គេ​ឲ្យ​កិត្តិយស និង ជា​​ទម្លាប់​ដែល​គេ​ធ្វើ​​អស់​រយៈ​កាល​រាប់ពាន់​ឆ្នាំ​មក​ហើយ​នោះទៅវិញ ? តើបំណង​ប្រាថ្នា​របស់​​អ្នក​ដែល​គាំទ្រ​អាពាហ៍ពិពាហ៍​ភេទ​ដូច​គ្នា ជា​អ្វី​ទៅ ? បើ​រឿង​នោះ​អាច​ត្រូវបាន​និយាយយ៉ាង​ល្អ​លើ​មូលដ្ឋាន​មួយ​ចំនួន ​ជា​ជាង​ការរើសអើង នោះ​វា​ពុំ​មែន​ជា​ការ​ជជែក​ដ៏​ល្អ​​មួយ​ទេ វា​នឹង​ងាយ​ស្រួល​ជាង ដើម្បី​ឆ្លើយ​​សំណួរ​ដែល​អ្នក​បាន​ចោទ​សួរ ហើយ​ខ្ញុំ​គិត​ថា​វា​នឹង​បង្ហាញ​ពី​ភាព​មុតមាំនូវ​​​អ្វី​ដែល​យើង​បាន​ឮ​រួច​មក​ហើយនោះ ។

មាន​សញ្ញាណយ៉ាង​ច្បាស់​អំពី​អាពាហ៍ពិពាហ៍ — ដែល​មាន​នូវ​លទ្ធ​ផល​​ស្របច្បាប់ និង ខាង​សង្គម និង ត្រឹមត្រូវ​តាម​ច្បាប់​​ជាក់លាក់​ — បើ​វា​ត្រូវបាន​ប្រគល់​ដល់​ទំនាក់ទំនងមួយ​ចំនួន​​ក្រៅ​ពី​អាពាហ៍ពិពាហ៍​រវាង​បុរស​ម្នាក់ និង ស្ត្រី​ម្នាក់ នោះ​វា​​នឹង​បំផ្លាញ​ដល់​​ស្ថាបន​ ​ដែលគេគោរព​​ឲ្យ​តម្លៃ​​អស់​ជា​ច្រើន​ពាន់​ឆ្នាំ​មក​នោះហើយ ។

លើស​ពី​នេះ ប្រសិនបើ​មនុស្ស​ចង់​ធ្វើ​ឲ្យ​ទំនាក់ទំនង​ជាក់លាក់​​មួយ​បាន​​ស្របច្បាប់ យើង​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​ បើ​ទំនាក់ទំនងប្រភេទ​​នោះ​ ពុំ​ត្រូវ​បាន​គេ​យល់​ព្រម​អស់​រាប់​សហវត្ស​ហើយនោះ ។ រំពេច​នោះ ​មាន​ការស្នើ​សុំ ដើម្បី​ធ្វើ​ឲ្យ​វា​ស្រប​ច្បាប់ ប្រយោជន៍​ឲ្យ​គេ​អាច​មាន​អារម្មណ៍​កាន់តែ​ប្រសើរ​ពី​ខ្លួនគេ ។ ការជជែក​​​នោះ ​បង្ហាញ​ឡើងហួសហេតុ​​បន្ដិច​ហើយ ។ ឧបមា​ថា មាន​បុគ្គល​ម្នាក់​រស់នៅ​ក្នុង​ឥរិយាបថ​​ពុំ​ស្របច្បាប់មួយ​ចំនួន ប៉ុន្តែ​ពុំ​មាន​អារម្មណ៍​ថា​ស្រណុក​ចិត្ត​ទេ ។ ( គាត់​អាច​ជា​ចោរ​ដែល​មាន​ជំនាញ ឬ អាច​ជា​អ្នក​លក់​​សេវាកម្ម​ដែល​ខុស​ច្បាប់ ឬ​ក៏អ្វីៗ​ផ្សេង​ទៀត ) ។ តើ​​យើងនឹង​ចេញ​ទៅ ហើយ​ធ្វើ​ឲ្យ​ឥរិយាបថ​របស់​គាត់​ស្របច្បាប់ ​ព្រោះ​តែ​គាត់​ត្រូវបាន​គេ​រើសអើង​ទាស់​នឹង​ជម្រើស​ខាង​អាជីព​របស់​គាត់ ឬ ព្រោះ​តែ​គាត់​ពុំ​មាន​អារម្មណ៍​ល្អអំ​ពី​អ្វី​ដែល​គាត់​កំពុង​​ធ្វើ ហើយ​គាត់​ចង់​បាន​គំរូ ‹ ដែល​មាន​អារម្មណ៍​ល្អ › ឬ គាត់​ចង់​ឲ្យ​ឥរិយាបថ​របស់​គាត់​ស្របច្បាប់​នៅ​ក្នុង​ក្រសែ​ភ្នែក​របស់​សង្គម ឬ គ្រួសារ​របស់​គាត់​ឬ​ទេ ? ខ្ញុំ​គិត​ថា​ចម្លើយ​គឺថា ​យើង​ពុំ​ធ្វើ​ឲ្យ​ឥរិយាបថ​នោះ​ស្របច្បាប់ ​ដោយ​សារ​មូលហេតុ​ទាំងនោះ​បាន​ទេ លើកលែង​តែ​វា​ជា​មូលហេតុ ​ដែល​មាន​ការបញ្ចុះបញ្ចូលខ្លាំង ដែល​នឹង​​នាំ​ឲ្យ​មាន​ការផ្លាស់ប្ដូរ​​​ស្ថានភាព​សព្វថ្ងៃនេះ​ ។

កិច្ចការ​សាធារណៈ ៖ តើ​លោក​នឹង​បន្ត​ការ​ជជែក​ដូចគ្នា​នេះ ជំទាស់​នឹង​​អាពាហ៍ពិពាហ៍​ភេទ​ដូច​គ្នា ​នៅ​ក្នុង​សហគមន៍​ស៊ីវិល ឬ​អត្ថប្រយោជន៍​មួយចំនួន​ដែលទាប​ជាង​​អាពាហ៍ពិពាហ៍​នេះ​ឬ​ទេ ?

អែលឌើរ វីកមែន ៖ របៀប​មួយ​ដើម្បី​គិត​ពី​អាពាហ៍ពិពាហ៍​ គឺ​ជា​បណ្តុំ​នៃ​សិទ្ធិ ​ដែល​ទាក់ទង​នឹង​អត្ថន័យ​សម្រាប់​មនុស្ស​ពីរ​នាក់​រៀបការនឹងគ្នា ។ អ្វី​ដែល​គណៈ​ប្រធាន​ទី​មួយ ​ធ្លាប់​បាន​ធ្វើ​ គឺ​បង្ហាញ​ការគាំទ្រដល់​​អាពាហ៍ពិពាហ៍​ និងគាំទ្រ​ដល់​​បណ្ដុំ​នៃ​សិទ្ធិ ដែល​ជា​កម្មសិទ្ធិ​របស់​បុរស​ម្នាក់ និង ស្ត្រី​ម្នាក់ ។ គណៈ​ប្រធាន​ទី​មួយ​ ពុំ​ធ្លាប់​បាន​បង្ហាញ​ពីកង្វល់​ដោយផ្ទាល់ ចំពោះសិទ្ធិ​ជាក់លាក់​ណាមួយទេ ។ វា​ពុំ​សំខាន់​លើ​អ្វីដែល​អ្នក​ហៅ​វា​នោះ​ទេ ។ ប្រសិនបើ​អ្នក​មាន​នូវ​ទំនាក់ទំនង​ដែល​ត្រូវបាន​អនុញ្ញាត​ដោយ​ស្រប​ច្បាប់​មួយ​ចំនួន ជាមួយ​នឹង​បណ្ដុំ​នៃ​សិទ្ធិ​ស្របច្បាប់​តាម​ប្រពៃណី​ ដែល​ជា​កម្មសិទ្ធិ​របស់​អាពាហ៍ពិពាហ៍ និង​សិទ្ធិ​អំណាច​គ្រប់គ្រង​ បាន​ដាក់ស្លាក​លើ​វា ទោះ​វា​ជា​សហគមន៍​ស៊ីវិល ឬ ដៃគូ​ក្នុងស្រុក ឬ មាន​ស្លាក​អ្វី​នោះ​ទេ ​ដែល​វា​ដូច​គ្នា​នឹង​អាពាហ៍ពិពាហ៍នោះ ។ នោះ​គឺ​ជា​អ្វី​មួយ ដែល​គោលលទ្ធិ​យើង​តម្រូវឲ្យ​យើង​និយាយ​ឡើង​​យ៉ាង​សាមញ្ញថា « នោះ​ពុំ​ត្រឹមត្រូវ​ទេ ។ នោះ​ពុំត្រឹមត្រូវ​ឡើយ » ។

ដរាប​ណា​មាន​អ្វី​ដែល​តិច​ជាង​នោះ —ដរាប​ណា​ទំនាក់ទំនង​ដែល​ផ្ដល់​ឲ្យ​ដៃគូ​ខ្លះ​នៅ​ក្នុង​សង្គម​របស់​យើង​នូវ​សិទ្ធិមួយចំនួន ប៉ុន្តែ​មិនមែនជា​​រឿង​ទាំងអស់ណា ដែល​​ទាក់ទង​នឹង​អាពាហ៍ពិពាហ៍ —ចំពោះ​រឿង​នោះ តាមដែល​ខ្ញុំ​ដឹង ​គណៈ​ប្រធាន​ទី​មួយ​ ពុំ​ដែលបង្ហាញ​ទេ ។ មាន​ប្រភេទ​ដៃគូផ្សេងៗ​ជា​​ច្រើន​ នៅ​ក្នុង​សហគមន៍ ដែល​ពុំ​មាន​​ទំនាក់ទំនង​ភេទ​ដូច​គ្នា ដែល​គេ​ផ្ដល់​ឲ្យ​នូវ​សិទ្ធិ​ខ្លះៗ ​យើង​ពុំជំទាស់​ឡើយ ។ អ្វី​​ដែលបាន​និយាយ​គឺ​ថា … ប្រហែល​មាន​​ពេល​ខ្លះ យើង​បារម្ភ​ថា​​ សិទ្ធិ​ជាក់លាក់​មួយ​ចំនួន​ ត្រូវ​បានគេ​​​ផ្ដល់​ទៅ​ឲ្យ​​អ្នកទាំងឡាយ​ដែល​មាន​​ទំនាក់​ទំនង​ភេទ​ដូច​គ្នា ។ ការសុំកូន​មក​ចិញ្ចឹម គឺ​​ជា​អ្វី​មួយ​ដែលផុស​ក្នុង​គំនិត​ខ្ញុំ ព្រោះ​ជា​ធម្មតា​ នោះ​គឺ​ជា​សិទ្ធិ​មួយ ​ដែល​មាន​ទំនាក់ទំនង​​យ៉ាង​ស្អិត​រមួត​ជា​ប្រវត្តិសាស្ត្រ និង ខាង​គោលលទ្ធិ​ជាមួយ​អាពាហ៍ពិពាហ៍ និង ក្រុមគ្រួសារ ។ ខ្ញុំ​ដកស្រង់​ឧទាហរណ៍​អំពី​ការសុំ​កូន​មក​ចិញ្ចឹម​នេះ ព្រោះជា​ធម្មតា វា​ត្រូវមាន​នូវ​ការបង្កើត និង ការចិញ្ចឹម​បីបាច់​កូនចៅ ។ ការបង្រៀន​របស់​យើង​ ក៏​បាន​បង្ហាញ​ថ្មីៗ​នេះ​នៅ​ក្នុង​ការយល់ដឹង​ខាង​គោលលទ្ធិ​ដ៏​ពេញលេញ​ ក្នុង​ការប្រកាស​នៃ​ក្រុមគ្រួសារ ​ដោយ​ពួក​សាវក និង ព្យាការី​ដែល​កំពុង​រស់នៅ គឺ​ថា​កូនចៅ​សម​នឹង​បាន​ចិញ្ចឹម​បីបាច់​នៅ​ក្នុង​គេហដ្ឋាន​ដែល​មាន​​ឪពុក និង​ម្ដាយ ។

កិច្ចការ​សាធារណៈ ៖ នៅ​លើ​បញ្ហា​​នៃ​ការ​បម្រាម​​វិសោធនកម្ម​ច្បាប់រដ្ឋ​ធម្មនុញ្ញឲ្យ​​មាន​អាពាហ៍ពិពាហ៍​ភេទ​ដូច​គ្នា នោះ​មាន​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​មួយចំនួន ជំទាស់​​នឹង​អាពាហ៍ពិពាហ៍​ភេទ​ដូច​គ្នា ប៉ុន្តែ​ជា​អ្នក​​ដែល​មិនពេញ​ចិត្ត​នឹង​ការ​ប្រកាស​រឿង​នេះ​តាមរយៈ​ការ​កែប្រែ​ច្បាប់​រដ្ឋ​ធម្មនុញ្ញ ។ ហេតុអ្វី​ក៏​សាសនាចក្រ​ គិត​ថា​ត្រូវ​តែ​ឈាន​ចូល​កាន់​ទិសដៅ​នោះ ?

អែលឌើរ អូក ៖ ច្បាប់​មាន​តួនាទី​យ៉ាងហោចណាស់​ចំនួនពីរ ៖ ទី​មួយ ​គឺកំណត់​ន័យ និង ការ​ដាក់កម្រិត​លើ​ឥរិយាបថ​ដែល​អាច​ទទួល​យក​បាន ។ មួយ​ទៀត​គឺ​បង្រៀន​គោលការណ៍​ដល់​បុគ្គល​ទាំងឡាយ ឲ្យ​ធ្វើ​ការ​ជ្រើស​រើស​ខ្លួន​ឯង ។ ច្បាប់​ប្រកាស​ពី​អ្វីមួយចំនួន ​ដែល​ពុំ​អាច​ទទួល​យក​បាន​ដែល​ធម្មតា ​ពុំ​អាច​បង្ខំ​បាន ហើយ​គ្មាន​ព្រះរាជ​អាជ្ញា​ណា​ ​ព្យាយាម​បង្ខំដល់​​ពួកគេ​ដែរ ។ យើង​ចាត់ទុក​វា​ជា​ការបង្រៀន​ពី​ដំណើរការនៃ​​ច្បាប់ ។ ពេល​វេលា​បាន​មក​ដល់​នៅ​ក្នុង​សង្គម​យើង ​នៅ​ពេល​ខ្ញុំ​ឃើញនូវ​​ប្រាជ្ញា និង គោលបំណងនៅ​ក្នុង​​វិសោធនកម្ម​ច្បាប់រដ្ឋ​ធម្មនុញ្ញ​របស់​សហរដ្ឋ​អាមេរិក ​ប្រកាស​ថា​ អាពាហ៍ពិពាហ៍ គឺ​រវាង​បុរស​ម្នាក់ និង ស្ត្រី​ម្នាក់ ។ ពុំ​មាន​អ្វី​​នៅ​ក្នុង​វិសោធនកម្ម​ច្បាប់ដែល​បាន​ស្នើ​សុំ​​នោះ ​តម្រូវ​ឲ្យ​ភាគី​ដើម​ចោទ​នៃ​បទឧក្រិដ្ឋ ឬ ​ដែល​នាំ​ពួក​មេធាវីទូទៅ​​ចេញ​ទៅ​ ហើយ​ដើរ​ល្បាត​មនុស្ស​ទេ ប៉ុន្តែ វា​ប្រកាស​ពី​គោលការណ៍មួយ ហើយ​វា​ក៏​បង្កើត​ជា​រនាំង​ការពារ​នឹង​​អ្នក​ដែល​នឹង​បំភ្លៃ​​និយមន័យ​នៃ​អាពាហ៍ពិពាហ៍​ ដែល​ធ្លាប់​តែ​មាន​យូរ​មក​ហើយ​នោះ ។

មាន​មនុស្ស​ដែល​ជំទាស់​នឹងវិសោធនកម្ម​ច្បាប់រដ្ឋ​ធម្មនុញ្ញនៃសហព័ន្ធ ពី​ព្រោះ​ពួកគេ​គិត​ថា​ ច្បាប់អំពី​​គ្រួសារ​ គប្បី​បង្កើត​ឡើង​ដោយ​រដ្ឋ ។ ខ្ញុំ​អាច​មើល​ឃើញ​ការឈ្លោះ​ជជែក​នឹង​​រដ្ឋ​ធម្មនុញ្ញ​នៅ​ត្រង់​​នោះ ។ ទោះ​ជា​យ៉ាង​ណា​ក្ដី ខ្ញុំ​គិត​ថា​ វាជា​​កំហុសឆ្គង ​ពី​ព្រោះ​​រដ្ឋាភិបាលនៃ​សហព័ន្ធ​​ បាន​គ្រប់គ្រង​លើ​វិស័យ​នោះ​ស្រេច​ទៅ​ហើយ តាម​រយៈ​ការសម្រេច​ចិត្ត​របស់​ក្រុម​ចៅក្រម​នៃ​សហព័ន្ធ​លក្ខណខណ្ឌ​ការ​រស់នៅ ។ វិសោធនកម្ម​ច្បាប់​រដ្ឋធម្មនុញ្ញ​នេះ គឺ​ជា​វិធានការ​ការពារ​ប្រឆាំង​នឹង​អ្នក​ដែល​ជំទាស់​នឹង​ឆន្ទៈ​របស់​រដ្ឋ ដូច​ដែល​​បាន​បង្ហាញ និង តម្រូវ​យ៉ាង​ត្រឹមត្រូវ ​ជា​បញ្ហា​ខាង​ច្បាប់សហព័ន្ធ​ ការទទួល​ស្គាល់​អាពាហ៍ពិពាហ៍​ភេទ​ដូច​គ្នា ឬ —ការធ្វើ​មោឃកម្ម​​ច្បាប់​រដ្ឋ​ ដែល​តម្រូវ​ឲ្យ​ អាពាហ៍ពិពាហ៍​ គឺ​មាន​​រវាង​បុរស​ម្នាក់ និង ស្ត្រី​ម្នាក់នោះ​ ។ ជា​សង្ខេប គណៈ​ប្រធាន​ទី​មួយ ​បាន​ចេញ​វិសោធនកម្ម​ច្បាប់មួយ ( ដែល​អាច ឬ មិន​អាច​នឹង​ទទួល​យក​បាន ) ក្នុង​ការគាំទ្រ​ការបង្រៀន​ពី​ដំណើរការ​ច្បាប់ ។ ការធ្វើ​វិសោធនកម្ម​ច្បាប់​បែប​នេះ​ នឹង​ក្លាយ​ជា​ការបង្ហាញ​​មួយ​ដ៏​សំខាន់អំពី​​គោលនយោបាយ​សាធារណៈ ដែល​នឹងជា​ប្រភពមួយ​ ឬ គប្បី​ជាប្រភពមួយ​​នៃ​​ការកាត់​សេចក្ដីរបស់​ចៅក្រមនៅ​ទូទាំង​ដែនដី ។

អែលឌើរ វីកមែន ៖ ខ្ញុំ​សូម​បន្ថែម​លើ​ចំណុច​នោះ បាន​ទេ ។ ​សាសនាចក្រ​ ពុំ​បាន​បង្កើត​បញ្ហា​ខាង​អាពាហ៍ពិពាហ៍​នេះ​ឡើង ​ឲ្យ​ជា​បញ្ហា​ច្បាប់​សហព័ន្ធនោះទេ ។ គឺ​អស់​អ្នក​ដែល​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​នូវ​អ្វី​ដែល​គេ​ហៅ​​អាពាហ៍ពិពាហ៍​ភេទ​ដូច​គ្នានេះ​ទេ​តើ ដែល​​បាន​ធ្វើ​រឿង​ផ្ទុយ​នោះ ។ ពួកគេ​ គឺ​ជា​អ្នក​ដែល​បាន​បង្កើត​ស្ថានភាព តាម​របៀប​នេះ ឬ របៀប​នោះ ដោយ​ហេតុនោះ​ តាម​ច្បាប់​នៃ​ដែនដី​​ វា​នឹងត្រូវ​និយាយអំ​ពី​បញ្ហា​អាពាហ៍ពិពាហ៍នេះ ។ នេះ​ពុំ​មែន​ជា​ស្ថានភាព​ដែល​សាសនាចក្រ​បាន​ជ្រើសរើស​ ​ដើម្បី​លើក​យក​បញ្ហា​ចូល​ទៅ​ក្នុង​វេទិកា​ស្រប​ច្បាប់ ឬ ឆាក​នយោបាយនោះ​ទេ ។ វា​មាន​រួច​ទៅ​ហើយ ។

ភាពពិត​នៃ​បញ្ហា​នេះ ​គឺ​ថា​មធ្យោបាយ​ដ៏​ប្រសើរ​បំផុត​ ដើម្បី​ធានា​ថា​ និយមន័យ​នៃ​អាពាហ៍ពិពាហ៍ ដូចនា​​ពេល​នេះ​ វា​បន្ត​មាន​ជំហរ​ នោះ​គឺ​ត្រូវដាក់​ចូល​ទៅ​ក្នុង​ឯកសារ​ស្រប​ច្បាប់​ជា​មូលដ្ឋាន​របស់​សហរដ្ឋ​អាមេរិក ។ វា​មាន​នៅ​ក្នុង​រដ្ឋ​ធម្មនុញ្ញ ។ នោះ​ជា​កន្លែង​ដែល​ការពិភាក្សា​ស្រប​ច្បាប់​អំពី​អាពាហ៍ពិពាហ៍​ត្រូវ​ធ្វើឡើង ។ ទីបំផុត នោះ​ជា​កន្លែង​ដែល​ការពិភាក្សា​អំ​ពី​អាពាហ៍ពិពាហ៍​ស្រប​ច្បាប់​ ត្រូវបាន​សម្រេច ។ វា​នឹង​ត្រូវបាន​សម្រេច​ឡើង​ថា វា​ជា​បញ្ហា​នៃ​ច្បាប់​សហព័ន្ធ​ ឬក៏យ៉ាងណា ។ ជា​លទ្ធផល​ វា​ពុំ​មែនចំណុចជា​​ពិភាក្សា​​ដែល​យើង​ ជា​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ​បាន​ជ្រើស​នោះ​ទេ ប៉ុន្តែ​វា​ត្រូវបានកើតឡើង ហើយយើង​មាន​ជម្រើស​តែ​​តែ​បន្តិច​ប៉ុណ្ណោះ​ ដើម្បី​បង្ហាញ​ពី​ទស្សនៈ​របស់​យើងចំពោះ​រឿង​នោះ ដែល​​វា​ជា​​អ្វី​ដែល​សាសនាចក្រ​អាច​ធ្វើ​​ធ្វើបាន ។

ការសម្រេច​ចិត្ត​នានា ​សម្រាប់​សមាជិក​នៃ​សាសនាចក្រ ចំពោះ​​អ្វី​ដែល​ពួកគេ​ត្រូវ​ធ្វើ​ ទាក់ទង​ដល់​បញ្ហា​នេះ នោះ​មែន​ហើយ ​ត្រូវតែការទទួលខុសត្រូវ​​របស់​បុគ្គលម្នាក់ៗ ​ក្នុង​នាម​ជា​ប្រជាពលរដ្ឋ ។

កិច្ចការ​សាធារណៈ ៖ ការគូស​បញ្ជាក់​ដែល​បាន​មាន​នៅក្នុង​ការ​សន្ទនា​អំពី​​​អាពាហ៍ពិពាហ៍​តាម​ប្រពៃណី​រវាង​បុរសម្នាក់ និង ស្ត្រីម្នាក់ គឺ​នៅ​តែ​ដដែល ។ តើ​លោក​បាន​ឃើញ​មាន​ការចំអក​ពី​ភាព​ពិត​ដែល​សាសនាចក្រ​ បាន​ថ្លែង​ចេញ​ពី​បញ្ហា​នេះ​ជា​សាធារណៈ​ទេ នៅ​ពេល​គំនិត​របស់​មនុស្ស​ជា​ច្រើន​នៅ​សហរដ្ឋ​អាមេរិក និង ជុំវិញ​ពិភពលោក ដែល​គ្រា​មួយ​នោះ​សាសនាចក្រ​ត្រូវបាន​គេ​ស្គាល់​ថា ជា​អ្នក​គាំទ្រ​ការផ្សំផ្គុំ​​អាពាហ៍ពិពាហ៍ខុស​ប្រពៃណី— ដែល​ជា ពហុពន្ធភាពនោះ​ ?

អែលឌើរ អូក ៖ ខ្ញុំ​ឃើញ​មាន​ការចំអក​ពី​បញ្ហា​នោះ​ដែរ បើ​មនុស្ស​ម្នាក់​គិត​ពី​វា​ដោយ​គ្មាន​ជំនឿ​ដែល​យើង​អះអាងនោះ ពួក​មរមន​ កាល​ពី​សតវត្ស​ទី 19 រួម​មាន​ដូនតា​ខ្ញុំ​មួយ​ចំនួន ពុំ​មាន​ចិត្តចង់​អនុវត្ត​​អាពាហ៍ពិពាហ៍ពហុពន្ធភាព​​ឡើយ ។ ពួកគាត់​​បាន​ធ្វើ​តាម​គំរូ​របស់​ព្រិកហាំ យ៉ង់ ដែល​បាន​បង្ហាញ​ពី​អារម្មណ៍​អវិជ្ជមាន​យ៉ាង​ខ្លាំង​​ ​នៅ​ពេល​​លោក​បាន​ទទួល​ការបើក​សម្ដែង​អំពី​គោលការណ៍​នេះ​ជា​លើក​ដំបូង ។ ពួក​មរមន​នៅ​សតវត្ស​ទី 19 ដែល​បាន​អនុវត្ត​​អាពាហ៍ពិពាហ៍​ពហុពន្ធភាព​ ទាំង​បុរស និង ស្ត្រី បាន​ធ្វើ​ដូច្នោះ​ ព្រោះ​តែ​ពួកគេ​គិត​ថា វា​ជា​ករណីយកិច្ច​មួយ ​ដែលបាន​​ដាក់​មក​លើ​គេ​ដោយ​ព្រះ ។

នៅ​ពេល​ករណីយកិច្ច​នោះ​ ត្រូវ​បាន​ដក​ចេញ នោះ​ពួក​គេ​ត្រូវ​បាន​ណែនាំ​ឲ្យ​គោរព​តាម​ច្បាប់​ដែនដី ដែល​ហាមប្រាម​ពហុពន្ធភាព និង ដែល​ត្រូវបាន​លើក​ឡើង​ពី​រដ្ឋធម្មនុញ្ញ ។ នៅ​ពេល​ពួកគេ​ត្រូវ​បាន​ប្រាប់​ឲ្យ​បញ្ឈប់​​អាពាហ៍ពិពាហ៍ពហុពន្ធភាព នោះ​ប្រហែល​ជា​មាន​មនុស្ស​ខ្លះ​ពុំ​សប្បាយ​ចិត្ត​ឡើយ ប៉ុន្តែ ខ្ញុំ​គិត​ថា​មនុស្ស​ភាគ​ច្រើន​បាន​ធូរ​ចិត្ត​ក្រៃ ហើយ​រីករាយ​ដើម្បី​ត្រឡប់​ទៅ​ឯ​អរិយធម៌​បច្ចឹម​ប្រទេស​វិញ ដែល​ជា​អាពាហ៍ពិពាហ៍​រវាង​បុរស និង ស្ត្រី ។ និយាយ​ឲ្យ​ខ្លី បើ​អ្នក​ចាប់ផ្ដើម​ដោយការ​ទទួលយក​នូវ​​ការបន្ត​វិវរណៈ ជា​​អ្វី​ដែល​សាសនាចក្រ​នេះ​ បាន​សង់​នៅ​លើ លំដាប់​នោះ​អ្នក​អាច​យល់​ថា​គ្មាន​ការចំអក​ពី​រឿង​នេះ​ទេ ។ ប៉ុន្តែ​ប្រសិនបើ​អ្នក​ពុំ​ចាប់ផ្ដើម​ដោយ​ការទទួល​យក​នោះ​ទេ នោះ​អ្នក​មើល​ឃើញ​ថា វា​មាន​ការចំអក​មួយ​ដ៏​ធំ ។

កិច្ចការ​សាធារណៈ ៖ ចុះ​​ប្រភេទ​ក្រុម​ចម្រុះ ដែល​គាំទ្រ​ដល់​ពួករងទុក្ខ​នឹង​ការ​ប្រតិព័ទ្ធ​ភេទ​ដូច​គ្នា​នោះវិញ យ៉ាង​ណា​ដែរ ?

អែលឌើរ វីកមែន ៖ ខ្ញុំ​គិត​ថា ​យើង​ពុំ​លើក​ទឹក​ចិត្ត ហើយ​ក៏​ពុំ​បង្ខូច​ទឹក​ចិត្ត​ពួកគេ​ដែរ ប៉ុន្តែ ភាគ​ច្រើន​អាស្រ័យ​លើ​លក្ខណៈ​​នៃ​ក្រុម​ទាំង​នោះ ។ តាម​ពិត​យើង​​ពុំ​លើក​ទឹក​ចិត្ត​មនុស្ស​ឲ្យ​ចូល​រួម​ក្នុង​ក្រុម ឬ អង្គការ​ណា​មួយ​ដែល​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការរស់​នៅ​ក្នុង​ជីវិត​នៃ​ការ​ប្រតិព័ទ្ធ​ភេទ​ដូច​គ្នា​ឡើយ ។

ទីបំផុត ផ្លូវ​​ដ៏ឈ្លាស​វៃ​​បំផុត​​សម្រាប់​ជន​ណា​ដែល​រង​ទុក្ខ​ដោយសារ​ការប្រតិព័ទ្ធ​ភេទ​ដូច​គ្នា គឺ​ត្រូវតែ​ឲ្យ​មនុស្ស​នោះ ពុះពារជំនះ​​ឲ្យ​ខ្លាំង​​ជាងរឿង​ខាង​ផ្លូវ​ភេទ រឿង​ខាង​​ភេទ របស់​មនុស្ស​ម្នាក់ ហើយ​ត្រូវ​ព្យាយាម​មើល​ទៅ​មនុស្ស​ទាំង​មូល ពុំ​មែន​​បញ្ហា​នោះទេ ។ បើ​ខ្ញុំ​ជា មនុស្ស​​ម្នាក់​ដែល​រងទុក្ខ​ដោយសារ​ការប្រតិព័ទ្ធ​ភេទ​ដូច​គ្នា នោះ​ខ្ញុំ​គួរ​តែ​ព្យាយាម​មើល​មក​ខ្លួន​ឯងឲ្យ​កាន់​តែ​ទូលំទូលាយ​ជាង … ដោយ​ឃើញ​​លើ​ខ្លួន​ខ្ញុំថា ​ជា​កូន​របស់​ព្រះ ដែល​មាន​​ទេពកោសល្យ​ច្រើន មិន​ថា​ជា​អ្វី​នោះ​ទេ ដូចជា​មាន​​បញ្ញា ឬ ចេះ​តន្ត្រី ឬ អត្តពលកម្ម ឬ ​ជា​ម្នាក់​ដែល​មានចិត្ត​​ជួយដល់​​មនុស្សដទៃ​ គឺខ្ញុំបាន​មើល​មក​ខ្លួន​ឯង​ក្នុង​ទស្សនៈ​ធំ​ធេង​ជាង ដូច្នេះ​ ត្រូវ​មើល​មក​ខ្លួន​ខ្ញុំ​នៅ​តាម​ទស្សនៈ​នោះ​ឯង ។

ដរាប​ណា​មនុស្ស​អាច​សម្លឹង​ហួស​ពីរឿង​ខាងភេទ នោះគេ​កាន់​តែមាន​​ភាព​រីករាយ និង មាន​ជីវិត​កាន់តែ​ពោរពេញ ។ រឿង​អាក្រក់​ជាងគេ​បំផុត ​ដែល​អាច​កើត​មានចំពោះ​យើង — មិន​ថា​ការល្បួង​ប្រភេទ​ណា មិន​ថា​ទំនោរចិត្ត​ក្នុង​ជីវិត​រមែង​ស្លាប់​នេះ​ជា​អ្វី​ទេ —គឺយើង​ទៅ​ជានៅ​ជាប់​នឹង​រឿង​ខាង​ផ្លូវភេទនោះ ហើយ​រស់នៅ​ក្នុង​រឿង​នោះ ។ នៅ​ពេល​យើង​ធ្វើ​ដូចនោះ យើង​ពុំ​គ្រាន់តែ​បដិសេធ​ចោល​នូវ​រឿង​ផ្សេងៗ ​ដែល​យើង​មាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បទពិសោធន៍​នោះ ​បង្រៀន​យើង​ថា ​នឹង​មានឱកាស​បន្ថែម ដែលទីបញ្ចប់ ​យើង​នឹង​បណ្ដោយ​ចិត្ត​ទៅ​តាម​ទំនោរ​ចិត្តនោះ​យ៉ាង​សាមញ្ញ ។

អែលឌើរ អូក ៖ គោលការណ៍​ដែល​អែលឌើរ វីកមែន បាន​លើក​ឡើង​ដោយ​សង្ខេប​នោះ​គឺ​ថា ប្រសិនបើ​អ្នក​ព្យាយាម​រស់នៅ​ និង រក្សា​​គ្រប់គ្រង​លើ​ការប្រតិព័ទ្ធ​ភេទ​ដូច​គ្នា នោះ​មធ្យោបាយ​ដ៏​ប្រសើរ​បំផុត​ដើម្បី​ធ្វើ​ដូច្នោះ​ គឺថា ​ត្រូវ​ឲ្យ​មាន​ក្រុម​នានា ​ដែល​កំណត់​ឲ្យ​សមាជិក​ក្រុមពួកគេ​នោះ​ ដែល​ផ្សេង​ពីក្រុមប្រតិព័ទ្ធ​ភេទ​ដូចគ្នា ។

កិច្ចការ​សាធារណៈ ៖ ប្រសិនបើ​លោក​ត្រូវ​ពិពណ៌នា​អំ​ពី​សំណួរដ៏​​ស្មុគស្មាញខ្លាំង​នេះ ​នៅ​ក្នុង​គោលការណ៍​គ្រឹះ​ពីរ​បី​ចំណុច តើ​គោលការណ៍​គ្រឹះ​នោះ​ជា​អ្វីខ្លះ​ទៅ ?

អែលឌើរ អូក ៖ ព្រះស្រឡាញ់​បុត្រាបុត្រី​ទាំងឡាយ​របស់​ទ្រង់ ។ ទ្រង់​បាន​ប្រទាន​​​ផែនការ​មួយ​ដល់​បុត្រា​បុត្រី​ទ្រង់ ដើម្បី​​ឲ្យគេ​​រីករាយ​នឹង​ពរជ័យ​ដ៏​ជម្រើស​ដែល​ទ្រង់​ត្រូវ​ប្រទានឲ្យ​​នៅ​ក្នុង​ភាព​អស់​កល្ប​ជានិច្ច ។ ពរជ័យ​ដ៏​ជម្រើសទាំង​នោះ គឺ​មាន​ទាក់ទង​នឹង​​អាពាហ៍ពិពាហ៍​រវាង​បុរស និង ស្ត្រី តាមរយៈ​សិទ្ធិ​អំណាច​បព្វជិតភាពត្រឹមត្រូវ ដើម្បី​បង្កើត​ឡើង​ជា​អង្គភាព​ក្រុមគ្រួសារ​មួយ សម្រាប់​ការបង្កបង្កើត និង សុភមង្គល​នៅ​ក្នុង​ជីវិត​នេះ និង ជីវិត​បន្ទាប់ ។

យើង​លើក​ទឹក​ចិត្ត​ឲ្យ​អ្នក​ដែល​ប្រតិព័ទ្ធ​មនុស្ស​ភេទ​ដូច​គ្នា ឲ្យ​​គ្រប់គ្រងលើ​​អារម្មណ៍​ទាំង​នោះ និង កុំ​ប្រព្រឹត្តតាម​អារម្មណ៍​នោះ ដែលវា​​ជា​អំពើបាប ​យើងក៏​​លើក​ទឹក​ចិត្ត​អ្នក​ដែល​ប្រតិព័ទ្ធ​មនុស្ស​ភេទ​ផ្ទុយ​គ្នា​ដែរ សូម​កុំ​ប្រព្រឹត្ត​វា ទាល់​តែ​​ពួកគេ​មាន​ឱកាស​រៀប​អាពាហ៍ពិពាហ៍ ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​ព្រះ​ ក៏​ដូច​ជា​ច្បាប់​ដែនដី​ផងដែរនោះ ។ នោះ​គឺ​ជា​មាគ៌ា​ឆ្ពោះ​ទៅ​រក​សុភមង្គល និង ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ។ ព្រះ​ពុំ​បាន​ប្រទាន​បទបញ្ញត្តិ​ណា​មួយ ​ដោយ​ពុំ​ផ្ដល់​នូវ​កម្លាំង និង ថាមពល​ឲ្យ​យើង​គោរព​ប្រតិបត្តិបាន​​នោះ​ឡើយ ។ នោះ​ហើយ​ គឺ​ជា​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ​សម្រាប់​បុត្រា​បុត្រី​ទ្រង់ ហើយ​វា​គឺ​ជា​ករណីយកិច្ច​របស់​យើង​ ដើម្បី​ប្រកាស​ពី​ផែនការ​នោះ ដើម្បី​បង្រៀន​ពី​សេចក្ដី​ពិតនោះ និង ដើម្បី​សរសើរ​ដម្កើង​ដល់​ព្រះ ​សម្រាប់​បេសកកម្ម​​​ព្រះ​រាជ​បុត្រា​ទ្រង់ គឺ​ព្រះយេស៊ូវគ្រីស្ទ ។ វា​គឺ​ជា​ដង្វាយធួន​របស់​ព្រះគ្រីស្ទ​ ដែល​បាន​ធ្វើ​ឲ្យ​យើង​ អាច​បាន​អភ័យទោស​ពី​អំពើ​បាប​របស់​យើង ហើយ​ការរស់​ឡើង​វិញ​របស់​ទ្រង់​ ធានា​ឲ្យ​មាន​អមតៈភាព និង ជីវិត​បន្ទាប់​ទៀត ។ វា​គឺ​ជា​ជីវិត​នោះ​ហើយ​ដែល​យើង​រៀន​អំពី​​​ទស្សនៈ​របស់​យើង​នៅ​ក្នុង​ជីវិត​រមែង​ស្លាប់ និង ពង្រឹង​ដល់​ការប្ដេជ្ញា​ចិត្តយើង​ ដើម្បី​រស់នៅ​តាម​ច្បាប់​ទាំងឡាយ​របស់​ព្រះ ប្រយោជន៍​ឲ្យ​យើង​អាច​មាន​គុណ​សម្បត្តិ​សម្រាប់​ពរជ័យ​ទាំងឡាយ​របស់​ទ្រង់​នៅ​ក្នុង​អមតៈភាព ។

កិច្ចការ​សាធារណៈ ៖ សូម​អរគុណ ។

Style Guide Note:When reporting about The Church of Jesus Christ of Latter-day Saints, please use the complete name of the Church in the first reference. For more information on the use of the name of the Church, go to our online Style Guide.