Additional Resource

ការធ្វើ​ដំណើរ​របស់​ពួក​អ្នក​ត្រួសត្រាយផ្លូវ

នៅ​សតវត្សរ៍​ទី 19 ការ​ធ្វើ​អន្តោប្រវេសន៍​របស់​ពួក​មរមន បាន​ចាប់​ផ្ដើម​នៅ​ក្នុង​ឆ្នាំ 1846 ក្នុង​រដ្ឋ​អិលលីណោយ បន្ទាប់​មក​ទៅ​រដ្ឋ​អៃអូវ៉ា និង​នេប្រាស្កា ហើយ​ទីបំផុត​ទៅដល់​កន្លែង​ជម្រក​មួយ​នៅ​រ៉កគី ម៉ោនធិន គឺ​ជា​ព្រឹត្តការណ៍​ដ៏​អស្ចារ្យ​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ការ​ធ្វើ​អន្តោប្រវេសន៍​ទៅ​ទិស​ខាង​លិច​ដ៏​មហិមា​របស់​សហរដ្ឋ​អាមេរិក ។ ពួក​អ្នក​ត្រួសត្រាយផ្លូវ​មរមន បាន​ធ្វើ​អន្ដោប្រវេសន៍​ដោយ​អចេតនា— ដែល​ជា​លទ្ធផល​នាំ​ឲ្យ​មាន​ការ​បណ្ដេញ​ចេញ​ពី​រដ្ឋ​អិលលីណោយ និង​រដ្ឋ​មីសសួរី ដោយ​អ្នក​ជិត​ខាង​ដ៏​អាក្រក់ មិន​ដូចជា​ពួក​អ្នក​ត្រួសត្រាយ​ផ្លូវ​រាប់​ពាន់​នាក់ ដែល​បាន​ធ្វើ​ដំណើរ​ទៅ​ទិសខាង​លិច​ទៅកាន់​រដ្ឋ​កាលីហ្វូញ៉ា និង​រដ្ឋ​អ័ហ្គិន ដើម្បី​ស្វែងរក​ជីវិត​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ​នោះ​ទេ ។ ក្រោយ​មក ពួក​អ្នក​ត្រួសត្រាយផ្លូវ​មរមន​តាម​ក្រោយ មាន​ពេញ​ទៅ​ដោយ​អ្នក​ផ្លាស់​ប្រែចិត្ត​ជឿ ដែល​ចេញ​មក​ពី​អ៊ើរ៉ុប ។

  • ព្រម​ជាមួយ​នឹង​ការ​សម្លាប់​យ៉ូសែប​ស្ម៊ីធ នៅ​ក្នុង​ឆ្នាំ 1844 និង​កំណើន​សម្ពាធ​ទៅលើ​ពួក​មរមន ឲ្យ​ចាកចោល​ទីក្រុង​ណៅវូ​របស់​ពួកគេ ដែល​ស្ថិតនៅ​លើ​មាត់​ច្រាំង​នៃ​ទន្លេ​ម៊ីស៊ីស៊ីពី នោះ​មិន​យូរ​ប៉ុន្មាន​វា​បាន​ស្ដែង​ឲ្យ​ពួក​អ្នក​ដឹកនាំ​សាសនាចក្រ​ឃើញ​ថា ពួកគាត់​ចាំបាច់​ត្រូវ​ផ្លាស់​ទីកន្លែង​ម្ដង​ទៀត ។ ពី​ដំបូង​ឡើយ ពួកគេ​បាន​ស្ថាបនា​ទី​ជម្រក​មួយ​ឡើង ដែល​ត្រូវ​បាន​ហៅ​ថា វិនទើរ ខ្វរទើរ្ស នៅ​ជិត​នឹង​អូម៉ាហា រដ្ឋ​នេប្រាស្កា​សព្វថ្ងៃ​នេះ ។ បន្ទាប់មក​នៅ​ក្នុង​ឆ្នាំ 1847 នៅក្រោម​ការ​ដឹកនាំ​របស់​ព្រិកហាំ យ៉ង់ នោះ​ក្រុម​រទេះ​គោ​ដំបូង​គេ បាន​ធ្វើ​ដំណើរ​ទៅ​ទិស​ខាង​លិច​ទៅ​កាន់ រ៉កគី ម៉ោនធិន ដែល​ពុំ​ស្គាល់​ទិសដៅ ។
  • នៅពេល​ក្រុម​ទី​មួយ​នៃ​ក្រុម​អ្នក​ត្រួសត្រាយផ្លូវ មរមន បាន​ទៅ​ដល់​ជ្រលង​ភ្នំ​សលត៍ លេក ក្នុង​ឆ្នាំ 1847 នោះ​ព្រិកហាំ យ៉ង់ បាន​មើល​ទៅ​ទី​ដែល​សោះ​កក្រោះ វាល​ខ្សាច់​ស្ងួត​នោះ​ ហើយ​បាន​ប្រកាស​ថា « នេះ​គឺ​ជា​កន្លែង​ល្អ​ហើយ » ។
  • នៅ​ក្នុង​ឆ្នាំ 1849 ប្រធាន យ៉ង់ បាន​បង្កើត​មូលនិធិ​អន្ដោប្រវេសន៍​អចិន្ត្រៃយ៍ ដើម្បី​ជួយ​ដល់​ជន​អន្តោប្រវេសន៍​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។ មូលនិធិ​នេះ បាន​ជួយ​ដល់​ជន​អន្ដោប្រវេសន៍​ចំនួន​ប្រហែល 30000 នាក់​មកពី​កោះ​អង់គ្លេស ស្កានឌីណាវ៉ា ស្វ៊ីស អាល្លីម៉ង់ និង​ណែឌើរឡែន ដែល​បាន​មក​ដល់​អាមេរិក— ដែល​មាន​ចំនួន​ច្រើន​ជាង​មួយ​ភាគ​បី​នៃ​ជន​អន្ដោប្រវេសន៍​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​សរុប មក​ពី​ទ្វីប​អើរ៉ុប អំឡុង​គ្រា​នោះ ។
  • ដើម្បី​កាត់​បន្ថយ​ចំណាយ​ទៅ​លើ​រទេះ​គោ និង​រទេះ​ នោះ​អ្នក​ត្រួសត្រាយ​ផ្លូវប្រហែល​ជា​ 3000 នាក់​បាន​ប្រើ​រទេះ​រុញ​ធ្វើ​ពី​ឈើ​ដែល​មាន​តម្លៃ​ទាប ដែល​ស្រាល​ល្មម​ដើម្បី​ទាញ​ដើរ​ឆ្លងកាត់​វាល​ដ៏​ធំ​បាន ។ គ្រួសារ​មួយ ឬ​មនុស្ស​ប្រាំ​នាក់ ត្រូវ​បាន​ចាត់​ឲ្យ​កាន់​រទេះ​រុញ​មួយ ដែល​មាន​មនុស្ស​ពី 18 នាក់ ទៅ 20 នាក់ ដេក​ក្នុង​តង់​រួមគ្នា ។ រទេះ​រុញ​មួយ ពុំ​អាច​ផ្ទុក​បាន​ច្រើន​ជាង 200 ផោន​នោះ​ទេ —ប្រហែល​ជា​ឥវ៉ាន់ 17 ផោន​ក្នុង​ម្នាក់ ។  ក្រុម​ដែល​បាន​រៀបចំ​ដ៏​ល្អ​នីមួយៗ ត្រូវ​បាន​ដឹកនាំ​ដោយ​មនុស្ស​ដែល​មាន​បទពិសោធន៍​ម្នាក់ ហើយ​ត្រូវ​បាន​ទៅ​អម​ដោយ​រទេះ​គោ ដែល​ដាក់​ផ្ទុក​សម្ភារ​យ៉ាង​ហោច​ណាស់​ចំនួន​បួន ។
  • ក្រុម​រទេះ​រុញ​ទីមួយ បាន​ចេញ​ពី​ទីក្រុង​អៃអូវ៉ា រដ្ឋ អៃអូវ៉ា នៅ​ថ្ងៃ​ទី 9 ខែ មិថុនា ឆ្នាំ 1856 ដោយ​ក្រុម​មួយ​ដែល​មាន​មនុស្ស​ចំនួន 266 នាក់​មក​ពី​ប្រទេស​អង់គ្លេស ដែល​នៅ​ពីរ​ថ្ងៃ​ក្រោយ​មក មាន​ក្រុម​ទី​ពីរ​ដែល​មាន​ចំនួន​ច្រើន​ជាង 200 បន្ដិច ។  ក្រុម​រទេះ​រុញ​ដំបូង​គេ​ទាំង​នេះ បាន​ទៅ​ដល់​ជ្រលង​ភ្នំ​សលត៍ លេក​ដោយ​ជោគជ័យ ប៉ុន្តែ​ការ​ធ្វើ​ដំណើរ​ពុំ​ងាយ​ស្រួល​នោះ​ទេ ។ កំណត់​ហេតុ​អ្នក​ត្រួសត្រាយផ្លូវ បាន​កត់​ត្រា​អំពី​អាកាសធាតុ​ដ៏​អាក្រក់ ការ​គំរាមគំហែង​របស់​ពួក​អាមេរិកកាំង​ស្បែក​ក្រហម​ដ៏​សាហាវ ការស្លាប់​របស់​បងប្អូន​ដែល​ធ្វើ​ដំណើរ និង​ការ​លំបាក​មក​ពី​ភាពស្រេក​ឃ្លាន និង​ការ​លំបាក​ជា​បន្ដបន្ទាប់ ។
  • សោកនាដកម្ម​ដ៏​ខ្លាំង បាន​វាយ​ប្រហារ​នៅ​ក្នុង​រដូវ​ស្លឹក​ឈើ​ជ្រុះ ក្នុង​ឆ្នាំ 1856 បន្ទាប់​ពីក្រុម​រទេះ​រុញ​របស់​វីលលី និង​ម៉ាទីន បាន​ចាក​ចេញ​ទៅ​យឺត​ពេល​នៅក្នុង​រដូវ​នោះ​ ដែល​មាន​មនុស្ស 1000 នាក់​នៃ​ក្រុម​ពួកគេ​ទាំងពីរ​រួមគ្នា​នោះ ។ ក្រុម​ទាំង​ពីរ ត្រូវ​បាន​រុកគួន​ដោយ​កង្វះ​​សម្ភារ និង​ការលំបាក ថែមទាំង​មាន​ព្យុះ​ទឹកកក​កើត​មក​មុន​រដូវ ដែល​ក្លាយ​ទៅ​ជា​ព្យុះ​ដ៏​អាក្រក់​មួយ​ក្នុង​សតវត្សរ៍​នោះ ។ ក្រុម​ដ៏​នឿយ​ហត់​ទាំង​នេះ បាន​បោះ​ជំរុំ​នៅ​លើទឹកកក​នៅទី​វាល​ វ៉ាយអូមីង ជា​កន្លែង​ដែល​មាន​មនុស្ស​ជាង 200 នាក់​បាន​ស្លាប់​ដោយ​ការ​ស្រេក​ឃ្លាន និង​ភាព​ត្រជាក់ ។ ការ​ខិតខំ​ជួយ​សង្គ្រោះ​ដ៏​ធំ​មួយ បាន​បង្កើត​ឡើង​ភ្លាម នៅពេល​បាន​ឮ​ពី​ស្ថានភាព​របស់​ពួកគេ​ទៅ​ដល់​ទីក្រុង​សលត៍ លេក ។
  • សរុប​សេចក្ដី​មក មិន​ថា​ពួកគេ​បាន​ធ្វើ​ដំណើរ​មក​តាម​រទេះ​គោ ឬ​រទេះ​រុញ​ទេ មាន​ពួក​អ្នក​ត្រួសត្រាយ​ផ្លូវមរមន​រាប់​ពាន់​នាក់ បាន​ស្លាប់​នៅ​តាម​ផ្លូវ ។ មនុស្ស​ជា​ទី​ស្រឡាញ់ រួមទាំង​កុមារ​តូចៗ ត្រូវ​បាន​កប់​ជា​រឿយៗ​នៅ​ក្នុង​ផ្នូរ ដែល​នឹង​ពុំ​បាន​ទៅ​ឃើញ​ម្ដង​ទៀត​ឡើយ ។
  • នៅក្រោម​ការ​ដឹកនាំ​របស់​ព្រិកហាំ យ៉ង់ ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ប្រមាណ​ជា 70000​ នាក់ បាន​ធ្វើ​ដំណើរ​ដ៏​លំបាក​ទៅ​រដ្ឋ​យូថាហ៍ នៅ​ក្នុង​ឆ្នាំ 1847 រហូត​ដល់​ផ្លូវ​ដែក​ឆ្លង​កាត់​ទ្វីប ត្រូវ​បាន​បញ្ចប់​នៅ​ក្នុង​ឆ្នាំ 1869 ។ បទពិសោធន៍​រួម​របស់​ពួក​អ្នក​ត្រួស​ត្រាយ បាន​ចាក់​ជ្រៅ​ចូល​ទៅ​ក្នុង​អត្តសញ្ញាណ​របស់​ពួក​មរមន​ផ្ទាល់ ។​ ជីដូនជីតា​អ្នក​ត្រួសត្រាយផ្លូវ ដែល​បាន​ធ្វើ​ដំណើរ ត្រូវ​បាន​គេ​គោរព ហើយ​និយាយ​ជា​ញឹកញាប់ ពុំ​មែន​គ្រាន់​តែ​នៅក្នុង​ការ​ជួបជុំ​គ្នា​របស់​កូនចៅ​ជំនាន់​ក្រោយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ត្រូវ​បាន​និយាយ​នៅក្នុង​ការ​ប្រជុំ​របស់​សមាជិក​សាសនាចក្រ ដែល​មើល​ឃើញ​ពី​គំរូ​នៃ​ភាព​ក្លាហាន និង​ការពលិកម្ម​របស់​ពួក​អ្នក​ត្រួសត្រាយផ្លូវ ថា​ជា​ការ​បំផុស​គំនិត​ផងដែរ ។

Style Guide Note:When reporting about The Church of Jesus Christ of Latter-day Saints, please use the complete name of the Church in the first reference. For more information on the use of the name of the Church, go to our online Style Guide.