Additional Resource

ការប្រតិព័ទ្ធ​ភេទ​ដូចគ្នា

សុន្ទរកថាអំ​ពី​ការប្រតិព័ទ្ធ​ភេទ​ដូច​គ្នា

សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ទទួល​ស្គាល់​ថា​ ការប្រតិព័ទ្ធ​ភេទ​ដូច​គ្នា ​គឺ​ជា​បញ្ហា​មួយ​ដែលមាន​ភាពរំញោច​ខ្លាំង​ណាស់ ដែល​តម្រូវ​ឲ្យ​មាន​សន្ដាន​ចិត្ត​ល្អ មេត្តាធម៌ និង ការយោគយល់ ។ គេហទំព័រ mormonsandgays.comព្យាយាម​ថ្លែង តាម​រយៈ​បទសម្ភាស និង វីដេអូ មក​ពី​ពួក​អ្នក​ដឹកនាំ និង សមាជិក​សាសនាចក្រ អំពី​​បញ្ហា​ការប្រតិព័ទ្ធ​ភេទ​ដូច​គ្នា​ ដោយសារ​វា​ទាក់ទង​នឹង​បុគ្គលម្នាក់ៗ និងប៉ះពាល់​ដល់​សមាជិ​គ្រួសារ​ទាំងឡាយ ។ សេចក្ដី​ថ្លែងការណ៍ និង រឿង​រ៉ាវ​ទាំងឡាយ​ គូស​ផ្ដោត​សំខាន់​លើ​សារៈសំខាន់​នៃ​បទបញ្ញត្តិ​ទាំងឡាយ​របស់​ព្រះគ្រីស្ទ ឲ្យ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​បញ្ជាក់​អះអាង​សារ​ឡើងវិញ​​អំពី​គោលជំហរ​របស់​សាសនាចក្រ ។

គោលជំហរ​ខាង​គោលលទ្ធិ​របស់​សាសនាចក្រ ​គឺ​ច្បាស់លាស់ ៖ ការប្រព្រឹត្តិ​ខាង​ផ្លូវ​ភេទ ​គប្បី​កើត​មាន​តែ​រវាង​បុរសម្នាក់ និង ស្ត្រី​ម្នាក់ ដែល​បាន​រៀបការ​ហើយ​តែ​ប៉ុណ្ណោះ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ យើង​មិន​គួរ​ប្រើប្រាស់​វា​ជា​ហេតុផល​ចំពោះ​អំពើ​ទុច្ចរិត​ឡើយ ។ ព្រះយេស៊ូវគ្រីស្ទ ​ជា​អង្គ​ដែល​យើង​ដើរ​តាម បាន​ដាក់​ទោស​យ៉ាង​ច្បាស់ចំពោះរឿង​​អសីលធម៌​ខាង​ផ្លូវ​ភេទ ប៉ុន្តែ​មិន​ឃោរឃៅ​នោះ​ទេ ។ ព្រះទ័យ​របស់​ទ្រង់​តែង​តែ​លើក​តម្កើង​បុគ្គល​ម្នាក់ៗ ពុំ​ដែល​ទាញ​ទម្លាក់​ចុះ​ឡើយ ។ [i]

សរុប​សេចក្ដី​មក សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ អះអាង​អំពី​ចំណុច​សំខាន់​នៃ​គោលលទ្ធិ​ ទាក់ទង​នឹង​កាមគុណ និង ភេទ​របស់​មនុស្ស ក៏​ដូច​ជា​ភាព​បរិសុទ្ធ និង សារៈសំខាន់​​នៃ​អាពាហ៍ពិពាហ៍​ថា​ជា ​ការរួមរស់នឹង​គ្នា​​របស់​បុរសម្នាក់ និង ស្ត្រីម្នាក់ ។ [ii]យ៉ាង​ណា​ក៏​ដោយ សាសនាចក្រ​ជឿ​យ៉ាង​មុតមាំ​ថា មនុស្ស​គ្រប់​រូប ​សុទ្ធ​តែ​ជា​បុត្រា​បុត្រី​ជា​ទី​ស្រឡាញ់​របស់​ព្រះ ហើយ​សម​នឹង​ទទួល​បាន​សេចក្ដី​ស្រឡាញ់ និង ការគោរពស្មើៗគ្នា ។ សាវក​របស់​សាសនាចក្រ អែលឌើរ ឃ្វីនថិន អិល ឃុក បាន​ថ្លែង​ថា ៖ « ក្នុង​នាម​ជា​ព្រះវិហារ​មួយ​ គ្មាន​ជន​ណា​ម្នាក់ ​គប្បី​បាន​សេចក្ដី​ស្រឡាញ់ និង មេត្តា​ធម៌​ច្រើន​ជាងជនណា​​នោះ​ទេ ។ ចូរ​យើង​ធ្វើ​ជា​អ្នក​ចេញ​មុខ​ក្នុង​បង្ហាញ​សេចក្ដី​ស្រឡាញ់ មេត្តាធម៌ និង ការបម្រើ ។ ចូរ​កុំ​ឲ្យ​​គ្រួសារ​កាត់កាលចោល ឬ មិន​គោរព​ស្រឡាញ់​អ្នក​ដែល​ជ្រើសរើស​ខ្សែ​ជីវិត​ខុស​ប្លែក​ពី​គេ ​ដោយសារ​តែ​អារម្មណ៍​ដែល​គេ​មាន​អំពី​ភេទ​របស់​គេនោះ​ឡើយ » ។ [iii]

ស្ថាប័ន​អាពាហ៍ពិពាហ៍​ដ៏​ទេវភាព

សាសនាចក្រ​បាន​បង្ហាញ​ពី​លក្ខណៈ​ខុស​គ្នា​រវាង​ការប្រតិព័ទ្ធ និង ឥរិយាបថ​ស្រឡាញ់​​ភេទ​ដូច​គ្នា ។ ខណៈ​ដែល​​មាន​អារម្មណ៍ និង ទំនោរចិត្ត​ស្រឡាញ់​ភេទ​ដូច​គ្នា​ នោះ​ពុំ​មែន​ជា​អំពើ​បាប​ទេ តែ​ការចូលរួម​មាន​ឥរិយាបថ​ប្រតិព័ទ្ធ​ភេទ​ដូច​គ្នា​ទេ​តើ ​ទើប​ខុស​នឹង « គោលការណ៍​​ខាង​គោលលទ្ធិ ដែល​ផ្អែក​លើ​ព្រះគម្ពីរ​ដ៏​ពិសិដ្ឋ … ថា​អាពាហ៍ពិពាហ៍​​រវាង​បុរសម្នាក់ និង ស្ត្រីម្នាក់ គឺ​​ចាំបាច់​ចំពោះ​ផែនការ​នៃ​អង្គដ៏​បង្កបង្កើត​សម្រាប់​ជោគវាសនា​ដ៏​អស់​កល្ប​ជានិច្ច​នៃ​កូនចៅ​របស់​ទ្រង់ ។ [iv]

ដោយ​ហេតុ​តែ​សាសនាចក្រ​ជឿ​ថា អំណាច​ដ៏​ពិសិដ្ឋ​នៃ​ការបង្កើត​កូនចៅ​គឺ « ត្រូវ​អនុវត្ត​រវាង​តែ​បុរស​ម្នាក់ និង ស្ត្រី​ម្នាក់ ដែល​បាន​រៀបការ​ស្រប​ច្បាប់​ជា​ស្វាមី និង ភរិយា​តែ​ប៉ុណ្ណោះ … ទំនាក់​ទំនង​​ណា​ផ្សេង​ទៀត ​រួមមាន​​ទាំង​បុគ្គល​ដែល​ប្រតិព័ទ្ធ​ភេទ​ដូច​គ្នា គឺធ្វើ​ឲ្យ​ស្ថាបនក្រុម​គ្រួសារ​​ដែល​បាន​បង្កើត​ឡើងដ៏​ទេវភាព ​ត្រូវ​ចុះ​អន់ថយ » ។ ដោយ​ហេតុ​នោះ​ហើយ សាសនាចក្រ​ចង់ប្រកាស​ស្របច្បាប់​ ដែល​កំណត់​អាពាហ៍ពិពាហ៍​​ថា​ជា​ការរួម​រស់នឹង​គ្នា​ នៃ​បុរសម្នាក់ និង ស្ត្រីម្នាក់ ។ យ៉ាង​ណា​ក្ដី « ការការពារ​​​អាពាហ៍ពិពាហ៍​រវាង​បុរសម្នាក់ និង ស្ត្រីម្នាក់ ពុំ​ដក​យក​កាតព្វកិច្ច​ជា​​ពួក​គ្រីស្ទាន​របស់​សមាជិក​នៃ​សាសនាចក្រ ដើម្បី​មាន​សេចក្ដី​ស្រឡាញ់ មាន​សន្ដាន​ចិត្ត​ល្អ និង សប្បុរសធម៌​ចំពោះ​មនុស្ស​ទាំង​ពួង​ឡើយ » ។ [v]

សិទ្ធិ​បុគ្គល

សេចក្ដី​បញ្ជាក់អះអាង​​របស់​សាសនាចក្រ​អំពី​​អាពាហ៍ពិពាហ៍​ គឺ​រវាង​បុរសម្នាក់ និង ស្ត្រីម្នាក់​ « ពុំ​មែន​ចុះចូល ក៏​ពុំ​មែន​បណ្ដោយ​ឲ្យ​មាន​ប្រទូសរ៉ាយ​​នឹង​បុរស ឬ ស្ត្រី​ ដែល​ប្រតិព័ទ្ធ​ភេទ​ដូច​គ្នា​នោះ​ដែរ » ។ [vi]ផ្ទុយ​ទៅ​វិញ មាន​អ្នក​ដឹកនាំ​សាសនាចក្រ​ជា​ច្រើន​បាន​ថ្លែង​យ៉ាង​ច្បាស់​អំពីការ​ប្រព្រឹត្ត​ដោយ​​សេចក្ដី​ស្រឡាញ់ និង ការគោរព​ដល់​មនុស្ស​ទាំងពួង​ ។ អតីត​ប្រធាន​សាសនាចក្រ ហ្គរដុន ប៊ី ហ៊ិងគ្លី ( ឆ្នាំ 1910-2008 ) បាន​ថ្លែង​ប្រាប់​សមាជិក​ទាំងឡាយ​ ដែល​ប្រតិព័ទ្ធ​ភេទ​ដូច​គ្នា​ថា ៖ « ដួង​ចិត្ត​របស់​យើងចង់​ជួយដល់​ [ អ្នក ] ។ យើងចាំអំពី​​អ្នក​នៅ​ចំពោះ​ព្រះអម្ចាស់ យើង​អាណិត​អាសូរ​អ្នក យើង​គោរព​អ្នក​ជា​បង​ប្អូន​ប្រុស​ស្រី​របស់​យើង » ។ ប្រធាន ប៊យដ៏ ឃេ ផាកកឺ បាន​បញ្ជាក់​ថា ៖ « យើង​ពុំ​បោះបង់​អ្នក​ចោល​ឡើយ ។ … យើង​ពុំ​អាច​បោះបង់​អ្នក​ចោល​បាន​ទេ ។ … យើង​នឹង​ពុំ​បោះបង់​អ្នក​ចោល​ឡើយ ព្រោះ​យើង​ស្រឡាញ់​អ្នក​រាល់​គ្នា ‍» ។

សាសនាចក្រ​​គាំទ្រ​ចំពោះ​​សិទ្ធិ​សម្រាប់មាន​​ដៃគូ​ភេទ​ដូច​គ្នា​ទាក់​ទង​នឹង​ « ការថែរក្សា​ជំងឺនៅមន្ទីរពេទ្យ និង សេវា​ថែទាំ​សុខភាព សិទ្ធិ​ស្នាក់​នៅ និង ការងារត្រឹមត្រូវ ឬ សិទ្ធិ​សុពលកម្ម ដរាបណាអ្វី​ទាំង​អស់​នេះ ពុំ​ប៉ះពាល់​ដល់​សេចក្ដី​ថ្លៃថ្នូរ​នៃ​គ្រួសារ​តាម​ប្រពៃណី ឬ សិទ្ធិ​ស្របច្បាប់របស់​ព្រះវិហារទាំងឡាយ​ » ។ [vii]ជា​ឧទាហរណ៍ នៅ​ទីក្រុង សលត៍ លេក សាសនាចក្រ បាន​គាំទ្របញ្ញតិ​នានា ​ដែល​មាន​គោលដៅ​ក្នុង​ការការពារ​ដល់អ្នក​ស្នាក់​នៅដែល​ជា​មនុស្ស​ប្រុស​ប្រតិព័ទ្ធ​ភេទ​ដូច​គ្នា ពី​ការរើសអើង​ក្នុង​ការស្នាក់នៅ និង ការងារ ។ [vii]

ដំណឹង​ល្អ​នៃ​សេចក្ដី​ស្រឡាញ់

ដំណឹង​ល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ​មាន​មូលដ្ឋាន​គ្រឹះ​លើ​សេចក្ដី​ស្រឡាញ់ ការគោរព និង សិទ្ធិ​ជ្រើសរើស ។ ពួក​មរមន​ជឿ​ថា មនុស្ស​លោក​ទាំង​អស់​ បាន​ទទួល​នៃ​មរតក​នៃ​ភាពខ្លាំង ភាព​ខ្សោយ ឧបសគ្គ និង ពរជ័យ​នានា ហើយ​ត្រូវ​បាន​អញ្ជើញ​ឲ្យ​រស់នៅ តាម​រយៈ​ជំនួយ និង ព្រះគុណ​នៃ​ព្រះ ដែល​គោលការណ៍​ទាំងឡាយ​ បាន​បើក​សម្ដែង ដោយ​​ព្រះយេស៊ូវគ្រីស្ទ ។ សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ​អះអាង​ថា « បិតាភាព និង សេចក្ដី​ស្រឡាញ់​ជាសាកល​របស់​ព្រះ ​ផ្ដល់​ឲ្យ​យើងម្នាក់ៗ​​នូវ​ការទទួល​ស្គាល់​ពី​កំណើត និង ដ៏​មាន​គារវភាពអំពី​​សេចក្ដី​ថ្លៃថ្នូរ​របស់​មនុស្ស​លោក​ ដែលជា​​ចំណែករបស់​យើង​ ។ យើង​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ។ យើង​ត្រូវ​ប្រព្រឹត្ត​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​ការ​គោរព​ ក្នុង​នាម​ជា​បង​ប្អូន​ប្រុស​ស្រី និង ជា​កូនចៅ​របស់​ព្រះ​ ទោះ​បី​ជា​យើង​មាន​ភាព​ខុស​ប្លែក​ពី​គ្នាយ៉ាង​ណា​​ក្ដី ។ [ix]

​ធនធាន​ទាំងឡាយ

  • ការប្រមូល​ផ្ដុំ​នៃ​បទសន្ទនាទាំង​ឡាយ ជាមួយ​ពួក​អ្នក​ដឹកនាំ​សាសនាចក្រ និង មនុស្ស​ផ្សេង​ទៀត ​ស្ដីអំពី​ប្រធានបទ​នៃ​ការប្រតិព័ទ្ធ​ភេទ​ដូច​គ្នា ។
  • បទសម្ភាស ជាមួយ​អែលឌើរ ដាល្លិន អេក អូក និង លែន ប៊ី វីកមែន អំពី​ជំហរ​របស់​សាសនាចក្រ​ចំពោះ​ការប្រតិព័ទ្ធ​ភេទ​ដូច​គ្នា និង អាពាហ៍ពិពាហ៍ ។
  • ការឆ្លើយ​តប​ជា​ផ្លូវការ​របស់​សាសនាចក្រ ចំពោះ​ញត្តិ​ដែល​បាន​ដាក់​ដោយការ​ធ្វើ​យុទ្ធនាការ​​​សិទ្ធិ​មនុស្ស ។
  • ស្ថាប័ន​អាពាហ៍ពិពាហ៍​ដ៏​ទេវភាព : ជា​ឯកសារ​មួយ ដែល​បាន​បង្កើត​ដោយ​សាសនាចក្រ​ ដើម្បី​ស្ថាបនា​​ការយល់ដឹង​អំពី​សារៈសំខាន់​នៃ​អាពាហ៍ពិពាហ៍ ។
  • ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក . ការប្រកាស​នេះ​ បាន​ចេញ​ដោយ​គណៈ​ប្រធាន​ទី​មួយ និង កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ​ក្នុង​ឆ្នាំ 1995 ដោយ​គូស​បញ្ជាក់អំ​​ពី​សារៈសំខាន់​នៃ​ក្រុមគ្រួសារ ។
  • ការរៀប​អាពាហ៍ពិពាហ៍​ភេទ​ដូច​គ្នា និង សំណើ​ទាំង 8 : ជា​ការចងក្រង​​​ធនធានទាំងឡាយ ​ដើម្បី​ជួយ​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន ដើម្បី​ជួយ​ឲ្យ​សាធារណៈជន និង សមាជិក​សាសនាចក្រ ​យល់ដឹង​កាន់តែ​ល្អ​ប្រសើរ​អំ​ពី​ការរួមចំណែក​របស់​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ​ក្នុង​ការគាំទ្រ​សំណើរ​ទាំង 8 ។
  • God Loveth His Children ជា​កូន​សៀវភៅ​មួយ ដែល​បាន​បង្កើត​ឡើង​ដោយ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ ដែល​ថ្លែង​អំពីអ្នក​​ទាំងឡាយដែល​មាន​បទពិសោធន៍​​នៃ​ការប្រតិព័ទ្ធ​ភេទ​ដូច​គ្នា ។


[ii]អែលឌើរ គ្រីស្តូហ្វឺសិន បាន​ដក​ស្រង់​​អំ​ពី « Love One Another: A Discussion on Same-Sex Attraction » ( « ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ៖ បទពិភាក្សា​ស្ដីពី​ការប្រតិព័ទ្ធ​ភេទ​ដូច​គ្នា » ) mormonsandgays.com ។

[iii]អែលឌើរ ឃុក បាន​ដក​ស្រង់​​អំ​ពី « Love One Another: A Discussion on Same-Sex Attraction » ( « ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ៖ បទពិភាក្សា​ស្ដីពី​ការប្រតិព័ទ្ធ​ភេទ​ដូច​គ្នា » ) mormonsandgays.com ។

[iv]“First Presidency Statement on Same-Gender Marriage.” ( « សេចក្ដី​ថ្លែងការណ៍​របស់​គណៈ​ប្រធាន​ទី​មួយ​ ស្ដីពី​អាពាហ៍ពិពាហ៍​ភេទ​ដូច​គ្នា » ) ។ http://www.mormonnewsroom.org/article/first-presidency-statement-on-same-gender-marriage

[vi] បណ្ដុំ​ព័ត៌មាន​មរមន: « សាសនាចក្រ​ឆ្លើយ​តប​នឹង​សំណើរឲ្យ​មាន​​អាពាហ៍ពិពាហ៍​ភេទ​ដូច​គ្នា » http://www.mormonnewsroom.org/article/church-responds-to-same-sex-marriage-votes

Style Guide Note:When reporting about The Church of Jesus Christ of Latter-day Saints, please use the complete name of the Church in the first reference. For more information on the use of the name of the Church, go to our online Style Guide.