Additional Resource

ការពន្លូត​កូន

សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ជឿ​លើ​ភាពបរិសុទ្ធ​នៃ​ជីវិត​មនុស្ស​លោក ។ ហេតុដូច្នេះ​ហើយ សាសនាចក្រ​ប្រឆាំង​នឹង​ការជ្រើស​យក​​ឲ្យ​មាន​ការពន្លូត​កូន​សម្រាប់​ភាព​ងាយ​ស្រួល​ផ្ទាល់​ខ្លួន និង សង្គម ហើយ​សូម​ទូន្មាន​ដល់​សមាជិកខ្លួន​​កុំ​​ឲ្យ​ដាក់ស្នើ ប្រព្រឹត្ត លើក​ទឹកចិត្ត បង់ប្រាក់ ឬ ចាត់ចែង​ឲ្យ​មាន​ការពន្លូត​កូន​ឡើយ ។

សាសនាចក្រ​អនុញ្ញាត​ឲ្យ​មាន​ករណីលើកលែង​ដែល​អាច​ធ្វើ​ទៅ​បាន​សម្រាប់​សមាជិក​ខ្លួន​​នៅ​ពេល ៖

  • ការមាន​ផ្ទៃ​ពោះ​ដោយ​អំពើ​រំលោភ​សេពសន្ថវៈ ឬ ការ​ស្មន់ ឬ
  • ការបញ្ជាក់​ពី​គ្រូពេទ្យជំនាញ​​ថា ជីវិត ឬ សុខភាព​របស់​មាតា​ស្ថិត​នៅ​ក្នុង​គ្រោះថ្នាក់​មួយ​ដ៏​ធ្ងន់ធ្ងរ ឬ
  • ការបញ្ជាក់​ពី​គ្រូពេទ្យជំនាញ​​ថា គភ៌​នៅ​ក្នុង​ផ្ទៃ​មាន​ជំងឺ​ឆ្លងធ្ងន់ធ្ងរដែល​នឹង​ពុំ​អនុញ្ញាត​ឲ្យ​ទារក​អាច​រស់​នៅ​បាន​ឡើយ​បន្ទាប់​ពី​បាន​កើត​មក ។

សាសនាចក្រ​បង្រៀន​សមាជិកខ្លួន​​ថា ថ្វីបើ​មាន​ករណីលើកលែង​ដ៏​កម្រទាំង​នេះ​ក្ដី ក៏​ការពន្លូត​កូនមិន​ត្រូវ​ធ្វើ​ឡើង​​ដោយ​ស្វ័យប្រវត្តិ​ដែរ ។ ការពន្លូត​កូន​គឺ​ជា​រឿង​មួយ​ដ៏​ធំ​បំផុត និង គប្បី​ត្រូវបាន​ពិចារណា​ ដរាប​ណា​បុគ្គល​ដែលពាក់ព័ន្ធ​បាន​ប្រឹក្សា​ជាមួយ​ពួក​អ្នក​ដឹកនាំ​សាសនាចក្រ​ក្នុង​មូលដ្ឋាន​របស់​ពួកគេ ហើយ​ទទួល​បាន​អារម្មណ៍​តាម​រយៈ​ការអធិស្ឋាន​ផ្ទាល់​ខ្លួន​ថា ការសម្រេច​ចិត្ត​របស់​ពួកគេ​ពិត​ជា​ត្រឹមត្រូវ​តែ​ប៉ុណ្ណោះ ។

សាសនាចក្រ​ពុំគាំទ្រ ឬ ជំទាស់​នឹង​សំណើរ​ច្បាប់ ឬ​ការប្រកាស​ជា​សាធារណៈ​ស្ដីពី​ការពន្លូត​កូន​ឡើយ ។