Additional Resource

ការរីក​ចម្រើន​របស់​សាសនាចក្រ

សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ត្រូវ​បាន​រៀបចំ​ឡើង​ជា​ផ្លូវ​ការ​នៅ​ក្នុង​ផ្ទះ​ឈើ​តូច​មួយ នៅ​ប៉ែក​ខាង​ជើង​នៃ​រដ្ឋ​នូវ យ៉ោក ក្នុង​ឆ្នាំ 1830 ។​

វា​ចំណាយ​ពេល 117 ឆ្នាំ —មក​ទល់​ឆ្នាំ 1947 ដើម្បី​ឲ្យ​សាសនាចក្រ​រីកចម្រើន ចាប់​ពី​សមាជិក​ប្រាំ​មួយ​នាក់​ដំបូង មក​ដល់​សមាជិក​មួយ​លាន​នាក់ ។ អ្នក​ផ្សព្វផ្សាយ​សាសនា គឺ​ជា​ទម្រង់​ពិសេស​មួយ​របស់​សាសនាចក្រ ចាប់​តាំង​ពី​ជំនាន់​ដំបូង​មក​ម្ល៉េះ ដែលបាន​​រីក​ចម្រើន​ចាប់​ពី​ទឹក​ដី​អាមេរិក​កំណើត ទៅ​ដល់​ប្រទេស​កាណាដា ហើយ​ក្នុង​ឆ្នាំ 1837 វា​ទៅ​ហួស​ទ្វីប​អាមេរិក​ខាង​ជើង ទៅ​ដល់​ប្រទេស​អង់គ្លេស ។ មិន​យូរ​ប៉ុន្មាន​ក្រោយ​មក អ្នក​ផ្សព្វផ្សាយ​សាសនា បាន​ធ្វើ​ការ​នៅ​លើ​ទ្វីប​អើរ៉ុប ហើយ​ទៅ​ឆ្ងាយ​ដល់​ប្រទេស​ឥណ្ឌា និង​កោះ​ប៉ាស៊ីហ្វិក​ជាច្រើន​ផងដែរ ។

សមាជិក​បាន​ឡើង​ដល់ ពីរ​លាន​នាក់ គ្រាន់​តែ​រយៈពេល 16 ឆ្នាំ​ក្រោយ​មក​ប៉ុណ្ណោះ​ក្នុង​ឆ្នាំ 1963 ហើយ​ឡើង​ដល់​បី​លាន​នាក់​ក្នុង​ប្រាំ​បី​ឆ្នាំ​ក្រោយ​មក​ទៀត ។ ​គំរូ​កំណើន​យ៉ាង​លឿន​នេះ បាន​បន្ដ​មាន​ ដែល​សមាជិក​ថ្មី​ប្រហែល​ជា​មួយ​លាន​នាក់ ត្រូវ​បាន​បន្ថែម​ជា​រៀងរាល់​បី​ឆ្នាំ​ម្ដង ឬ​តិចជាង​បីឆ្នាំ​ម្ដង​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ។ កំណើន មាន​ការ​កើន​ឡើង​ទាំង​បុណ្យ​ជ្រមុជ​ទឹក​របស់​អ្នក​ផ្លាស់​ប្រែចិត្ត​ជឿ និង​កំណើន​តាម​ធម្មតា តាមរយៈ​កំណើត​របស់​កុមារ​តូចៗ ។

សមាជិក​ភាព​សាសនាចក្រ​សព្វថ្ងៃ​មាន​ច្រើន​ជាង 14 លាន​នាក់ ។

លទ្ធផល​នៃ​ការ​រីកចម្រើន​យ៉ាង​លឿន និង​ជា​បន្ដបន្ទាប់​នេះ ត្រូវ​បាន​មើល​ឃើញ​នៅ​ក្នុង​កន្លែង​ជាច្រើន​លើ​ពិភពលោក កន្លែង​ដែល​សាសនាចក្រ​ប្រតិបត្តិការ ។ ក្រុមជំនុំ​ជាច្រើន ដែល​ត្រូវ​បាន​ដាក់​ជា​ក្រុម​ក្នុង​តំបន់​ភូមិសាស្ត្រ ត្រូវ​បាន​ស្គាល់​ថា​ជា​វួដ ត្រូវ​បាន​បំបែក​ជា​ញឹកញាប់ នៅពេល​វា​មាន​ចំណុះ​ច្រើន​ពេក ដើម្បី​គ្រប់គ្រង ឬ​ដើម្បី​ថ្វាយបង្គំ​នៅ​ក្នុង​សាលា​ជំនុំ​មួយ ឬ​សាលា​ប្រជុំ​ទាំងអស់​ក្នុងពេល​តែ​មួយ ។ អគារ​ថ្មីៗ​ជាច្រើន ត្រូវ​បាន​សង់​ចប់​ស្ទើរ​តែ​ជារៀងរាល់​ថ្ងៃ​ក្នុង​ឆ្នាំ ដើម្បី​ផ្ដល់​ជា​កន្លែង​សម្រាប់​កំណើន​សមាជិក​នោះ ។

យោង​តាម​ក្រុម​ប្រឹក្សា​ព្រះវិហារ​ជាតិ សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ គឺ​ជា​ព្រះវិហារ​រីកចម្រើន​លឿន​ជាង​គេ​បំផុត​ទីពីរ នៅ​ក្នុង​សហរដ្ឋ​អាមេរិក ។​ ទោះ​ជា​យ៉ាង​ណា ថ្វីបើ​មាន​ចំនួន​កើន​ឡើង​ក្ដី សាសនាចក្រ​ប្រុងប្រយ័ត្ន​ចំពោះ​ការ​គិត​ជ្រុល​ហួស​ទៅ​លើ​កំណើន​ស្ថិតិ ។ សាសនាចក្រ​ពុំ​ធ្វើ​ការ​ប្រៀបធៀប​ស្ថិតិ​នឹង​ព្រះវិហារ​ដទៃ​ទេ ហើយ​ក៏​មិន​ប្រកាស​ដើម្បី​ធ្វើ​ជា​និកាយ​គ្រីស្ទាន​ដែល​រីកចម្រើន​លឿន​បំផុត​នោះ​ដែរ ទោះ​ជា​មាន​យោបល់​មតិ​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ជាញឹកញាប់​អំពី​ឥទ្ធិពល​នោះ​ក្ដី ។​ ការ​ប្រៀបធៀប​ដូច្នេះ កម្រ​យក​មក​គិត​អំពី​ទ្វេគុណ​នៃ​កត្តា​ស្មុគស្មាញ​ណាស់ ដែល​រួមមាន​អត្រា​សកម្មភាព និង​អត្រា​មរណភាព វិធីសាស្ត្រ​ដែល​ត្រូវ​បាន​ប្រើ​នៅ​ក្នុង​ការ​ចុះ​ឈ្មោះ ឬ​ការ​រាប់​សមាជិក និង​កត្តា​អ្វី​ដែល​បង្កើត​ជា​សមាជិភាព ។ អត្រា​កំណើន ក៏​មាន​ផ្សេង​គ្នា​ជា​ចម្បង​ផងដែរ​នៅ​លើ​ពិភពលោក ។ លើស​ពីនោះ កត្តា​ដទៃ​ទៀត​ជាច្រើន ផ្ដល់​ជា​កម្លាំង​នៃ​សាសនាចក្រ ជាពិសេស​បំផុត គឺ​ការ​លះបង់ និង​ការតាំង​ចិត្ត​របស់​សមាជិក​នៃ​សាសនាចក្រ ។