Additional Resource

ការអនុវត្តន៍​ផ្នែក​សុខភាព

សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ដឹង​ពី​របៀប​រស់នៅ​ដែល​ផ្ដល់​សុខភាព​ល្អ ។ គម្រោង​សុខភាព​សម្រាប់​សាសនាចក្រ​ត្រូវបាន​រៀបរៀង​ឡើង​ក្នុង​ឆ្នាំ 1833 ដោយ​ប្រធាន យ៉ូសែប ស៊្មីធ និង ត្រូវបាន​ប្រកាស​ដល់​សមាជិក​សាសនាចក្រ​ជំនាន់​ដំបូង​យ៉ាង​ពិសេស​ថា​ជា​វិវរណៈ​មក​ពី​ព្រះ ។ សព្វថ្ងៃ​នេះ ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ចាត់ទុក​គោលការណ៍​ណែនាំ​សុខភាព​នេះ​ថា​ជា « ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាងវៃ » ( គោលលទ្ធិ និង សេចក្ដី​សញ្ញា 89 ) ។

ក្នុង​ចំណោម​ខ​ដែល​បាន​ចែង​ពី​ច្បាប់​សុខភាព​នោះ​មាន​ដូចជា ៖ ហាម​ផឹក​គ្រឿង​ស្រវឹង ហាម​ជក់ ឬ ចុក​ថ្នាំ​ជក់ និង « ភេសជ្ជៈ​ក្ដៅ » —ដែល​ចាត់ទុក​ជា​ពិសេស​គឺ​តែ និង កាហ្វេ ។ ជា​ពិសេស « រុក្ខជាតិ​ដែល​ល្អ​ទាំងឡាយ » រួម​មាន​ផ្លែឈើ និង គ្រាប់​ធញ្ញជាតិ ត្រូវ​បាន​ណែនាំ​ ។ សាច់​សត្វ​ត្រូវ​ប្រើ « ដោយ​សន្សំសំចៃ » ។ សាសនាចក្រ​ក៏​បកស្រាយ​ពី​ការប្រើប្រាស់​ខុស​នៃ​ថ្នាំ—គឺ​ជា​ វេជ្ជ​បញ្ជា ឬ ត្រួតពិនិត្យ ខុស​ច្បាប់ ស្រប​ច្បាប់— ដែល​បំពាន​ច្បាប់​សុខភាព ។

បណ្ឌិត ធែដ អ័ដាម នាយក​កម្មវិធី​នៅ​វិទ្យាស្ថាន​សុខភាព​នៃ​មន្ទីរពេទ្យ អិល.ឌី.អេស ក្នុង​ទីក្រុង សលត៍ លេក មាន​ប្រសាសន៍​ថា « ច្បាប់​សុខភាព ... ដែល​មាន​តាំង​ពី​មួយ​រយ​ឆ្នាំ​មុន​មក​នោះ ពិត​ជា​កញ្ចក់​ឆ្លុះ​បញ្ចាំង​ពី​អនុសាសន៍​ដែល​ត្រូវ​បាន​ថ្លែង​ដោយ​អ្នក​វិទ្យាសាស្ត្រ​ពិភពលោក​ស្ដីពី​លក្ខខ័ណ្ឌ​ធ្វើ​ឲ្យ​មាន​សុខភាព​ល្អ និង ឲ្យ​កាន់តែ​បវរ » ។

វគ្គ​សិក្សា យូ.ស៊ី.អិល.អេ មាន​រយៈ​ពេល 14 ឆ្នាំ ត្រូវបាន​បញ្ចប់​ក្នុង​ឆ្នាំ 1997 ដែល​តានដាន​លើ​អត្រា​មរណភាព និង ការ​អនុវត្តន៍​ផ្នែក​សុខភាព​នៃ​សមាជិក​សានាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ចំនួន 10,000 នាក់​ក្នុង​រដ្ឋ កាលីហ្វូញ៉ា ។ អ្នក​វិទ្យាសាស្ត្រ​បាន​រក​ឃើញ​ថា ៖ សមាជិក​សាសនាចក្រ​ដែល​ប្រកាន់​ខ្ជាប់​តាម​ច្បាប់​សុខភាព មាន​អត្រា​មរណភាព​ដោយសារ​មហារីក និង ជំងឺ​បេះដូង​ទាប​ជាង​គេ​បំផុត​នៅ​ក្នុង​សហរដ្ឋ​អាមេរិក —ដែល​មាន​សុខភាព​ទ្រុឌទ្រោម​ពាក់​កណ្ដាល​ចំនួន​ប្រជាជន​ទាំងអស់ ។ ការសិក្សា​នោះ​ក៏​បង្ហាញ​ផងដែរ​ថា សមាជិក​សាសនាចក្រ​ដែល​គោរព​តាម​ច្បាប់​នេះ មាន​អត្រា​សង្ឃឹម​រស់​វែង​ជាង​ប្រជាជន​ស្បែក​ស​ពី​ប្រាំបី ទៅ 11 ឆ្នាំ​នៅ​សហរដ្ឋអាមេរិក ។