សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ យកចិត្តទុកដាក់លើសារៈសំខាន់នៃការអប់រំទូទៅ និង ខាងវិញ្ញាណ ។ ប្រពន្ធ័អប់រំសាសនាចក្រ ( ស៊ី.អ៊ី.អេស ) គ្រប់គ្រងលើរាល់កម្មវិធីអប់រំទាំងអស់របស់សាសនាចក្រ ។
សាកលវិទ្យាល័យ និង មហាវិទ្យាល័យ
- សាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ ( ប៊ី.វ៉ាយ.យូ ) នៅទីក្រុង ប្រូវ៉ូ រដ្ឋ យូថាហ៍ ផ្ដល់កម្មវិធីសិក្សាថ្នាក់បរិញ្ញាប័ត្រ និង ថ្នាក់អនុបណ្ឌិតដល់និស្សិតជាង 30,000 នាក់ ។
- ប៊ី.វ៉ាយ.យូ-ហាវ៉ៃ នៅទីក្រុង ឡាអ៊ីអេ រដ្ឋ ហាវ៉ៃ មាននិស្សិតចុះឈ្មោះចូលរៀនប្រមាណជា 2,400 នាក់ ។ យោងទៅតាមព័ត៌មានសហរដ្ឋអាមេរិកឆ្នាំ 2006 និង របាយការណ៍ស្ទង់មតិពិភពលោក សាកលវិទ្យាល័យ ប៊ី.វ៉ាយ.យូ ហាវ៉ៃ គឺជាសាខាដែលមានចម្រុះជាតិសាសន៍អន្តរជាតិធំជាងគេនៅសហរដ្ឋអាមេរិក ដែលមាននិស្សិតមកពីជាង 74 ប្រទេស ។
- ប៊ី.វ៉ាយ.យូ-អៃដាហូ, ដែលពីមុនគឺជាមហាវិទ្យាល័យ រីកស៍ បានក្លាយជាសាកលវិទ្យាល័យដែលមានឆ្នាំសិក្សារយៈពេលបួនឆ្នាំនៅក្នុងឆ្នាំ 2000 ។ វាមានទីតាំងនៅទីក្រុង រ៉េចប៊ើក រដ្ឋ អៃដាហូ មាននិសិត្សចំនួនជាង 11,000 នាក់ ។ ក្នុងឆ្នាំ 2005 បណ្ឌិត ឃីម ប៊ី ក្លាក ដែលជាអតីតព្រឹទ្ធបុរសនៃសាលាពាណិជ្ជកម្មហាវ៉ត ត្រូវបានតាំងងារជាប្រធានទី 15 នៃសាកលវិទ្យាល័យ ប៊ី.វ៉ាយ.យូ-អៃដាហូ ។
- មហាវិទ្យាល័យពាណិជ្ជកម្ម អិល.ឌី.អេស មានទីតាំងនៅទីក្រុង សលត៍ លេក រដ្ឋ យូថាហ៍ ។ វាផ្ដល់កម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈមានរយៈពេលពីមួយ និង ពីរឆ្នាំ ។ មាននិស្សិតចូលសិក្សាប្រមាណជា 1,300 នាក់ ។
ថ្នាក់វិទ្យាស្ថានសាសនា
- ថ្នាក់វិទ្យាស្ថានសាសនា ផ្ដល់នូវការណែនាំខាងសាសនាដល់សមាជិកសាសនាចក្រដែលនៅលីវ និង ដែលមានអាយុចាប់ពី 18 ដល់ 30 ឆ្នាំ ។ និស្សិតមហាវិទ្យាល័យដែលរៀបការរួចក៏អាចចូលសិក្សាក្នុងថ្នាក់នេះបានដែរ ។ ថ្នាក់ទាំងនេះពុំគ្រាន់តែសម្រាប់សមាជិកនៃសាសនាចក្រនោះទេ តែវាបើកទូលាយសម្រាប់មនុស្សគ្រប់ជំនឿទាំងអស់ ។
- សិស្សថ្នាក់វិទ្យាស្ថានសិក្សាពីប្រធានបទមានដូចជា ព្រះគម្ពីរ ប្រវត្តិសាសនាចក្រ គោលលទ្ធិ និង ការត្រៀមខ្លួនសម្រាប់អាពាហ៌ពិពាហ៌ និង បេសកកម្ម ។
- ថ្នាក់ទាំងអស់ត្រូវបានបង្រៀនដោយគ្រូបង្រៀនពេញម៉ោង ក៏មានគ្រូបង្រៀនស្ម័គ្រចិត្ត ដែលត្រូវបានចាត់តាំងដោយអ្នកដឹកនាំក្នុងមូលដ្ឋានផងដែរ ។
- ទន្ទឹមនឹងការអប់រំខាងសាសនា ថ្នាក់វិទ្យាស្ថានធ្វើឲ្យមានសង្គមមួយដែលគួរឲ្យរីករាយ និង បង្កើតឲ្យមានបរិយាកាសធូរស្បើយ ដែលអាចឲ្យសិស្សទទួលយកបាន ។
Temple Square is always beautiful in the springtime. Gardeners work to prepare the ground for General Conference. © 2012 Intellectual Reserve, Inc. All rights reserved. | 1 / 2 |
ថ្នាក់សិក្ខាសាលា
- ថ្នាក់សិក្ខាសាលា កម្មវិធីសិក្សាមានរយៈពេលបួនឆ្នាំ សម្រាប់សិស្សវិទ្យាល័យ ។ វាត្រូវបានបើកទូលាយដល់ក្មេងជំទង់គ្រប់ជំនឿ ។
- សិស្សថ្នាក់សិក្ខាសាលាចំណាយពេលសិក្សាពេញមួយឆ្នាំរៀនពីព្រះគម្ពីរមួយក្បាលមានដូចជា ៖ ព្រះគម្ពីរសញ្ញាចាស់ ព្រះគម្ពីរសញ្ញាថ្មី ព្រះគម្ពីរមរមន ឬ គោលលទ្ធិ និង សេចក្តីសញ្ញា ។ នៅពេលសិស្សបញ្ចប់ការសិក្សា ពួកគេនឹងបានបញ្ចប់ការសិក្សាព្រះគម្ពីរទាំងបួន ។
- ក្នុងសហគមន៍ដែលមានប្រជាជនជាពួកបរិសុទ្ធថ្ងៃចុងក្រោយចំនួនច្រើន សិស្សចូលរៀនថ្នាក់សិក្ខាសាលានៅពេល « ម៉ោងទំនេរ » ពីសាលាចំណេះដឹងទូទៅរបស់ពួកគេ ។ នៅប្រទេសផ្សេងៗទៀតលើសាកលលោក សិស្សចូលរៀនថ្នាក់សិក្ខាសាលាពីមុន និង ក្រោយពីទៅសាលារៀនចំណេះដឹងទូទៅ ។ ក្នុងករណីខ្លះដែលមានបញ្ហាខាងធ្វើដំណើរផ្លូវឆ្ងាយ ឬ ពុំមានក្មេងជំទង់ពួកបរិសុទ្ធថ្ងៃចុងក្រោយរៀនច្រើន សិស្សអាចបញ្ចប់កម្មវិធីសិក្សារយៈពេលបួនឆ្នាំបានដោយការសិក្សានៅផ្ទះដោយខ្លួនឯង ។
- ថ្នាក់ទាំងអស់ត្រូវបានបង្រៀនដោយគ្រូបង្រៀនពេញម៉ោង និង គ្រូបង្រៀនស្ម័គ្រចិត្ត ។
- មានសិស្សថ្នាក់សិក្ខាសាលាប្រមាណ 350,000 នាក់ទូទាំងពិភពលោក ។
មូលនិធិអប់រំដែលមានជាបន្តបន្ទាប់
ក្នុងខែ មិនា ឆ្នាំ 2001 អតីតប្រធានសាសនាចក្រ គឺប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី បានប្រកាសពីការបង្កើតមូលនិធិអប់រំដែលមានជាបន្តបន្ទាប់ ដើម្បីផ្ដល់ឱកាសដល់សមាជិកបង្កើនការអប់រំ និង ការបំពាក់បំប៉ន ដែលនាំទៅឲ្យមានឱកាសការងារជាច្រើននៅក្នុងប្រទេសរបស់ពួកគេ ។ យុវជន និង យុវនារី ដែលរស់នៅតំបន់ក្រៅសហរដ្ឋអាមេរិក អាចដាក់ពាក្យសុំមូលនិធិបាន ។ មូលនិធិផ្ដល់ជាប្រាក់កម្ចីដែលមានអត្រាការប្រាក់ទាបបំផុត ដល់សិស្សក្នុងការបង់ថ្លៃការសិក្សា និង សៀវភៅ ។ បន្ទាប់ពីសិស្សបានបញ្ចប់ការសិក្សា ពួកគេនឹងសងប្រាក់កម្ចីមកវិញដែលមានរយៈពេលលើសពីប្រាំបីឆ្នាំ ។ សមាជិកសាសនាចក្របរិច្ចាគប្រាក់ដើម្បីឲ្យបន្តមានមូលនិធិនេះ ។