Additional Resource

ការ​ចូលរួម​របស់​សមាជិក

សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ដែល​សកម្ម មាន​ទំនោរ​ឆ្ពោះ​ទៅរក​កម្រិត​នៃ​ការ​ចូលរួម​ផ្ទាល់​ខ្លួន​ក្នុង​កិច្ចការ​របស់​សាសនាចក្រ​យ៉ាង​ខ្ពស់​មួយ ដែល​រួមមាន​ការ​គ្រប់គ្រង​សាសនាចក្រ​ក្នុង​មូលដ្ឋាន​ជាដើម ។ អវត្តមាន​នៃ​ការ​បង់ប្រាក់ ការបង់​ថ្លៃ​បព្វជិត មាន​ន័យ​ថា ថ្នាក់​ដឹកនាំ គឺ​មាន​វិមជ្ឈការ​យ៉ាង​ខ្លាំង​នៅ​ទូទាំង​ពិភពលោក ហើយ​សមាជិក​ភាគ​ច្រើន​រួម​ចំណែក​តាមរយៈ​កិច្ចខិតខំ​ប្រឹងប្រែង​ស្ម័គ្រចិត្ត ដូច​ជា​ការបង្រៀន ឬ​សេវា​ដទៃ​ទៀត​តាម​ប្រភេទ​ផ្សេងគ្នា ។

អ្នក​ដឹកនាំ​ក្រុម​ជំនុំ​តាម​មូលដ្ឋាន ត្រូវ​បាន​ហៅ​ថា ​ប៊ីស្សព ហើយ​ជា​ធម្មតា ​បម្រើ​ក្នុង​តំណែង​នោះ​រយៈពេល​ប្រហែល​ជា​ប្រាំ​ឆ្នាំ ។ ពេល​បញ្ចប់​ការ​បម្រើ​របស់​គាត់ គាត់​អាច​ត្រូវ​បាន​ចាត់​ឲ្យ​មាន​ការ​ទទួល​ខុស​ត្រូវ​កាន់តែ​ខ្ពស់​នៅក្នុង​តំបន់​ភូមិសាស្ត្រ​កាន់​តែ​ធំ ឬ​ក៏​ត្រឡប់​ទៅ​រក​ឱកាស​បម្រើ​ដែល​មាន​តម្រូវការ​ស្រាលៗ នៅ​ក្នុង​ក្រុម​ជំនុំ​របស់​គាត់​វិញ ។

នៅ​ក្នុង​ការ​សម្ភាសន៍​មួយ នៅ​ខែ ធ្នូ ​ឆ្នាំ 2004 ជាមួយ​នឹង​កម្មវិធី​ទូរទស្សន៍ ដែល​ដឹកនាំ​ដោយ លែរី ឃីង នោះ​ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី បាន​ឆ្លើយ​តប​ចំពោះ​សំណួរ​ដែល​សួរ​ថា « វា​ជាការ​លំបាក​ដើម្បី​ធ្វើ​ជា​សមាជិក​ម្នាក់ មែន​ទេ ? » ប្រធាន​ ហ៊ីងគ្លី ក៏​បាន​មាន​ប្រសាសន៍​ថា ៖ « វាពុំ​ដូច្នោះ​ទេ វា​អស្ចារ្យ​ណាស់ ។ ខ្ញុំ​គួរ​តែ​និយាយ​ដូច្នោះ​ថា វា​ជា​តម្រូវការ ជាការ​រំពឹង​ទុក​ដ៏​អស្ចារ្យ ប៉ុន្តែ​វា​អស្ចារ្យ​ណាស់ » ។  

ទាក់ទង​នឹង​សមាជិក​ថ្មី ដែល​ចូលរួម​ក្នុង​សាសនាចក្រ ប្រធាន​ហ៊ីងគ្លី បាន​មាន​ប្រសាសន៍​ថា ៖ « ពួកគេ​ត្រូវ​បាន​ដាក់​ឲ្យ​ធ្វើការ ។ ពួកគេ​ទទួលបាន​ការ​ទទួល​ខុស​ត្រូវ ។ ពួកគេ​ត្រូវ​បាន​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ថា​មាន​ចំណែក​ក្នុង​ការ​ផ្លាស់ប្ដូរ​ទៅមុខ​ដ៏​អស្ចារ្យ​នៃ​កិច្ចការ​របស់​ព្រះ​នេះ ។ … មិន​យូរប៉ុន្មាន​ពួកគេ​រក​ឃើញ​ថា មាន​ការ​រំពឹង​ទុក​ជាច្រើន​ពី​ពួកគេ​ក្នុង​នាម​ជា​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។ ពួកគេពុំ​អន់ចិត្ត​ទេ ។ ពួកគេ​បំពេញ​ការ​ទទួល​ខុសត្រូវ​របស់​ពួកគេ ហើយ​ចូលចិត្ត​វា ។ ពួកគេ​រំពឹង​ឲ្យ​សាសនា​របស់​ពួកគេ មាន​តម្រូវការ ដើម្បី​តម្រូវ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​ក្នុង​ជីវិត​រស់នៅ​ពួកគេ ។ ពួកគេ​បំពេញ​តាម​តម្រូវការ ។ ពួកគេ​ថ្លែង​ទីបន្ទាល់​អំពី​សេចក្ដី​ល្អ​ដ៏​អស្ចារ្យ ដែល​កើត​មាន​ចំពោះ​ពួកគេ ។ ពួកគេ​មាន​ចិត្ត​ក្លៀវក្លា ហើយ​ស្មោះ​ត្រង់ » ។

បន្ថែម​ទៅ​លើ​ការ​បម្រើ​ដែល​បាន​ចាត់​តាំង​ឲ្យ​ក្នុង​ក្រុម​ជំនុំ​តាម​ធម្មតា​របស់​ពួកគេ សមាជិក​អាច​បរិច្ចាគ​ពេល​វេលា​របស់​ពួកគេ ដើម្បី​ឧបត្ថម្ភ​ដល់​សុខុមាលភាព​របស់​សាសនាចក្រ និង​ប្រព័ន្ធ​មនុស្ស​ធម៌ ។​ រឿង​នោះ អាច​ទាក់ទង​នឹង​ការ​បរិច្ចាគ​ពេល​វេលា​ជាច្រើន ពី​មួយ​គ្រា​ទៅ​មួយ​គ្រា នៅ​ឯ​រោងចក្រ​ធ្វើ​ម្ហូប​កំប៉ុង​ក្នុង​មូលដ្ឋាន​មួយ ដែល​ធ្វើ​ម្ហូប​អាហារ​សម្រាប់​អ្នក​ខ្វះខាត ។

សមាជិក ក៏​បរិច្ចាគ​ខាង​ហិរញ្ញវត្ថុ​នៅក្នុង​កម្រិត​មួយ ដែល​ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​ដែល​នៅខាង​ក្រៅ​ជំនឿ​របស់​យើង​ភ្ញាក់​ផ្អើល​ផងដែរ ។ ជា​តួយ៉ាង សមាជិក​សកម្ម បរិច្ចាគ​មួយ​ភាគ​ដប់​នៃ​ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំ​របស់​ពួកគេ​ដល់​សាសនាចក្រ បន្ថែម​ពី​លើ​​ការ​បរិច្ចាគ​ប្រចាំ​ខែ​សម្រាប់​អ្នក​ខ្វះខាត ។

ជាទូទៅ សមាជិក​សាសនាចក្រ​សកម្ម​ចូលរួម​ការបម្រើ​ក្នុង​ព្រះវិហារ​សម្រាប់​រយៈពេល​បី​ម៉ោង នៅថ្ងៃ​អាទិត្យ ដែល​បែងចែក​ការ​ប្រជុំ​ជា​បី​ផ្សេងៗគ្នា ។ កម្មវិធី​ថ្វាយ​បង្គំ​សំខាន់ គឺ​មាន​ច្រើន​ជាង​មួយ​ម៉ោង ហើយ​ត្រូវបាន​ស្គាល់​ថា ការ​ប្រជុំ​សាក្រាម៉ង់ ។ បុរស និង​ស្ត្រី ត្រូវ​បាន​ចាត់​ជាមុន​ឲ្យ​ឡើង​និយាយ​នៅ​លើ​វេទិកា ហើយ​ក្រុម​ជំនុំ ចូលរួម​នៅ​ក្នុង​ទំនុក​តម្កើង ការអធិស្ឋាន និង​ទទួល​ទាន « សាក្រាម៉ង់ » — នំប៉័ង និង​ទឹក តំណាង​ឲ្យ​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ សម្រាប់​អំពើ​បាប​របស់​មនុស្ស​លោក ។ ពេល​នៅ​សល់​ទាំង​ប៉ុន្មាន ត្រូវ​បាន​រំលែក​ជា​ថ្នាក់​សាលា​ថ្ងៃ​អាទិត្យ និង​ថ្នាក់​បុរស ថ្នាក់​ស្ត្រី ថ្នាក់​យុវវ័យ និង​ថ្នាក់​កុមារ ។ ការ​ប្រជុំ​ថ្ងៃ​អាទិត្យ​ទាំងអស់ ត្រូវ​បាន​បើក​សម្រាប់​មនុស្ស​គ្រប់​រូប ទាំង​អ្នក​ជា​សមាជិក​នៃ​សាសនាចក្រ និង​អ្នក​ពុំ​មែន​ជា​សមាជិក ។

សិស្ស​ដែល​មាន​វ័យ​នៅ​វិទ្យាល័យ ចូលរួម​ក្នុង​ថ្នាក់​សិក្ខាសាលា— ជា​ថ្នាក់​រៀន​មួយដែល​មាន​ប្រាំ​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍ ដែល​ផ្ដោត​ទៅ​លើ​ការ​សិក្សា​បទគម្ពីរ ។ អាស្រ័យ​ទៅ​តាម​កន្លែង​ដែល​យុវវ័យ​រស់នៅ ពួកគេ​អាច​ជួប​ជុំ​គ្នា​អំឡុង​ពេល​សាលា​រៀន​រដ្ឋ មុន​ម៉ោង​ចូល​សាលា​រៀន​រដ្ឋ ឬ​បន្ទាប់​ពី​ម៉ោង​សាលា​រៀន​រដ្ឋ ។

Style Guide Note:When reporting about The Church of Jesus Christ of Latter-day Saints, please use the complete name of the Church in the first reference. For more information on the use of the name of the Church, go to our online Style Guide.