Additional Resource

ការ​បរិច្ចាគ​រទេះ​ជន​ពិការ

http://www.lds.org/library/page/display/0,7098,6213-1-3215-1,00.html

  • សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ បាន​ចូលរួម​ដំបូង​គេ​ក្នុង​ការ​ផ្ដើម​គំនិត​មាន​រទេះ​ជនពិការ​ក្នុង​ឆ្នាំ 2003 ដើម្បី​ផ្ដល់​ទៅ​ឲ្យ​អ្នក​ដែល​អសមត្ថភាព​ឲ្យ​មាន​រទេះ​រុញ ។ ដោយ​គ្មាន​រទេះ​រុញ បុគ្គល​ម្នាក់ៗ​ទាំង​នេះ ត្រូវ​តែ​ពឹង​លើ​មិត្តភក្ដិ និង​ក្រុម​គ្រួសារ​របស់​ពួកគេ សម្រាប់​មធ្យោបាយ​ធ្វើ​ដំណើរ ឬ​ក៏​ពួកគេ​ត្រូវ​លូន ។
  • សាសនាចក្រ បរិច្ចាគ​រទេះ​ជន​ពិការ តាមរយៈ​ភ្នាក់ងារ​ក្នុង​មូលដ្ឋាន រួម​ទាំង​កម្មវិធី​ដែល​មើល​ខុស​ត្រូវ​ដោយ​មាតា​ជាតិ ។
  • ក្នុង​ឆ្នាំ 2006 រទេះ​ជន​ពិការ​ចំនួន 54840 រទេះ ត្រូវ​បាន​បរិច្ចាគ​នៅ​ក្នុង 54 ប្រទេស ៖ អាល់បានី, អាមេរិក សាម័រ, អង់ហ្គោឡា, អាហ្សង់ទីន, អាមេនី, បាបាដុស, បុតស្វាណា, ប្រេស៊ីល, ប៊ុលហ្គារី, កម្ពុជា, ចិន, កូឡុំប៊ី, កូស្តារីកា, ក្រូអាត, សាធារណរដ្ឋ ដូមីនីក, អេហ្ស៊ីប, អេត្យូពី, ហ្វ៊ីជី, ហ្គាណា, ឥណ្ឌា, ឥណ្ឌូណេស៊ី, ជប៉ុន, ហ្ស៊កដានី, កេនយ៉ា, កៀហ្ស៊ីស៊ីស្ថាន, លីបង់, ម៉ាឡេស៊ី, ម៉ិកស៊ីកូ, មីក្រូនេសា, ម៉ូលដូវ៉ា, ម៉ូសំប៊ិក, ភូមា, នេប៉ាល់, នីហ្សេរីយ៉ា, ប៉ាឡូ, ប៉ាឡេស្ទីន, ប៉ាណាម៉ា, ប៉ារ៉ាហ្គាយ, ប៉េរូ, ហ្វីលីពីន, រូម៉ានី, រុស្សី, សាម័រ, សេបៀ, អាហ្វ្រិក​ខាង​ត្បូង, ស្រីលង្កា, សូរីណាម, តង់សានី, ថៃ, ទ្រីនីដាត, តួកគី, អ៊ុយក្រែន, វៀតណាម និង ស៊ីមបាវ៉េ ។