Additional Resource

កុមារ​នៅ​ក្នុង​សាសនាចក្រ

សាសនាចក្រ មាន​កម្មវិធី​ពេញ​លេញ​មួយ​សម្រាប់​ការ​បង្រៀន​កុមារ​ដែល​ហៅ​ថា អង្គការ​បឋម​សិក្សាដែល​បាន​បង្កើត​ឡើងនៅ​ឆ្នាំ 1878 ។  គោលបំណង​របស់​វា គឺ​ដើម្បី​បង្រៀន​កុមារ​អំពី​ដំណឹង​ល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ជួយ​ពួកគេ​រៀន​រស់នៅ​តាម​គោលការណ៍​ទាំងឡាយ​របស់​ដំណឹង​ល្អ ។

កម្មវិធី​សម្រាប់​កុមារ​ទាំងអស់​ ចាប់ពី​អាយុ 3 ឆ្នាំ ដល់ 11 ឆ្នាំ ត្រូវ​បាន​ធ្វើ​ឡើង​សម្រាប់​រយៈពេល​ពីរ​ម៉ោង រាល់​ថ្ងៃ​អាទិត្យ​នីមួយៗ ខណៈ​ដែល​ឪពុក​ម្ដាយ​ពួកគេ​ ចូលរួម​ក្នុង​ការប្រជុំ​ប្រចាំ​សប្ដាហ៍​របស់​គេ​នោះ ។  បច្ចុប្បន្ន​នេះ មាន​កុមារ​ជាង​មួយ​លាន​នាក់ ចូលរួម​អង្គការ​បឋម​សិក្សា​នៅ​ទូទាំង​ពិភពលោក ។

អង្គការ​បឋម​សិក្សា ត្រូវ​បាន​បំបែក​ជា​ពីរ​ផ្នែក​គឺ— « ពេលវេលា​ចែកចាយ » និង​ការបង្រៀន​ក្នុង​ថ្នាក់​ដាច់​ដោយ​ឡែក ។  ពេលវេលា​ចែកចាយ អនុញ្ញាត​ឲ្យ​កុមារ​ចូលរួម​ក្នុង​កម្មវិធី​នានា ហើយ​រៀន និង​ច្រៀង​ចម្រៀង ដែល​បង្រៀន​អំពី​គោលការណ៍​ទាំងឡាយ​នៃ​ដំណឹង​ល្អ ។

កុមារ​ក៏​ចូលរួម​ជា​ទៀងទាត់​ធ្វើ​កម្មវិធី « ថ្ងៃ​សកម្មភាព » ដែល​ផ្ដល់​ឱកាស​ដល់​ពួកគេ​ប្រាស្រ័យ​ទាក់ទង​គ្នា ហើយ​មាន​កម្មវិធី​សប្បាយៗ​ក្នុង​សកម្មភាព​គម្រោង សកម្មភាព​ឆ្នៃ​ប្រឌិត សកម្មភាព​វប្បធម៌ និង​សកម្មភាព​បម្រើ​ផងដែរ ។ ថ្ងៃ​សកម្មភាព ផ្ដល់​ឱកាស​ដល់​កុមារ​ឲ្យ​ដាក់​គោលការណ៍​ដែល​ពួកគេ​ត្រូវ​បាន​បង្រៀន​ អំឡុង​ថ្នាក់​អង្គការ​បឋម​សិក្សា​ថ្ងៃ​អាទិត្យ​មក​ជា​សកម្មភាព និងនៅ​ផ្ទះ​របស់​ពួកគេ មក​អនុវត្ត ។

កុមារ​ដែល​មាន​អាយុ 8 ឆ្នាំ ដល់​ 11 ឆ្នាំ ដាក់​គោលដៅ​ផ្ទាល់​ខ្លួន នៅ​ក្នុង​សៀវភៅ​ណែនាំ សេចក្ដី​ជំនឿ​លើ​ព្រះ ដើម្បី​ជួយ​ពួកគេ​រស់នៅ​តាម​គោលការណ៍​ទាំងឡាយ​នៃ​ដំណឹង​ល្អ អភិវឌ្ឍ​ទីបន្ទាល់ និង​បង្កើត​មិត្តភាព ។ ការណ៍​នេះ ក៏​ជួយ​រៀបចំ​ពួកគេ​ឲ្យ​ចូល​ក្នុង​កម្មវិធី​យុវជន និង​យុវនារី​នៅ​ពេល​អាយុ 12 ឆ្នាំ ផងដែរ ។