Additional Resource

កូរ៉ុម

នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ពាក្យ កូរ៉ុម សំដៅ​ទៅ​លើ​ក្រុម​បុរស​ ដែល​កាន់​តំណែង​បព្វជិតភាព​ជាក់លាក់​មួយ ។ កូរ៉ុម​ដែល​ខ្ពស់​ជាងគេ នៅក្នុង​សាសនាចក្រ​គឺ​គណៈប្រធាន​ទី​មួយ ដែល​បន្ទាប់​មក​មាន កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ។ ក៏​មាន​កូរ៉ុម​នៃ​ពួក​ចិត​សិប​នាក់​ចំនួន​ប្រាំបី​កូរ៉ុម​ផងដែរ ដែល​ជួយ​គ្រប់គ្រង​សាសនាចក្រ​នៅ​ទូទាំង​ពិភពលោក ។​ ក្រុម​ជំនុំ​ក្នុង​មូលដ្ឋាន ឬ​វួដ មាន​កូរ៉ុម​សម្រាប់​តំណែង​បព្វជិតភាព​នីមួយៗ​ដូច​ខាង​ក្រោម ៖ ឌីកុន, គ្រូ, សង្ឃ និង អែលឌើរ ។ ក៏​មាន​កូរ៉ុម​មួយ​សម្រាប់​សង្ឃ​ជាន់​ខ្ពស់ នៅ​កម្រិត​ស្ដេក​ផងដែរ ។