បុរសម្នាក់ក្នុងចំណោមដប់ពីរនាក់គឺជាអ្នកយកពន្ធ និង មានមួយចំនួនទៀតជាអ្នកនេសាទដែលធ្វើអាជីវកម្មនៅលើសមុទ្រកាលីឡេ ។ កាលពួកគេត្រូវបានហៅឲ្យបម្រើ ពួកគេបានថ្វាយខ្លួនដើម្បីក្លាយជាសាក្សីចំពោះពិភពលោកពីមួយអង្គដែលបានហៅពួកគេ ។
ពួកគេគឺជាពួកសិស្សនាំមុខទាំងដប់ពីរនាក់ ឬ « សាវក » ដែលត្រូវបានជ្រើសតាំងដោយព្រះយេស៊ូវគ្រីស្ទ អស់កាលជិតពីរសហសវត្សរ៍កន្លងមកហើយ ។
1 / 2 |
នៅសព្វថ្ងៃនេះ បុរសដែលមានងារដូចគ្នានោះ ចេញមកពីមុខងារផ្សេងៗគ្នារួមមាន មេធាវី អ្នកជំនួញ គ្រូពេទ្យ សមាជិកសភា និង ចៅក្រម ។ នៅពេលពួកគេត្រូវបានហៅឲ្យបម្រើ នោះពួកគេទុកការងាររបស់គេរៀងៗខ្លួនមួយអន្លើ ដើម្បីបម្រើពេញម៉ោងជាសាក្សីរបស់ព្រះគ្រីស្ទ ។
ពួកគេគឺជាសមាជិកនៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់នៃ សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។
កូរ៉ុមនៃពួកសាវកដប់ពីរនាក់នៅសម័យទំនើបនេះ ត្រូវបានបង្កើតឡើងនៅឆ្នាំ 1835 និង ជាតួយ៉ាងនៃការស្ដារឡើងវិញដ៏ពិតលើផែនដីនៃសាសនាចក្រដែលត្រូវបានស្ថាបនាដោយព្រះយេស៊ូវគ្រីស្ទ ។
កូរ៉ុមនៃពួកសាវកដប់ពីរនាក់គឺជាក្រុមអធិបតីជាន់ខ្ពស់ទីពីរនៅក្នុងការគ្រប់គ្រងនៃសាសនាចក្រ ។ សមាជិកក្នុងក្រុមនេះបម្រើនៅក្រោមការដឹកនាំរបស់គណៈប្រធានទីមួយ ដែលជាអង្គភាពគ្រប់គ្រងដោយបុរសទាំងបីរូបមាន—ប្រធាន និង ទីប្រឹក្សាទាំងពីរ ។
បន្ថែមពីលើការទទួលខុសត្រូវដំបូងរបស់ពួកលោកក្នុងការធ្វើជាសាក្សីពិសេសនៃព្រះនាមរបស់ព្រះគ្រីស្ទនៅពាសពេញពិភពលោក ពួកសាវកមានការទទួលខុសត្រូវគ្រប់គ្រងដ៏ធ្ងន់ព្រោះពួកគេត្រួតត្រាយ៉ាងត្រឹមត្រូវលើការរីកចម្រើន និង ការវិវឌ្ឍន៍របស់សាសនាចក្រទាំងមូល ។
គឺដូចជាតួនាទីរបស់ពួកគេនៅជំនាន់បុរាណដែរត្រូវបានបញ្ជូនទៅពាសពេញពិភពលោក នោះពួកសាវកសព្វថ្ងៃធ្វើដំណើរទៅពេញពិភពលោកដើម្បីពង្រឹង និង លើកទឹកចិត្តសមាជិកសាសនាចក្រឲ្យបង្កើតក្រុមជំនុំថ្មីៗ និង ដឹកនាំកិច្ចការនៃសាសនាចក្រ ។ ជួនកាលមានការប្រជុំជាមួយពួកអ្នកដឹកនាំប្រទេស ដើម្បីចរចាកិច្ចព្រមព្រៀងឲ្យស្ថាបនាសាសនាចក្រក្នុងប្រទេសមួយផ្សេងទៀត ។
សមាជិកកូរ៉ុមនៃពួកសាវកដប់ពីរនាក់នាពេលបច្ចុប្បន្នគឺ ៖
ប្រធាន ប៊យដ៍ ឃេ ផាកកឺ ជាប្រធាននៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ នៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ដែលត្រូវបានញែកចេញសម្រាប់មុខតំណែងនេះនៅថ្ងៃទី 3 ខែ កុម្ភៈ ឆ្នាំ 2008 ។ ដើមឡើយ លោកបានបំពេញមុខងារជាប្រធានស្តីទីនៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ចាប់ពីថ្ងៃទី 5 ខែ មិថុនា ឆ្នាំ 1994 ។ ពីមុនបានក្លាយជាជាប្រធានស្តីទី លោកបានបម្រើជាសមាជិកមួយរូបនៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ដោយបានតែងតាំងជាសាវកនៅថ្ងៃទី 9 ខែ មេសា ឆ្នាំ 1970 ។ កាលដើមឡើយ លោកបានបម្រើជាជំនួយការកូរ៉ុមនៃពួកសាវកដប់ពីរនាក់អស់រយៈពេលជិតប្រាំបួនឆ្នាំ ។
ជាអ្នកមានការអប់រំដោយជំនាញ នោះអាជីពរបស់លោកមានរួមទាំងអ្នកគ្រប់គ្រងនៃថ្នាក់សិក្ខាសាលា និង វិទ្យាស្ថានសាសនាសម្រាប់សាសនាចក្រ និង ជាសមាជិកមួយរូបនៃក្រុមប្រឹក្សារដ្ឋបាលនៃសាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ ។
លោកបានសិក្សានៅមហាវិទ្យាល័យ វែបើរ ហើយបានបន្តទៅយកបរិញ្ញាបត្រវិទ្យាសាស្ត្រ និង អនុបណ្ឌិតវិទ្យាសាស្ត្រពីសាកលវិទ្យាល័យ យូថាហ៍ ។ លោកបានបញ្ចប់កម្រិតបណ្ឌិតផ្នែកអប់រំរដ្ឋបាល ពីសាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ ។
ប្រធាន ផាកកឺ បានកើតនៅថ្ងៃទី 10 ខែ កញ្ញា ឆ្នាំ 1924 នៅទីក្រុង ព្រីកហ្គាំ រដ្ឋ យូថាហ៍ ។ លោកបានបម្រើការជាអ្នកបើកយន្តហោះទម្លាក់គ្រាប់បែក នៅអំឡុងសង្គ្រាមលោកលើកទី 2 នៅប៉ាស៊ីហ្វិក ស៊ីធើរ ។
ប្រធាន ផាកកឺ បានបម្រើជាប្រធានបេសកកម្ម នូវ អ៊ីងលែន ។ លោកជាអ្នកនិពន្ធសៀវភៅមួយចំនួន និង ការបោះពុម្ពផ្សាយផ្សេងៗទៀត ។ លោកជាសិល្បករ ផ្នែកចម្រៀង ។ លោកបានរៀបការនឹងភរិយាដំបូង គឺ ដូណា ស្ម៊ីធ ។ ពួកលោកមានកូនដប់នាក់ ។
អែលឌើរ អិល ថម ភែរី គឺជាសមាជិកមួយរូបនៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ នៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ លោកត្រូវបានហៅឲ្យបម្រើតំណែងសព្វថ្ងៃក្នុងសាសនាចក្រនៅថ្ងៃទី 6 ខែ មេសា ឆ្នាំ 1974 គឺបន្ទាប់ពីការបម្រើជាជំនួយការពួកដប់ពីរនាក់ចាប់តាំងពីឆ្នាំ 1972 ។
ការបម្រើក្នុងសាសនាចក្ររបស់អែលឌើរ ភែរី បានផ្ដើមពីបេសកកម្មមួយទៅរដ្ឋ ភាគខាងជើង ក្នុងឆ្នាំ 1942 គឺបន្ទាប់ពីបានបម្រើការនៅក្នុងទ័ពជើងទឹកនៅប៉ាស៊ីហ្វិកអស់រយៈពេលពីរឆ្នាំ ។ តំណែងក្នុងសាសនាចក្របន្តបន្ទាប់មកទៀតរួមមាន ៖ ទីប្រឹក្សាក្នុងគណៈប៊ីស្សពនៅទីក្រុង ល្វីស្តុន រដ្ឋ អៃដាហូ ទីប្រឹក្សាក្នុងគណៈប្រធានស្តេក នៅទីក្រុង សាក្រាម៉ង់តូ រដ្ឋ កាលីហ្វូញ៉ា ទីប្រឹក្សាជាន់ខ្ពស់នៃស្តេក នូវ យ៉ោក និង ជាប្រធានស្តេក បូស្តុន ។
លោកបានកើតនៅថ្ងៃទី 5 ខែ សីហា ឆ្នាំ 1922 នៅទីក្រុង លូហ្គែន រដ្ឋ យូថាហ៍ ដែលមានឪពុកឈ្មោះ លែសលី ថូម៉ាស និង ម្តាយឈ្មោះ ណូរ៉ា សូនី ភែរី ។ លោកបានបញ្ចប់កម្រិតបរិញ្ញាប័ត្រផ្នែកហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យរដ្ឋ យូថាហ៍ ក្នុងឆ្នាំ 1949 ហើយបានទទួលបានការងារធ្វើនៅទីនោះ ។ អាជីពជំនាញរបស់លោកត្រូវបានផ្ដោតលើជំនួញលក់រាយ ដែលលោកបានបម្រើការជាអនុប្រធាន និង ជាហរញ្ញិកនៅក្នុងក្រុមហ៊ុនជាច្រើនដែលមានទីតាំងនៅរដ្ឋ អៃដាហូ រដ្ឋ កាលីហ្វូញ៉ា រដ្ឋ នូវ យ៉ោក និង រដ្ឋ ម៉ាស្សាឈូសេត ។
នៅថ្ងៃទី 18 ខែ កក្កដា ឆ្នាំ 1947 លោកបានរៀបការនឹង វេជីញ៉ា លី ដែលមកពី ហាយដ៏ ផាក រដ្ឋ យូថាហ៍ ក្នុងព្រះវិហារបរិសុទ្ធទីក្រុង ឡូហ្គិន ។ ភរិយាលោកបានទទួលមរណភាពនៅថ្ងៃទី 14 ខែ ធ្នូ ឆ្នាំ 1974 ។ ពួកលោកមានកូនស្រីពីរនាក់ និង កូនប្រុសម្នាក់ ។
លោកបានរៀបការនឹង បាបារ៉ា ថេលើរ ដេថុន នៅថ្ងៃទី 28 ខែ មេសា ឆ្នាំ 1976 ក្នុងព្រះវិហារបរិសុទ្ធទីក្រុង សលត៍ លេក ។
អែលឌើរ រ័សុល អិម ណិលសុន ត្រូវបានហៅឲ្យបម្រើជាសមាជិកមួយរូបនៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ នៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ នៅថ្ងៃទី 7 ខែ មេសា ឆ្នាំ 1984 ។
វេជ្ជបណ្ឌិត ណិលសុន បានបញ្ចប់កម្រិតបរិញ្ញបត្រ និង អនុបណ្ឌិតពីសាកលវិទ្យាល័យ យូថាហ៍ ជាអ្នកស្រាវជ្រាវផ្នែកវះកាត់ និង វេជ្ជសាស្ត្រអន្តរជាតិដ៏មានកិត្តិនាមមួយរូប ( ឆ្នាំ 1945 ទំព័រ 47 ) ។ មេដាយកិត្តិយសផ្នែកការអប់រំ ដែលមានរួមទាំង ពានរង្វាន់ ភី ប៊ែតា ខាផា និង អាលហ្វា អូមេហ្កា អាលហ្វា ។ លោកបានបម្រើការផ្នែកវះកាត់ក្នុងវគ្គសិក្សារបស់លោក នៅមន្ទីរពេទ្យជំងឺទូទៅ ម៉ាស្សាឈូសេត នៅទីក្រុង បូស្តុន និង នៅសាកលវិទ្យាល័យ មីនីសូតា ដែលនៅទីនោះលោកបានបញ្ចប់ផ្នែកបណ្ឌិតរបស់លោកក្នុងឆ្នាំ 1954 ។ លោកក៏ទទួលបានមេដាយកិត្តិយសខាងបណ្ឌិតផ្នែកវិទ្យាសាស្ត្រពីសាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ ក្នុងឆ្នាំ 1970 បណ្ឌិតផ្នែកវិទ្យាសាស្ត្រពេទ្យពីសាកលវិទ្យាល័យ យូថាហ៍ ក្នុងឆ្នាំ 1989 និង បណ្ឌិតផ្នែកអក្សរសាស្ត្រមនុស្សពីសាកលវិទ្យាល័យ ស្នូ ក្នុងឆ្នាំ 1994 ។
ការងារជំនាញរបស់លោករួមមានមុខតំណែងជាសាស្ត្រាចារ្យស្រាវជ្រាវផ្នែកវះកាត់ និង នាយកនៃនិវេសដ្ឋានវះកាត់ផ្នែកទ្រូងនៅសាកលវិទ្យាល័យ យូថាហ៍ និង ជាប្រធាននៃក្រុមវះកាត់ផ្នែកទ្រូងនៅមន្ទីរពេទ្យ អិល.ឌី.អេស នៅទីក្រុង សលត៍ លេក ។
ក្នុងនាមជាអ្នកនិពន្ធការបោះពុម្ពផ្សាយ និង ជំពូកនានាក្នុងសៀវភៅពេទ្យជាច្រើន នោះអែលឌើរ ណិលសុន បានបង្រៀន និង ពិគ្រោះយ៉ាងមានវិជ្ជាជីវៈនៅពេញសហរដ្ឋ និង ប្រទេសដទៃជាច្រើនទៀត ពីមុនពេលលោកត្រូវបានហៅឲ្យបម្រើជា អ្នកមានសិទ្ធិអំណាចទូទៅ ។ លោកត្រូវបានផ្ដល់ពានរង្វាន់ និង កិត្តិយសជាច្រើនលើកច្រើនសារ មានរួមទាំងជ័យលាភីអតីតនិស្សិតដ៏មានកិត្តិស័ព្ទ ពីសាកលវិទ្យាល័យ យូថាហ៍ ជ័យលាភីបេះដូងមាស ពីសមាគមបេះដូងអាមេរិក ប័ណ្ណសរសើរសម្រាប់សេវាកម្មអន្តរជាតិ ពីសមាគមបេះដូងអាមេរិក និង ជ័យលាភីផ្ទាំងមាស ដែលបានប្រគល់ដោយ ស្នាដៃឧត្តមសិក្សាអាមេរិក ។ លោកបានទទួលពានរង្វាន់កិត្តិយសសាស្ត្រាចារ្យ ពីសាកលវិទ្យាល័យចំនួនបីនៅសាធារណៈរដ្ឋប្រជាមានិត ចិន ។
វេជ្ជបណ្ឌិត ណិលសុន បានបម្រើការជាប្រធានសមាគមវះកាត់សសៃឈាម នាយកក្រុមប្រឹក្សាអាមេរិកនៃផ្នែកវះកាត់ទ្រូង ប្រធានក្រុមប្រឹក្សាផ្នែកវះកាត់បេះដូងសម្រាប់សមាគមបេះដូងអាមេរិក និងជាប្រធាននៃសមាគមពេទ្យ រដ្ឋ យូថាហ៍ ។
លោកត្រូវបានគេចុះឈ្មោះនៅក្នុង Who’s Who in the World, Who’s Who in America, and Who’s Who in Religion ។
អែលឌើរ ណិលសុន បានទទួលមុខតំណែងជាច្រើននៅក្នុងសាសនាចក្រ ។ លោកបានបម្រើជាប្រធានស្តេក ប៊ុន្នីវីល ពីឆ្នាំ 1964 ដល់ ខែ មិថុនា ឆ្នាំ 1971 ដែលជាឆ្នាំដែលលោកត្រូវបានហៅជាប្រធានថ្នាក់សាលាថ្ងៃអាទិត្យទូទៅ ។ ពីមុនការហៅរបស់លោកឲ្យបម្រើនៅក្នុងកូរ៉ុមនៃពួកដប់ពីរនាក់ លោកកំពុងបម្រើជាអ្នកតំណាងភូមិភាគ ដែលត្រូវបានចាត់តាំងឲ្យទៅភូមិភាគ ឃើនស៍ រដ្ឋ យូថាហ៍ ។ ពីមុននោះទៅទៀត លោកបានបម្រើជាអ្នកតំណាងភូមិភាគសម្រាប់ សាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ ។
លោកបានកើតនៅថ្ងៃទី 9 ខែ កញ្ញា ឆ្នាំ 1924 អែលឌើរ ណិលសុន ជាកូនប្រុសរបស់ ម៉ារ៉ុន ស៊ី និង អែឌណា អាន់ឌើរសុន ណិលសុន ។ លោក និង ភរិយាដំបូងរបស់លោក ដានហ្សល វ៉ាយ មានកូនដប់នាក់ ។ ស៊ីស្ទើរ ណិលសុន បានទទួលមរណភាពនៅក្នុងខែ កុម្ភៈ ឆ្នាំ 2005 ។ ក្នុងខែ មេសា ឆ្នាំ 2006 លោកបានរៀបការនឹង វែនឌី វ៉តសុន ។
អែលឌើរ ដាល្លិន អេក អូក ត្រូវបានហៅឲ្យបម្រើជាសមាជិកមួយរូបនៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ នៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយចាប់តាំងពីខែ ឧសភា ឆ្នាំ 1984 ។
លោកជាអ្នកទីក្រុង ប្រូវ៉ូ រដ្ឋ យូថាហ៍ ( ដែលបានកើតនៅឆ្នាំ 1932 ) ។ លោក និង ភរិយាដំបូងរបស់លោក ជូន ឌីកសុន អូកស៍ មានកូនប្រាំមួយនាក់ ។ ភរិយាលោកទទួលមរណភាពនៅថ្ងៃទី 21 ខែ កក្កដា ឆ្នាំ 1998 ។ នៅថ្ងៃទី 25 ខែ សីហា ឆ្នាំ 2000 លោកបានរៀបការនឹង គ្រីស្ទិន អិម ម៉ាក់មែន ក្នុងព្រះវិហារបរិសុទ្ធ ទីក្រុង សលត៍ លេក ។
អែលឌើរ អូកស៍ បានបញ្ចប់កម្រិតបរិញ្ញប័ត្រពីសាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ ( ឆ្នាំ 1954 ) និង ពីសាកលវិទ្យាល័យច្បាប់ ឈីកាហ្គោ ( ឆ្នាំ 1957 ) ។ លោកបានធ្វើជាមេធាវី និង ជាគ្រូបង្រៀនច្បាប់នៅទីក្រុង ឈីកាហ្គោ ។ លោកបានធ្វើជាប្រធាន សាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ ពីឆ្នាំ 1971 ដល់ឆ្នាំ 1980 និង ជាចៅក្រមនៃតុលាការកំពូលរដ្ឋ យូថាហ៍ ពីឆ្នាំ 1980 រហូតដល់ការលាលែងពីតំណែងរបស់លោកក្នុងឆ្នាំ 1984 ដើម្បីទទួលយកការហៅរបស់លោកជាសាវក ។
លោកធ្លាប់ធ្វើជាមន្ត្រី និង សមាជិកក្រុមប្រឹក្សានៃពាណិជ្ជកម្ម ការអប់រំ និង អង្គការសប្បុរសធម៌ជាច្រើន ។ លោកគឺជាអ្នកនិពន្ធ ឬ សហអ្នកនិពន្ធសៀវភៅ និង អត្ថបទជាច្រើនស្ដីពីសាសនា និង មុខវិជ្ជាមេធាវី ។
អែលឌើរ អិម រ័សុល បាឡឺដ គឺជាសមាជិកមួយរូបនៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ នៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ លោកបានបម្រើជាសាវកមួយរូបចាប់តាំងពីថ្ងៃទី 6 ខែ តុលា ឆ្នាំ 1985 ដោយបានធ្វើដំណើរពាសពេញផែនដី ដើម្បីបង្រៀនសមាជិកសាសនាចក្រ និង ដឹកនាំកិច្ចការប្រចាំថ្ងៃនៃសាសនាចក្រនៅទូទាំងពិភពលោក ។
លោកបានកើតនៅថ្ងៃទី 8 ខែ តុលា ឆ្នាំ 1928 នៅទីក្រុង សលត៍ លេក ពីឪពុកឈ្មោះ មេលវិន អ័រ និង ម្តាយឈ្មោះ ជីរ៉លឌីន ស្ម៊ីធ បាឡឺដ ។ លោកបានសិក្សានៅសាកលវិទ្យាល័ យូថាហ៍ ។
កាលនៅជាយុវវ័យ លោកបានបម្រើបេសកកម្មនៅប្រទេស អង់គ្លេស សម្រាប់សាសនាចក្រ ដែលនៅទីនោះលោកបានបម្រើជាទីប្រឹក្សានៅក្នុងគណៈប្រធានបេសកកម្ម ។ លោកក៏បានបម្រើជាប៊ីស្សពចំនួនពីរដងផងដែរ ។
នៅក្នុងឆ្នាំ 1974 លោកត្រូវបានហៅឲ្យបម្រើជាប្រធាន បេសកកម្ម កាណាដា តូរ៉ុនតូ ដែលជាតំបន់ដែលលោកបានបម្រើ ហើយលោកត្រូវបានហៅឲ្យធ្វើជាកូរ៉ុមទីមួយនៃពួកចិតសិបនាក់ក្នុងខែ មេសា ឆ្នាំ 1976 ។ ក្នុងនាមជាសមាជិកមួយរូបនៃពួកចិតសិបនាក់ លោកបានគ្រប់គ្រង និង បំពាក់បំប៉នពួកអ្នកដឹកនាំនៅក្នុងភូមិភាគតំបន់ដែលលោកត្រូវបានចាត់តាំង ។ ក្រោយមក លោកបានបម្រើជាសមាជិកមួយរូបនៃគណៈប្រធាននៃពួកចិតសិបនាក់ ចាប់ពីខែ កុម្ភៈ ឆ្នាំ 1980 ដល់ខែ តុលា ឆ្នាំ 1985 ក្នុងការគ្រប់គ្រងលើកូរ៉ុមនៃពួកចិតសិបនាក់នៃសាសនាចក្រ ។ ការបម្រើរបស់លោកភាគច្រើន ផ្ដោតសំខាន់ទៅលើកិច្ចការផ្សព្វផ្សាយសាសនា ។
ពីមុនការហៅឲ្យបម្រើជាអ្នកដឹកនាំសាសនាចក្រពេញម៉ោងរបស់លោក អែលឌើរ បាឡឺដ បានចាប់អារម្មណ៍លើផ្នែកពាណិជ្ជកម្មវិនិយោគទុនរថយន្ត និង អចលនទ្រព្យ ។ លោកបានបម្រើជាគណៈកម្មការ និង ក្រុមប្រឹក្សាសង្គមស៊ីវិលជាច្រើនសម្រាប់សាសនាចក្រ ។
លោកបានរៀបការនឹង បាបារ៉ា បូវែន ក្នុងព្រះវិហារបរិសុទ្ធ ទីក្រុង សលត៍ លេក នៅថ្ងៃទី 28 ខែ សីហា ឆ្នាំ 1951 ។ ពួកលោកជាឪពុកម្ដាយនៃកូនប្រុសពីរនាក់ និង កូនស្រីប្រាំនាក់ ។
រីឆាដ ហ្គរដុន ស្កត ត្រូវបានគាំទ្រជាសាវកមួយរូបនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ នៅថ្ងៃទី 1 ខែ តុលា ឆ្នាំ 1988 ។ លោកត្រូវបានហៅឲ្យបម្រើជាសមាជិកមួយរូបនៃកូរ៉ុមទីមួយនៃពួកចិតសិបនាក់នៅថ្ងៃទី 2 ខែ មេសា ឆ្នាំ 1977 ហើយបានបម្រើជាសមាជិកមួយរូបនៃគណៈប្រធាននៃកូរ៉ុមនោះចាប់ពីថ្ងៃទី 1 ខែ តុលា ឆ្នាំ 1983 ដរាបដល់ការហៅបច្ចុប្បន្នរបស់លោក ។
លោកបានកើតនៅថ្ងៃទី 7 ខែ វិច្ឆិកា ឆ្នាំ 1928 នៅទីក្រុង ប៉ូកាទែឡូ រដ្ឋ អៃដាហូ ដែលមានឪពុកឈ្មោះ ខែនីស ឡូរី និង ម្តាយឈ្មោះ ម៉ារី វីថល ស្កត ។ កាលនៅអាយុប្រាំឆ្នាំ លោកបានផ្លាស់ទីលំនៅជាមួយឪពុកម្ដាយលោកទៅទីក្រុង វ៉ាស៊ីនតោន ឌី.ស៊ី ហើយនៅទីនោះ ឪពុកលោកបានបម្រើការនៅនាយកដ្ឋានកសិកម្ម ក្រោយមកបានក្លាយជាលេខាជំនួយផ្នែកកសិកម្ម ។
លោកបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ វ៉ាស៊ីនតោន ជាវិស្វករគ្រឿងយន្ត ហើយបានបម្រើបេសកកម្មពេញម៉ោងនៅប្រទេស អ៊ុយរូហ្គាយ និង បានបំពេញការងារក្រោយបញ្ចប់ការសិក្សាផ្នែកវិស្វកម្មនៅទីក្រុង អូក រីដ រដ្ឋ ថែណឺស៊ី ។ ពីឆ្នាំ 1953 ដល់ ឆ្នាំ 1965 អែលឌើរ ស្កត បានបម្រើការជាបុគ្គលិកផ្ទាល់នៃទ័ពជើងទឹកហៃមិន រិកខូវើរ ដោយដឹកនាំការបង្កើតចំហេះនុយក្លេអ៊ែរសម្រាប់សភាវចម្រុះ និង ថាមពលរុក្ខជាតិ ។ អែលឌើរ ស្កត បានបញ្ចប់កម្រិតបណ្ឌិតផ្នែកសេវាកម្មពួកគ្រីស្ទានដោយកិត្តិយសពីសាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ ក្នុងឆ្នាំ 2008 ។
ពីឆ្នាំ 1965 ដល់ ឆ្នាំ 1969 លោកបានធ្វើជាអធិបតីលើបេសកកម្ម អាហ្សង់ទីន ខាងជើង នៅទីក្រុង ខដូបា ប្រទេស អាហ្សង់ទីន ។ នៅពេលលោកត្រឡប់មកវិញ លោកបានធ្វើការជាអ្នកប្រឹក្សាឯកជនមួយរូបសម្រាប់ក្រុមហ៊ុនថាមពលនុយក្លេអ៊ែរជាច្រើន ។
លោកបានបម្រើជាអ្នកតំណាងភូមិភាគនៅប្រទេស អ៊ុយរូហ្គាយ ប្រទេស ប៉ារ៉ាហ្គាយ រដ្ឋ ខារ៉ូឡៃណាខាងជើង និង ត្បូង រដ្ឋ វើរជីញ៉ា និង ទីក្រុង វ៉ាស៊ីនតោន ឌី.ស៊ី រហូតដល់លោកត្រូវបានហៅជាពួកចិតសិបនាក់ ។
អែលឌើរ ស្កត ស្រឡាញ់ព្រះវរបិតាគង់នៅស្ថានសួគ៌របស់យើង និង បុត្រាដ៏ជាទីស្រលាញ់ទ្រង់ និងអស់ទាំងបុត្រាបុត្រីរបស់ព្រះវរបិតា ។ អែលឌើរ ស្កត បានរីករាយនឹងការចាប់អារម្មណ៍ពិសេសប្លែក ៗ ។ លោកមានសេចក្ដីស្រឡាញ់យ៉ាងជ្រាលជ្រៅចំពោះសោភ័ណភាពនៃភពផែនដី ។
លោកត្រូវបានប្រទានពរឲ្យនូវភរិយាមួយរូបគឺ ចេន វ៉ាតឃីនស៍ ដែលលោកបានផ្សារភ្ជាប់ជាមួយនៅថ្ងៃទី 16 ខែ កក្កដា ឆ្នាំ 1953 ក្នុងព្រះវិហារបរិសុទ្ធ ទីក្រុង ម៉ានតៃ ។ ភរិយាលោកបានទទួលមរណភាពនៅថ្ងៃទី 15 ខែ ឧសភា ឆ្នាំ 1995 ។ ពួកលោកមានកូនប្រាំពីរនាក់ ។
អែលឌើរ រ៉ូបឺត ឌី ហែល ត្រូវបានគាំទ្រជាសមាជិកមួយរូបនៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ នៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ នៅថ្ងៃទី 2 ខែ មេសា ឆ្នាំ 1994 ។
អែលឌើរ ហែល បានទទួលការហៅរបស់លោកជាអ្នកមានសិទ្ធិអំណាចទូទៅនៅថ្ងៃទី 4 ខែ មេសា ឆ្នាំ 1975 ។ លោកបានបម្រើជាជំនួយការមួយរូបនៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ហើយក្រោយមកជាសមាជិកមួយរូបនៃកូរ៉ុមទីមួយនៃពួកចិតសិបនាក់ ។ លោកបានធ្វើជាប៊ីស្សពជាអធិបតីនៃសាសនាចក្រចាប់ពីខែ មេសា ឆ្នាំ 1985 រហូតដល់ត្រូវបានហៅជាកូរ៉ុមនៃពួកដប់ពីរនាក់ ។
លោកបានធ្វើជាអ្នកតំណាងភូមិភាគអស់រយៈពេលប្រាំឆ្នាំ ពីមុនការហៅរបស់លោកជាអ្នកមានសិទ្ធិអំណាចទូទៅ ។ ដំបូងឡើយ លោកបានបម្រើជាប្រធានសាខា ប៊ីស្សព ទីប្រឹក្សាជាន់ខ្ពស់ និង ទីប្រឹក្សាប្រធានស្តេក ។ លោកបានបម្រើជាប្រធានបេសកកម្មឡុងដុងអង់គ្លេស នៅដើមឆ្នាំ1970 ហើយធ្លាប់បានបម្រើជាទីប្រឹក្សាទីមួយក្នុងគណៈប្រធានថ្នាក់សាលាថ្ងៃអាទិត្យទូទៅ ។
ពីមុនការហៅរបស់លោកឲ្យបម្រើក្នុងសាសនាចក្រ អែលឌើរ ហែល មានអាជីពខាងជំនួញដ៏ល្បីល្បាញ ដោយបានបម្រើការក្នុងតំណែងប្រតិបត្តិឲ្យក្រុមហ៊ុនជាតិធំៗចំនួនបី ។
អែលឌើរ ហែល បានកើតនៅទីក្រុង នូវ យ៉ោក ។ លោកបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ យូថាហ៍ ហើយបានទទួលកម្រិតអនុបណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្មពីសាកលវិទ្យាល័យ ហាវ៉ត ។ លោកបានបម្រើការជាអ្នកបើកយន្តហោះចម្បាំងនៅក្នុងកងទ័ពជើងអាកាសសហរដ្ឋអាមេរិក ។
លោកបានរៀបការនឹង ម៉ារី ក្រានដល ហើយពួកលោកមានកូនប្រុសពីរនាក់ ។
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ត្រូវបានតែងតាំង និង ញែកចេញជាសមាជិកមួយរូបនៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ នៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយនៅថ្ងៃទី 23 ខែ មិថុនា ឆ្នាំ 1994 ។ នៅពេលដែលលោកបានទទួលការហៅនោះ អែលឌើរ ហូឡិន កំពុងបម្រើជាសមាជិកនៃកូរ៉ុមទីមួយនៃពួកចិតសិបនាក់ ដែលលោកត្រូវបានហៅនៅថ្ងៃទី 1 ខែ មេសា ឆ្នាំ 1989 ។
ពីឆ្នាំ 1980 រហូតដល់ការហៅរបស់លោកជាអ្នកមានសិទ្ធិអំណាចទូទៅក្នុងឆ្នាំ 1989 ជែហ្វ្រី អ័រ ហូឡិន បានបម្រើជាប្រធានទីប្រាំបួននៃសាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ ទីក្រុង ប្រូវ៉ូ រដ្ឋ យូថាហ៍ ។ លោកគឺជាអតីតអភិបាលការអប់រំរបស់សាសនាចក្រ និង ជាព្រឹទ្ធបុរសនៃសាលាអប់រំខាងសាសនា នៅ ប៊ី.វ៉ាយ.យូ ។
លោកជាអ្នកដឹកនាំសិស្សនិស្សិត និង អត្តពលករប្រចាំវិទ្យាល័យ ឌិស៊ី និង សាកលវិទ្យាល័យ ឌិស៊ី នៅក្នុងទីក្រុងកំណើតលោក សេន ចច រដ្ឋ យូថាហ៍ ហើយលោកបានបញ្ចប់កម្រិតបរិញ្ញាប័ត្រ និង អនុបណ្ឌិត ខាងភាសាអង់គ្លេស និង ការអប់រំសាសនា ដោយមានការគោរពយ៉ាងខ្ពង់ខ្ពស់ ពីសាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ ។ លោកបានទទួលសញ្ញាប័ត្រកម្រិតអនុបណ្ឌិតផ្នែកទស្សនវិជ្ជាក្នុងការសិក្សាបែបអាមេរិក ពីសាកលវិទ្យាល័យ យេល ។
អែលឌើរ ហូឡិន បានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពការអប់រំជំនាញ ពីមុនការហៅឲ្យបម្រើពេញម៉ោងរបស់លោកនៅក្នុងសាសនាចក្រ ។ លោកបានបម្រើជាប្រធានសមាគមអាមេរិកនៃមហាវិទ្យាល័យ និង សាកលវិទ្យាល័យ ប្រធានឯករាជ្យ ( អេ.អេ.ភី.អាយ.ស៊ី.យូ. ) ជាក្រុមប្រឹក្សាសមាគមជាតិនៃមហាវិទ្យាល័យ និង សាកលវិទ្យាល័យ ឯករាជ្យ ( អែន.អេ.អាយ.ស៊ី.យូ. ) និង ជាសមាជិកនៃអាណត្តិប្រធានសមាគមអត្តពលករមហាវិទ្យាល័យជាតិ ( អែនស៊ីអេអេ ) ។ ចំពោះកិច្ចប្រឹងប្រែងរបស់លោកក្នុងការបង្កើនការយល់ដឹងរវាងគ្រីស្ទសាសនិក និង យូដាសាសនិក លោកបានទទួលពានរង្វាន់ « គប់ភ្លើងសេរីភាព » ដែលបានប្រគល់ដោយ សម្ព័ន្ធមិត្តប្រឆាំងនឹងការបង្ខូចឈ្មោះរបស់អង្គការ ប៊ីណាយ ប៊ីរិទ្ធ ។ លោកបានបម្រើជាក្រុមប្រឹក្សាមើលការខុសត្រូវលើទីក្រុង និង ជំនួញដែលទាក់ទិននឹងសាជីវកម្មនានា ហើយលោកបានទទួល ពានរង្វាន់ « ក្រុមកាយរិទ្ធដ៏ល្បីឈ្មោះ » ពីក្រុមកាយរិទ្ធអាមេរិក ។ លោកបាននិពន្ធសៀវភៅចំនួនប្រាំបីក្បាល ដែលមានមួយក្បាលលោកបាននិពន្ធជាមួយនឹងភរិយាលោកគឺ ផាទ្រីស្សា ។
អែលឌើរ ហូឡិន បានកើតនៅថ្ងៃទី 3 ខែ ធ្នូ ឆ្នាំ 1940 ដែលឪពុកលោកគឺ ហ្វ្រែង ឌី និង អាលីស ប៊ែនលី ហូឡិន ។ ក្នុងឆ្នាំ 1963 លោកបានរៀបការនឹង ផាទ្រីស្សា ធែរី ។ ពួកលោកមានកូនបីនាក់ ។
ដេវីឌ អេ បែដណា ត្រូវបានតែងតាំង និង ញែកចេញជាសមាជិកមួយរូបនៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ នៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយនៅថ្ងៃទី 7 ខែ តុលា ឆ្នាំ 2004 ។ ពីមុនការហៅរបស់លោកឲ្យបម្រើក្នុងកូរ៉ុមនៃពួកដប់ពីរនាក់ អែលឌើរ បែដណា បានបម្រើជាពួកចិតសិបនាក់ប្រចាំតំបន់ ពួកចិតសិបនាក់មានសិទ្ធិអំណាចប្រចាំតំបន់ អ្នកតំណាងភូមិភាគ ប្រធានស្តេក និង ប៊ីស្សពចំនួនពីរដង ។
អែលឌើរ បែដណា បានកើតនៅថ្ងៃទី 15 ខែ មិថុនា ឆ្នាំ 1952 នៅទីក្រុង អូកលែន រដ្ឋ កាលីហ្វូញ៉ា ។ លោកបានបម្រើជាអ្នកផ្សព្វផ្សាយសាសនាពេញម៉ោងនៅប្រទេស អាល្លឺម៉ង់ ប៉ែកខាងត្បូង ហើយបន្ទាប់មកបានសិក្សានៅសាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ ដែលលោកបានបញ្ចប់កម្រិតបរិញ្ញាបត្រ និង អនុបណ្ឌិតនៅទីនោះ ។ លោកក៏បានបញ្ចប់កម្រិតបណ្ឌិតផ្នែកវិជ្ជារៀបចំឥរិយាបថពីសាកលវិទ្យាល័យ ភើរឌូ ផងដែរ ។
បន្ទាប់ពីបានបញ្ចប់ការសិក្សារបស់លោកហើយ អែលឌើរ បែដណា បានធ្វើការជាសាស្ត្រាចារ្យផ្នែកគ្រប់គ្រងពាណិជ្ជកម្មនៅសាកលវិទ្យាល័យ តិចសាស តិក និង នៅសាកលវិទ្យាល័យ អាកានសាស ។ ក្រោយមក លោកបានបម្រើជាប្រធានសាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ –អៃដាហូ ( ដែលពីមុនជា មហាវិទ្យាល័យ រីកស៍ ) ពីឆ្នាំ 1997 ដល់ ឆ្នាំ 2004 ។
អែលឌើរ បែដណា បានរៀបការនឹង ស៊ូហ្សាន ឃែ រ៉ូប៊ីនសិន ក្នុងព្រះវិហារបរិសុទ្ធទីក្រុង សលត៍ លេក នៅថ្ងៃទី 20 ខែ មិនា ឆ្នាំ 1975 ហើយពួកលោកជាឪពុកម្ដាយនៃកូនប្រុសបីនាក់ ។
អែលឌើរ ឃ្វីនថិន អិល ឃុក ត្រូវបានគាំទ្រជាសមាជិកមួយរូបនៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ នៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ នៅថ្ងៃទី 6 ខែ តុលា ឆ្នាំ 2007 ។ ដោយត្រូវបានហៅជាអ្នកមានសិទ្ធិអំណាចទូទៅក្នុងខែ មេសា ឆ្នាំ 1996 នោះលោកបានបម្រើនៅក្នុងកូរ៉ុមទីពីរ កូរ៉ុមទីមួយ និង ជាគណៈប្រធាននៃពួកចិតសិបនាក់ ។
ក្នុងនាមជាពួកចិតសិបនាក់មួយរូប លោកបានបម្រើនៅក្នុងគណៈប្រធានតំបន់នៅប្រទេស ហ្វីលីពីន ប្រធានតំបន់កោះប៉ាស៊ីហ្វិក និង អាមេរិកខាងជើង និង ជានាយកប្រតិបត្តិនាយកដ្ឋានអ្នកផ្សព្វផ្សាយសាសនា ។
នៅចំគ្រាដែលលោកបម្រើជាអ្នកមានសិទ្ធិអំណាចទូទៅនៃសាសនាកច្រ នោះលោកជាអនុប្រធានប្រព័ន្ធសុខាភិបាល សាត់ធើរ ។ ពីមុននេះទៅទៀត លោកគឺជាប្រធាន និង មន្ត្រីប្រធានប្រតិបត្តិនៃប្រព័ន្ធសេវាថែទាំសុខភាព កាលីហ្វូញ៉ា ។ ពីមុននឹងការងារនោះ លោកជាមេធាវីពាណិជ្ជកម្ម និង ដៃគូគ្រប់គ្រងសហគ្រាសវិស័យច្បាប់ សាន ហ្វ្រានស៊ីស្កូ ។ លោកធ្លាប់បានធ្វើជាសមាជិកក្រុមប្រឹក្សានៃសារជីវកម្មទទួលផលចំណេញ និង មិនទទួលផលចំណេញមួយចំនួន ។
លោកធ្លាប់បានបម្រើសាសនាចក្រក្នុងនាមជាប៊ីស្សព ប្រធានស្តេក និង ទីប្រឹក្សានៅក្នុងគណៈប្រធានស្តេក ហ្វ្រានស៊ីស្កូ កាលីហ្វូញ៉ា ហើយជាអ្នកតំណាងភូមិភាគ និង អ្នកមានសិទ្ធិអំណាចប្រចាំតំបន់ នៅតំបន់អាមេរិកខាងជើងភាគខាងលិច ។ កាលនៅជាយុវជន លោកបានធ្វើជាអ្នកផ្សព្វផ្សាយសាសនាក្នុងបេសកកម្ម អង់គ្លេស ។
លោកជាអ្នកទីក្រុង លូហ្គែន រដ្ឋ យូថាហ៍ បានបញ្ចប់កម្រិតបរិញ្ញប័ត្រផ្នែកវិទ្យាសាស្ត្រនយោបាយ ពីសាកលវិទ្យាល័យរដ្ឋ យូថាហ៍ និង ជាបណ្ឌិតនិតិសាស្ត្រ ពីសាកលវិទ្យាល័យ ស្ទែនហ្វដ ។
លោកបានរៀបការនឹង ម៉ារី ហ្គែឌី នៅថ្ងៃទី 30 ខែ វិច្ឆិកា ឆ្នាំ 1962 ។ ពួកលោកមានកូនបីនាក់ ។
[ ចំណងជើង ] អែលឌើរ ឃ្វីនថិន អិល ឃុក កូរ៉ុមនៃពួកសាវកដប់ពីរនាក់
ដោយអែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន
អែលឌើ ឌី ថត គ្រីស្តូហ្វឺសិន ត្រូវបានហៅឲ្យបម្រើជាសមាជិកមួយរូបនៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ នៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ នៅថ្ងៃទី 5 ខែ មេសា ឆ្នាំ 2008 ។ នៅពេលដែលលោកត្រូវបានហៅមុខងារនោះ លោកកំពុងតែបម្រើនៅក្នុងគណៈប្រធាននៃពួកចិតសិបនាក់ ។
អំឡុងការកាន់តំណែងរបស់លោកនៅក្នុងគណៈប្រធាននៃពួកចិតសិបនាក់ អែលឌើរ គ្រីស្តូហ្វឺសិន បានមានភារៈកិច្ចគ្រប់គ្រងតំបន់អាមេរិកខាងជើងភាគខាងលិច ពាយព្យ និង អាគ្នេយ៍ នៃសាសនាចក្រ ។ លោកក៏បានបម្រើជានាយកប្រតិបត្តិនៃការិយាល័យពង្សប្រវត្តិ និង ប្រវត្តិសាស្ត្រសាសនាចក្រ ។ ពីមុនការបម្រើនោះ លោកជាប្រធានតំបន់ម៉ិកស៊ិកខាងត្បូងរបស់សាសនាចក្រ ដែលមានទីតាំងនៅទីក្រុង ម៉ិកស៊ីកូ ។
ពីមុនដែលលោកបម្រើជាអ្នកមានសិទ្ធិអំណាចទូទៅពេញម៉ោងនៃសាសនាចក្រ អែលឌើរ គ្រីស្តូហ្វឺសិន បានធ្វើការជាអ្នកប្រឹក្សាទូទៅនៃសារជីវកម្មធនាគារប្រជាជាតិ ( ដែលសព្វថ្ងៃជាធនាគារអាមេរិក ) នៅទីក្រុង ឆាឡុត រដ្ឋ ខារ៉ូលីណា ខាងជើង ។ ពីមុនការងារនោះ លោកបានធ្វើការជាអនុប្រធានជាន់ខ្ពស់ និង អ្នកប្រឹក្សាទូទៅឲ្យសហភាពធនាគារភូមិខូមើស ក្នុងរដ្ឋ ថែណឺស៊ី នៅទីក្រុង ណាសស្វិល ហើយក៏ជាកន្លែងដែលលោកចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចការសហគមន៍ និង អង្គការអន្តរជំនឿ ។ ពីឆ្នាំ 1975 ដល់ឆ្នាំ 1980 អែលឌើរ គ្រីស្តូហ្វឺសិន ធ្វើជាមេធាវីនៅទីក្រុង វ៉ាស៊ីនតោន ឌី.ស៊ី បន្ទាប់ពីការបម្រើការជាមេធាវីសម្រាប់ចៅក្រមសង្កាត់ ចន ជេ ស៊ីរីកា ស.ហ.រ ( ឆ្នាំ 1972-74 ) ។
លោកបានកើតនៅទីក្រុង ភ្លែសិន ហ្គ្រូវ រដ្ឋ យូថាហ៍ ហើយបានបញ្ចប់ការសិក្សាពីវិទ្យាល័យនៅទីក្រុង នូវ ជើស៊ី បានបញ្ចប់កម្រិតបរិញ្ញាប័ត្រពីសាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ ដែលនៅទីនោះលោកបានទទួលងារជាអ្នកប្រាជ្ញ អ៊ែឌវីន អេស ហ៊ិងគ្លី និង កម្រិតបរិញ្ញប័ត្រច្បាប់របស់លោកពី សាកលវិទ្យាល័យ ឌូក ។
ក្នុងចំណោមការហៅដទៃទៀត លោកធ្លាប់បានបម្រើសាសនាចក្រជាអ្នកតំណាងភូមិភាគ ប្រធានស្តេក និង ប៊ីស្សព ។ កាលនៅជាយុវវន លោកបានបម្រើជាអ្នកផ្សព្វផ្សាយសាសនានៅប្រទេស អាហ្សង់ទីន ។
អែលឌើរ គ្រីស្តូហ្វឺសិន និង ភរិយារបស់លោក ខាធើរីន យ៉ាកុប គ្រីស្តូហ្វឺសិន មានកូនប្រាំនាក់ ។
[ ចំណងជើង ] អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន កូរ៉ុមនៃពួកសាវកដប់ពីរនាក់
អែលឌើរ នែល លិនឌិន អាន់ឌើរសិន ត្រូវបានតាំងងារជាសាវកមួយរូប នៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយនៅថ្ងៃទី 4 ខែ មេសា ឆ្នាំ 2009 ។
អែលឌើរ អាន់ឌើរសិន បានបម្រើជាសមាជិកជាន់ខ្ពស់នៃគណៈប្រធាននៃពួកចិតសិបនាក់ ពីមុនដែលលោកត្រូវបានហៅជាកូរ៉ុមនៃពួកដប់ពីរនាក់ ។ លោកត្រូវបានតាំងងារជាសមាជិកមួយរូបនៃកូរ៉ុមទីមួយនៃពួកចិតសិបនាក់ក្នុងខែ មេសា ឆ្នាំ 1993 នៅអាយុ 41 ឆ្នាំ ។ ពីមុននោះ លោកបានដឹកនាំកិច្ចការសាសនាចក្រនៅតំបន់ប្រេស៊ីលភូមិភាគខាងត្បូង ហើយម្យ៉ាងទៀតជាសមាជិកមួយរូបនៃគណៈប្រធានតំបន់ ដោយគ្រប់គ្រងលើសាសនាចក្រនៅតំបន់អឺរ៉ុបភូមិភាគខាងលិច ។ លោកក៏ជាជំនួយក្នុងកាគ្រប់គ្រងកិច្ចការសាសនាកច្រនៅប្រទេស ម៉ិកស៊ីកូ និង អាមេរិកកណ្ដាលផងដែរ ។ បន្ថែមពីលើនេះទៀត លោកបានគ្រប់គ្រងផលិតកម្មសោតទស្សន៍របស់សាសនាចក្រ ដោយរួមមានការថតខ្សែភាពយន្តរឿង The Testaments: Of One Fold and One Shepherd ហើយបានគ្រប់គ្រងលើការដំឡើងឧបករណ៍ការចាក់ផ្សាយនៅក្នុងមជ្ឈមណ្ឌលសន្និសីទក្នុងនាមជានាយកប្រតិបត្តិនៃផ្នែកសោតទស្សន៍របស់សាសនាចក្រ ។ បន្ថែមពីលើភាសាកំណើតដែលជាភាសាអង់គ្លេស លោកចេះនិយាយភាសាបារាំង ភាសាព័រទុយហ្គាយ និង ភាសាអេស្ប៉ាញ ។
ពីមុនការហៅរបស់លោកជាអ្នកមានសិទ្ធអំណាចទូទៅ អែលឌើរ អាន់ឌើរសិន បានបម្រើជាប្រធានបេសកកម្មក្នុងបេសកកម្ម បារាំង បកដូរ និង ជាប្រធានស្តេក ថាមផា ហ្លូរីដា ។
អែលឌើរ អាន់ឌើរសិន បានកើតនៅទីក្រុង លូហ្គែន រដ្ឋ យូថាហ៍ ហើយបានដឹងក្ដីឡើងនៅទីក្រុង ប៉ូកាទែឡូ រដ្ឋ អៃដាហូ នៅកសិដ្ឋានច្របាច់ទឹកដោះគោមួយកន្លែង ដែលនៅទីនោះលោកចាំថាបានធ្វើ « ការងារកសិដ្ឋានប្រចាំរដ្ឋ អៃដាហូ ពីព្រលឹមដល់ព្រលប់ » ។ កាលរៀននៅវិទ្យាល័យ លោកពូកែខាងគ្រប់គ្រងសិស្ស ដោយបានបម្រើជាប្រធានសិស្សរដ្ឋ អៃដាហូ ។
លោកបានបញ្ចប់ការសិក្សាពី សាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ ដែលលោកបានទទួលងារជាអ្នកប្រាជ្ញ ហ៊ិងគ្លី ហើយបានបញ្ចប់កម្រិតអនុបណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ពីសាកលវិទ្យាល័យ ហាវ៉ត ។ ក្រោយពីបានបញ្ចប់ការសិក្សា លោកបានតាំងលំនៅក្នុងទីក្រុង ថាមផា រដ្ឋ ហ្លូរីដា ដែលភាគហ៊ុនពាណិជ្ជកម្មរបស់លោកបានបូកបញ្ចូលសកម្មភាពឃោសនា ការអភិវឌ្ឍន៍អចលនទ្រព្យ និង សេវាថែទាំសុខភាព ។
អែលឌើរ អាន់ឌើរសិន និង ភរិយាលោក ខាធី វិល្លាម អាន់ឌើរសិន មានកូនបួននាក់ ។