Additional Resource

ក្រុមគ្រួសារ

  • គំនិត​នៃ​ក្រុមគ្រួសារ​រួបរួម​គ្នា​ដែល​រស់នៅ និង រីកចម្រើន​ជា​និរន្តរ៍​គឺ​ជា​ស្នូល​នៃ​គោលលទ្ធិ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។ ក្នុង​ក្រុមគ្រួសារ​មួយ​ដែល​ដឹកនាំ​ដោយ​ឪពុក និង ម្ដាយ កូនៗ​បង្កើន​គុណធម៌​មាន​ដូចជា សេចក្ដី​ស្រឡាញ់ ការទុកចិត្ត ភាពស្មោះ​ត្រង់ ការធ្វើការ​រួម​គ្នា និង ការបម្រើ ។
  • យោង​ទៅ​តាម​គោលលទ្ធិ​សាសនាចក្រ អាពាហ៌ពិពាហ៌​ដែល​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​របស់​សាសនាចក្រ ពុំ​បញ្ចប់​នៅ​ពេល​អស់​ជីវិត​នោះ​ទេ​ដរាប​ណា​ដែល​គូ​ស្វាមី​ភរិយា​នៅ​បន្ត​ស្មោះត្រង់​ចំពោះ​ការសច្ចា​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​របស់​ពួក​គេ ។ ទំនាក់ទំនង​ក្រុម​គ្រួសារ​ពិតជា​បន្ត​រហូត​ក្រោយ​ពេល​អស់​ជីវិត ហើយ​សមាជិក​ក្រុមគ្រួសារ​នីមួយៗ​អាច​ទទួល​បាន​វិបុលភាពដ៏​អស់​កល្ប​ជានិច្ច ។
  • ក្នុង​ឆ្នាំ 1995 គណៈ​ប្រធាន​ទី​មួយនិងកូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ —ដែល​ជា​ក្រុម​ដឹកនាំ​ជាន់​ខ្ពស់​ទាំងពីរ​របស់​សាសនាចក្រ —ចេញ​ការប្រកាស​មួយ​ច្បាប់​អត្ថាធិប្បាយ​អំពី​លក្ខណៈ​ដ៏​ទេវភាព​របស់​ក្រុម​គ្រួសារ និង របៀប​ដែល​ទំនាក់ទំនង​ក្រុម​គ្រួសារ​គប្បី​ត្រូវបាន​ដឹកនាំ និង ចិញ្ចឹម​បីបាច់ ។ ( សូម​អាន « ក្រុមគ្រួសារ ៖ ការប្រកាស ដល់ ពិភពលោក ) ។
  • ក្នុង​ឆ្នាំ 1915 ពួក​អ្នក​ដឹកនាំ​សាសនាចក្រ​បាន​បង្កើត​កម្មវិធី​មួយ ដែល​ជំរុញ​ឲ្យ​ឪពុក​ម្ដាយ​ប្រមូល​ក្រុម​គ្រួសារ​របស់​ពួកគេ​មក​ជុំ​គ្នា​មួយ​សប្ដាហ៍​ម្ដង​សម្រាប់​រាត្រី​ដែល​បាន​ញែក​ទុក​សម្រាប់​ក្រុម​គ្រួសារ ។ រាត្រី​ជួបជុំ​ក្រុម​គ្រួសារគឺ​ជា​ពេល​វេលា​មួយ​ដែល​ឪពុក​ម្ដាយ​អាច​បង្រៀន​កូនៗ​ពី​គោលការណ៍​ទាំង​ឡាយ​នៃ​ដំណឹង​ល្អ ។ រាត្រី​ជួបជុំ​ក្រុម​គ្រួសារ​ដ៏​សាមញ្ញ​មួយ​រួម​មាន​ការអធិស្ឋាន ចម្រៀង មេរៀន​ខ្លី សកម្មភាព និង អាហារ​សម្រន់ ។ មេរៀន​ត្រូវបាន​បង្រៀន​ដោយ​ឪពុក​ម្ដាយ និង ពេល​ខ្លះ​ដោយ​កូនៗ ។