Additional Resource

ក្រុម​ចម្រៀង​រោង​ឧបោសថ​មរមន

ក្រុម​ចម្រៀង​រោង​ឧបោសថ​មរមន ជា​ក្រុម​ចម្រៀង​ដ៏​យូរ​អង្វែង និង​ធំជាង​គេ​បំផុត​ក្នុង​ពិភព​លោក បាន​សម្ដែង​នៅ​ខាង​មុខ​ប្រធាន​ស.ហ.រ. បាន​លក់​ចម្រៀង​បាន​រាប់​លាន​ បាន​ទទួល​រង្វាន់​ជាច្រើន ហើយ​បាន​ធ្វើ​ឲ្យ​អ្នក​ស្ដាប់​ជក់​ចិត្ត​នៅ​ក្នុង​ប្រទេស​ជា​ច្រើន ។​

ក្រុម​ចម្រៀង មាន​មូលដ្ឋាន​នៅ​ក្នុង​ទីក្រុង​សលត៍ លេក រដ្ឋ​យូថា នៅ​ទីស្នាក់ការ​កណ្ដាល​នៃ​សាសនាចក្រ នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។

ក្រុម​ចម្រៀង ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​អ្នក​ចម្រៀង​ស្ម័គ្រចិត្ត​ចំនួន 360 នាក់ ដែល​មាន​អាយុ​ចាប់​ពី 25 ឆ្នាំ -60 ឆ្នាំ ដែល​ជា​សមាជិក​នៃ​សាសនាចក្រ ។ ពួកគេ​ហាត់​សម និង​សម្ដែង​ប្រចាំ​សប្ដាហ៍ ហើយ​ត្រូវ​បាន​អម​ជាមួយ​ដោយ​ក្រុម​តន្ត្រី​វិសាលដ្ឋាន​នៃ​ព្រះវិហារ​បរិសុទ្ធ​ជា​ញឹកញាប់ ។

ក្រុម​ចម្រៀង​រោង​ឧបោសថ​មរមន ចាប់​កំណើត​ឡើង​នៅ​ពាក់​កណ្ដាល​សតវត្សរ៍​ទី 19 ។ ក្រុម​ចម្រៀង​តូច​មួយ បាន​ច្រៀង​ដំបូង​គេ​សម្រាប់​សន្និសីទ​នៃ​សាសនាចក្រ​មួយ នៅ​ថ្ងៃ 22 ខែ សីហា ឆ្នាំ 1847 គ្រាន់​តែ​រយៈពេល 29 ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​ពួក​អ្នក​ត្រួសត្រាយ​ផ្លូវដំបូង​បាន​ទៅ​ដល់​ ដើម្បី​តាំង​លំនៅ​ នៅ​ជ្រលង​ភ្នំ​សលត៍ លេក ។

នៅខាង​លិច​នៃ​ព្រះវិហារ​បរិសុទ្ធ​សលត៍ លេក មាន​រោង​ឧបោសថ​មរមន​ជា​ប្រវត្តិសាស្ត្រ​តាំងនៅ​ ដែល​ជា​ទីស្នាក់ការ​របស់​ក្រុម​ចម្រៀង ។ ក្រុម​ចម្រៀង​រោង​ឧបោសថ​មរមន ទទួល​បាន​ឈ្មោះ​មកពី​រចនា​សម្ព័ន្ធ​វា ។

អម​ជាមួយ​នឹង​ក្រុម​ចម្រៀង​ក្នុង​សាល​ប្រជុំ​ដ៏​ធំ គឺ​មាន​ព្យាណូ​ខ្យល់​រោង​ឧបោសថ ដែល​មាន​បំពង់​ចំនួន 11,623 បំពង់ មាន​ទ្រង់ទ្រាយ​ជា​បំពង់​មាស​ដ៏​លេច​ធ្លោ ដែល​បាន​ធ្វើ​ឡើង​មកពី​ឈើ​ប្រហោង​មូល ដែល​បាន​ឆ្លាក់​ដោយ​ដៃ​មក​ពី​ដើម​ឈើ​រដ្ឋ​យូថាហ៍ ។ បំពង់​ចំនួន​ដប់​មកពី​ព្យាណូ​ខ្យល់​ដើម ដែល​បាន​សង់​នៅ​ក្នុង​ឆ្នាំ 1867 គឺ​នៅ​តែ​ដំណើរ​ការ​សព្វ​ថ្ងៃ​នេះ ។

ក្រុម​ចម្រៀង គឺ​ត្រូវ​បាន​ស្គាល់​យ៉ាង​ច្បាស់​ក្នុង​ការ​ចាក់​ផ្សាយ​នៅ​ថ្ងៃ​អាទិត្យ​ប្រចាំ​សប្ដាហ៍ នូវ តន្ត្រី និង​ការ​អធិប្បាយ ដែល​បាន​ផ្សាយ​ចេញ​មកពី វិសាលនដ្ឋាន​ព្រះវិហារ​បរិសុទ្ធ​ក្នុង​ទីក្រុង​សលត៍ លេក ។ កម្មវិធី​នេះ គឺ​ជា​ការចាក់​ផ្សាយ​ទូទាំង​ប្រទេស​ជា​បន្ដបន្ទាប់ ​ដ៏​ចំណាស់​ជាង​គេ​នៅ​ក្នុង​ប្រទេស​អាមេរិក ។

រ៉ូណល រីហ្គាន ប្រធាន​នៃ​សហរដ្ឋ​អាមេរិក ចាប់ពី​ឆ្នាំ 1981 ដល់​ឆ្នាំ 1989 បាន​ថត​សម្លេង​ក្រុម​ចម្រៀង​រោង​ឧបោសថ​មរមន « ក្រុម​ចម្រៀង​របស់​អាមេរិកកាំង » នៅក្នុង​ឆ្នាំ 1981 នៅ​ពេល​ដែល​ក្រុម​ចម្រៀង​ច្រៀង​នៅ​ពិធី​សម្ពោធ​របស់​លោក ។

ការ​ដើរសម្ដែង​សិល្បៈ​អស់​ជាច្រើន​ឆ្នាំ បាន​នាំ​ក្រុម​ចម្រៀង​ទៅ​កាន់​សាល​ប្រគុំ​តន្ត្រី​ដ៏​អស្ចារ្យ​នៃ​ភាគ​ខាង​ជើង និង​ខាង​ត្បូង​អាមេរិក អើរ៉ុប អាស៊ី និង​ប៉ាស៊ីភិច ។

អំឡុង​ពេល​អូឡាំពិក​រដូវ​ត្រជាក់​នៅក្នុង​ទីក្រុង​សលត៍ លេក —នៅ​ថ្ងៃទី 8-24 ខែ កុម្ភៈ ឆ្នាំ 2002 —ក្រុម​ចម្រៀង​បាន​ប្រគុំ​ឡើង​នៅ​ក្នុង​ពិធី​បញ្ចប់​ជា​ផ្លូវការ ។

ការ​ថត​សំឡេង​របស់​ក្រុម​ចម្រៀង បាន​ទទួល​អាល់ប៊ុម​មាស​ចំនួន​ប្រាំ និង​អាល់ប៊ុម​ប្លាកទីន​ចំនួន​ពី រួមទាំង​ឈ្នះ​រង្វាន់ Grammy Award នូវ​បទ « Battle Hymn of the Republic » ។ ក្រុម​ចម្រៀង បាន​ថត​សំឡេង​ជាមួយ​នឹង​ក្រុម​ភ្លេង​ដ៏​អស្ចារ្យ​លើ​ពិភពលោក​មួយ​ចំនួន ដែល​រួមមាន​ក្រុម​ភ្លេង ហ្វីឡាឌែលព្យា ក្រុម​ភ្លេង​ភីលហាម៉ូនិក នូវ យ៉ោក និង​ក្រុម​ភ្លេង​ប្រពៃណី​យេរូសាឡិម ។