Additional Resource

គណៈប៊ីស្សព​ជា​អធិបតី

គណៈប៊ីស្សព​ជា​អធិបតី មាន​បុរស​បី​រូប គឺ​ប៊ីស្សព​ជា​អធិបតី និង​ទីប្រឹក្សា​លោក​ពីរ​រូប​ទៀត ដែល​រួម​មាន​ម្នាក់​នៃ​ក្រុម​ប្រឹក្សា​ជា​អធិបតី​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។ អ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ​ទាំង​នេះ ម្នាក់ៗ​កាន់​តំណែង​ជា​ប៊ីស្សព បម្រើ​នៅ​ក្នុង​តំណែង​របស់​ពួក​លោក​ក្រោម​ការ​គ្រប់គ្រង​ផ្ទាល់​របស់​គណៈប្រធាន​ទី​មួយ ។ ចាប់តាំង​ពី​ការបង្កើត​វា​មក គណៈប៊ីស្សព​ជា​អធិបតី មាន​ការ​ទទួល​ខុស​ត្រូវ​សម្រាប់​កិច្ចការ​នៃ​អាណាចក្រ​ជា​ច្រើន​របស់​សាសនាចក្រ ។ ទាំងនេះ​រួមមាន​នូវ​ការ​ទទួល ការ​បែងចែក និង​ការ​ទុកដាក់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ ដង្វាយ​តម​អាហារ​របស់​សមាជិក និង​ការបែងចែក ការ​គ្រប់គ្រង​កម្មវិធី ដើម្បី​ជួយ​ដល់​អ្នក​ក្រីក្រ និង​អ្នក​ខ្វះខាត ការ​គូស​ប្លង់ ការ​សាងសង់ និងការ​ថែរក្សា​ទីតាំង​នៃ​ការ​ថ្វាយបង្គំ​ទាំងឡាយ ព្រមទាំង​ធ្វើ​សវនកម្ម និង​ផ្ទេរ​កំណត់ត្រា​សមាជិភាព ។ បុរស​ដែល​ជ្រើសរើស​ឲ្យ​ធ្វើ​ជា​ប៊ីស្សព​ជា​អធិបតី ត្រូវ​បាន​ទទួល​ស្គាល់​ចំពោះ​ជំនាញ​ពាណិជ្ជកម្ម និង​ការ​គ្រប់គ្រង​របស់​ពួក​លោក ក៏​ដូចជា​ការ​តាំងចិត្ត​ខាង​សាសនា​របស់​ពួក​លោក​ផងដែរ ។

ប៊ីស្សព អេក ដេវីឌ ប៊ើរតុន បច្ចុប្បន្ន គឺ​ជា​ប៊ីស្សព​ជា​អធិបតី​នៃ​សាសនាចក្រ ហើយ​ទីប្រឹក្សា​របស់​លោក គឺប៊ីស្សព រីឆាឌ ស៊ី អែជ្ជលីនិងប៊ីស្សព ឃេស៍ ប៊ី ម៉ាក់មូលីន។