Additional Resource

គណៈប្រធាន​នៃ​កូរ៉ុម​នៃ​ពួក​ចិតសិប​នាក់

គណៈប្រធាន​នៃ​ពួក​ចិតសិប​នាក់ មាន​សមាជិក​ប្រាំពីរ​នាក់ នៃ​កូរ៉ុម​ទីមួយ ឬ​កូរ៉ុម​ទី​ពីរ នៃ​កូរ៉ុម​នៃ​ពួក​ចិតសិប​នាក់ ដែល​ត្រូវ​បាន​ហៅ​ដោយ​គណៈប្រធាន​ទីមួយ និង​ត្រូវ​បាន​ផ្ដល់​ឲ្យ​នូវ​សិទ្ធិ​អំណាច​ដើម្បី​ធ្វើ​ជា​អធិបតី​លើ​កូរ៉ុម​នៃ​ពួក​ចិតសិប​នាក់ ។

គណៈប្រធាន​ក្នុង​សាសនាចក្រ​ភាគ​ច្រើន​បំផុត មាន​សមាសភាព​បី​រូប​ក្នុង​គណៈប្រធាន​មួយ ។ ប្រធាន​មួយ​រូប និង​ទីប្រឹក្សា​ពីរ​រូប ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ស្រប​ទៅ​តាម​បទគម្ពីរ អ្នក​ទាំងអស់​គឺ​ជា​ប្រធាន​នៅ​ក្នុង​គណៈប្រធាន​នៃ​ពួក​ចិតសិប​នាក់ —គ្មាន​នរណា​ម្នាក់​ជា​ទីប្រឹក្សា​ឡើយ ។ « ហើយ​គឺ​ស្របតាម​ការ​និមិត្ត ដែល​បង្ហាញ​អំពី​របៀប​នៃ​ពួក​ចិតសិប​នាក់ ថា​ពួកគេ​ត្រូវ​មាន​ប្រធាន​ប្រាំ​ពីរ​នាក់ ដើម្បី​ត្រួត​ត្រា​លើ​ពួកគេ ដែល​ត្រូវ​បាន​រើស​ចេញ​ពី​ចំនួន​ពួក​ចិតសិប​នាក់ ហើយ​ប្រធាន​ទី​ប្រាំពីរ​ក្នុង​ប្រធាន​ទាំង​នេះ ត្រូវ​ត្រួតត្រា​លើ​ប្រធាន​ទាំង​ប្រាំ​មួយ​នាក់ » ( គ. និង ស. 107:93–94 ) ។

អ្នក​នៅ​ខាង​ក្រោម​នេះ បង្កើត​បាន​ជា​គណៈប្រធាន​នៃ​ពួក​ចិតសិប​នាក់ ៖ អែលឌើរ រ៉ូណល អេ រ៉ាសបានអែលឌើរ ស្ទីវីន អ៊ី ស្នូអែលឌើរ វ៉លធើរ អែហ្វ ហ្គុងស្សាឡែស្សអែលឌើរ អិល វីតនី ក្លេតុនអែលឌើរ ជេ អ៊ី ជែនសិន អែលឌើរ ដូណល អិល ហលស្ត្រមនិង អែលឌើរ ថាត អរ ខាលីស្ទើរ ។