Additional Resource

គណៈប្រធាន​យុវជន

គណៈប្រធាន​យុវជន​ទូទៅ បម្រើនៅ​ក្រោម​ការ​ដឹកនាំ​របស់​ គណៈប្រធាន​ទីមួយ ដើម្បី​គ្រប់គ្រង​លើ​សកម្មភាព​របស់​យុវជន​មរមន ចាប់ពី​អាយុ 12 ឆ្នាំ ទៅ 18 ឆ្នាំ ។ គណៈប្រធាន​ទូទៅ​បច្ចុប្បន្ន គឺ ដេវីឌ អិល ប៊េក ជា​ប្រធាន, ឡារី អិម ហ្គីបសុន ជាទីប្រឹក្សា​ទីមួយ និង អាទ្រៀន អុកឆាវ ជាទីប្រឹក្សា​ទីពីរ ។ ពួកគាត់​ បាន​​បម្រើ​ ចាប់តាំង​ពី​ខែ​មេសា ឆ្នាំ 2009 ។

អង្គការ​យុវជន លើក​កម្ពស់​ដល់​ការ​រីក​ចម្រើន និង​ការ​អភិវឌ្ឍន៍​របស់​យុវជន​ម្នាក់ៗ តាម​រយៈការ​បង្រៀន សកម្មភាព និង​សកម្មភាព​រួមបព្វជិតភាព​អើរ៉ុន-យុវនារី ។ អង្គការ​យុវជន ពង្រឹង​កិច្ចការ​បព្វជិតភាព​អើរ៉ុន​នៅក្នុង វួដ ហើយ​គាំទ្រ​ដល់​ឪពុក​ម្ដាយ និង​គេហដ្ឋាន ។​ អ្នក​ដឹកនាំ​យុវជន ជួយ​យុវជន​បំពេញ​គោលបំណង​នៃ​បព្វជិតភាព​អើរ៉ុន ។