Additional Resource

គណៈប្រធាន​យុវនារី

អង្គការ​យុវនារី ជួយ​ឪពុក​ម្ដាយ និង​អ្នកដឹកនាំ​បព្វជិតភាព​ក្នុង​ការ​រៀបចំ​យុវនារី​ម្នាក់ៗ ឲ្យ​មានភាព​សក្ដិសម​ដើម្បី​ធ្វើ និង​រក្សា​សេចក្ដី​សញ្ញា​ពិសិដ្ឋ ហើយ​ទទួល​ពិធី​បរិសុទ្ធ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។ អង្គការ​នេះ លើក​កម្ពស់​ការ​រីកចម្រើន​ និង​ការ​អភិវឌ្ឍន៍​របស់​យុវនារី​ម្នាក់ៗ តាមរយៈ​ការ​បង្រៀន​នៅ​ថ្ងៃ​អាទិត្យ សកម្មភាព​ក្នុង​សប្ដាហ៍ ( ដូចជា ម៉្ញូឆល និង បោះជំរំ ) ហើយ​នឹង​កម្មវិធី​ការ​រីកចម្រើន​ផ្ទាល់​ខ្លួន ។

គណៈប្រធាន​ទូទៅ​នៃ​យុវនារី មាន​ប្រធាន​ម្នាក់ និង​ទីប្រឹក្សា​ពីរ​នាក់ ។ ពួកគាត់​ធ្វើ​ដំណើរ​ជា​ញឹកញាប់​ទៅ​ជួប​នឹង​អ្នក​ដឹកនាំ​សាសនាចក្រ​ក្នុង​មូលដ្ឋាន និង​សមាជិក​នៅ​ទូទាំង​ពិភពលោក ហើយ​ជួយ​ពង្រឹង​យុវនារី​នៃ​សាសនាចក្រ ។

បងស្រីអេលែន អេស ដាល់ថុន បច្ចុប្បន្ន​បម្រើ​ជា​ប្រធាន​យុវនារី​ទូទៅ ។ ទីប្រឹក្សា​របស់​គាត់ គឺ​បងស្រី ម៉ារី អិន ឃុកហើយ​នឹង​បងស្រី អាន អិម ឌិប ។ ពួកគាត់​បាន​បម្រើ​ចាប់តាំង​ពី​ខែ​មេសា ឆ្នាំ 2008 ។