Additional Resource

គណៈប្រធាន​សមាគម​សង្គ្រោះ

គណៈប្រធាន​ទូទៅ នៃ​សមាគម​សង្គ្រោះ បម្រើ​ក្រោម​ការ​ដឹកនាំ​របស់​គណៈប្រធាន​ទីមួយ​របស់​សាសនាចក្រ ។ បច្ចុប្បន្ន​នេះ គណៈប្រធាន​រួម​មាន បងស្រី ជូលី ប៊ី ប៊េក, បងស្រី ស៊ីលវ៉ា អាល់រែត និង បងស្រី បាបារ៉ា ថមសុន ។ ពួកគាត់​បាន​កំពុង​បម្រើ​ ចាប់តាំង​ពី​ខែ​មិនា ឆ្នាំ 2007 ។

បងស្រី ជូលី ប៊ី ប៊េកជា​ប្រធាន​នៃ​សមាគម​សង្គ្រោះ បាន​រស់នៅ​ប្រទេស ប្រេស៊ីល ពេល​គាត់​មាន​អាយុ​បួន​ឆ្នាំ ហើយ​បាន​រៀន​និយាយ​ភាសា​ព័រទុយហ្គាយ ។ គាត់​បាន​បញ្ចប់​ការសិក្សា​មកពី​មហា​វិទ្យាល័យ ឌីកស៊ី និង​សាកល​វិទ្យាល័យ ព្រិកហាំ យ៉ង់ នៅ​រដ្ឋ​យូថាហ៍ ។ គាត់​ជា​ម្ដាយ​នៃ​កូន​បីនាក់ ហើយ​ជា​យាយ​នៃ​ចៅ​ប្រាំបីនាក់ ។

ទីប្រឹក្សា​ទី​មួយ​របស់​គាត់​ គឺស៊ីលវ៉ា អាល់រែត គឺ​ជា​ជនជាតិ​អែលសាល់វ៉ាឌ័រ ដែល​ភាសា​អេស្ប៉ាញ ជា​ភាសា​ទី​មួយ​របស់​គាត់ ។ គាត់​បាន​ជួប​នឹង​អ្នក​ផ្សព្វផ្សាយ​សាសនា កាល​ជា​យុវវ័យ​នៅ​សាន់សាល់វ៉ាឌ័រ រួច​ចូល​រួម​ក្នុង​សាសនាចក្រ​មិន​យូរ​ប៉ុន្មាន​ក្រោយ​ពេល​នោះ​មក ។ ក្រោយ​មក​គាត់​បាន​ធ្វើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ម្នាក់ នៅ​អាមេរិក​កណ្ដាល ។

ទីប្រឹក្សា​ទី​ពីរ គឺបាបារ៉ា ថមសុន បាន​រៀន​ភាសា​អាល្លឺម៉ង កាល​ធ្វើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​នៅ​ ហាំប៊ើក ។ គាត់​បាន​ទទួល​បរិញ្ញាបត្រ​អនុបណ្ឌិត​ខាង​កិច្ចការ​សង្គម ដែល​គាត់​ធ្វើ​ការ​ឲ្យ​ការិយាល័យ​ផ្នែក​សេវាកម្ម​មនុស្ស​នៅ​រដ្ឋ​យូថាហ៍ អស់​រយៈពេល 30 ឆ្នាំ ។ អំឡុង​ពេល​ការ​ចូល​និវត្តន៍​របស់​គាត់ គាត់​បាន​បម្រើ​ជា​នាយក​ប្រតិបត្តិ​នៃ​អង្គការ​អន្ដរជាតិ​មួយ ដែល​ធ្វើ​ការ​ដើម្បី​ជួយ​ដល់​កុមារ​តូចៗ​ដែល​ត្រូវ​គេ​រំលោភ​បំពាន និង​បោះបង់​ចោល ។

 

ស្ត្រី​ទាំង​បី​រូប​នេះ ជា​អ្នក​តំណាង និង​ជា​អ្នក​ដឹកនាំ​អង្គការ​កំពុង​លូតលាស់​មួយ ដែល​ពង្រីក​ទៅ​ពេញ​ផែនដី ។ វប្បធម៌ អាច​នឹង​មាន​ភាព​ខុសគ្នា ហើយ​អាច​មាន​ឧបសគ្គ​ខាង​ភាសា ប៉ុន្តែ​ស្រប​តាម​បងស្រី ប៊េក ស្ត្រី​មរមន​អាច​ជួយ បាន​នៅ​គ្រប់​ពេល ដើម្បី​ជួយ​ឲ្យ​សហគមន៍​របស់​ពួកគេ​កាន់​តែ​ល្អ​ប្រសើរ ។

បងស្រី ប៊េក បាន​និយាយ​ថា « អ្វី​ដែល​ស្ត្រី​ម្នាក់​ធ្វើ ដើម្បី​ជួយ​សង្គ្រោះ​នៅ​ប្រទេស​អាហ្វ្រិក កំពុង​តែ​ធ្វើ​ឲ្យ​មាន​ការផ្លាស់​ប្តូរ​បន្ដិច ​ជាង​អ្វី​ដែល​គាត់​ធ្វើ​នៅ​ទីក្រុង បោនទីហ្វុល យូថាហ៍ អ្វី​ដែល​គាត់​ធ្វើ​នៅ​ប៊ែងហ្គាល័រ កំពុង​តែ​ធ្វើ​ឲ្យ​មានការផ្លាស់ប្តូរ​បន្ដិច ជាង​អ្វី​ដែល​គាត់​ធ្វើ​នៅ​ ប៊ុយណូហ្សែ » ។ « ពួក​គាត់​ចេះ​របៀប​ដើម្បី​ផ្ដល់​ជំនួយ ។ ពួកគាត់​អាច​មើល​ឃើញ​ពី​តម្រូវការ ។ យើង​ត្រូវ​ពង្រឹងដល់​ពួកគេ​នៅ​ទី​នេះ » ។

ស្ត្រី​មរមន​ទាំង​អស់ ពុំ​ដូច​គ្នា​នោះ​ទេ ។ ពួកគាត់​រៀបការ​ហើយ នៅ​លីវ ឬ​ជា​ស្ដ្រី​ម៉េមាយ ពួកគេ​ជា​បុត្រី​របស់​ព្រះ ជា​ម្ដាយ និង​ជា​ជីដូន ។ ជាញឹកញាប់ ពួកគេ​ជា​មេផ្ទះ ហើយ​អ្នក​ខ្លះ​អាច​មាន​វិជ្ជាជីវៈ​លំបាកៗ​ដទៃ​ទៀត ។

បង​ស្រី​ ប៊េក បាន​និយាយ​ថា មិន​ថា​តួនាទី​ណា​ទេ ស្ត្រី​ម្នាក់ៗ មាន​ឱកាស​ដូចគ្នា​ដើម្បី​មាន​ចំណែក​នៅ​ក្នុង​អង្គការ​មួយ ដែល​បង្រៀន​ពី​របៀប​ស្ថាបនា​ជំនឿ​ទៅ​លើ​ព្រះយេស៊ូវ​គ្រីស្ទ លើក​ទឹកចិត្ត​ដល់​ការ​សិក្សា និង​អភិវឌ្ឍ​ខ្លួន គូស​បញ្ជាក់​ពី​តម្លៃ​ដ៏​ទេវភាព​របស់​ស្ត្រី អនុវត្ត​សប្បុរស​ធម៌ និង​ការ​បម្រើ ពង្រឹង​ក្រុម​គ្រួសារ ហើយ​បង្កើត​ប្រព័ន្ធ​នៃ​ការ​គាំទ្រ និង​មិត្តភាព ។

នៅ​ក្នុង​រចនាសម្ព័ន្ធ​របស់​សាសនាចក្រ ស្ត្រី​មាន​ឱកាស​ជាច្រើន ដើម្បី​ធ្វើ​ជា​អ្នក​ដឹកនាំ ផ្ដល់​ទេសនកថា អំឡុង​កម្មវិធី​ថ្វាយ​បង្គំ និង​ផ្ដល់​ការអធិស្ឋាន​ជា​ក្រុម​ជំនុំ ។ ពួកគាត់​ទទួល​តួនាទី​សកម្ម​មួយ​នៅ​ក្នុង​កម្មវិធី​សុខុមាលភាព​របស់​សាសនាចក្រ តាមរយៈ​ការ​បង្រៀន​អំពី​គោលការណ៍​នៃ​ភាព​ខ្លួន​ទីពឹង​ខ្លួន និង​ការ​ជួយ​ដោះ​ស្រាយ​នូវ​តម្រូវ​ការ​ជា​បណ្ដោះ​អាសន្ន និង​រយៈពេល​វែង​របស់​បុគ្គល​ម្នាក់ៗ ។ ក៏​មាន​កម្មវិធី​សួរសុខ​ទុក្ខ​តាម​ផ្ទះដ៏​ធំ​មួយ​ផងដែរ ដែល​ស្ត្រី​នៃ​សាសនាចក្រ ទៅ​សួរសុខទុក្ខ​គ្នា​ទៅវិញ​ទៅមក​ជា​ទៀងទាត់ ដោយ​ផ្ដល់​នូវការ​គាំទ្រ និង​ការ​លើក​ទឹកចិត្ត ។ យ៉ូសែប ស៊្មីធ បាន​ពន្យល់​អំពី​គោលបំណង​នៃ​សមាគម​សង្គ្រោះ​ថា​ជា « អង្គការ​ជំនួយ​ដល់​អ្នក​ក្រីក្រ ជន​ទុគ៌ត ស្ត្រី​មេម៉ាយ និង​កុមារ​កំព្រា ហើយ​សម្រាប់​អនុវត្ត​នូវ​រាល់​គោលបំណង​នៃ​ចិត្ត​មេត្តា​ទាំងអស់ ។