Additional Resource

គណៈប្រធាន​សាលា​ថ្ងៃ​អាទិត្យ

សមាជិក​នៃ​សាសនាចក្រ​ទាំង​អស់ ដែល​មាន​អាយុ 12 ឆ្នាំ​ឡើង​ទៅ ត្រូវ​បាន​លើក​ទឹកចិត្ត​ឲ្យ​ចូលរួម​ក្នុង​ថ្នាក់​សាលា​ថ្ងៃ​អាទិត្យ ដែល​មាន​រាល់​សប្ដាហ៍ ជា​ផ្នែក​នៃ​កម្មវិធី​ថ្វាយ​បង្គំ​ប្រចាំ​សប្ដាហ៍​ជា​ទៀងទាត់ ។ គោលបំណង​របស់​វា គឺ​ដើម្បី​បង្រៀន​ដំណឹង​ល្អ​នៃ ព្រះយេស៊ូវ​គ្រីស្ទ និង​ពង្រឹង​ដល់​បុគ្គល​ម្នាក់ៗ និង​ក្រុម​គ្រួសារ ។

គណៈប្រធាន​ទី​មួយនៃ​សាសនាចក្រ​ ហៅ​បុរស​បី​នាក់​ឲ្យ​ធ្វើ​ជា​គណៈប្រធាន​ទូទៅ​នៃ​ថ្នាក់​សាលា​ថ្ងៃ​អាទិត្យ ។ នៅ​ក្រោម​ការ​ដឹកនាំ​របស់​គណៈប្រធាន​ទី​មួយ និង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ជា​សមាជិក​នៃ​គណៈប្រធាន​សាលា​ថ្ងៃ​អាទិត្យ​ទូទៅ ផ្ដល់​ជា​ដំបូន្មាន​អំពី​បញ្ហា​ទាំងឡាយ​ស្ដី​អំពី​ថ្នាក់​សាលា​ថ្ងៃ​អាទិត្យ ។

ប្រធាន​ថ្នាក់​សាលា​ថ្ងៃ​អាទិត្យ​ទូទៅ​បច្ចុប្បន្ន​គឺរ៉ូសែល ធី អូសហ្គូស្សធ័បនិង​ទីប្រឹក្សា​របស់​លោក គឺ​ដេវីឌ អិម ម៉ាក់ខនគីនិងម៉ាថាយ អូ រីឆាតសុន ។