Additional Resource

គណៈប្រធាន​អង្គការ​បឋម​សិក្សា

សាសនាចក្រ មាន​កម្មវិធី​ពេញ​លេញ​មួយ​សម្រាប់​ការ​បង្រៀន​កុមារ ដែល​ហៅ​ថា អង្គការ​បឋម​សិក្សា ដែល​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ 1878 ។  គោលបំណង​របស់​វា គឺ​ដើម្បី​បង្រៀន​កុមារ​អំពី​ដំណឹង​ល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ជួយ​ពួកគេ​រៀន​រស់នៅ​តាម​គោលការណ៍​ទាំងឡាយ​របស់​ដំណឹង​ល្អ ។

កម្មវិធី​សម្រាប់​កុមារ​ទាំងអស់​ ចាប់ពី​អាយុ 3 ឆ្នាំ ដល់ 11 ឆ្នាំ ត្រូវ​បាន​ធ្វើ​ឡើង​សម្រាប់​រយៈពេល​ពីរ​ម៉ោង រាល់​ថ្ងៃ​អាទិត្យ​នីមួយៗ ខណៈ​ដែល​ឪពុក​ម្ដាយ​ពួកគេ​ ចូលរួម​ក្នុង​ការប្រជុំ​ប្រចាំ​សប្ដាហ៍​របស់​ខ្លួន​នោះ ។  បច្ចុប្បន្ន​នេះ មាន​កុមារ​ជាង​មួយ​លាន​នាក់ ចូលរួម​អង្គការ​បឋម​សិក្សា​នៅ​ទូទាំង​ពិភព​លោក ។

នៅ​ក្នុង​ខែ​មេសា ឆ្នាំ 2010 បងស្រីរ៉ូស្មែរី អិម វិសុមត្រូវ​បាន​ហៅ​ជា​ប្រធាន​ទូទៅ​នៃ​អង្គការ​បឋម​សិក្សា​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។ បងស្រីជីន អេ ស្ទីវិននិង បងស្រីឆែរីល អេ អេសព្លីនក៏​ត្រូវ​បាន​ហៅ​ឲ្យ​បម្រើ​ជាមួយ​គាត់ ជា​ទីប្រឹក្សា​ទីមួយ និង​ទីប្រឹក្សា​ទីពីរ ។

បងស្រី វិសុម បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ បន្ទាប់ពី​ការ​ប្រកាស​ថា « យើង​រីករាយ​ណាស់​ដើម្បី​មាន​ឱកាស​បម្រើ​កូនតូច​ៗ ( របស់​ព្រះ ) » ។ គាត់​មាន​ប្រសាសន៍​ថា « មាន​តម្រូវ​ការ​តែ​ពីរ​គត់​នៅ​ក្នុង​ការ​ហៅ​នេះ គឺ​ស្រឡាញ់​ព្រះអម្ចាស់ និង​ស្រឡាញ់​កូន​តូចៗ​របស់​ទ្រង់ ។ កង្វល់​ដ៏​ធំ​បំផុត​របស់​យើង​គឺ​ថា តើ​កុមារ​តូចៗ​ស្គាល់​ថា​ខ្លួន​គេ​ជា​នរណា​ ហើយ​ដឹង​ថា​យើង​ស្រឡាញ់​ពួកគេ​ដែរ​ឬ​ទេ » ។