សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ត្រូវបានដឹកនាំដោយសាវក 15 នាក់ ដែលត្រូវបានគោរពដូចជា ពួកព្យាការី អ្នកមើលឆុត និងអ្នកទទួលវិវរណៈ ។ បុរសដែលបានបម្រើជាសាវកយូរជាងគេបំផុត គឺជាប្រធាននៃសាសនាចក្រ ហើយដោយការបំផុសគំនិត លោកជ្រើសរើសសាវកពីរនាក់ទៀត ធ្វើជាទីប្រឹក្សា ។ មុខងារទាំងបីនេះ ក្នុងនាមជាគណៈប្រធានទីមួយ គឺជាតួអង្គគ្រប់គ្រងដ៏ខ្ពស់បំផុតនៃសាសនាចក្រ ។ ( សម្រាប់ព័ត៌មានអំពីសាវក 12 នាក់ទៀត សូមមើល កូរ៉ុមនៃពួកសាវកដប់ពីរនាក់ ដែលជាតួអង្គគ្រប់គ្រងដ៏ខ្ពស់បំផុតទីពីរនៃសាសនាចក្រ ) ។
សមាជិកនៃគណៈប្រធានទីមួយ គឺជាសាក្សីពិសេសនៃ ព្រះយេស៊ូវគ្រីស្ទ ត្រូវបានហៅឲ្យបង្រៀន និងថ្លែងទីបន្ទាល់អំពីទ្រង់ នៅទូទាំងពិភពលោក ។ ពួកលោកធ្វើដំណើរជាញឹកញាប់ ថ្លែងសុន្ទរកថា និងលើកទឹកចិត្តសមាជិកនៃក្រុមជំនុំដ៏ធំ ហើយជួយអ្នកពុំមែនជាសមាជិកទទួលចំណាប់អារម្មណ៍ ក៏ដូចជាធ្វើការប្រជុំជាមួយនឹងពួកអ្នកដឹកនាំក្នុងមូលដ្ឋានផងដែរ ។
នៅពេលពួកលោក ពុំធ្វើដំណើរ នោះសមាជិកនៃគណៈប្រធានទីមួយ ប្រឹក្សាជាមួយគ្នា និងជាមួយអ្នកដឹកនាំសាសនាចក្រទូទៅដទៃទៀត អំពីបញ្ហាទាំងឡាយដែលជះឥទ្ធិពលដល់សានាចក្រទូទាំងពិភពលោក ដូចជា កិច្ចការផ្សព្វផ្សាយសាសនាការសាងសង់ព្រះវិហារបរិសុទ្ធ សុខុមាលភាពខាងសាច់ឈាម និងខាងវិញ្ញាណ និងរឿងផ្សេងៗជាច្រើនទៀត ។
ប្រធាន ថូម៉ាស អេស ម៉នសុន, ប្រធាន ហិនរី ប៊ី អាវរិង និងប្រធាន ឌៀថើរ អេស្វ អុជដូហ្វ បង្កើតបានជាគណៈប្រធានទីមួយ ។