Additional Resource

គម្រោង​ទឹក​ស្អាត

http://www.lds.org/library/page/display/0,7098,6212-1-3216-1,00.html

  • យោង​ទៅតាម​អង្គការ​សុខភាព​ពិភពលោក មាន​មនុស្ស​ច្រើន​ជាង​មួយ​កោដិ​នាក់ ខ្វះ​លទ្ធភាព​ទទួល​ទឹក​ស្អាត ។ មាន​មនុស្ស​ជាច្រើន​ត្រូវ​បាន​រង​ជំងឺ​ដូចជា ជំងឺ​អាសន្ន​រោគ ជំងឺ​​រាគរូស និង​ជំងឺ​គ្រុន​ពោះវៀន ដោយសារ​គ្មាន​ទឹក​ស្អាត ។ នៅ​ក្នុង​ឆ្នាំ 2002 សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ បាន​ចាប់​ផ្ដើម​ផែនការ​មួយ ដើម្បី​កែលម្អ​សុខភាព​សហគមន៍​ តាមរយៈ​ការ​ផ្ដល់​នូវ​ប្រភព​ទឹក​ស្អាត ។
  • ប្រភព​ទឹក អាស្រ័យ​ទៅ​តាម​តំបន់ និង​តម្រូវការ​ក្នុង​សហគមន៍ ប៉ុន្តែ​អាច​រួមមាន អណ្ដូង​ អាង​ស្ដុក​ទឹក ប្រព័ន្ធ​ចែកចាយ ឬ​ប្រព័ន្ធ​ចម្រោះ​ទឹក ។
  • សមាជិក​ក្នុង​សហគមន៍ រួម​ចំណែក​ក្នុង​ការ​រៀបចំ​ផែនការ និង​អនុវត្ត​គម្រោង​នីមួយៗ ហើយ​ផ្ដល់​កម្លាំង​ការងារ​ខ្លាំង​បំផុត​ចំពោះ​គម្រោង​នោះ ។ បន្ទាប់​មក​អ្នក​តំណាង​សហគមន៍ ត្រូវ​បានទទួល​ការបំពាក់បំប៉ន​អំពី​ការ​ថែទាំង​ប្រព័ន្ធ​ដែល​បាន​តម្លើង​រួច​ហើយ​នោះ ។
  • នៅ​ក្នុង​ឆ្នាំ 2006 គម្រោង​ទឹក​ស្អាត ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​ចំនួន 32 ដែល​ផ្ដល់​ប្រយោជន៍​ដល់​ប្រជាជន​ជាង 1.1 លាន​នាក់​ក្នុង​សហគមន៍​ច្រើន​ជាង 1,000 ។ ប្រទេស​ទាំងនោះ​រួមមាន អាល់ហ្សេរី, អាមេនី, កម្ពុជា, ចិន, ឆេក, សាធារណៈរដ្ឋ​ប្រជាធិបតេយ្យ កុងហ្គោ, សាធារណរដ្ឋ ដូមីនីក, អេត្យូពី, ហ្វ៊ីជី, ហ្គាណា, ឥណ្ឌា, ឥណ្ឌូណេស៊ី, កេនយ៉ា, ឡាវ, លីបេរីយ៉ា, ម៉ាដាហ្គាស្កា, ម៉ាឡេស៊ី, ម៉ុងហ្គោលី, ម៉ូសំប៊ិក, ភូមា, ណាមីប៊ី, នេប៉ាល់, នីហ្សេរីយ៉ា, ប៉េរូ, ហ្វីលីពីន, រូម៉ានី, សាម័រ, តង់សានី, អ៊ូហ្គង់ដា, វ៉ានូទូ និង វៀតណាម ។