FamilySearch.org គឺជាធនធានពង្សាវលីដ៏ល្បីបំផុតមួយនៅក្នុងពិភពលោក ។ គេហទំព័រនេះ ត្រូវបានជួយឧបត្ថម្ភដោយ សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ហើយវាមានសម្រាប់សាធារណៈជន ដោយឥតគិតថ្លៃ ។ ចាប់តាំងពីគេហទំព័រនេះចាប់ផ្ដើមដាក់ឲ្យប្រើនៅខែឧសភា ឆ្នាំ 1999 មានមនុស្ស 150 លាននាក់ បានចូលទស្សនាក្នុងគេហទំព័រ FamilySearch.org ដើម្បីរៀនបន្ថែមទៀត អំពីកេរដំណែលដូនតាគ្រួសាររបស់ពួកគេ ។
កំណត់ត្រាតាមអ៊ិនធើរណិត
អ្នកទស្សនាដែលចូលទៅ FamilySearch.org អាចស្រាវជ្រាវបានរូបភាពឌីជីថលជាងមួយកោដិ និងលិបិក្រមកំណត់ត្រាមកពីគ្រប់កន្លែងលើពិភពលោក ។ កំណត់ត្រាទាំងនេះ រួមមានកំណត់ត្រារដ្ឋាភិបាល និងសាសនាចក្រ សម្រាប់ថ្ងៃខែឆ្នាំកំណើត អាពាហ៍ពិពាហ៍ និងការស្លាប់ ជំរឿនប្រជាជន កំណត់ត្រាសុពលកម្ម កំណត់ត្រាកាន់កាប់ដីធ្លី កំណត់ត្រាការបម្រើកងទ័ព ជាដើម ។ មានកំណត់ត្រាថ្មីរាប់លានច្បាប់ ត្រូវបានបោះពុម្ពជារៀងរាល់សប្ដាហ៍ ។
| Temple Square is always beautiful in the springtime. Gardeners work to prepare the ground for General Conference. © 2012 Intellectual Reserve, Inc. All rights reserved. | 1 / 2 |
កំណត់ត្រាជាច្រើននៅលើគេហទំព័រ FamilySearch ត្រូវបានធ្វើលិបិក្រម ដើម្បីងាយស្រួលស្រាវជ្រាវ ។ លិបិក្រម ត្រូវបានបង្កើតឡើងដោយអ្នកស្ម័គ្រចិត្ត ។ បច្ចុប្បន្ន មានអ្នកធ្វើលិបិក្រមច្រើនជាង 125000 នាក់នៅជុំវិញពិភពលោក ដែលបានធ្វើហើយប្រហែលជាមួយលានឈ្មោះក្នុងមួយថ្ងៃ ។ មនុស្សគ្រប់គ្នា អាចជួយក្នុងកិច្ចខិតខំនេះ ដោយមិនគិតពីអាយុ សាសនា ឬជីវប្រវត្តិបច្ចេកវិទ្យាអ្វីនោះទេ អ្វីដែលត្រូវការ គឺកុំព្យូទ័រ និងបណ្ដាញអ៊ិនធើរណិត ។ ពាក្យស្នើសុំតាមអ៊ិនធើរណិតដោយឥតគិតថ្លៃ មានជាប្រាំពីរភាសា ។
ជំនួយការស្រាវជ្រាវ
FamilySearch.org មានធនធានមួយចំនួនដើម្បីជួយដល់មនុស្សឲ្យរៀនអំពីរបៀបដើម្បីរុករកពង្សប្រវត្តិរបស់ពួកគេ ។ ឧទាហរណ៍FamilySearch Wiki គឺជាលិបិក្រមលើអ៊ិនធើរណិតប្រាស្រ័យទាក់ទងមួយ សម្រាប់ការស្រាវជ្រាវពង្សប្រវត្តិ ។ គេហទំព័រនេះ មាននូវជំនួយការស្រាវជ្រាវ ការណែនាំ និងដំបូន្មានមកពីអ្នកជំនាញខាង FamilySearch ប៉ុន្តែវាក៏ជាកន្លែងមួយ ដែលមនុស្សគ្រប់រូបអាចចែកចាយអ្វីដែលពួកគេដឹងអំពីពង្សាវតាផងដែរ ។ អ្នកទស្សនាដែលចូលទៅកាន់គេហទំព័រនេះ អាចស្រាវជ្រាវតាមតំបន់ភូមិសាស្ត្រ ឬប្រធានបទ ដើម្បីទទួលបានការណែនាំ ឬព័ត៌មានជាជំនួយក្នុងការធ្វើពីសាច់ញាតិគ្រួសារផ្ទាល់ខ្លួនពួកគេ ។
តាមរយៈFamilySearch Forums បុគ្គលម្នាក់ៗ អាចសួរសំណួរស្រាវជ្រាវតាមអ៊ិនធើរណិត និងបុគ្គលិក FamilySearch ឬនរណាម្នាក់មកពីសហគមន៍ខាងពង្សាវតា ជួយឆ្លើយសំណួរពួកគេ ។
ថ្នាក់រៀនតាមអ៊ិនធើរណិតដោយឥតគិតថ្លៃ មាននៅគេហទំព័រ FamilySearch ដែលអាចរៀនបានគ្រប់ពេលនៅតាមផ្ទះ ។
រយៈពេល និងទម្រង់នៃថ្នាក់រៀន មានភាពផ្សេងៗគ្នាតាមប្រធានបទ ប៉ុន្តែតាមធម្មតា រួមមាននូវវីដេអូរបស់អ្នកធ្វើបទបង្ហាញ បទបង្ហាញជា PowerPoint និងការចែកឯកសារថ្នាក់រៀន ។ ថ្នាក់រៀនទាំងនេះជាច្រើន ត្រូវបានបង្រៀនដោយអ្នកជំនាញនៅតាមបណ្ណាល័យពង្សប្រវត្តិដែលល្បីនៅក្នុងទីក្រុងសលត៍ លេក ប៉ុន្តែ FamilySearch ក៏បានចាប់ដៃគូជាមួយនឹងអ្នកជំនាញខាងពង្សាវតា និងស្ថាប័ននីមួយៗផងដែរ ដូចជា មជ្ឈមណ្ឌលពង្សាវតា មីតវ៉េសនៅអ៊ីនឌីពែនឌែនស៍ រដ្ឋ មិសសួរី ។
ហេតុការណ៍រហ័ស
ទីនេះជាហេតុការណ៍រហ័សមួយចំនួន អំពី FamilySearch.org ៖
- ចំនួនឈ្មោះក្នុងបណ្ដុំទិន្នន័យដែលអាចស្រាវជ្រាវរកបាន ៖ ជាង 1 កោដិឈ្មោះ
- ចំនួននៃការចូលប្រើក្នុងមួយថ្ងៃ ៖ ជាង 10 លានដង
- ចំនួននៃអ្នកទស្សនាក្នុងមួយខែ ៖ ជាង 3 លាននាក់
- ចំនួនទំព័រដែលបានបើកមើលក្នុងមួយថ្ងៃ ៖ ជាង 1 លានទំព័រ
- ចំនួននៃអ្នកប្រើបានចុះឈ្មោះ ៖ ជាង 1 លាននាក់
- ចំនួននៃការចូលប្រើ ចាប់តាំងពីចាប់ផ្ដើមមាន ៖ ជាង 15 កោដិដង
- ចំនួននៃអ្នកទស្សនាចាប់តាំងពីចាប់ផ្ដើមមាន ៖ ជាង 150 លាននាក់