ការចេញ​ផ្សាយ​ព័ត៌មាន

គោរព​សិទ្ធិ​មនុស្ស

ហុកសិប​ប្រាំ​មួយ​ឆ្នាំ​កន្លងទៅមកដល់បច្ចុប្បន្ន​នេះ សំណុំឯកសារមួយច្បាប់​បានជួយ​​ពិភពលោក​ក្នុងការ​បង្កើត​គំនិត​ថ្មី​សម្រាប់​ទំនាក់ទំនង​​មនុស្សជាតិ។ សំណុំឯកសារមួយច្បាប់នោះហៅថា សេចក្ដី​ប្រកាស​ជា​សកល​ស្ដីពី​សិទ្ធិមនុស្ស និងនេះជា​ការ​ជាបង្ហាញមតិ​ជាសាកលលើក​ដំបូងចំពោះឯកសារប្រភេទនេះ។

 

ថ្នាក់​ដឹក​នាំ​​មក​ពី​ប្រទេសនានា​ដែលមានវប្បធម៌ សាសនា និង​ប្រព័ន្ធ​នយោបាយខុសៗ​គ្នា​បានរួប​​រួម​គ្នា​បង្កើត​បទដ្ឋាន​មនុស្សធម៌​ដែល​អនុវត្ត​ចំពោះ​មនុស្ស​គ្រប់​រូប និង​គ្រប់​ទី​កន្លែង។ ប្រយោគ​បើក​លើកឡើង​ថា " សេចក្ដី​ថ្លៃថ្នូរ​មានពី​កំណើត" និង “សិទ្ធិ​ស្មើគ្នា និង​សិទ្ធិមិនអាចដកហូតបានសម្រាប់សមាជិកទាំងអស់នៃគ្រួសារមនុស្សជាតិ" ទាំងនោះគឺ​ជា "មូលដ្ឋានគ្រឹះ​នៃ​សេរីភាព យុត្តិធម៌ និង​សន្តិភាព​នៅ​ក្នុង​ពិភពលោក។[1]

ការខូចខាតហិនហោច​ដោយសារ​សង្គ្រាម​លោក​លើក​ទី ២ និង​ដោយសារភាព​កាឡាហល់ សេចក្ដី​ប្រកាស​នេះ​មាន​គោលបំណង​រួមក្នុងការ​បង្កើត "ទំនាក់​ទំនង​ជាមិត្តភាព​រវាង​ប្រទេស​នានា"[2] និង​នាំ​មក​នូវ​សេចក្ដី​ថ្លៃ​ថ្នូរ​ដ៏​ខ្ពស់​បំផុត និង​ល្អ​បំផុត​សម្រាប់​ប្រជា​ពលរដ្ឋ​ទូទៅ​នៅ​លើ​ផែនដី​នេះ។

តើដំណោះស្រាយធំបំផុតអំពីសិទ្ធិមនុស្សគឺជាអ្វី?

ជាទូទៅ​ ដោយ​មិន​គិត​ពី​សាសនា ពូជ​សាសន៍ ភេទ ឬ​សញ្ជាតិ មនុស្ស​គ្រប់​រូបមាន​សិទ្ធិជា​មូលដ្ឋានជា​មនុស្ស។ ពួកគេ​មាន​ទាំង​សិទ្ធិ​រស់នៅ សេរីភាព សន្តិសុខ មាន​សិទ្ធិ​ទទួល​ការ​ការពារ​ស្មើ​ៗ​គ្នា​ផ្នែក​ច្បាប់ និង​សេរីភាព​ក្នុង​ការ​ពិចារណា សម្ដែង​មតិ និង​សាសនា។

សិទ្ធិមនុស្ស​ទាំង​នេះ​ការពារ​ជនទន់​ខ្សោយ​ពី​ការ​រំលោភ​បំពាន​ដោយសារ​អំណាច​ផ្ដាច់ការ។ សិទ្ធិ​ទាំង​នេះ​ដើរ​តួ​ជា​គ្រឿងការពារ និង​ជា​មជ្ឈត្ដករ​រវាង​ឯកត្តបុគ្គល និង​ការ​ប្រមូល​ផ្ដុំ​អំណាច។ និយាមនិង​គោលការណ៍​ទាំង​នេះ​មាន​វិសាលភាព​លើ​និន្នាការ​ពីធម្មជាតិ​ក្នុងការគ្រប់គ្រង​លើមនុស្ស​ម្នាក់ផ្សេង​ទៀត។ សិទ្ធិមនុស្ស​ជួយ​យើង​ឲ្យ​ឃ្លាត​ឆ្ងាយ​ពី​គំនិត​បង្ក​គ្រោះថ្នាក់​ដែលអាច​ជា​ការ​បង្កើតសិទ្ធិ។

ការ​ពង្រឹង​​សេចក្ដី​ប្រកាស​ជាសកល​មិន​សូវ​អនុវត្ត​ចំពោះ​សិទ្ធិ​ទាំង​នេះ​ទេ ប៉ុន្តែ​មានតួនាទីជា​គ្រូបង្រៀន​ដែល​រៀបចំ​គំនិត និង​​លើក​ទឹកចិត្ត​ឆ្ពោះទៅរកសេចក្ដីល្អ។ សិទ្ធិមនុស្សជំរុញ​ឲ្យ​យើង​មាន​កាតព្វកិច្ច​លើមនុស្ស​ម្នាក់ផ្សេង​ទៀត និង​ផ្ដល់​សេចក្ដី​ថ្លៃថ្នូរចំពោះ​របៀប​ដែល​យើង​ធ្វើ​ការងារ ​គោរព​បូជា អន្តរ​សកម្ម​ជាមួយនឹង​សហគមន៍​ និង​ចិញ្ចឹម​គ្រួសារ​របស់​យើង។ ទន្ទឹម​គ្នា​នេះ​ដែរ សិទ្ធិមនុស្ស​បន្ថែម​នូវ​​ការ​ចូលរួម​បែប​ស៊ីវិល និង​ប្រជាធិបតេយ្យ។ សិទ្ធិដែល​​មិន​មាន​ទំនាក់​ទំនង និងមិនមាន​ការ​ទទួល​ខុស​ត្រូវ​អាច​ត្រឹមតែអនុវត្ត​នៅ​ពេល​បច្ចុប្បន្ន​ប៉ុណ្ណោះ។

ការ​រក្សា​ជំនឿទុកចិត្ត​ជា​ឯកជន និង​ជា​សាធារណៈ

មាត្រា ១៨ នៃ​សេចក្ដី​ប្រកាស​គឺ​មាន​លក្ខណៈ​ខ្លី ប៉ុន្តែ​មាន​អនុភាព៖ "មនុស្ស​គ្រប់​រូប​មាន​សិទ្ធិ​សេរីភាពក្នុង​ការ​ពិចារណា មនសិការ និង​សាសនា សិទ្ធិ​នេះ​រាប់បញ្ចូល​ទាំង សេរីភាព​ផ្លាស់​ប្ដូរ​សាសនា ឬ​ជំនឿ ព្រម​ទាំង​សេរីភាព​សម្ដែង​សាសនា ឬ​ជំនឿ​របស់​ខ្លួន​តែ​ម្នាក់ឯង ឬ​ជា​រួម ​ជា​សាធារណៈ ឬ​ជា​ឯកជន​តាម​ការ​បង្ហាត់​បង្រៀន ការអនុវត្ត​ជា​ទម្លាប់ ការ​គោរព​បូជា ព្រម​ទាំង​តាម​ការ​ប្រារព្ធ​ពិធី​សក្ការ​ផ្សេងៗ។"[1]

សេរីភាព​សាសនា​មិន​មែន​គ្រាន់តែ​ជា​គោលគំនិត​អរូបិយ​មួយ​ចំនួន​ដែល​មាន​ទៅ​ក្នុង​គំនិត​របស់​មេធាវី និង​អ្នក​តាក់តែង​ច្បាប់​ប៉ុណ្ណោះ​ទេ សេរីភាពនេះ​ពិត​ជា​បន្ត​កើតមាន​នៅ​ក្នុង​ដែន​ដី​រួម​នៃ​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​យើង។ យើង​នឹង​នាំ​យក​ជំនឿ​របស់​យើង​ទៅ​គ្រប់​កន្លែង​ដែល​យើង​ទៅ។ សេរីភាព​សាសនា​ទាំង​នេះ​បង្កើត​យើង និង​នាំ​ឲ្យ​យើង​ចែក​រំលែក​សេរីភាពនេះ​ជាមួយ​នឹង​អ្នក​ដទៃ។ យើង​ចង់​មាន​ឥទ្ធិពល​លើ​សហគមន៍​​យើង និង​ពិភពលោក​ដែលនៅ​ជុំ​វិញ​យើង។ ក្នុង​ន័យ​នេះ ការ​រស់នៅ​ជា​លក្ខណៈ​ឯកជន និង​សាធារណៈ​របស់​យើង​គឺ​ផ្សារ​ភ្ជាប់​គ្នា។ មាន​សេរីភាព​តិច​តួច​ដែល​អនុញ្ញាត​ឲ្យ​យើង​ធ្វើ​ការ​សម្ដែង​នូវ​ជំនឿទុកចិត្ត​​ជាលក្ខណៈ​ឯកជន​​នៅ​ផ្ទះ​របស់​យើង​ផ្ទាល់ ឬ​នៅ​តាម​សាសនា​ច្រក ប៉ុន្តែ​មិន​មែន​នៅ​កន្លែង​សាធារណៈ​ទេ។

មរតក​នៃ​សេចក្ដី​ប្រកាស​ជា​សកល

ការ​បង្កើត​សិទ្ធិ​មនុស្ស​គឺ​ជា​សមិទ្ធិផល​ដែល​មាន​មោទនភាពបំផុត។ សិទ្ធិ​មនុស្ស​ដើរ​តួ​នាទី​ដ៏​សំខាន់​នៅ​ក្នុង​ការ​គ្រប់គ្រង​ជម្លោះ និង​ដោះស្រាយភាព​ខុស​គ្នា​របស់​មនុស្ស​ជាច្រើន​ជាតិ​សាសន៍នៅលើពិភពលោក។ សិទ្ធិ​មនុស្ស​ជួយ​ឲ្យ​យើង​ស្ថិតនៅ​លើ​ឧបកថា​អារ្យធម៌​ដូច​គ្នា។ សិទ្ធិមនុស្សមាន​គោលបំណង​លើក​កម្ពស់​ការ​រស់​នៅ​របស់​មនុស្ស​ជាតិ​ឲ្យ​ខ្ពង់​ខ្ពស់ បំផុស​ឲ្យ​មាន​សុភាវធម៌ និង​ជំរុញ​ឲ្យ​មាន​ការ​ទទួល​ខុស​ត្រូវ។

អ្នក​ប្រាជ្ញ​ផ្នែក​ច្បាប់ Mary Ann Glendon បាន​ពន្យល់​ថា រដ្ឋធម្មនុញ្ញ​នីមួយៗ​បាន​អនុវត្ត​ជាក់​ស្ដែង​នៅ​ក្នុង​ពិភពលោក​ដែល​មាន​សេចក្ដី​ពង្រាង​សិទ្ធិ​ត្រូវ​បាន​យក​លំនាំ ឬ​មាន​ឥទ្ធិពល​លើ​វិធី​មួយ​ចំនួន​តាមរយៈ​ខ្លឹមសារ​សំខាន់​នៃ​គោលការណ៍​ដែល​បាន​ចាត់​ទុក​ជា​មូលដ្ឋាន​គ្រឹះ" នៅ​ក្នុង​សេចក្ដីប្រកាស​ជា​សកល​ស្ដីពី​សិទ្ធិ​មនុស្ស។[1] ក្របខណ្ឌ​ច្បាប់ និង​និយាម​សីលធម៌​នៃ​ប្រទេស​នៅ​ជុំ​វិញ​ពិភពលោក​បាន​ដក​ស្រង់​ចេញ​ពី​ឯកសារ​នេះ។ ក្របខណ្ឌ​កំពុង​បន្តផ្សារ​​ភ្ជាប់​ទំនាក់ទំនង​អន្តរជាតិ​ឲ្យ​កាន់​តែ​មាន​គោលជំហរ​ស្មើគ្នា។

ពិភពលោក​គឺ​នៅ​ឆ្ងាយ​ពី​ការ​គោរព​សិទ្ធិ​មនុស្ស។ ភាព​អយុត្តិធម៌ និង​អំពើ​ឃោរឃៅ​នៅ​តែ​កើត​មាន ប៉ុន្តែ​សេចក្ដី​ប្រកាស​ជា​សកល​អាច​បង្ការ អាចមាន ឬ​អាចបំបាត់​អំពើទាំងនេះ។ ដូច​គ្នា​ដែរ អ្វី​ៗ​ដែល​មាន​តម្លៃ​ត្រូវ​បាន​រក្សា​ទុក សិទ្ធិ​មនុស្ស​នឹង​ត្រូវការ​ជំនឿទុកចិត្ត និង​ការ​ប្រុង​ប្រយ័ត្ន​របស់​យើង​ជាដរាប។

[1] លោកស្រី Mary Ann Glendon កម្មវិធី Facing History and Ourselves, “លោកស្រី Mary Ann Glendon និង​សេចក្ដីប្រកាសជាសកល​ស្ដីពី​សិទ្ធមនុស្ស​” ថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០០៨។

[2] សេចក្ដីប្រកាសជាសកល​ស្ដីពី​សិទ្ធមនុស្ស (បានអនុម័ត​នៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ១៩៤៨ បុព្វកថា UNGA Res 217 A(III) (UDHR) ។

[3]Ibid.

[4]សេចក្ដីប្រកាសជាសកល​ស្ដីពី​សិទ្ធមនុស្ស (បានអនុម័ត​នៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ១៩៤៨ UNGA Res 217 A(III) (UDHR) មាត្រ ១៨។

[5] លោកស្រី Mary Ann Glendon កម្មវិធី Facing History and Ourselves, “លោកស្រី Mary Ann Glendon និង​សេចក្ដីប្រកាសជាសកល​ស្ដីពី​សិទ្ធមនុស្ស​” ថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០០៨។