Additional Resource

គ្រូ

នៅ​ក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ពាក្យ គ្រូ មាន​អត្ថន័យ​ពីរ​យ៉ាង ៖

  1. ជា​តំណែង​មួយ​នៃ​ការ​ទទួល​ខុស​ត្រូវ​ក្នុង​បព្វជិតភាព​អើរ៉ុន ដែល​ជាទូទៅ​កាន់​ដោយ​យុវជន ដែល​មាន​អាយុ​ចាប់​ពី 14 ឆ្នាំ​ទៅ 15 ឆ្នាំ ។ គ្រូ រៀប​ចំ​នំប៉័ង និង​ទឹក ដែល​ផ្ដល់​ឲ្យ​អំឡុងសាក្រាម៉ង់ ( ស្រដៀង​គ្នា​នឹង​ការ​រួបរួម​គ្នា ) នៅក្នុង​កម្មវិធី​ថ្វាយ​បង្គំថ្ងៃ​អាទិត្យ ។ យុវជន​ទាំងនេះ ក៏​អាច​បម្រើ​ជា​គ្រូ​បង្រៀន​តាម​ផ្ទះ និង​សួរ​សុខ​ទុក្ខ​សមាជិក​នៅក្នុង​ក្រុម​ជំនុំ​តាម​មូល​ដ្ឋាន​របស់​ពួកគេ​ផងដែរ ។​ នៅ​ក្នុង​ក្រុម​ជំនុំ​តាម​មូលដ្ឋាន គ្រូ ត្រូវ​បាន​រៀបចំ​តាម​កូរ៉ុម ។ ក្រុម​តូចៗ​ទាំងនេះ អនុញ្ញាត​ឲ្យ​យុវជន​រៀន​ជំនាញ​ជា​អ្នក​ដឹកនាំ នៅពេល​ពួកគេ​បម្រើ​ជាមួយ​គ្នា មាន​សកម្មភាព និង​ជួយ​គ្នា​ទៅវិញ​ទៅមក រស់នៅ​តាម​ដំណឹង​ល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។
  2. ជា​មនុស្ស​ម្នាក់​ដែល​បង្រៀន​ក្នុង​ថ្នាក់​មួយ​នៅ​សាសនាចក្រ ។ នេះ​អាច​រួមមាន ថ្នាក់​សម្រាប់កុមារ​តូចៗ ថ្នាក់​យុវវ័យ ឬ​ថ្នាក់​មនុស្ស​ពេញ​វ័យ ។ ថ្នាក់​រៀន​ទាំងនេះ តាម​ធម្មតា ត្រូវ​បាន​បង្រៀន​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​ថ្វាយ​បង្គំ​នៅ​ថ្ងៃ​អាទិត្យ ដោយ​មាន​គោលបំណង​ពង្រឹង​សេចក្ដី​ជំនឿ​ផ្ទាល់​ខ្លួន ហើយ​បង្កើន​ចំណេះ​ដឹង​អំពី​បទគម្ពីរ និង​គោលលទ្ធិ​សាសនាចក្រ ។