Additional Resource

គ្រូ​បង្រៀន​តាម​ផ្ទះ

គ្រូ​បង្រៀន​តាម​ផ្ទះ គឺ​ជា​បុរស​ម្នាក់​ដែល​ត្រូវ​បាន​ចាត់​ឲ្យ​មើល​ខុស​ត្រូវ និង​ជួយ​ដល់​បងប្អូន​សមាជិក​នៅ​ក្នុង​វួដ ឬ​សាខា​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​របស់​គាត់ ។ គ្រូបង្រៀន​តាម​ផ្ទះ​ពីរ​រូប ត្រូវ​បាន​ចាត់​ឲ្យ​ទៅ​មនុស្ស​ម្នាក់ៗ ឬ​គ្រួសារ​នីមួយៗ នៅ​ក្នុង​ក្រុមជំនុំ អ្នកកាន់បព្វជិតភាព​ទាំងពីរ​នាក់នេះ សួរសុខទុក្ខ​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ​ដែល​បាន​ចាត់​ឲ្យគាត់ទៅ​រាល់​ខែ ដើម្បី​ជួយ​ និង​គាំទ្រ​ពួកគេ​នៅ​ក្នុង​កិច្ចខិតខំ​ ដើម្បី​រស់នៅ​តាម​គោលការណ៍ ដែល​ត្រូវ​បាន​បង្រៀន​ដោយ​ព្រះយេស៊ូវ​គ្រីស្ទ ។

នៅក្នុង​ការសួរ​សុខ​ទុក្ខ​ជា​ទៀងទាត់​នេះ គឺ​មាន​សារលិខិត​នៃ​ការ​ណែនាំ​ខាង​វិញ្ញាណ ដែល​ត្រូវ​បាន​សម្របសម្រួល​ដើម្បី​បំពេញ​ទៅ​តាម​សេចក្ដី​ត្រូវការ និង​កង្វល់​របស់​បុគ្គល​ម្នាក់ៗ ឬ​ក្រុម​គ្រួសារ​ទាំងឡាយ ។ គ្រូ​បង្រៀន​តាម​ផ្ទះ ក៏​ត្រូវ​ប្រាកដ​ថា សេចក្ដី​ត្រូវការ​ខាង​សាច់​ឈាម​របស់​សមាជិក ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​ផងដែរ ។

« ការបង្រៀន​តាម​ផ្ទះ ពុំ​មែន​គ្រាន់​តែ​ជា​កម្មវិធី​មួយ​ផ្សេង​ទៀត​ទេ ។ វា​គឺ​ជា​មធ្យោបាយ​នៃ​ការ​មើល​ថែ​លើ​ពួក​បរិសុទ្ធ​របស់​បព្វជិតភាព ហើយ​ដើម្បី​សម្រេច​តាម​បេសកកម្ម​របស់​សាសនាចក្រ ។ គ្រូបង្រៀន​តាម​ផ្ទះ គឺ​ពុំគ្រាន់​តែ​ជា​កិច្ចការ​ចាត់តាំង​មួយ​នោះ​ទេ ។ វា​គឺ​ជា​ការហៅ​ដ៏​ពិសិដ្ឋ​មួយ » អតីត​ប្រធាន​សាសនាចក្រ អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បាន​មាន​ប្រសាសន៍​យ៉ាង​ដូច​នេះ

ការបង្រៀន​តាម​ផ្ទះ ត្រូវ​បាន​បំពេញ​បន្ថែម​ដោយ កម្មវិធី ការបង្រៀន​សួរ​សុខ​ទុក្ខ ក្នុង​ការ​មើល​ថែ​ចំពោះ​សេចក្ដី​ត្រូវ​ការ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។ គ្រូ​បង្រៀន​សួរ​សុខ​ទុក្ខ គឺ​ជា​ស្ត្រី​ពីរ​រូប ដែល​បាន​ចាត់​ឲ្យ​ទៅ​សួរ​សុខ​ទុក្ខ​ដល់​ស្ត្រី​ម្នាក់ៗ​នៅ​ក្នុង​ក្រុម​ជំនុំ​របស់​ពួកគេ។