Additional Resource

គ្រូ​បង្រៀន​សួរ​សុខ​ទុក្ខ

គ្រូ​បង្រៀន​សួរ​សុខ​ទុក្ខ​ម្នាក់​ គឺ​ជា​ស្ត្រី​ម្នាក់​ដែល​ត្រូវ​បាន​ចាត់​ឲ្យ​មើល​ខុស​ត្រូវ និង​ជួយ​ដល់​ស្ត្រី​ដទៃ​ទៀត នៅ​ក្នុងវួដ​ ឬសាខា​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​របស់​គាត់ ។ គ្រូ​បង្រៀន​សួរ​សុខ​ទុក្ខ​ពីរ​នាក់ ត្រូវ​បាន​ចាត់​ឲ្យ​ទៅ​ស្ត្រី​ម្នាក់ៗ ពួកគេ​ទាក់ទង​នឹង​គាត់ យ៉ាង​ហោច​ណាស់​មួយ​ខែ​ម្ដង ហើយ​លើក​ទឹក​ចិត្ត​ឲ្យ​គាត់​ខិតខំ​រស់នៅ​តាម​ដំណឹង​ល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​របស់​គាត់ ។ ដោយ​មាន​បញ្ចូល​នូវ​សារលិខិត​​នៃ​ការ​បង្រៀន​ខាង​វិញ្ញាណ​មួយ​ក្នុង​ការ​សួរ​សុខ​ទុក្ខ​ជា​ទៀងទាត់​នេះ ដែល​ត្រូវ​បាន​កែ​សម្រួល​ដើម្បី​បំពេញ​ទៅតាម​តម្រូវ​ការ​ និង​កង្វល់​របស់​ស្ត្រី​ម្នាក់ៗ ។ ជាញឹកញាប់ សារលិខិត​ទាំងឡាយ ធ្វើ​ឲ្យ​មាន​ការ​ពិភាក្សា​ដំណឹង​ល្អ​បន្ថែម​ទៀត ហើយ​ស្ត្រីៗ​រៀន​ជាមួយ​គ្នា ។

« គ្រូ​បង្រៀន​សួរ​សុខ​ទុក្ខ បម្រើ​ជំនួស​ឲ្យ​ព្រះអង្គ​សង្គ្រោះ ។ ដៃ​របស់​យើង​ គឺ​ជា​ព្រះហស្ត​ទ្រង់ ក្ដី​ស្រឡាញ់​របស់​យើង ជា​ក្ដី​ស្រឡាញ់​របស់​ទ្រង់ ហើយ​ការ​បម្រើ​របស់​យើង គឺ​ជា​ការ​បម្រើ​របស់​ទ្រង់ ។ គ្រូ​បង្រៀន​សួរ​សុខ​ទុក្ខ​ល្អ ស្គាល់​ស្ត្រី​ទាំងឡាយ ​ដែល​ពួកគេ​ទៅ​សួរ​សុខ​ទុក្ខ ។ ពួកគាត់​ស្រឡាញ់ បម្រើ និង​ជួយ​ដល់​ពួកគេ​ឲ្យ​រៀន​ដំណឹង​ល្អ… ពួកគាត់​ផ្ដោត​ទៅ​លើ​ការ​ការពារ​គេហដ្ឋាន និង​ជីវិត​រស់នៅ ។ គ្មាន​ឯក​សិទ្ធិ​ណា​សំខាន់​ជាង​ការ​មើល​ខុសត្រូវ និង​ពង្រឹង​ដល់​មនុស្ស​ម្នាក់​ទៀត​នោះ​ទេ »ប្រធាន​សមាគម​សង្គ្រោះ​ទូទៅ ជូលី ប៊ី ប៊េក បាន​មាន​ប្រសាសន៍ ។

បន្ថែម​ពី​លើ​ទិដ្ឋភាព​ខាង​វិញ្ញាណ​នៃ​ការ​ហៅ​បម្រើ​របស់​ពួកគេ គ្រូ​បង្រៀន​សួរ​សុខ​ទុក្ខ ក៏​ជួយ​ដល់​តម្រូវការ​ខាង​សាច់​ឈាម​របស់​ស្ត្រី និង​គ្រួសារ​គាត់​ផងដែរ ។ ឧទាហរណ៍ គ្រូ​បង្រៀន​សួរ​សុខ​ទុក្ខ អាច​ផ្ដល់​ជា​អាហារ បន្ទាប់ពី​ស្ត្រី​ម្នាក់​សម្រាល​កូន​រួច​ ឬ​ជួយ​សម្អាត​ផ្ទះ ពេល​ស្ត្រី​ម្នាក់​ឈឺ ។

ស្ត្រី​ភាគច្រើន​ក្នុង​សាសនាចក្រ មាន​ឱកាស​បម្រើ​ជា​គ្រូ​បង្រៀន​សួរ​សុខ​ទុក្ខ ។ កម្មវិធី​ការបង្រៀន​សួរ​សុខ​ទុក្ខ ត្រូវ​បាន​សម្របសម្រួល​ដោយ​សមាគម​សង្គ្រោះ ជា​អង្គការ​សម្រាប់​ស្ត្រី​នៅ​ក្នុង​ក្រុម​ជំនុំ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​នីមួយៗ ។

កម្មវិធី​ការបង្រៀន​សួរ​សុខ​ទុក្ខ ត្រូវ​បាន​បំពេញ​បន្ថែម​ដោយ កម្មវិធី ការបង្រៀន​តាម​ផ្ទះ ក្នុង​ការ​មើល​ថែ​ចំពោះ​សេចក្ដី​ត្រូវ​ការ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។ គ្រូ​បង្រៀន​តាម​ផ្ទះ គឺ​ជា​បុរស​ពីរ​នាក់ ដែល​ត្រូវ​បាន​ចាត់​ឲ្យ​ទៅ​សួរ​សុខ​ទុក្ខ​មនុស្ស​គ្រប់​គ្នា ដែល​រស់នៅ​ក្នុង​ផ្ទះ​មួយ ។