Additional Resource

ជំនួយ​ស៊ូណាម៊ិ

http://www.lds.org/library/page/display/0,7098,6215-1-3213-1,00.html

  • សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ បាន​ផ្ដល់​ជំនួយ​សប្បុរសធម៌​ភ្លាមៗ​នៅ​ក្នុង​ខែ​ធ្នូ ឆ្នាំ 2004 ដល់​តំបន់​ដែល​វាយ​ប្រហារ​ដោយ​រលក​យក្ស​​ស៊ូណាម៊ិ ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី, ថៃ​ និង ស្រីលង្កា ។ ដោយ​ចាប់​ដៃ​គូ​ជាមួយ​នឹង​ក្រុម​ជួយ​សង្គ្រោះ​អ៊ីស្លាម​ទូទាំង​ពិភព​លោក នោះ​សាសនាចក្រ​បាន​បញ្ជូន​អាហារ និង​សម្ភារ​ផ្គង់ផ្គង់​បន្ទាន់ មកពី​សហរដ្ឋ​អាមេរិក ទៅ​កាន់​កន្លែង​ដែល​បាន​បំផ្លិច​បំផ្លាញ ។
  • សាសនាចក្រ បន្ដ​ជួយ​ដល់​តំបន់​ដែល​មាន​គម្រោង​ជួយ​សង្គ្រោះ​រយៈពេល​វែង​ ។ គេហដ្ឋាន សាលា​រៀន មន្ទីរពេទ្យ និង​វិហារ​អ៊ីស្លាម ត្រូវ​បាន​សាងសង់​ឡើងវិញ ដោយ​មាន​ជំនួយ​ពី​រដ្ឋាភិបាល​ក្នុង​មូលដ្ឋាន និង​ក្រុមហ៊ុន​នានា​ ។
  • នៅ​ក្នុង​តំបន់​មួយ​ចំនួន អ្នក​ដឹកនាំ​សាសនាចក្រ អ្នក​ផ្សព្វផ្សាយ​សាសនា និង​សមាជិក​សាសនាចក្រ បាន​ធ្វើការ​ដើម្បី​ជួយ​ដល់​បុគ្គល​ម្នាក់ៗ ត្រឡប់​ទៅ​ជីវភាព​រស់នៅ​របស់​ពួកគេ​វិញ ។ អ្នក​នេសាទ កសិករ និង​ អ្នក​ត្បាញ ត្រូវ​បាន​ផ្ដល់​ឲ្យ​នូវ​ឧបករណ៍​សំខាន់ៗ ដែល​អនុញ្ញាត​ឲ្យ​ពួកគេ​ធ្វើការ និង​ផ្គត់ផ្គង់​ដល់​ខ្លួន​គេ គ្រួសារ និង​សហគមន៍​ពួកគេ ។