Additional Resource

ជំនឿ​ខ្លឹម ៖ ហេតុអ្វី និង​យ៉ាង​ដូច​ម្ដេច បានជា​ពួក​មរមន​ខុស​ពីគេ ?

អ្នក​តំណាង​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ត្រូវ​បាន​គេ​សួរ​ជាញឹកញាប់​ថា តើ​សាសនាចក្រ កំពុង​តែ​មាន​ « ឥទ្ធិពល » ខ្លាំង​ឡើង​តាម​ពេល​វេលា​ឬ ។

បើ​ពាក្យ « ឥទ្ធិពល » មានន័យ​ថា ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ត្រូវ​បាន​គេ​មើល​ឃើញ​កាន់​តែ​ច្រើន​ឡើង​ថា​ជា​ ការ​បរិច្ចាគ​មួយ ជា​ផ្នែក​មួយ​សំខាន់ និងសមរម្យ​ក្នុង​សង្គម— ជាពិសេស​ក្នុង​សហរដ្ឋ​អាមេរិក ជា​កន្លែង​ដែល​ឥឡូវ​មាន សមាជិក​ប្រហែល​ជា​ប្រាំ​មួយ​លាន​នាក់ — នោះ​ចម្លើយ​គឺ​ប្រាកដ​ជា​ថា « ពិត​មែន​ហើយ » ។ សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ បាន​បង្កើត​ឡើង​នៅ​រដ្ឋ​នូវ យ៉ោក ក្នុង​ឆ្នាំ 1830 ដែល​មាន​សមាជិក​ប្រាំ​មួយ​នាក់ ដែល​សព្វថ្ងៃ​នេះ ជា​ព្រះវិហារ​ដ៏​ធំ​បំផុត​ទី​បួន នៅ​ក្នុង​សហរដ្ឋ​អាមេរិក តាមរយៈ​ការ​ប៉ាន់​ស្មាន​ជា​ឯករាជ្យ ។

វា​គឺ​ជា​រឿង​ធម្មតា ដែល​សមាជិក​សាសនាចក្រ មាន​នៅ​ក្នុង​សង្គម​គ្រប់​កម្រិត​ដូចជា — ​អាជីវកម្ម និង​កសិកម្ម ការ​អប់រំ និង​វិទ្យាសាស្ត្រ ក្នុង​ភាគី​នយោបាយ និង​រដ្ឋា​ភិបាល ក្នុង​ឧស្សាហកម្ម​កំសាន្ដ និង​ប្រព័ន្ធ​សារព័ត៌មាន ។ តាមពិត មនុស្ស​ចូលចិត្ត​ស្គាល់​នឹង​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ម្នាក់ៗ ដើម្បី​ធ្វើ​ជា​មិត្ត អ្នក​ជិត​ខាង និង​អ្នក​រួម​ការងារ ជាង​ពួកគេ​មាន​ជាមួយ​នឹង​អង្គការ​សាសនាចក្រ ឬ​ការ​បង្រៀន​របស់​សាសនាចក្រ ។ រឿង​នេះ​ក៏​មាន​នៅ​ក្នុង​ជាតិ​សាសន៍​ដទៃ​ទៀត​ជាច្រើន​នៅ​ក្រៅ​សហរដ្ឋ​អាមេរិក​ផងដែរ ។

បើ​វា​ពិពណ៌នា​ថា​ « ឥទ្ធិពល » មានន័យ​ថា សាសនាចក្រ​បាត់បង់​នូវ​ភាព​សម្គាល់​នៃ​ជំនឿ ដែល​ជា​ចំណុច​សំខាន់​នៃ​សារលិខិត នោះ​ចម្លើយ​នឹង​ផ្សេង​គ្នា ។ ខណៈ​ដែល​គោរព​ដល់​ទស្សនៈខុស​គ្នា​របស់​មនុស្ស​ដទៃ​ទៀត​អំពី​ជំនឿ នោះ​អ្នក​ដឹកនាំ​សាសនាចក្រ ចង់​ប្រាប់​ឲ្យ​ច្បាស់​អំពី​ជំនឿ ដែល​ជួយ​កំណត់​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។

នៅ​ខាង​ក្រោម​នេះ គឺ​ជា​ភាព​ខុស​គ្នា​សំខាន់​មួយ​ចំនួន​ទៀត​នៅ​ក្នុង​ជំនឿ និង​ការអនុវត្ត រវាង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ និង​ព្រះវិហារ​គ្រីស្ទាន​ដទៃ​ទៀត ។

ការស្តារ​ឡើង​វិញ

ដោយ​សារ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ជឿ​ថា​សិទ្ធិ​អំណាច​ជា​សាវក​ព្រះ ត្រូវ​បាន​បាត់​បង់​ពី​ផែនដី បន្ទាប់​ពី​ការ​ស្លាប់​របស់​ពួក​សាវក​ពី​បុរាណ នោះ ការ​ស្ដារ​ឡើង​វិញ​នៃ​សិទ្ធិ​អំណាច​នោះ គឺ​ជា​រឿង​សំខាន់​ណាស់ ។ សមាជិក​នៃ​សាសនាចក្រ​នៃ ព្រះយេស៊ូវ​គ្រីស្ទ នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ជឿ​ថា ការ​ស្ដារ​ឡើង​វិញ​ចាប់​ផ្ដើម​នៅ​ក្នុង​ដើម​សតវត្សរ៍ 1800 ជាមួយ​នឹង​វិវរណៈ​ជាច្រើន​ដល់​យុវជន​យ៉ូសែប ស្ម៊ីធ ។

ព្រះ​បី​អង្គ

នៅ​ក្នុង​ចំណោម​ភាព​ផ្សេងៗ​គ្នា​សំខាន់​បំផុត​ជាមួយ​នឹង​ព្រះវិហារ​ពួកគ្រីស្ទាន​ដទៃ​ទៀត គឺ​អំពី​លក្ខណៈ​របស់​ព្រះ និង ព្រះយេស៊ូវ​គ្រីស្ទ និង​ព្រះ​វិញ្ញាណ​បរិសុទ្ធ ។ ទាំង​បី​អង្គ​រួម​គ្នា ​បង្កើត​បាន​ជា​ការ​ហៅ​រួម​មួយ​ថា​ជា ព្រះ​បី​អង្គ​ដ៏​បរិសុទ្ធ​នៅ​ក្នុង​ព្រះវិហារ​ជាច្រើន ហើយ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ហៅ​ថា​ជាក្រុម​ព្រះ ។

ព្យាការី​សម័យ​បច្ចុប្បន្ន ការ​បន្ដ​វិវរណៈ និង​បទ​គម្ពីរ​ថ្មីៗ

ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ជឿ​ថា ព្រះ​នៅ​តែ​មាន​បន្ទូល​មក​កាន់​មនុស្ស ថា​ទ្រង់​បាន​ហៅ​ពួក​សាវក​ថ្មី និង​ពួក​ព្យាការី ហើយ​ថា​វិវរណៈ​មាន​នៅ​សព្វ​ថ្ងៃ​ដូចជា​ជំនាន់​បុរាណ​ផងដែរ ។ បន្ថែម​ពីនោះ ​វិវរណៈ​ទាំង​នោះ​ជាច្រើន បាន​ដាក់​បញ្ចូល​គ្នា​ជា​ផ្លូវ​ការ​ជា​បទ​គម្ពីរ​ថ្មី ។ ទាំង​នេះ រួមមានព្រះគម្ពីរ​មរមន ៖ សក្ខីបទ​មួយ​ទៀត​អំពី​ព្រះយេស៊ូវ​គ្រីស្ទ;គោលលទ្ធិ និង​សេចក្ដី​សញ្ញា, ជា​ការ​ប្រមូល​ផ្ដុំ​នៃ​វិវរណៈ​ទាំងឡាយ​ទៅ​កាន់​យ៉ូសែប ស្ម៊ីធ និង​ប្រធាន​សាសនាចក្រ​បន្ដ​បន្ទាប់​មក​នៃ​សាសនា​ចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ និង មុក្ដា​ដ៏​មាន​តម្លៃ​មហិមា ដែល​រួមមាន​នូវ​ការ​សរសេរ​របស់​ម៉ូសេ និង​អ័ប្រាហាំ ក៏​ដូចជា​ការ​សរសេរ​សម័យ​ទំនើប​របស់​យ៉ូសែប ស្ម៊ីធ​ផងដែរ ។

ផែនការ​នៃ​សេចក្តី​សង្រ្គោះ

ទេវវិទ្យា​របស់​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ឱប​ក្រសោប​នូវ​អ្វី​ដែល​ពួក​មរមន​ហៅ​ថា​ជា « ផែនការ​នៃ​សេចក្ដី​សង្គ្រោះ » ។ ប្រធាន​បទ ស្ដី​អំពី​ស្ថានភាព​មុន​ជីវិត​នៃ​មនុស្ស​លោក​ទាំងអស់ មូលហេតុ​ទាំងឡាយ​ដែល​ព្រះ​បាន​បង្កបង្កើត​ពិភពលោក ធម្មជាតិ និង​គោលបំណង​នៃ​ជីវិត​របស់​យើង​នៅ​ទីនេះ និង​អ្វី​នា​ពេល​អនាគត ដែល​កំពុង​រង់ចាំ​យើង​នៅ​ជីវិត​ក្រោយ ។

ព្រះវិហារ​បរិសុទ្ធ និង​គោលបំណង​របស់​ពួកគេ

គោលបំណង​ចម្បង​នៃ​កិច្ចការ ព្រះវិហារ​បរិសុទ្ធ គឺ « ផ្សារភ្ជាប់ » ឬ​ការ​បង្រួបបង្រួម​ក្រុម​គ្រួសារ​ជាមួយគ្នា ដោយ​រំពឹង​ទុក​ថា ទំនាក់ទំនង​ទាំងនោះ បន្ត​មាន​ហួស​ពី​សេចក្ដី​ស្លាប់ ។ ពិធី​នៃ​ព្រះវិហារ​បរិសុទ្ធ​ដូចគ្នា អាច​ធ្វើ​សម្រាប់​អ្នក​ទាំងឡាយ​ដែល​បាន​ស្លាប់ ។ ការ​អនុវត្តន៍​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ ពុំ​មាន​ភាព​ស្រដៀង​គ្នា​ទៅ​នឹង​ព្រះវិហារ​គ្រីស្ទាន​ដទៃ​ទៀត​ទេ ។​

កម្មវិធី​អ្នក​ផ្សព្វផ្សាយ​សាសនា

នេះ​គឺ​ជា​ភាព​ខុសគ្នា​មួយ ក្នុង​ការ​អនុវត្តន៍​ក្រៅ​ពី​ជំនឿ​ខាង​គោលលទ្ធិ ​ពីព្រោះ​ព្រះវិហារ​គ្រីស្ទាន​ជាច្រើន បាន​បញ្ជូន​អ្នក​ផ្សព្វផ្សាយ​សាសនា​ចេញ​ទៅ​ផ្សាយ​ដំណឹង​ល្អ ។ ទោះ​ជា​យ៉ាង​ណា កម្មវិធី​ផ្សព្វផ្សាយ​សាសនារបស់​សាសនាចក្រ គឺ​មាន​ភាព​ខុស​ប្លែក និង​អាច​ស្គាល់​បាន​នូវ​ចំនួន​ពិត និង​ការ​បរិច្ចាគ​របស់​អ្នក​ផ្សព្វផ្សាយ​សាសនា សម្រាប់រយៈពេល និង​ភាព​ផ្សេងៗ​នៃ​ការ​បម្រើ​របស់​ពួកគេ និង​រូបរាង​ខាង​ក្រៅ និង​ការ​ផ្សាយ​របស់​ពួកគេ​អំពី​ដំណឹង​ល្អ​ដែល​បាន​ស្ដារ​ឡើង​វិញ ។

ការ​បម្រើ​ដោយ​ឥត​មាន​ប្រាក់​កម្រៃ

សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ គ្មាន​ការបង់​ថ្លៃ​បព្វជិត​នៅ​កម្រិត​ជា​ក្រុម​ជំនុំ​ទេ ។ ទោះ​ជានៅ​កម្រិត​ខ្ពស់​បំផុត​នៃ​សាសនាចក្រ​ក្ដី ក៏​អ្នក​ដឹកនាំ​ដែល​ត្រូវ​បាន​ហៅ​ជា​សាវក​ពេញ​ម៉ោង បាន​លះបង់​វិជ្ជាជីវៈ​ដែល​ទទួល​បាន​ចំណូល​របស់​ពួក​គាត់​ ដើម្បី​បម្រើ​ក្នុង​ការ​ហៅ​បម្រើ​ពេញ​មួយ​ជីវិត ក្នុង​នាម​ជា « សាក្សី​ពិសេស​របស់​ព្រះយេស៊ូវ​គ្រីស្ទ » និង​ដើម្បី​មើល​ខុស​ត្រូវ​លើ​សាសនាចក្រ​ទូទាំង​ពិភពលោក ។

ការអនុវត្តន៍​ផ្នែក​សុខភាព

តំណម​ពី​គ្រឿង​ស្រវឹង​ក្នុង​ចំណោម​សាសនា​ជាច្រើន ពុំ​ប្លែក​ចំពោះ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ទេ ។ ទោះ​ជា​យ៉ាង​ណា នៅក្នុង​ចំណោម​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ តំណម​ពី​គ្រឿង​ស្រវឹង គឺ​ត្រូវ​បាន​រំពឹង​ទុក​ថា​តំណម​ទាំង​ស្រុង ក៏​ដូចជា​ ​ត្រណម​ពី​ថ្នាំ​ជក់ តែ និង​កាហ្វេ​ផងដែរ ។

Style Guide Note:When reporting about The Church of Jesus Christ of Latter-day Saints, please use the complete name of the Church in the first reference. For more information on the use of the name of the Church, go to our online Style Guide.