Additional Resource

ដង្វាយ​មួយ​ភាគ​ក្នុង​ដប់

សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ អនុវត្ត​តាម​គោលការណ៍​ក្នុង​គម្ពីរ​បរិសុទ្ធ អំពី​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ តាមរយៈ​ការ​បរិច្ចាគ 10 ភាគ​រយ​នៃ​ចំណូល​របស់​ពួកគេ​ទៅ​ក្នុង​សាសនាចក្រ ។

ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ត្រូវ​បាន​គេ​ស្គាល់ ចាប់​តាំង​ពី​ជំនាន់​ព្រះគម្ពីរ​សញ្ញា​ចាស់​មក​ម្ល៉េះ ។ ឧទាហរណ៍ វា​ត្រូវ​បាន​កត់ត្រា​នៅក្នុង លោកុប្បត្តិ 14:17-20 ថា​អ័ប្រាហាំ បាន​បង់​ដង្វាយ​មួយ​ភាគ​ដប់​ទៅ​ដល់​មិលគីស្សាដែក ។ សព្វ​ថ្ងៃ​នេះ ប្រាក់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ត្រូវ​បាន​ប្រើ​ប្រាស់​សម្រាប់​គោលបំណង​ផ្សេងៗគ្នា​មួយ រួមមាន​ទាំង កិច្ចខិតខំ​ផ្នែក​សប្បុរសធម៌ និង​សំណង់សាលា​ជំនុំ និង​ព្រះវិហារ​បរិសុទ្ធ ។ ប្រាក់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ក៏​បង់​ថ្លៃ​សម្រាប់​ចំណាយ​ប្រតិបត្តិការ និង​ជំនួយ​ដល់​មូលនិធិ​អ្នក​ផ្សព្វផ្សាយ​សាសនា ការ​អប់រំ និង​កម្មវិធី​ពង្សប្រវត្តិ ។

ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ បាន​ផ្ដល់​ការ​បរិច្ចាគ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​របស់​ពួកគេ​ទៅ​ដល់​អ្នក​ដឹកនាំ​តាម​មូលដ្ឋាន ។ អ្នក​ដឹកនាំ​តាម​មូលដ្ឋាន​ទាំង​នេះ បញ្ជូន​ប្រាក់​ទៅ​កាន់​ទីស្នាក់ការ​កណ្ដាល​សាសនាចក្រ​នៅ​ទីក្រុង​សលត៍ លេក រដ្ឋ​យូថាហ៍ ជា​កន្លែង​ដែល​គណៈកម្មការ​មួយ ធ្វើ​ការ​កំណត់​ពី​វិធី​ជាក់លាក់​ដើម្បី​ប្រើ​មូលនិធិ​ទាំងឡាយ ។ ក្រុម​ប្រឹក្សា​នេះ​មាន គណៈប្រធាន​ទី​មួយ, កូរ៉ុម​សាវក​ដប់​ពីរ​នាក់ និង គណៈ​ប៊ីស្សព​ជា​អធិបតី

ក៏​ដូចជា​សមាជិក​នៃ​ជំនឿ​ដទៃ​ទៀត​ជា​ច្រើន​ដែរ ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ជឿ​ថា ការ​ថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ បង្ហាញ​នូវ​ការ​ដឹង​គុណ​ចំពោះ​ព្រះ ហើយ​នាំមក​នូវ​ពរជ័យ​ខាង​វិញ្ញាណ និង​ខាង​សាច់ឈាម ។