Additional Resource

ដៃ​ជំនួយ​ពួក​មរមន

កម្មវិធី​ដៃ​ជំនួយ​ពួក​មរមន បាន​នាំ​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​មក​ជួបជុំ​គ្នា និង​អ្នក​ជិត​ខាង​ពួកគេ​ផង ដើម្បី​ផ្ដល់​ការ​បម្រើ​ក្នុង​សហគមន៍ ។ ពួក​អ្នក​ស្ម័គ្រចិត្ត​ទាំងនេះ​ ពាក់​អាវ​ពណ៌​លឿង​ដែល​មាន​ផ្លាក​សញ្ញា​របស់​ពួកគេ ជួយ​ដល់​អ្នក​ទាំងឡាយ​ដែល​ជីវិត​ពួកគេ​បាន​រង​ឥទ្ធិពល ដោយ​គ្រោះ​ធម្មជាតិ និង​គ្រោះអាសន្ន​ដទៃ​ទៀត ។ អ្នក​ស្ម័គ្រចិត្ត​ដៃ​ជំនួយ​ពួក​មរមន ក៏​ចាប់​ដៃគូ​ជាមួយ​រដ្ឋាភិបាល និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ផងដែរ ដើម្បី​ឧបត្ថម្ភ និង​កែលម្អ​សហគមន៍ ដែល​ពួកគេ​រស់នៅ ។

កម្មវិធី​ដៃ​ជំនួយ​ ឆ្លុះ​បញ្ចាំង​ពី​បំណង​ប្រាថ្នា​របស់​ពួក​មរមន ដើម្បី​ធ្វើ​តាម​គំរូ​របស់​ព្រះយេស៊ូវ​គ្រីស្ទ តាមរយៈ​ការ​បម្រើ​ដល់​អ្នក​ដទៃ ។ កិច្ចខិតខំ បាន​ទទួល​ធនធាន​ជាច្រើន​មកពី​សេវាកម្ម​មនុស្ស​ធម៌​របស់​សាសនាចក្រ ហើយ​គម្រោង​ទាំង​ឡាយ ត្រូវ​បាន​សម្របសម្រួល​ដោយ​ពួក​អ្នក​ដឹកនាំ​សាសនាចក្រ​ក្នុង​មូលដ្ឋាន ។

កម្មវិធី​ដៃ​ជំនួយ​ពួក​មរមន ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ 1998 ហើយ​ចាប់​តាំងពី​ពេល​នោះ​មក មាន​អ្នក​ស្ម័គ្រចិត្ត​រាប់រយ​ពាន់​នាក់ បាន​លះបង់​ពេលវេលា​របស់​ពួកគេ​រាប់​លាន​ម៉ោង​ធ្វើការ​បម្រើ ដើម្បី​សហគមន៍​របស់​ពួកគេ ។ ចាប់​តាំង​ពី​ពេល​នោះ កម្មវិធី​នេះ​បាន​ចាប់​ផ្ដើម​ផ្សាយ​ទៅ​ដល់​ស្ទើរ​តែ​គ្រប់​ជ្រុង​នៃ​ផែនដី ដែលវា​ចាប់​ផ្ដើម​ដំបូង​នៅ​អាមេរិក​ខាង​ត្បូង ។

អ្នក​ស្ម័គ្រចិត្ត​ឈ្មោះ ឆាល អាឌីបេយ៉ូ ​នៃ​ប្រទេស​នីហ្សេរីយ៉ា បាន​និយាយ​ពី​អារម្មណ៍​របស់​មនុស្ស​ជាច្រើន​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​ដៃ​ជំនួយ​ពួក​មរមន​ថា ៖ « យើង​រក​ឃើញ​សុភមង្គល​ពិត នៅពេល​យើង​គិត​អ្វី​ដែល​ក្រៅ​ពី​ខ្លួន​យើង ។  គាត់​មាន​ប្រសាសន៍​ថា នោះ​គឺ​ជា​ក្ដី​អំណរ​ពិត » ។

សារព័ត៌មាន​ពីមុនៗ​មួយ​ចំនួន ដែល​និយាយ​អំពី​គម្រោង​ដៃ​ជំនួយ​ពួក​មរមន ត្រូវ​បាន​រៀបរាប់​ដូច​ខាង​ក្រោម៖ 

ដៃ​ជំនួយ​ពួក​មរមន ផ្ដល់​ការ​បម្រើ​ដើម្បី​ជួយ​ដល់​អ្នក​ជិតខាង​នៅ​ក្នុង​ស.ហ.រ ​ភាគ​ខាង​ត្បូង​ដែល​រង​គ្រោះ​យ៉ាង​ដំណំ​ដោយ​សារ​ខ្យល់ព្យុះ​សង្ឃរា ។ (5/6/11)

អ្នក​ស្ម័គ្រចិត្ត​មរមន​រាប់ពាន់​នាក់ បាន​ជួយ​នៅក្នុង​រដ្ឋ​កាលីហ្វូញ៉ា និង​រដ្ឋ​ហាវ៉ៃ (5/3/2011)

ថ្ងៃ​នៃការ​បម្រើ​នៅក្នុង​រដ្ឋ​ហ្ល័រីដា​ខាង​ត្បូង (4/13/2011)

ពួក​មរមន​បាន​ធ្វើ​ការ​ឆ្លងកាត់​រដ្ឋ​ជាច្រើន​ដើម្បី​ជួយ​សម្អាត​ដល់​សហគមន៍​របស់​ពួកគេ (9/21/2010)

កម្មវិធី « ដៃ​ជំនួយ​ពួក​មរមន »— ជា​ការបម្រើ​មួយ​ទសវត្សរ៍​ហើយ(10/27/2008)

« ដៃ​ជំនួយ » ពួក​មរមន បាន​បោស​សម្អាត​បន្ទាប់ពី​ព្យុះ អាយគី (9/19/2008)

តើ​មាន​អ្វី​បាន​​បំផុស​ដល់​ពួក​មរមន អំឡុង​ពេល​គ្រោះ​អាសន្ន (8/11/2008)

ពួក​មរមន​ផ្ដល់​ជំនួយ​ម្ហូប​អាហារ​ក្នុង​រដ្ឋ អ៊ិនឌីអាណា រដ្ឋ អៃអូវ៉ា និង​វ៉ាស្កុនសិន (6/17/2008)

ជនជាតិ​ញូហ្សឺលែន បាន​ជួយ​សម្អាត​ដល់​អ្នក​ជិតខាង (3/12/2008)

ព្រឹទ្ធសភា​ប្រទេស ប្រេស៊ីល ផ្ដល់​កិត្តិយស​ដល់​សាសនាចក្រ និង​សមាជិក (11/30/2007)

ជនជាតិ​អាហ្រ្វិក​រាប់រយ​ពាន់​នាក់ រក​បាន​សេចក្ដី​អំណរ​នៅ​ក្នុង​គម្រោង​ « ដៃ​ជំនួយ​ពួក​មរមន » ទូទាំង​ទ្វីប (11/9/2007)

គម្រោង​ដៃ​ជំនួយ​ពួក​មរមន​នៅ​ទូទាំង​ប្រទេស ជា​ប្រយោជន៍​ដល់​សាលា​ក្នុង​ប្រទេស​ប្រេស៊ីល (10/9/2007)

គម្រោង​ការបម្រើ​របស់​យុវវ័យ​រដ្ឋ​ហ្ល័រីដា អំពី​គំរូ​នៃ​គុណតម្លៃ​ស្នូល​របស់​មរមន (7/18/2007)

ពួក​មរមន​ធ្វើ​ការ​ជាមួយ​សហគមន៍ ដើម្បី​ត្រៀម​ខ្លួន​ចំពោះ​ព្យុះ​សង្ឃរា (7/5/2007)

អ្នក​ស្ម័គ្រចិត្ត​មរមន​ចំនួន 60,000 នាក់ ជួយ​ដល់​មន្ទីរពេទ្យ​ប្រេស៊ីល​ចំនួន 300 កន្លែង (5/9/2007)

ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ដាក់​អ្នក​ស្ម័គ្រចិត្ត​ចំនួន 4,000​ នាក់​ទៀត នៅក្នុង​ក្រុម​មនុស្ស​ទីពីរ​ដែលប្រើ​រណា​យន្ដ​ (9/16/2005)

ការពួត​ដៃគ្នា​ក្នុង​នាម​ជា​អ្នក​ជិត​ខាង ហើយ​ឥឡូវ​ក្លាយ​ជា​មិត្តភក្ដិ (9/13/2005)