Additional Resource

ឌីកុន

តំណែង​មួយ​នៃ​ការ​ទទួល​ខុស​ត្រូវ​នៅ​ក្នុង បព្វជិតភាព​អើរ៉ុន ជាទូទៅ​ ធ្វើ​ឡើង​ដោយ​យុវជន អាយុ 12 ឆ្នាំ​ដល់ 13 ឆ្នាំ ។ ឌីកុន ជួយ​ចែក សាក្រាម៉ង់ ( ស្រដៀង​គ្នា​នឹង​ការរួប​រួម​គ្នា ) ចំពោះ​សមាជិក​សាសនាចក្រ​ក្នុងកម្មវិធី​ថ្វាយ​បង្គំ​នៅ​ថ្ងៃ​អាទិត្យ ។ ឌីកុន ក៏​ជួយ​ដល់​អ្នក​ដឹកនាំក្នុង​ក្រុម​ជំនុំ មើល​ថែ​ដល់​អ្នក​ទាំងឡាយ​ដែល​ខ្វះខាត និង​ជួយ​មើល​ថែ​សាលា​ប្រជុំ និង​ទីធ្លា​សាសនាចក្រ​ផងដែរ ។

ក្នុង​ក្រុម​ជំនុំ​តាម​មូលដ្ឋាន ឌីកុន​ ត្រូវ​បាន​រៀបចំ​ឡើង​ដោយ កូរ៉ុម ដែល​មាន​យុវជន កាន់​តំណែង​នៃ​ថ្នាក់​ដឹកនាំ មាន​សកម្មភាព និង​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក ក្នុង​កិច្ចខិតខំ​ដើម្បី​ធ្វើ​តាម​ព្រះយេស៊ូវ​គ្រីស្ទ ។