សមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ( ជាទូទៅត្រូវបានស្គាល់ថាជាពួកមរមន ) អាចមាននៅក្នុងគ្រប់ជាន់ថ្នាក់ក្នុងសង្គម —ខាងជំនួញ និង កសិកម្ម ការអប់រំ និង វិទ្យាសាស្ត្រ គណបក្សនយោបាយ និង រដ្ឋាភិបាល ផ្នែកកម្សាន្ត និង ប្រព័ន្ធសារព័ត៌មាន ។
ក្នុងការពិពណ៌នាពីលក្ខណៈសម្បត្តិរបស់ពួកបរិសុទ្ធថ្ងៃចុងក្រោយ ទស្សនាវដ្ដី Newsweek បានសរសេរថា ៖ « មិនថាទីណាដែលមានពួកមរមនរស់នៅនោះទេ ពួកគេរួមចំណែកបណ្ដាញនៃការប្រាស្រ័យទាក់ទងគ្នា ដែលយោងតាមទស្សនៈរបស់ពួកមរមន មនុស្សគ្រប់គ្នាគឺជាអ្នកបម្រើគ្នា មនុស្សគ្រប់គ្នាអាចមានអំណាចដើម្បីធ្វើល្អចំពោះគ្នាទៅវិញទៅមក ហើយដើម្បីធ្វើល្អចំពោះពួកគេ ៖ នោះគឺជាសេចក្ដីសញ្ញានៃការមើលថែគ្នាក្នុងសតវត្សរ៍ទី 21 » ។
Temple Square is always beautiful in the springtime. Gardeners work to prepare the ground for General Conference. © 2012 Intellectual Reserve, Inc. All rights reserved. | 1 / 2 |
ការមើលថែរក្សាគ្នានេះពុំកំណត់សម្រាប់តែសមាជិកសាសនាចក្រនោះទេ ប៉ុន្តែក៏ចំពោះមនុស្សដទៃដែរ ។ យោងតាមប្រធានសាសនាចក្រ ថូម៉ាស អេស ម៉នសុន ៖ « ក្នុងនាមជាសាសនាចក្រមួយ ពួកយើងពុំខ្វាយខ្វល់តែសមាជិកយើងនោះទេ តែក៏ខ្វាយខ្វល់ចំពោះមនុស្សដែលមានបំណងល្អពេញពិភពលោកនៅក្នុងវិញ្ញាណនៃភាតរភាពដែលកើតចេញពី ព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទ » ។
មានសមាជិក 14 លាននាក់ជាងនៅក្នុងពេលសព្វថ្ងៃដែលជាសមាជិកនៃសាសនាចក្រ ដែលមានមួយភាគធំរស់នៅក្រៅសហរដ្ឋអាមេរិក ។ ហើយនៅក្នុងសហរដ្ឋអាមេរិក សាសនាចក្រមានចំនួន សមាជិកច្រើនលំដាប់ទីបួននៃសាសនាចក្រនានា ។ ចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ 1830 ដែលមានមនុស្សតែប្រាំមួយនាក់ប្រជុំគ្នានៅក្នុងផ្ទះតូចមួយនៅប៉ែកខាងជើងញូវយ៉ោកមក សាសានាចក្របានបន្តរីកដុះដាលសមាជិកភាព និង អានុភាព ។
សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ គឺជា ការស្ដារឡើងវិញនៃគ្រីស្ទសាសនា សម្ព័ន្ធមេត្រី ថ្មីដូចដែលបានបង្រៀនដោយព្រះយេស៊ូវ និង ពួកសាវកទ្រង់ ។ សាសនាចក្រនេះពុំមែនជាពួកប្រូតេស្ដង់ ពួកប្រឆាំង ពួកកាតូលិក ឬ ពួកអុកតូដុកឡើយ ។ ទោះជាយ៉ាងណាក៏ដោយ តម្លៃសំខាន់នៃសីលធម៌ ការផ្សំផ្គុំខាងសង្គម និង គ្រួសារដោយសាសនាចក្រគឺស្រដៀងនឹងជំនឿរបស់ពួកគ្រីស្ទានភាគច្រើនដែរ ។ សមាជិកសាសនាចក្រស្វែងរកជម្រកពីភាពមិនពិតប្រាកដនៃលោកិយនៅក្នុងសារលិខិតដំណឹងល្អនៃសេចក្ដីសង្ឃឹម និង សុភមង្គល ។ ភាពពិតគឺថាជីវិតមាននូវគោលបំណងដ៏ទេវភាព ថាព្រះមានព្រះទ័យខ្វាយខ្វល់ចំពោះយើងម្នាក់ៗ ថាមនុស្សគ្រប់រូបមានសមត្ថភាពរីកចម្រើនតាមរយៈជម្រើសដ៏ត្រឹមត្រូវដែលជាចំណុចសំខាន់នៃផ្នត់គំនិតរបស់ពួកមរមន ។
ពួកបរិសុទ្ធថ្ងៃចុងក្រោយជឿដោយផ្ទាល់ខ្លួនលើព្រះដ៏ជាទីស្រឡាញ់ថាជាព្រះវរបិតាសួគ៌របស់យើង ។ ដោយសារតែទ្រង់ជាព្រះវរបិតារបស់វិញ្ញាណយើង មនុស្សគ្រប់គ្នាគឺជាកូនចៅទ្រង់ ហេតុដូច្នេះហើយ មនុស្សគ្រប់គ្នាគឺសុទ្ធតែជាបងប្អូនប្រុសស្រីនឹងគ្នា ។ ទ្រង់បានបញ្ជូនបុត្រារបស់ទ្រង់ គឺព្រះយេស៊ូវគ្រីស្ទ ដើម្បីប្រោសលោះមនុស្សគ្រប់រូបពីអំពើបាបរបស់គេ ។ សមាជិកសាសនាចក្រព្យាយាមធ្វើឲ្យការរស់នៅរបស់គេស្របនឹងការបង្រៀនរបស់ព្រះអង្គសង្គ្រោះ ។ បុគ្គលទាំងអស់អាចទទួលបានវិវរណៈផ្ទាល់ខ្លួន ។ ព្រះបានហៅពួកសាវក និង ព្យាការីនៅសម័យយើងតាមរយៈអ្នកដែលទ្រង់បើកសម្ដែងព្រះបន្ទូលទ្រង់ដូចដែលទ្រង់បានធ្វើកាលពីបុរាណ ។ ហេតុដូច្នេះហើយ ព្រះនៅតែមានព្រះបន្ទូលមកកាន់មនុស្សដដែល ។ ពួកមរមនជឿលើព្រះគម្ពីរបរិសុទ្ធ ទាំងសញ្ញាចាស់ និង សញ្ញាថ្មី ។ មិនតែប៉ុណ្ណោះ ពួកគេប្រើប្រាស់ព្រះគម្ពីរផ្សេងទៀតមានរួមទាំងព្រះគម្ពីរមរមន ដែលធ្វើជាសាក្សីចំពោះការបម្រើរបស់ព្រះគ្រីស្ទ និង ទេវភាពរបស់ទ្រង់ ។ នៅពេលត្រូវបានប្រើប្រាស់ទាំងអស់ ព្រះគម្ពីរទាំងនេះបំភ្លឺនូវសំណួរពីលក្ខណៈរបស់ព្រះ សេចក្តីសង្គ្រោះ និង ដង្វាយធួន ។
តម្លៃដ៏ឧត្ដុង្គឧត្តមនៃសាសនាចក្រគឺ
ការអប់រំ ។ វាត្រូវបានចាត់ទុកថាជារឿងដែលមិនអាចអត់បានខាងវិញ្ញាណច្រើនដូចជាចំណេះដឹងទូទៅដែរ ។ ដូច្នេះ យោងទៅតាមប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី « ព្រះអម្ចាស់បានចេញបញ្ជារដល់រាស្ត្រទ្រង់នៃសាសនាចក្រនេះថា ពួកគេគប្បីរៀនដោយការសិក្សា និង ដោយសេចក្ដីជំនឿ ថាពួកគេគប្បីស្វែងរកពុំត្រឹមតែចំណេះដឹងខាងវិញ្ញាណ ដែលសំខាន់បំផុតនោះទេ តែថាពួកគេគប្បីស្វែងរកចំណេះដឹងទូទៅផងដែរ » ។ សាសនាចក្រផ្តល់ឱកាសទូលំទូលាយខាងការអប់រំដល់យុវវ័យមានដូចជា ៖
ថ្នាក់សិក្ខាសាលាគឺជាកម្មវិធីសិក្សាមានរយៈពេលបួនឆ្នាំដែលរៀបចំសិស្សវិទ្យាល័យសម្រាប់ឧបសគ្គខាងវិញ្ញាណនៃជីវិត
ថ្នាក់វិទ្យាស្ថានសាសនាផ្តល់ការណែនាំខាងសាសនា និង បរិយាកាសខាងសង្គមសម្រាប់ពួកមជ្ឈិមវ័យរៀននៅសាកលវិទ្យាល័យ ។ មានសិស្សចំនួន 700,000 នាក់ជាងបានចុះឈ្មោះក្នុងកម្មវិធីទាំងនេះ ដែលបានបង្កើតឡើងក្នុង 132 ប្រទេស ។
បន្ថែមពីនេះទៀត សាសនាចក្របានបង្កើត
មូលនិធិអប់រំដែលមានជាបន្តបន្ទាប់ដើម្បីផ្តល់ឲ្យដល់យុវជន និង យុវនារីនៃសាសនាចក្រក្នុងប្រទេសកំពុងអភិវឌ្ឍន៍នានានូវមធ្យោបាយបង្កើនការអប់រំ និង ការបំពាក់បំប៉ន ។ មូលនិធិនេះ ដែលបានមកពីការបរិច្ចាគដ៏ច្រើននៃសមាជិកសាសនាចក្រ បានផ្ដល់ប្រាក់កម្ចីដល់សិស្ស ក្នុងការជួយពួកគេឲ្យចូលសាលា និង ស្វែងរកឱកាសការងារនៅក្នុងប្រទេស និង សហគមន៍របស់ពួកគេ ។
នៅថ្ងៃអាទិត្យដែលបានញែកចេញ ពួកបរិសុទ្ធថ្ងៃចុងក្រោយជួបជុំគ្នាសម្រាប់ ការប្រជុំថ្វាយបង្គំនៅក្នុងសាលាប្រជុំជាង 28,000 នៅក្នុង177 ប្រទេស ជាតិសាសន៍ និង ដែនដីជុំវិញពិភពលោក ។ ដោយសម្របទៅតាមតម្រូវការនៃសាលាប្រជុំនានាជុំវិញពិភពលោក ការប្រជុំថ្វាយបង្គំនេះត្រូវបានធ្វើឡើងជា 180 ភាសាជាង និង ស្វាគមន៍ដល់ភ្ញៀវដែលមកទស្សនាឲ្យចូលរួម ។
ការរីកចម្រើនទូទៅនៃសាសនាចក្រគឺផ្អែកលើការបម្រើរបស់ អ្នកផ្សព្វផ្សាយសាសនាស្ម័គ្រចិត្តពេញម៉ោងជាង 52,000 នាក់ ដែលបង្រៀនដំណឹងល្អមិនថានៅទីណាដែលពួកគេអាចធ្វើទៅបាននោះទេ—ទោះនៅនៅតាមដងផ្លូវ និង នៅក្នុងផ្ទះក្តី ។ ប៉ុន្តែការណ៍នេះប្រាប់យើងតែមួយផ្នែកប៉ុណ្ណោះ ។ ការបើកចំហ និង ការខ្វាយខ្វល់ពីសំណាក់សមាជិកចំពោះមិត្តភ័ក្តិពួកគេ និង មនុស្សដែលគេស្គាល់គឺជាកាតាលីករពិតនៃការរីកចម្រើន ដូចដែលដំណឹងល្អដែលបានស្ដារឡើងវិញផ្ដល់នូវចម្លើយដល់សំណួរដ៏ជ្រៅនៃជីវិត ។
ថ្មីៗនេះ ប្រធាន ម៉នសុន បានពិពណ៌នាពីគេហដ្ឋានដែលមានឧត្ដមភាពថា ៖ « គេហដ្ឋានរបស់យើងគឺត្រូវមានន័យទូលាយជាងទីជម្រក វាគប្បីជាទីកន្លែងដែលព្រះវិញ្ញាណនៃព្រះអាចគង់នៅផងដែរ ជាកន្លែងដែលព្យុះឈប់បោកបក់នៅក្លោងទ្វារចូល ជាកន្លែងដែលមានសេចក្ដីស្រឡាញ់ និង សន្តិភាពផងដែរ ។ លោកិយអាចជាកន្លែងដែលគួរឲ្យខ្លាចដើម្បីរស់នៅគ្រប់ពេលវេលា ។ ការបង្កើតក្រមសីលធម៌នៃសង្គមមើលទៅហាក់ដូចជាពុំរត់ទាន់សម័យកាលនេះឡើយ » ។ ប៉ុន្តែ លោកបានបន្តថា នេះហើយគឺជាការពុះពារមួយ ដែលក្រុមគ្រួសារ និង បុគ្គលទាំងឡាយ « អាចធ្វើបាន ហើយ នឹងយកឈ្នះបាន » ។ ដូច្នេះ សារៈសំខាន់នៃការពង្រឹង ក្រុមគ្រួសារមានភាពឧត្ដុងឧត្ដមក្រៃសម្រាប់សង្គមដែលកំពុងតែអភិវឌ្ឍ ។ តម្លៃចាំបាច់សម្រាប់វិបុលភាពនៃអារ្យធម៌ណាមួយនោះគឺរកឃើញនៅក្នុងក្រុមគ្រួសារ ដែលជាអង្គភាពសំខាន់នៃសង្គម —ជាទីដែលស្វាមី និង ភរិយាប្រឹងប្រែងជាមួយគ្នាសម្រាប់ភាពចម្រើនឡើងនៃក្រុមគ្រួសារ ។ ការបង្រៀន និង កម្មវិធីរបស់សាសនាចក្រត្រូវបានរៀបរៀងឡើងដើម្បីពង្រឹងក្រុមគ្រួសារ ។ នៅពេលដែលមានគុណធម៌នៃសេចក្ដីសប្បុរស ពលិកម្ម ការអត់ធ្មត់ និង ការអភ័យទោស អាចធ្វើឲ្យសង្គមរីកចម្រើន ។ ការណ៍ទាំងនេះអាចរៀនបានយ៉ាងមានសុពលភាពនៅក្នុងគេហដ្ឋាន ។
សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ត្រូវបាន ស្ថាបនាឡើងដែលមានលក្ខណៈដូចជាសាសនាចក្រដែលព្រះគ្រីស្ទបានស្ថាបនាឡើងនៅជំនាន់ព្រះគម្ពីរសញ្ញាថ្មី ។ សាសនាចក្រត្រូវបានដឹកនាំដោយព្យាការី ដែលបម្រើជាប្រធាននៃសាសនាចក្រ ។ លោកមានទីប្រឹក្សាពីររូប ហើយអ្នកដឹកនាំទាំងបីរូបនេះបង្កើតបានជាគណៈប្រធានទីមួយ ។ គណៈប្រធានទីមួយមានជំនួយពីពួកសាវកដប់ពីរនាក់ ដែលជាសាក្សីពិសេសរបស់ព្រះយេស៊ូវគ្រីស្ទចំពោះពិភពលោកទាំងមូល ។ ពួកអ្នកដឹកនាំបានហៅពួកចិតសិបនាក់ឲ្យជួយដល់កូរ៉ុមនៃពួកសាវកដប់ពីរនាក់ និង បម្រើនៅក្នុងតំបន់ផ្សេងៗគ្នានៅលើពិភពលោក ។ ក្រុមជំនុំក្នុងមូលដ្ឋានត្រូវដឹកនាំដោយប៊ីស្សព ។ អង្គការធំចម្បងសម្រាប់ស្ត្រីក្នុងសាសនាចក្រគឺ សមាគមសង្គ្រោះដែលបានបង្កើតឡើងក្នុងឆ្នាំ 1842 ។ សព្វថ្ងៃ អង្គការនេះមានស្ត្រីជាង 5.5 លាននាក់ ដែលមានអាយុ 18 និង ចាស់ជាងនេះក្នុងបណ្ដាប្រទេសទាំង 170 ។
អ្នកដឹកនាំប្រចាំមូលដ្ឋានរបស់សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ មានគុណសម្បត្តិម្យ៉ាងជា សមាជិកស្ម័គ្រចិត្តគឺពុំមែនជាសាសនាចារ្យដែលរកកម្រៃឡើយ ។ ដោយបានជ្រើសដោយការអធិស្ឋាន និង ការបំផុសគំនិត ពួកអ្នកដឹកនាំទាំងនេះពុំចង់បានតំណែងក្នុងសាសនាចក្រឡើយ ប៉ុន្តែឆ្លើយតបនឹង « ការហៅ » ដោយវិញ្ញាណនៃការបម្រើ ។ ផ្ទុយទៅវិញ សមាជិកនីមួយៗត្រូវបានហៅដោយពួកអ្នកដឹកនាំឲ្យបម្រើក្នុងតំណែងនានានៅក្នុងក្រុមជំនុំរបស់ពួកគេ ។ កិច្ចសហការគ្នាបែបនេះមានន័យថា សមាជិកស្ម័គ្រចិត្តទាំងឡាយបន្តប្រកាសសេចក្ដីបង្រៀន និង ស្ដាប់ការបង្រៀន ដឹកនាំតន្ត្រី និង ច្រៀង ផ្ដល់ និង ទទួលដំបូន្មាន ។ ការបម្រើរបស់ពួកគេ ប្រទានពរដល់មនុស្សដទៃ ហើយដឹកនាំពួកគេទៅរកការរីកចម្រើនផ្ទាល់ខ្លួន ។ បន្ថែមពីលើការពង្រឹងក្រុមគ្រួសារ ការរៀបចំរចនាសម្ព័ន្ធនេះជំរុញឲ្យមានការយល់ដឹងនៅក្នុងសហគមន៍ក្នុងក្រុមជំនុំ ហើយគាប់ចិត្តតាមបំណងប្រាថ្នារបស់មនុស្សសម្រាប់ការតភ្ជាប់ការទទួលខុសត្រូវរួមចំពោះគ្នាទៅវិញទៅមក ។
សាសនាចក្រចូលរួមយ៉ាងសកម្មក្នុងកិច្ចការសង្គមរបស់សហគមន៍ដែលមានសមាជិករស់នៅ ។ សាសនាចក្រមានកាតព្វកិច្ចកាន់គោលជំហរលើផ្នែកក្រមសីលធម៌ប្រឈមមុខនឹងសហគមន៍ ។ ទោះជាយ៉ាងណាក្ដី នៅក្នុងឆាកនយោបាយ សាសនាចក្រប្រកាន់យ៉ាងខ្ជាប់នូវ គោលនយោបាយអព្យាក្រឹត ។ បេសកកម្មរបស់សាសនាចក្រគឺដើម្បីប្រកាសដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ពុំមែនដើម្បីជ្រើសតាំងអ្នកនយោបាយនោះទេ ។ សាសនាចក្រពុំព្រមព្រៀង ផ្សព្វផ្សាយ ឬ ប្រឆាំងនឹងគណៈបក្សនយោបាយ អ្នកឈរឈ្មោះ ឬ គោលនយោបាយបក្សឡើយ ដោយទទួលស្គាល់ថា តម្លៃរបស់វាអាចស្ថិតនៅលើពួកគេរៀងៗខ្លួន ។ យ៉ាងណាក្ដី សាសនាចក្រលើកទឹកចិត្តសមាជិកឲ្យទទួលខុសត្រូវក្នុងនាមជាប្រជាពលរដ្ឋនៅក្នុងសហគមន៍របស់ពួកគេ ដោយមានទាំងការផ្ដល់ដំណឹងពីបញ្ហានានា និង ការបោះឆ្នោតតំណាងរាស្ត្រ ។ មិនតែប៉ុណ្ណោះ សាសនាចក្ររពឹងឲ្យសមាជិករួមចំណែកក្នុងដំណើរការនយោបាយតាមរបៀបធម្មតា និង បែបសង្គម ដោយគោរពសមាជិកនីមួយៗនៃសាសនាចក្រដែលមានប្រវត្តិរូប និង បទពិសោធន៍ផ្សេងៗគ្នា ។
នៅក្នុងវិញ្ញាណនៃសេចក្ដីគួរសម និង ការគោរព ថ្មីៗនេះ ប្រធាន ម៉នសុន អំពាវនាវដល់សមាជិកនៃសាសនាចក្រឲ្យមាន ការយល់ដឹងខាងសាសនា និង សេចក្ដីសន្ដោសកាន់តែច្រើនថា ៖ « ខ្ញុំសូមលើកទឹកចិត្តសមាជិកនៃសាសនាចក្រ ទោះជានៅទីណាក្ដីថាពួកគេអាចបង្ហាញនូវសន្ដានចិត្តល្អ និង ការគោរពដល់មនុស្សនៅគ្រប់ទិសទី ។ ពិភពលោកដែលយើងរស់នៅពោរពេញទៅដោយភាពផ្សេងៗពីគ្នា ។ យើងអាច និង គប្បីសម្ដែងការគោរពដល់អ្នកដែលមានជំនឿផ្សេងពីយើង » ។
នៅក្នុង ពិធីសម្ភោធសន្និសីទសារព័ត៌មានដែលបានប្រព្រឹត្តទៅនៅថ្ងៃទី 4 ខែ កុម្ភៈ ឆ្នាំ 2008 ប្រធាន ម៉នសុន បានលើកឡើងពីសារៈសំខាន់នៃសហប្រតិបត្តិការនៅក្នុងកិច្ចប្រឹងប្រឹងរបស់សង្គម ៖ « យើងមានការទទួលខុសត្រូវដើម្បីមានភាពសកម្មក្នុងសហគមន៍នានាដែលយើងរស់នៅ គឺពួកបរិសុទ្ធថ្ងៃចុងក្រោយទាំងអស់ ហើយត្រូវធ្វើការដោយសហការគ្នាជាមួយព្រះវិហារ និង អង្គការដទៃផ្សេងទៀត ។ គោលគំនិតរបស់ខ្ញុំគឺខ្ញុំគិតអំពីសារៈសំខាន់ដែលយើងលុបបំបាត់ភាពទន់ខ្សោយនៃអ្នកដែលឯកោ និង បង្កើតឲ្យមានកម្លាំងនៃមនុស្សដែលធ្វើការជាមួយគ្នា » ។ កិច្ចប្រឹងប្រែងខាងសប្បុរសធម៌សាសនាចក្រទូទាំងពិភពលោកតែងតែសម្រេចធ្វើឡើង ជាដៃគូភាពនឹងអ្នកជំនឿផ្សេងនិង អង្គការនានាដែលមានចិត្តសប្បុរស ។
គ្រាន់តែក្នុងឆ្នាំ 2007 សាសនាចក្របានឆ្លើយតបនឹងការសុំជំនួយសម្រាប់ការរញ្ជួយដីក្នុងបណ្ដាប្រទេសទាំង 5 មហន្តរាយភ្លើងឆេះក្នុង 6 ប្រទេស ភាពស្រែកឃ្លានអាហារ និង ទុរភិក្សរក្នុង 18 ប្រទេស និង គ្រោះទឹកជំនន់ និង ព្យុះសង្ឃរាក្នុង 34 ប្រទេស ។ សរុបសេចក្ដីមក សាសនាចក្រ និង សមាជិកទាំងឡាយបានផ្ដល់ជំនួយដល់ព្រឹត្តិការណ៍សំខាន់ៗចំនួន 170 —អាចជាម្ដងក្នុងរយៈពេលពីរថ្ងៃពេញមួយឆ្នាំ ។ ហេតុផលនៅពីក្រោយកិច្ចការដ៏ធំនេះគឺជាការបង្រៀនដ៏សាមញ្ញរបស់ព្រះយេស៊ូវគ្រីស្ទអស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយដើម្បី « ស្រឡាញ់អ្នកជិតខាងរបស់អ្នកឲ្យដូចខ្លួនអ្នក » ។