Additional Resource

តំបន់

ការ​គ្រប់គ្រង​របស់​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ គឺ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ងាយ តាម​តំបន់​ភូមិសាស្ត្រ ។ នៅ​សហរដ្ឋ និង​កាណាដា តំបន់​នីមួយៗ ត្រូវ​បាន​គ្រប់គ្រង​ដោយ​សមាជិក​ម្នាក់​នៃ​គណៈប្រធាន​នៃ​កូរ៉ុម​នៃ​ពួក​ចិតសិប​នាក់ ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​សលត៍ លេក រដ្ឋ​យូថាហ៍ ។ តំបន់​ផ្សេងៗ​ទៀត ត្រូវ​បាន​គ្រប់​គ្រង​ដោយ ប្រធាន​តំបន់​ម្នាក់ និង​ទីប្រឹក្សា​ពីរ​នាក់ ដែល​តាម​ធម្មតា គឺ​ជា​សមាជិក​នៃ​កូរ៉ុម​នៃពួក​ចិតសិប​នាក់ ហើយ​ពួកគាត់​រស់​នៅ​ក្នុង​តំបន់​ដែល​បាន​ចាត់​ឲ្យ​ពួក​គាត់​ទៅ ។

នៅក្រោម​ការ​ដឹកនាំ​របស់គណៈប្រធាន​ទី​មួយ និងកូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់គណៈប្រធាន​តំបន់ ផ្ដល់​ការ​ដឹកនាំ​ខាង​វិញ្ញាណ និង​ខាង​រដ្ឋបាល​ដល់ពួក​អ្នក​ដឹកនាំ និង​សមាជិក​នៃ​សាសនាចក្រ​ក្នុង​តំបន់​របស់​ពួកគេ ។

បច្ចុប្បន្ន​មាន​ 26 តំបន់ ៖

  • រដ្ឋ យូថាហ៍ ភាគ​ខាង​ជើង
  • រដ្ឋ យូថាហ៍ ទីក្រុង សលត៍ លេក
  • រដ្ឋ យូថាហ៍ ភាគ​ខាង​ត្បូង
  • រដ្ឋ អៃដាហូ
  • តំបន់​ខាង​លិច​អាមេរិក​ខាង​ជើង
  • តំបន់​ពាយ័ព្យ​អាមេរិក​ខាង​ជើង
  • តំបន់​និរតី​អាមេរិក​ខាង​ជើង
  • តំបន់​ទក្សិណ​អាមេរិក​ខាង​ជើង
  • តំបន់​ឦសាន្ដ​អាមេរិក​ខាង​ជើង
  • តំបន់​ខាង​ជើង​អាមេរិក​កណ្ដាល
  • ម៉ិកស៊ីកូ
  • អាមេរិក​កណ្តាល
  • ការីប៊ីន
  • អាមេរិក​ខាង​ត្បូង ភាគ​ពាយព្យ
  • អាមេរិក​ខាង​ត្បូង ភាគ​ខាង​ត្បូង
  • ប្រេស៊ីល
  • ឈីលី
  • អឺរ៉ុប
  • អឺរ៉ុប​ខាង​កើត
  • អាស៊ី
  • អាស៊ី​ខាង​ជើង
  • តំបន់​បញ្ចឹម​បូព៌ា/អាហ្វ្រិក​ខាង​ជើង
  • អាហ្រ្វិក​ខាង​លិច
  • អាហ្វ្រិក​ប៉ែក​ទក្សិណ
  • ហ្វីលីពីន
  • ប៉ាស៊ីហ្វិក