Additional Resource

ថ្នាក់​វិទ្យាស្ថាន​សាសនា​

http://institute.lds.org

ការ​អប់រំ ត្រូវ​បាន​គូស​បញ្ជាក់​យ៉ាង​ខ្លាំង​នៅ​ក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។ ព្រម​ជាមួយ​នឹងការ​ផ្ដល់​ថ្នាក់​សិក្ខា​សាលា សម្រាប់​សិស្ស​វិទ្យាល័យ នោះ​សាសនាចក្រ​ក៏​បាន​ឧបត្ថម្ភ​ថ្នាក់​ខាង​សាសនា​ផងដែរ ដែល​ត្រូវ​បាន​ស្គាល់​ថា « ថ្នាក់​វិទ្យាស្ថាន » សម្រាប់​យុវមជ្ឈិមវ័យ​នៅលីវ ដែល​មាន​អាយុ​ចាប់ពី 18 ឆ្នាំ ដល់​ 30 ឆ្នាំ និង​សិស្ស​មហា​វិទ្យាល័យ​ដែល​បាន​រៀបការ​រួច​ផងដែរ ។  

  • គ្រូ​បង្រៀន​ពេញ​ម៉ោង និង​អ្នក​ស្ម័គ្រ​ចិត្ត បង្រៀន​ដល់​សិស្ស​នៅ​ក្នុង​អគារ​វិទ្យាស្ថាន​សាសនា​ផ្ទាល់​របស់​សាសនាចក្រ នៅ​តាម​សាលា​ប្រជុំ​សាសនាចក្រ​នៅ​តាម​មូលដ្ឋាន ឬ​នៅ​ក្នុង​ផ្ទះ​ឯក​ជន ។ ថ្នាក់​ប្រចាំ​សប្ដាហ៍ ត្រូវបាន​បង្រៀន អំឡុង​សប្ដាហ៍ និង​ពេល​ល្ងាច ។
  • ថ្នាក់​រៀន​ទាំងឡាយ រួមមាន​ការ​បង្រៀន​ខាង​សាសនា ក្នុង​គម្ពីរ​សញ្ញា​ចាស់ និង​គម្ពីរ​សញ្ញា​ថ្មី ព្រះគម្ពីរ​មរមន ប្រវត្តិ​សាសនាចក្រ ការ​ដើរ​លេង​ជាគូ និង​អាពាហ៍ពិពាហ៍ និង​របៀប​ដើម្បី​ស្រាវជ្រាវ​ពង្សប្រវត្តិ ។
  • ថ្នាក់​វិទ្យាស្ថាន​ក៏​ផ្ដល់​ដល់​សិស្ស​នូវ​ឱកាស​ជាច្រើន ដើម្បី​រីកចម្រើន​តាមរយៈ​សេវា​មនុស្សធម៌ ការ​បំពាក់បំប៉ន​អំពី​ថ្នាក់​ដឹកនាំ និង​ការ​ប្រាស្រ័យ​ទាក់ទង​ជា​សង្គម ។ វា​ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​ចិញ្ចឹម​បីបាច់​ខាង​វិញ្ញាណ នៅពេល​សិស្ស​ប្រឈម​មុខ​នឹង​សម្ពាធ​នានា ការ​សាកល្បង និង​ឧបសគ្គ​នៃ​ជីវិត​ប្រចាំ​ថ្ងៃ ។
  • ថ្នាក់​វិទ្យាស្ថាន បន្ដ​រីកចម្រើន​នៅ​ខាង​ក្នុង និង​ខាង​ក្រៅ​សហរដ្ឋ​អាមេរិក ។ នៅ​ក្នុង​ឆ្នាំ 2005 មាន​សិស្ស​ច្រើន​ជាង 200,000 នាក់ ត្រូវ​បាន​ចុះ​ឈ្មោះ​ក្នុង​ថ្នាក់​វិទ្យាស្ថាន​សាសនា នៅ​ប្រទេស​ក្រៅ បើ​ប្រៀបធៀប​នឹង​ចំនួន 167,000 នាក់​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ។